MENU

computer
Tag Archive

1426

ហេតុអ្វីបានជាអ្នកគួរតែដំឡើងឧបករណ៍ផ្ទុកឯកសារក្នុងកុំព្យូទ័រទៅជា SSD?

បច្ចេកវិទ្យា

24/11/2015

កុំព្យូទ័រមានគ្រឿងច្រើនសំរាប់ធ្វើអោយវាមានដំនើរការ ដូចជា​ RAM, CPU, GPU និង​ ​របស់ផ្សេងទៀតដែលពួកយើងបាននិយាយរួចហើយនៅក្នុងអត្ថបទមួយឈ្មោះថា របៀបជ្រើសរើសគ្រឿងបន្លាស់កុំព្យូទ័រ។​ ជាក់ស្តែងសំរាប់កុំព្យូទ័រប្រភេទផ្គុំ អាចមានសមត្ថភាពក្នុងការផ្លាស់ប្តូរគ្រឿងបន្លាស់របស់វា​ មិនដូច laptop ឡើយ ប៉ុន្តែសំរាប់ ការផ្លាស់ប្តូរ hard disk គឺធ្វើបានគ្រប់កុំព្យូទ័រ។​ បច្ចុប្បន្ននេះ គ្រឿងបន្លាស់កុំព្យូទ័រ មានការអភិវឌ្ឍន៍រីកចំរើនជាខ្លាំង ដើម្បីជួយសំរួលដល់ការធ្វើការប្រចាំថ្ងៃ របស់មនុស្ស បើប្រើកុំព្យូទ័រជំនាន់ចាស់ យឺត ការងាររបស់យើងក៏មិនទៅមុខដែល។ សំរាប់អ្នកដែលចង់ផ្លាស់ប្តូរវាទាំងស្រុង វាត្រូវចំនាយអស់លុយច្រើន ពេលខ្លះអ្នកគ្រាន់តែ upgrade តែផ្នែកណាមួយរបស់កុំព្យូទ័រ​ វាអាចធ្វើអោយ ដំនើរការកុំព្យូទ័ររបស់អ្នកបានលឿន និង រហ័សឡើងវិញ។ ដើម្បីជៀសវាងការចំនាយលុយច្រើន និង ចំនាយពេលយូរ ពួកយើងបានលើកយកនូវអត្ថបទនេះឡើង ហេតុអ្វីបានជាអ្នកត្រូវ upgrade ឧបករណ៍ផ្ទុកឯកសារ ពី HDD ឬ SSHD ទៅ SSD។

 

maxresdefault (2)

 

Hard disk គឺជាឧបករណ៍មួយសំរាប់ផ្ទុកឯកសារនៃ កុំព្យូទ័រ ជាកន្លែងសំខាន់មួយ វាត្រូវបាន​គេអភិវឌ្ឍន៍ប៉ុន្មានទសវត្សមកហើយ ចាប់តាំងពី ទំហំតូចតំលៃថ្លៃ ដល់ទំហំធំតែតំលៃថោក ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់អស់ចិត្តចំពោះលទ្ធផលនេះ​រហូតដល់ឥឡូវនេះ គេបានបង្កើតនូវ ឧបករណ៍ផ្ទុកឯកសារថ្មីមួយដែលដំនើរការលឿន និង តូច។ ឧបករណ៍ផ្ទុកឯកសារ មានបីប្រភេទ គឺ៖

  • HDD (Hard disk drive) ៖ ជាប្រភេទផ្ទុកឯកសារមួយដែលមានឌីសនៅខាងក្នុង ហើយវាមានទំហំធំ ប៉ុន្តែវាមានលក្ខណៈយឺត ការទាញឯកសារចេញពីវាប្រើពេលយូរ ហើយនៅពេលវាវិលអាចបង្ករចេញជាសំលេង
  • SSHD (Solid state hyprid drive) ៖ ជាប្រភេទផ្ទុកឯកសារ កូនកាត់រវាង HDD និង SSD. នៅក្នុងSSHD មួយៗ មានលាយទៅដោយ HDD ទំហំផ្ទុកបានធំមួយភាគធំ និង SSD មួយភាគតូច
  • SSD (Solid state drive) ៖ ជាប្រភេទផ្ទុកឯកសារ ដែលជាជំនាន់ចុងក្រោយ មានល្បឿនលឿន និង តូច, គ្មានសំលេង ប៉ុន្តែអ្វីពិបាកគឺវាថ្លៃបន្តិច

 

 

ឥឡូវនេះអ្នកកំពុងតែប្រើកុំព្យូទ័រ ប៉ុន្តែឧបករណ៍ផ្ទុកឯកសារវាមិនមែនជា SSD ទេ ខាងក្រោមនេះគឺជាហេតុដែលអ្នកគួរតែផ្លាស់ប្តូរ ទៅជា SSD ៖

  • នៅពេលដែលអ្នកបើកកុំព្យូទ័រ SSD អាចប្រើពេលបើកតិច តាមបទពិសោធន៍ របស់ខ្ញុំ នៅពេលដែលខ្ញុំប្រើHDD នៅលើMac វាប្រើពេលប្រហែល 45 វិនាទី ដើម្បីចូលដល់ OS. នៅពេលខ្ញុំផ្លាស់ពី HDD មក SSD វាប្រើពេលតែ ប្រហែល 10វិនាទីតែប៉ុណ្ណោះ ដូចនេះវាចំនេញពេលខ្ញុំច្រើន។
  • មួយទៀតនៅពេលដែលអ្នកបើកកម្មវិធីធំៗ ដូចជា photoshop, lightroom, ឬ ហ្គេមធំៗ ការប្រើពេលតិចជាងធម្មតា។ ឧទាហរណ៍៖ កម្មវិធី photoshop បើអ្នកមាន Font ច្រើន វាអាចប្រើពេលយូរសំរាប់HDD ប៉ុន្តែសំរាប់ SSD គ្មានបញ្ហា។ អ្នកអាចបើកឯកសារធំៗដោយមិនចាំបាច់ចំនាយពេលយូរ បើកភ្លាមឃើញភ្លាម​។
  • អ្នកដែលធ្លាប់ពេលដែលអ្នកប្រញាប់ខ្លាំង អ្នកចង់ copyឯកសារ ច្រើន អ្នកត្រូវអង្គុយរងចាំដោយអន្ទះសារ​ សំរាប់អ្នកដែលប្រើ SSD អ្វីៗលឿនទាំងអស់។
  • ការធ្វើការរបស់អ្នកមិនរញេរញៃ មិនចាំបាច់អង្គុយចាំ 5 នាទី ដើម្បីបើកកុំព្យូទ័រ ហើយចាំ 1 នាទីទៀតដើម្បីបើកឯកសារ….. អ្នកអាចធ្វើអ្វីទាំងអស់នេះក្នុងមួយពព្រិចភ្នែកជាមួយ SSD។

 

slant

 

នេះគឺជាគំនិតរបស់ខ្ញុំដែលមានបទពិសោធន៍ អង្គុយចាំកំុព្យូទ័រដើរទំរាំតែហើយ តែឥឡូវនេះខ្ញុំធ្វើការដោយធូរចិត្ត។ SSD ជាឧបករណ៍ផ្ទុកឯកសារមួយដែលអ្នកជំនាញគេ ទទួលស្គាល់នូវតំលៃនៃសមត្ថភាពរបស់វា។ ការប្តូរទៅប្រើវាពិតជាមិនខកបំណងទេ។ ខាងក្រោមនេះគឺជាតំលៃប្រហាក់ប្រហែលរបស់ SSD ដែល​មានលក់ក្នុងប្រទេសកម្ពុជា។

SSD ខាងក្រោមនេះផលិតមកពីក្រុមហ៊ុនដូចជា Samsung, Kingston, Intel, Corsair, Adata (តំលៃខាងក្រោមទទួលបានពី Goldenware)

  • ទំហំ 128Gb តំលៃប្រហែល  60$-70$ (ទៅតាមម៉ូដែល)
  • ទំហំ 256Gb តំលៃប្រហែល 120$-130$ (ទៅតាមម៉ូដែល)
  • ទំហំ 512Gb តំលៃប្រហែល 220$-240$ (ទៅតាមម៉ូដែល)

 

 

 

អានបន្ត

981

Lumia 950 និង Lumia 950 XL, ទូរស័ព្ទដែលអាចប្រើដូចកុំព្យូទ័របានរបស់ក្រុមហ៊ុន Microsoft នឹងមានចេញលក់ក្នុងពេលឆាប់ៗនេះហើយ

បច្ចេកវិទ្យា

19/11/2015

Microsoft Lumia 950 និង Lumia 950 XL គឺជាទូរស័ព្ទ Window smartphone ស៊េរីថ្មីរបស់ក្រុមហ៊ុន Microsoft ដែលទើបនឹងត្រូវបានប្រកាស ហើយទូរស័ព្ទទាំងពីរនេះនឹងមានចេញលក់ក្នុងទីផ្សារក្នុងពេលឆាប់ៗនេះហើយនៅឯសហរដ្ឋអាមិរិក អាចនឹងនៅក្នុងខែវិច្ឆកានេះតែម្តង។ តាមពិតទៅ Lumia 950 និង Lumia 950 XL នេះគឺជាទូរស័ព្ទម៉ូដែលតែមួយទេព្រោះវាមានការឌីហ្សាញ និងបច្ចេកវិទ្យាប្រហាក់ប្រហែលគ្នា តែគ្រាន់តែ Lumia 950 XL មានទំហំធំជាង Lumia 950 និងមានបន្ថែមនូវបច្ចេកវិទ្យាថ្មីខ្លះពីលើបន្តិចតែប៉ុណ្ណោះ ស្រដៀងគ្នាទៅនឹងការប្រៀបធៀបគ្នារវាង iPhone 6s និង iPhone 6s Plus ដែរ។

 

lumia950

Lumia 950 (ឆ្វេង) និង Lumia 950 XL (ស្ដាំ)

 

បន្ថែមពីនេះអ្នកក៏អាចប្រើទូរស័ព្ទទាំងពីរម៉ូដែលនេះធ្វើដូចជាកុំព្យូទ័របានផងដែរ ដោយគ្រាន់តែទិញបន្ថែមនូវប្រអប់ Microsoft Display Dock ហើយភ្ជាប់ Lumia 950 ឬ Lumia 950 XL របស់អ្នក រួមទាំងអេក្រង់, keyboard, និង mouse ទៅប្រអប់នោះ នោះអ្នកនឹងអាចប្រើវាបានដូចជាប្រើកុំព្យូទ័រ desktop អីញ្ជឹង។

Microsoft-Display-Dock-block1-jpg

 

សូមបញ្ជាក់ថា ចំពោះទូរស័ព្ទម៉ូដែល Lumia 950 មានជាប្រភេទជាប់ Locked ពីក្រុមហ៊ុន AT&T និងមិនជាប់ Locked ដូច្នេះតម្លៃប្រហែលជាខុសគ្នាបន្តិច ក៏ប៉ុន្តែចំពោះម៉ូដែល Lumia 950 XL វិញ គឺមានតែប្រភេទដែលមិនជាប់ Locked តែប៉ុណ្ណោះ ដូច្នេះអ្នកមិនចាំបាច់ឈឺក្បាលរឿងដោះសោរ ឬលេខកូដវានោះទេ។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសៗ និងការឌីហ្សាញរបស់ Lumia 950 និង Lumia 950 XL។

 

Microsoft Lumia 950

Lumia-950-hero-jpg

Lumia 950

 

ការឌីហ្សាញរបស់ Lumia 950

Microsoft Lumia 950 ត្រូវបានឌីហ្សាញដោយប្រើបច្ចេកវិទ្យាដូចទូរស័ព្ទ smartphone ថ្មីៗផ្សេងៗដែរ ហើយមានកម្រាស់ស្ដើងដែលមានកម្រាស់ត្រឹមតែ 8.2 mm (មីលីម៉ែត្រ) និងមានទម្ងន់ 150 g (ក្រាម) ប៉ុណ្ណោះ ហើយសម្បករបស់វាគឺធ្វើពី Polycabonate។ វាមានអេក្រង់ touchscreen AMOLED ទំហំ 5.2 អ៊ីញ ដែលមានផ្ទុកចំនួនភិចស៊ែលសរុប 3686400 ភិចស៊ែល (2560 x 1440 resolution) ត្រូវនឹង 564 ភិចស៊ែលក្នុងមួយអ៊ីញការេ។

 

en-INTL-Microsoft-Lumia-Talkman-Black-MF9-00001-P1

 

 

ចំពោះប៊ូតុងនៅខាងក្រៅរបស់វា គឺមានប៊ូតុងតម្លើង និងបន្ថយសម្លេង, ប៊ូតុងសម្រាប់ថតកាមេរ៉ា ហើយនិងប៊ូតុងបើក បិទ។ បន្ថែមពីនេះទៀត Lumia 950 មានរន្ធសម្រាប់បញ្ចូលថ្ម ឬសម្រាប់បញ្ជូនទិន្នន័យជាប្រភេទ USB Type-C ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់រន្ធ USB ដែលអាចបញ្ជូនទិន្នន័យបានលឿនជាង USB ស៊េរីមុនដល់ទៅរាប់សិបដងឯណោះ។

en-INTL-L-Microsoft-Lumia-Talkman-Black-MF9-00001-RM3-mnco

Lumia 950

 

រីឯខាងផ្នែកកាមេរ៉ាវិញ កាមេរ៉ាខាងក្រោយរបស់ Lumia 950 មានទំហំមេហ្គាភិចស៊ែលរហូតដល់ទៅ 20MP (Megapixel) ដែលអាចថតវ​ីដេអូ 4K បានក្នុង 30fps និងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដែលជួយមិនឲ្យរង្គើរ ឬញ័រនៅពេលថតវីដេអូ (Optical Image Stabilization) ធ្វើឲ្យវីដអូមានលក្ខណៈរលូនល្អ ហើយនៅជិតកាមេរ៉ានោះ មាន flashlight ជាប្រភេទ LED ចំនួន ៣ គ្រាប់ ដែលអាចបញ្ចេញពន្លឺ flash បានទៅតាមពណ៌នៃស្ថានភាពទីកន្លែងដែលអ្នកថត។ ចំពោះកាមេរ៉ាខាងមុខ វាមានទំហំមេហ្គាភិចស៊ែល 5MP ហើយអាចថតជាវីដេអូ Full HD ក្នុងទំហំ 1080p បាន។

en-INTL-Microsoft-Lumia-Talkman-Black-MF9-00001-P3

កាមេរ៉ារបស់ Lumia 950

 

ការដំណើរការរបស់ Lumia 950

Lumia 950 មានដំណើរការលើប្រព័ន្ធដំណើរការ Window 10។ វាមាន CPU Qualcomm Snapdragon 808 Hexa-core 1.8 GHz ជាមួយនឹង 3GB RAM។ វាមានទំហំ memory ដល់ទៅ 32GB ហើយអ្នកអា​ចដាក់ memory បន្ថែមដោយប្រើ micro SD Card បានដល់ទៅ 200GB។

Lumia-950-Coming-Soon-jpg

Lumia 950 និង Microsoft Display Dock

 

បន្ថែមពីនេះ Lumia 950 មានថ្មដែលអាចផ្ទុកថាមពលបានដល់ទៅ 3000mAh (មីលីអំពែម៉ោង) ហើយអ្នកអាចបញ្ចូលថ្មបានតាមរយៈ Wireless ឬតាមរន្ធ USB-Type C ដែលមានមុខងារ Fast Charging ដោយអាចបញ្ចូលថ្មបានលឿន ឡើងដល់ 50% ក្នុងរយៈពេលត្រឹមតែ ៣០ នាទី។

 

Microsoft Lumia 950 XL

en-INTL-L-Microsoft-Lumia950XL-Cityman-Black-MD7-00001-mnco

Lumia 950 XL

ការឌីហ្សាញរបស់ Lumia 950 XL

Microsoft Lumia 950 XL ត្រូវបានឌីហ្សាញដោយប្រើបច្ចេកវិទ្យាដូចទូរស័ព្ទ smartphone ថ្មីៗផ្សេងៗដែរ ហើយមានកម្រាស់ស្ដើងដែលមានកម្រាស់ត្រឹមតែ 8.1 mm (មីលីម៉ែត្រ) និងមានទម្ងន់ 165 g (ក្រាម) ប៉ុណ្ណោះ ហើយសម្បករបស់វាគឺធ្វើពី Polycabonate។ វាមានអេក្រង់ touchscreen AMOLED ទំហំ 5.7 អ៊ីញ ដែលមានផ្ទុកចំនួនភិចស៊ែលសរុប 3686400 ភិចស៊ែល (2560 x 1440 resolution) ត្រូវនឹង 518 ភិចស៊ែលក្នុងមួយអ៊ីញការេ។

 

en-INTL-Microsoft-Lumia-Cityman-MD7-00001-P1

 

Lumia 950 XL មានប៊ូតុងខាងក្រៅដូចជាប៊ូតុងតម្លើង និងបន្ថយសម្លេង, ប៊ូតុងសម្រាប់ថតកាមេរ៉ា ហើយនិងប៊ូតុងបើកបិទ ដែលនៅចំកណ្ដាលប៊ូតុងតម្លើង និងបន្ថយសម្លេងតែម្ដង។ បន្ថែមពីនេះទៀត ដូចជា Lumia 950 ដែរ Lumia 950 XL មានរន្ធសម្រាប់បញ្ចូលថ្ម ឬសម្រាប់បញ្ជូនទិន្នន័យជាប្រភេទ USB Type-C ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់រន្ធ USB ដែលអាចបញ្ជូនទិន្នន័យបានលឿនជាង USB ស៊េរីមុនដល់ទៅរាប់សិបដងឯណោះ។

en-INTL-L-Microsoft-Lumia-Cityman-Black-MD7-00001-RM3-mnco

Lumia 950 XL

 

ដូចគ្នាផងដែរ ការមេរ៉ារបស់ Lumia 950 XL គឺមានបច្ចេកវិទ្យា និងទំហំភិចស៊ែលដូចជា Lumia 950 ដែរទាំងកាមេរ៉ាមុខ និងក្រោយ ខុសតែទីតាំង LED flashlight តែប៉ុណ្ណោះ ដោយ LED flashlight របស់ Lumia 950 XL គឺស្ថិតនៅជាប់កាមេរ៉ាតែម្ដង។

en-INTL-Microsoft-Lumia-Cityman-MD7-00001-P3

កាមេរ៉ារបស់ Lumia 950 XL

ដំណើរការរបស់ Lumia 950 XL

Lumia 950 XL មានដំណើរការលើប្រព័ន្ធដំណើរការ Window 10។ វាមាន CPU Qualcomm Snapdragon 810 Octa-core 2.0 GHz ជាមួយនឹង 3GB RAM។ វាមានទំហំ memory ដល់ទៅ 32GB ហើយអ្នកអា​ចដាក់ memory បន្ថែមដោយប្រើ micro SD Card បានដល់ទៅ 200GB។

 

en-INTL-Microsoft-Lumia-Cityman-MD7-00001-P2

Window 10 នៅលើ Lumia 950 XL

 

បន្ថែមពីនេះ Lumia 950 XL មានថ្មដែលអាចផ្ទុកថាមពលបានដល់ទៅ 3340mAh (មីលីអំពែម៉ោង) ហើយអ្នកអាចបញ្ចូលថ្មបានតាមរយៈ Wireless ឬតាមរន្ធ USB-Type C ដែលមានមុខងារ Fast Charging ដោយអាចបញ្ចូលថ្មបានលឿន ឡើងដល់ 50% ក្នុងរយៈពេលត្រឹមតែ ៣០ នាទី។

 

សរុបមក បើអ្នកចង់បានទូរស័ព្ទ ដែលអ្នកអាចប្រើប្រាស់បានដូចជាកុំព្យូទ័រ និងមាន Window 10 ជាប្រព័ន្ធដំណើរការ នោះ Lumia 950 និង​ Lumia 950 XL គឺជាជម្រើសល្អសម្រាប់អ្នក។ ហើយក្នុងពេលឆាប់ៗនេះ ទូរស័ព្ទទាំងពីរម៉ូដែលនេះនឹងមានចេញលក់ជាផ្លូវការហើយ ហើយតម្លៃរបស់វានៅឯសហរដ្ឋអាមេរិកគឺប្រហែលជា $549 ចំពោះទូរស័ព្ទម៉ូដែល Lumia 950 និង $649 ចំពោះ Lumia 950 XL។ អ្នកនឹងអាចឃើញមានទូរស័ព្ទទាំងពីរម៉ូដែលនេះលក់នៅប្រទេសកម្ពុជាក្នុងរយៈពេលប្រហែលជា ២ ទៅ ៣ ខែក្រោយពីពួកវាបានចេញលក់ជាផ្លូវការនៅសហរដ្ឋអាមេរិក ក្នុងតម្លៃថ្លៃជាងតម្លៃនៅឯសហរដ្ឋអាមេរិកបន្តិចបន្ទួចប៉ុណ្ណោះ។

អានបន្ត

2965

របៀបជ្រើសរើសគ្រឿងបន្លាស់កុំព្យូទ័រ

បច្ចេកវិទ្យា

04/11/2015

កុំព្យូទ័រមាន២ប្រភេទ កុំព្យូទ័រលើតុ(Desktop) និង​ កុំព្យូទ័រយួរដៃ(Laptop)។ សំរាប់អ្នកដែលមានកុំព្យូទ័រយួរដៃ ភាគច្រើនមិនសូវគិតអំពីរឿងជ្រើសរើសគ្រឿងបន្លាស់ខាងក្នុងនោះទេ ព្រោះវាមកជាមួយ កុំព្យូទ័រតែម្តង។ ប៉ុន្តែសំរាប់កុំព្យូទ័រលើតុ អ្នកត្រូវគិតជាច្រើនអំពីការជ្រើសរើសគ្រឿង ថាវាត្រូវគ្នាឬអត់ វាលឿន ឬ ក៏យឺត វានៅក្នុងតំលៃដែលយើងចង់បានឬក៏អត់។ ដូច្នេះយើងបានសរសេរអត្ថបទនេះឡើងដើម្បីអោយលោកអ្នកយល់អំពីការជ្រើសរើសគ្រឿងកុំព្យូទ័រ(ចំណាំ៖ ទាំងអស់នេះអាចយកទៅប្រើប្រាស់សំរាប់ជ្រើសរើសកុំព្យូទ័រយួរដៃក៏បាន)។

Motherboard

Motherboard ជារបស់សំខាន់មួយនៃគ្រឿងបន្លាស់កុំព្យូទ័រ។​អ្នកអាចជ្រើសរើស Motherboard ពីក្រុមហ៊ុនល្បីៗមួយចំនួនដូចជា ASUS, MSI, Gigabyte…

  1. ទំហំMotherboard៖ ទំហំរបស់វាគឺទៅតាមតំរូវការនៃអ្នកប្រើប្រាស់ វាមានទំហំដូចជា Standard ATX, MicroATX, Workstation ATX…ប៉ុន្តែអ្វីដែលគេប្រើច្រើនជាងគេនោះគឺ Standard ATX
  2. រន្ធរបស់CPU (CPU socket)៖ លោកអ្នកត្រូវជ្រើសរើស រន្ធCPU អោយត្រូវជាមួយនឹង CPUដែលលោកអ្នកជ្រើស។
  3. ទំហំដែលអាចដាក់​ Ram បាន។​ ឧទាហរណ៍៖ Motherboard Asus x99 delux អាចដាក់បាន Ram​ធំបំផុតគឺ 64Gb, Motherboard MSI x99s SLI plus អាចដាក់បាន 128Gb.

ATX_compare

img_9942

ដក់ស្រង់ចេញពីគេហទំព័រ ASUS

images_brands_MSI_MoboProdPgs_guard_pro_product

ដក់ស្រង់ចេញពីគេហទំព័រ MSI

CPU

  1. ត្រូវជ្រើសរើសអោយត្រូវជាមួយរន្ធរបស់Motherboard ដែលលោកអ្នកបានជ្រើស(AMD និង intel មានរន្ធខុសគ្នា)
  2. ចំនួនCore៖ ចំនួនCore​កាន់តែច្រើន ល្បឿននៃដំណើរការកុំព្យូទ័រអាចកាន់តែលឿន។ ប៉ុន្តែតំលៃរបស់វាក៏មិនថោកដែរ។ ឧទាហរណ៍៖ Intel Xeon E5-2697 V3 ដែលមាន Core ចំនួន 14 មានតំលៃដល់ទៅប្រហែល 2500$ ចំនែក Intel Core i7-5820K មានcore 6 មានតំលៃ​ប្រហែល 400$ តែប៉ុណ្ណោះ។
  3. ចំនួនcache៖ កាន់តែច្រើនកាន់តែល្អ។
  4. ត្រូវជ្រើសរើស កង្ហា CPU ព្រោះថាCPU វាអាចក្តៅនៅពេលកំពុងដំនើរការ ដូច្នេះកង្ហាល្អក៏អាចជាប្រយោជន៍ មួយសំរាប់អោយCPU ប្រើបានយូរដែល។
maxresdefault (2)

ដក់ស្រងចេញពីគេហទំព័រ Youtube

GPU

GPU ជារបស់មួយសំរាប់ដំណើរការទៅលើវីដេអូ ឬ ហ្គេម។ អ្នកអាចមិនដាក់ GPU ក៏បានព្រោះCPUខ្លះភ្ជាប់មកជាមួយនឹងGPUខាងក្នុងជាស្រាប់ ជាពិសេស Intel។ ក្រុមហ៊ុ​នដែលល្បី ដូចជា Nvidia, AMD… ដូច្នេះ GPU អាចមានច្រើនប្រភេទ។ សំរាប់GPU​​ អ្នកត្រូវជ្រើសរើស GPU ណាដែលមាន Memory ច្រើន។ ឧទាហរណ៍៖ Nvidia Geforce 980ti 6GB អាចរត់បានខ្លាំងជាង Nvidia Geforce 980 4GB។ ប៉ុន្តែសុំកុំគិតថា ពេលលោកអ្នកដាក់ GPU 2 ភ្ជាប់គ្នា អាចដើរលឿនជាង GPU 1 នោះគឺមិនមែនទេ។ ដូចជាឧទាហរណ៍ខាងលើ មាន Nvidia Geforce 980 4GB ពីរ ក៏នៅតែយឺតជាង Nvidia Geforce 980ti 6G ដែរ។ (GPU 4GB ពីរ មិនមែនស្មើ 8GB ទេ នៅតែជា4Gbដដែល)។

7970GE2 GTX980Ti-Fullsize1

RAM / Memory

កាន់តែធំកាន់តែល្អ ប៉ុន្តែអ្នកអាចជ្រើសរើសរវាង DDR3 និង DDR4 ទៅតាម Motherboard របស់អ្នក។

what-memory-for-intel6

ទំហំផ្ទុកឯកសារ

មាន៣ប្រភេទ គឺ HDD, SSHD, SSD

HDD: Hard Disk ជំនាន់ចាស់ ដែលមានល្បឿនយឺតហើយធំ

SSHD: កូនកាត់ HDD និង SSD

SSD: បច្ចេកវិជ្ជាថ្មី ជាគ្រឿងស្តុកឯកសារ ដែលមានល្បឿនលឿន (ល្បឿនទាញចេញចូលប្រហែល 450mb/s ឬ លើសពីនេះទៅទៀតសម្រាប់ជំនាន់ថ្មី)

ដក់ស្រង់ចេញពីគេហទំព័រ Howtogeek

ដក់ស្រង់ចេញពីគេហទំព័រ Howtogeek

 

ប្រអប់ផ្តល់ភ្លើង

អ្នកត្រូវជ្រើសរើស អោយត្រូវនឹង​របស់ដែលអ្នករើស ដូចជាmotherboard, GPU, ព្រោះថាបើវាខ្វះភ្លើងវាមិនអាចដំនើរការបាន ឬក៏អាចធ្វើអោយខូច​របស់ទាំងនោះ។ អ្នកអាចមើលថារបស់នៅក្នុងត្រូវការភ្លើងប៉ុន្មាន ហើយបូកចូលគ្នាគិតជា watt ដូច្នេះអ្នកអាចដឹងថាទិញអ្វីដែលល្អ។

Thermaltake-Toughpower-DPS-G-Platinum-1200W_rc_280x210 psu_quarter_rc_280x210

អានបន្ត

1146

គូប្រជែងថ្មីរបស់ iPad Pro សូមណែនាំ Surface Pro 4 របស់ Microsoft

បច្ចេកវិទ្យា

09/10/2015

Surface Pro​ គឺជា Tablet  មួយក្នុងចំនោម Tablet ដែលពេញនិយមនៅលើពិភពលោក ផលិតដោយ ក្រុមហ៊ុន Microsoft ដែលទើបតែប្រកាសចេញក្នុងពេលជាមួយគ្នានឹង Surface Book (ពួកខ្ញុំបកស្រាយក្នុងអត្ថបទមួយនេះ)។ ឥឡូវនេះ Surface pro ជំនាន់ទី​ 4 ត្រូវបានបញ្ចេញជាសាធារណៈនៅថ្ងៃទី​ 6 ខែ​ កក្កដានេះ pre-order បាននៅថ្ងៃទី​​ 7 និង​ មាន​ចេញលក់ជាសាធារណៈ នៅថ្ងៃទី 26 ខាងមុខនេះ។ តាមការនិយាយត​ៗគ្នាថា​នេះជាគូប្រជែងថ្មីរបស់ iPad Pro ដែលទើបនឹងចេញរបស់ក្រុមហ៊ុន Apple។ យើងមកមើលទាំងអស់គ្នាថាវាមានអ្វីខ្លះដែលអាចយកឈ្នះiPad Pro បាន? តើវាមានប្រតិបត្តិការអ្វីខ្លះ និង​ មាន​ប្រយោជន៍អ្វីខ្លះ?

ដកស្រង់ចេញពីគេហទំព័រ Microsoft

ដកស្រង់ចេញពីគេហទំព័រ Microsoft

ទំហំ និង រចនាម៉ូតថ្មី

Surface Pro 4 សំបកក្រៅរបស់វា គឺធ្វើពីលោហធាតុ ម៉ាញេស្យូម មានពណ៌ទឹកប្រាក់។​ គេបាន​ប្រៀបធៀបវាទៅនឹងប្រដាសអេឡិចត្រូនិចមួយ ស្តើង​ ស្រាល ដែលធ្វើការដោយ Windows 10  ដូច្នេះ វាប្រៀបដូចជា Laptop ហើយវាអាចប្រើប្រាស់កម្មវិធីរបស់កុំព្យូទ័រតែម្តង។​ អ្នកអាចយកវា​ទៅធ្វើការបាន​គ្រប់កន្លែង​ មិន​ថា​នៅហាងកាហ្វេ តាមដងវិថី ឬ នៅកន្លៃងធ្វើការក៏បាន ងាយស្រួលដាក់តាមខ្លួន។ វាមានទំងន់ត្រឹមតែ 7.73ក្រាមតែប៉ុណ្ណោះ កំរាស់របស់វា គឺ 8.45mm និងមានទំហំ 292.1mm x 201.42mm។ អេក្រង់របស់វាមានទំហំ 12.3 ដែលមាន គ្រាប់ភិចសែលរហូតដល់ទៅ 2736×1824 មានន័យថា វាមានរូបភាពច្បាស់ម៉ត់ ត្រជាក់ភ្នែក ដោយមិនមានចំនាំងពន្លីពីខាងក្រៅដែលអាចអោយ អ្នកប្រើមានភាពស្រួលក្នុងការឌីស្សាញ និង សរសេរ ដោយគ្មានបញ្ហា។ ម្យ៉ាងវិញទៀត បើនិយាយទៅលើការសរសេរនិងគូររូប វាអាចភ្ជាប់ ជាមួយនឹង Surface Pen ដើម្បីអោយ ការធ្វើការមានភាពប្រសើរឡើង ដូចជា អ្នកឌីស្សាញ អ្នកគូរប្លង់ និង អ្នកចូលចិត្តការថតរូបជាដើម។​ Surface Pro 4 ភ្ជាប់មកជាមួយនឹង រន្ធចំនួន ៤ គឺ​ រន្ធដោតកាស រន្ធដោតUSB 3.0 រន្ធដោយ​ mini display និង​ រន្ធដោត Micro SD Memory។

 

ដកស្រង់ចេញពីគេហទំព័រ Microsoft

ដកស្រង់ចេញពីគេហទំព័រ Microsoft

ដកស្រង់ចេញពីគេហទំព័រ Microsoft

ដកស្រង់ចេញពីគេហទំព័រ Microsoft

ដកស្រង់ចេញពីគេហទំព័រ Microsoft

ដកស្រង់ចេញពីគេហទំព័រ Microsoft

មុខងារ និង​ ការផ្លាស់ប្តូរផ្នែកខាងក្នុង

Surface Pro 4 មកជាមួយនឹង Processor​ របស់ Microsoft intel ជំនាន់ទី៦ ដែលគេអោយឈ្មោះវាថា Skylake processor។​ អ្នកអាចជ្រើសរើស processor​បានតាមចិត្តរបស់អ្នក ព្រោះវាមកជាមួយប្រភេទ processor ខុសគ្នាគឺ Intel core m3, core i5 និង core i7។ មានRam 3​ប្រភេទដូចគ្នា គឺ 4GB, 8GB, 16GB។ ប្រភេទ Graphic card របស់Intel តែម្តង។ ចំនែកឯកាមេរ៉ា ខាងមុខ គឺ 5.0 MP និង ខាងក្រោយ 8.0MP មានសមត្ថភាពក្នុងការថតវីដេអូបាន 1080p​ និងមាន ប្រដាប់ថតសំលេង ប្រដាប់បំពងសំលេង មកពីក្រុមហ៊ុន Dolby ដ៏ល្បីផងដែរ។ នៅពេលដែលថតរូប ផងដែរនោះ Surface Pro 4 អាចចាក់វីដេអូមើលឡើងវិញហើយអាចមើិលរហូតដល់ទៅ 9 ម៉ោង ទើបអស់ថ្ម។ ម្យ៉ាងវិញទៀត វាអាចផ្ទុកឯកសារដល់ទៅ 128GB រហូតដល់ 1TB។ នៅខាងក្នុង Software របស់វាគឺដំនើរការដោយ Windows 10 លឿនជាង Windows ផ្សេងៗ។ អ្នកនឹងមានជំនួយការមួយដែលមានឈ្មោះថា Cortana អ្នកអាចនិយាយ​ទៅកាន់វា ឬ ក៏សរសេរ វានឹងឆ្លើយតបមកវិញ និង ជួយអ្នកបានគ្រប់ពេលវេលា។ វាមានមុខងារម្យ៉ាងទៀតហៅថា Palm block គឺវាជួយនៅពេលដែលយើងគូសរូប ដោយប្រើ Surface Pen ដៃរបស់អ្នកអាចទ្រាប់ជាមួយScreenរបស់វាបានដោយមិនមានការប៉ះពាល់អ្វីទាំងអស់ ដូចពេលអ្នកសរសេរលើក្រដាសអញ្ចឹង។

Intel-Skylake-Processor

ដកស្រង់ចេញពីគេហទំព័រ Microsoft

9d3a0cc9-130b-4f1b-b682-b3fc5550df83

ដកស្រង់ចេញពីគេហទំព័រ Microsoft

ដកស្រង់ចេញពីគេហទំព័រ Microsoft

ដកស្រង់ចេញពីគេហទំព័រ Microsoft

Surface pro 4 គឺជា Tablet មួយដែលអាចធ្វើជាកុំព្យូទ័រក៏បាន គឺជា Tablet ដែលទូទាំងពិភពលោកគិតថា វាមានឥទ្ធិពល និង លឿនជាង Macbook Air ដល់ទៅ 50%​ និង 30% ជាង Surface Pro 3 ដែលជាបងប្អូនរបស់វា។ បើតាមតំលៃ ខ្ញុំផ្ទាល់គឺវាថ្លៃបន្តិច ចំពោះTablet 1គ្រឿង អាចមានតំលៃខ្ពស់បំផុតរហូតដល់ទៅ 2699$ ( យើងខ្ញុំនឹងដាក់តំលៃ pre-order ជូន)។ ប៉ុន្តែសំរាប់អ្វីៗដែលវាមាន គឺ ពិតជាអស្ចារ្យបំផុត។

តំលៃ Pre-Orderនៅលើគេហទំព័រ Microsoft

Processor intel core M3, Ram 4GB, SSD 128GB : 899$

Processor intel core i5, Ram 8GB, SSD 256GB : 1299$

Processor intel core i5, Ram 16GB, SSD 256GB : 1499$

Processor intel core i7, Ram 8GB, SSD 256GB : 1599$

Processor intel core i7, Ram 16GB, SSD 512GB: 2199$

Processor intel core i7, Ram 16GB, SSD 1TB : 2699$

គ្រឿងខាងក្រៅរបស់ Surface pro 4

2fcdb419-8961-40c8-b8af-cb3984ddb3abd4fbf50c-9f13-468e-aba1-d72d28449135fe29d64a-2e75-4a51-85bc-22f48152575cd3e69613-8a8a-425c-b7f5-4a8d7d8ef396

https://www.youtube.com/watch?v=6Gh4o9IqeEU

អានបន្ត

1002

Surface Book ថ្មី ដែលជា Laptop កាត់ Tablet ដំបូងរបស់ក្រុមហ៊ុន Microsoft

បច្ចេកវិទ្យា

08/10/2015

មុននេះក្រុមហ៊ុន Microsoft បានប្រកាសកុំព្យូទ័រ ពីរថ្មីដែលជា Surface Pro 4 (ដែលពួកខ្ញុំបានបកស្រាយក្នុងអត្ថបទមួយនេះ) និង Surface Book។  ក្នុងអត្ថបទនេះខ្ញុំនឹងរៀបរាប់អំពី Surface Book ដែលជាផលិតផលដែលទាក់ទាញភាពភ្ញាក់ផ្អើលពីសំណាក់អតិថិជនជាច្រើន ជាពិសេសអ្នកជំនាញមួយចំនួនដែលត្រូវកាប្រើកុំព្យូទ័រដែលមានល្បឿនលឿន។ Microsoft បានឆ្លើយតបនឹងអ្នកទាំងនោះដោយ Surface Book ដែលជា Laptop ទំហំ 13.5 អ៊ីញដំបូងបង្អស់របស់ក្រុមហ៊ុន Microsoft ហើយវាមិនមែនត្រឹមតែជា Laptop ប៉ុណ្ណោះទេ តែវាជា Laptop កាត់ Tablet ដែលក្រុមហ៊ុន Microsoft បានអះអាងថា Laptop-Tablet មួយនេះអាចដំណើរការបានល្អជា MacBook របស់ក្រុមហ៊ុន Apple ដល់ទៅពីរដងឯនោះ។ Surface Book គឺត្រូវបានឌីហ្សាញយ៉ាងល្អប្រណីតដើម្បីងាយស្រួលក្នុងការប្រើជាមួយនឹង Mouse, Touch, និង Surface Pen របស់វា។

151006154909-microsoft-surface-book-780x439

អ្នកអាចប្រើ Surface Book ជាលក្ខណៈ Laptop ដែលមានកម្លាំងដំណើរការពេញបាននៅពេលដែលវានៅភ្ជាប់ជាមួយនឹង Keyboard របស់វា ហើយបើអ្នកចង់ប្រើវាជាលក្ខណៈ Tablet ដើម្បីងាយស្រួលក្នុងការយកទៅតាមខ្លួននោះ អ្នកគ្រាន់តែផ្ដាច់ អេក្រង់ 13.5 អ៊ីញ របស់វាចេញពី Keyboard ដោយចុចប៊ូតុងរបស់វានោះជាការស្រេច តែវាមិនមានដំណើរការខ្លាំងដូចពេលដែលវាកំពុងនៅភ្ជាប់ជាមួយនឹង Keyboard របស់វានោះទេ។ ហើយលើសពីនេះផងដែរ ដោយ Surface Book មានភ្ជាប់មកជាមួយនឹង Surface Pen ស្រាប់ អ្នកក៏អាចប្រើ Surface Book ធ្វើជាផ្ទាំងសម្រាប់គូររូប និងឌីហ្សាញរបស់ផ្សេងៗយ៉ាងងាយស្រួលជាមួយនឹងកម្លាំងដំណើរការពេញរបស់វាបានផងដែរ ដោយគ្រាន់តែផ្ដាច់អេក្រង់ចេញពី Keyboard ដូចជាពេលអ្នកចង់ប្រើវាជា Tablet រួចហើយត្រឡប់អេក្រង់នោះ ហើយភ្ជាប់វាជាមួយនឹង Keyboard របស់វាវិញ នោះអ្នកនឹងបានផ្ទាំងសម្រាប់គូររូប និងឌីហ្សាញផ្សេងៗ ដែលអាចប្រើប្រាស់កម្មវិធីធំៗបានយ៉ាងងាយ។

en-INTL-PDP0-Atlas-Devices-CR9-00001-P2

 

en-INTL-PDP0-Atlas-Devices-CR9-00001-P1

 

en-INTL-PDP0-Atlas-Devices-CR9-00001-P4

 

រូបរាង និងការឌីហ្សាញផ្នែកខាងក្រៅរបស់ Surface Book

Surface Book មានទម្ងន់ត្រឹមតែ 700 ក្រាមតែប៉ុណ្ណោះសម្រាប់អេក្រង់របស់វា ដែលមានកម្រាស់ 7.7 មីលីម៉ែត្រ ហើយវាមានទម្ងន់សរុប 1.516 គីឡូក្រាម (អេក្រង់ + keyboard) ដែលមានកម្រាស់ចន្លោះពី 13 ទៅ 22.8 មីលីម៉ែត្រ។ Surface Book មានមកជាមួយនឹងអេក្រង់ touchscreen ទំហំ 13.5 អ៊ីញ PixelSense ដែលមានទំហំ resolution ដល់ទៅ 3000 x 2000 ជាមួយនឹងដង់ស៊ីតេភិចស៊ែល 267 PPI (ភិចស៊ែលក្នុងមួយអ៊ីញ)។

1c205eac-25c8-4ec4-94d8-00864aa6d6c4

ចំពោះការឌីហ្សាញផ្នែកខាងក្រៅវិញ សម្បកក្រៅរបស់ Surface Book គឺធ្វើអំពីលោហៈធាតុ Magnesium ដែលមានព៌ណ ប្រាក់ ដែលជាជាតិលោហៈធាតុដូចនឹងសម្បកក្រៅ Macbook Pro របស់ក្រុមហ៊ុន Apple ដែរ។ នៅខាងផ្នែកអេក្រង់របស់ Surface Book គឺមានប៊ូតុងសម្រាប់តម្លើងសម្លេង, ប៊ូតុងសម្រាប់បើកឲ្យ Surface Book មានដំណើរការ និងរន្ធសម្រាប់ដាក់ headphone ហើយវាក៏មានភ្ជាប់ជាមួយនឹង ការមេរ៉ាមុខ ដែលមានទំហំ 5.0 MP (មេហ្គាភិចស៊ែល) និងកាមេរ៉ាក្រោយទំហំ 8.0 MP ដែលអាចថតវីដេអូ full HD (1080p) បាន។ រីឯខាងផ្នែក keyboard វិញ វាមាន​ port សម្រាប់ USB 3.0 ចំនួនពីររន្ធ, port សម្រាប់ SD Card មួយរន្ធ, រន្ធសម្រាប់បញ្ចូលថ្ម, mini Display Port និង SurfaceConnect™ សម្រាប់ភ្ជាប់ keyboard ជាមួយនឹងអេក្រង់របស់វា។ ហើយចំពោះ keyboard ផ្ទាល់ វាមានសម្លេងស្ងាត់ល្អនៅពេលអ្នកវាយអក្សរ និងមានបញ្ចេញពន្លឺងាយស្រួលក្នុងការវាយអក្សរនៅក្នុងស្ថានភាពងងិត។ Surface Book មាន Trackpad ធ្វើពីកញ្ចក់ងាយស្រួលក្នុងការប្រើ ហើយអ្នកអាចបញ្ជាជាមួយមុខងារ Multi-touch បានជាមួយនឹងម្រាមដៃរហូតដល់ទៅប្រាំម្រាម។

a203d35d-e1d1-4c47-a310-f7ad1441a17a

51cc00a6-3336-4e77-9a04-f87e7064f82c

c08db1af-7529-4f61-882a-cdbb6233c7ae

b25a6db2-5b33-4490-8135-7cb3c701d7fd

e60d77a0-b99e-485a-ad99-f74d722b3fa1

microsoft-surface-book-release-date-price-specs-touchpad-hands-on

 

កន្លែង ដែលអ្នកអាចបត់ laptop Surface Book នេះបាន គឺត្រូវបានឌីហ្សាញខុសប្លែកពី laptop ផ្សេងៗដ៏ទៃទៀតដែលយើងធ្លាប់បានឃើញ។ ក្រុមហ៊ុន Microsoft បានហៅវាថា Dynamic Fulcrum ដែលវាអាចបត់បែនបានល្អនិងមានលក្ខណៈរលូន ហើយឈប់នឹងល្អនៅកន្លែងដែលអ្នកចង់ឲ្យវាឈប់។

surfacebook

microsoft-surface-book-2.0

 

ការដំណើរការផ្នែកខាងក្នុងរបស់ Surface Book

Surface Book មានភ្ជាប់មកជាមួយនឹង CPU ជំនាន់ទី 6 Intel Core i5 និង Core i7 រួមទាំង GDDR5 memory ដែលអាចតម្លើងដល់ទៅ 16GB RAM ហើយអ្នកអាចជ្រើសរើស GPU ទៅតាមតម្រូវការរបស់អ្នក ដែលវាមាន i5: Intel® HD graphics 520 (non-GPU) និង i5/i7: NVIDIA GeForce Graphics Processor (GPU)។ ជាមួយនឹងបច្ចេកវិទ្យានេះ អ្នកអាចប្រើកម្មវិធីធំៗដូចជាកម្មវិធីគូររូប ឌីហ្សាញ កែវីដេអូ និងរូបភាព និងកម្មវីធីផ្សេងៗជាច្រើនទៀតនៅលើ Surface Book នេះបានដោយរលូន និងមិនចាំបាច់ខ្វល់ថាវាអាចឆាប់អស់ថ្មនោះទេ។ ចំពោះថ្មរបស់ Surface Book ក្រុមហ៊ុន Microsoft បានអះអាងថាវាអាចកាន់បានដល់ទៅ 12 ម៉ោងឯនោះបើអ្នកបើកវីដេអូរហូត និងអាចកាន់បានដល់ទៅ 2-3 ថ្ងៃបើអ្នកដាក់វាឲ្យ Sleep ចោល ឬមិនសូវប្រើវាច្រើន។

surface-book-nvidia-gpu-100620077-orig

បន្ថែមពីនេះ Surface Book មានភ្ជាប់នូវឧបករណ៍ផ្ទុក (Storage) ជា Solid State Drive (SSD) ដែលមានល្បឿន read/write លឿនជាង Hard Disk Drive (HDD) ធម្មតា ហើយអ្នកក៏អាចជ្រើសរើសទំហំ storage ក្នុង Surface Book បានផងដែរ ដែលមាន 128GB, 256GB, 512GB, និង 1TB។ Surface Book ប្រើកម្មវិធី software Window 10 Pro ដែលអាចប្រើជាមួយនឹង Microsoft Office បានយ៉ាងល្អជាមួយគ្នាផងដែរ ជាមួយនឹង Surface Pen និងបច្ចេកវិទ្យាថ្មីៗរបស់ Surface Book ទាំងអស់។

 

 

Surface Book នឹងចាប់ផ្ដើមមានលក់នៅឯប្រទេសអាមេរិក និងប្រទេសមួយចំនួនទៀត នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ នេះ ក៏ប៉ុន្តែអ្នកអាចធ្វើការ Pre-order បានចាប់ពីឥឡូវនេះទៅបាន។ តម្លៃរបស់ Surface Book គឺខុសគ្នាទៅតាមជម្រើសរបស់អ្នកទៅលើ CPU, GPU, ទំហំ storage, និង ទំហំ memory របស់វា ដែលមានតម្លៃចាប់ផ្ដើមពី $1,499 ឡើងទៅ។

អានបន្ត

951

Laptop​ 5 សំរាប់លេងហ្គែម និង ឌីស្សាញ ដែលអ្នកអាចទិញតំលៃប្រហែល១០០០ដុល្លា

បច្ចេកវិទ្យា

05/10/2015

កំឡុងពេលឥឡូវនេះ ការលេងហ្គែមគឺជាអ្វីដែលមានចំណាប់អារម្មណ៍ជាច្រើនពី​ ប្រិយមិត្ត ក្មេងៗ ប្រុស និង មាន​ស្រីៗមួយចំនួនផងដែរ។​ ការលេងហ្គែម អាចមានអត្ថប្រយោជន៍ខ្លះ ដូចជានៅពេលដែលអ្នកមានអារម្មណ៍តានតឹងក្រោយពីការរៀនសូត្រ និង ធ្វើការ នៅពេលចុងសប្តាហ៍ នៅពេលដែលអ្នកធុញជាដើម។​ ចំពោះការលេងហ្គែម គឺយើងត្រូវមាន កុំព្យូទ័រ ឬ កុំព្យូទ័រយួរដៃ​ មួយដែលល្អសំរាប់លេង ព្រោះថាហ្គែមសម័យនេះ​មានទំហំធំៗ ធ្វើអោយកុំព្យូទ័រធម្មតាមិនមានលទ្ថភាពអាចលេងបាន។​ ដូចនេះ ពួកយើងបានធ្វើការលើកគំនិតគ្នាឡើងរកនូវ កុំព្យូទ័រយួរដៃ (laptop) ដែលអាចអោយអ្នកលេងនៅផ្ទះក៏បាន នៅក្រៅក៏បាន និង មានតំលៃប្រហាក់ប្រហែល1000$។

1. Acer Aspire V15 Nitro

Acer បានធ្វើការផលិតឡើងនូវ laptop​ មួយនេះដើម្បីសំរាប់អ្នកដែលចូលចិត្តខាងលេងហ្គែម និង​ ជាពិសេសសំរាប់អ្នកដែលចូលចិត្តឌីស្សាយផងដែរ។​ វាមានដំនើរការខ្ពស់ ព្រោះ វាមានផ្ទុកនូវ processor Intel Core i7-4720HQ Quad-core 2.60 GHz ធ្វើអោយកុំព្យូទ័រដើរបានលឿន មាន អេក្រង់15.6″ 1920 x 1080 Full HD IPS​ (ដែលអាចមើលពីគ្រប់ទិស) ទំហំសមល្មម។ អ្វីដែលពិសេសនោះគឺ វាមាន GPU (សំរាប់ដំនើរការហ្គេម និង ក្រាហ្វិក) NVIDIA GeForce GTX 960M 4 GB និង RAM 8GB មានឧបករណ៍ផ្ទុកឯកសារ 1TB និង​​ មាន Window 10 ភ្ជាប់មកជាមួយផងដែរ។​ តំលៃប្រហែល ៖ 1099$

acer

2. ASUS ROG GL551JW-DS71

នេះជា Laptop មកពីក្រុមហ៊ុន Asus មានសមត្ថភាពខ្ពស់ក្នុងដំនើរការ វាផ្ទុកទៅដោយ Intel QuadCore™ i7-4720HQ processor និង NVIDIA GeForce GTX 960M 2 GB មានទំហំអេក្រង់ដល់ទៅ15.6″ Full HD (1920 x 1080) ទំហំ RAM 16GB DDR3 និង​ ឧបករណ៍ផ្ទុកឯកសារ 1TB។ តំលៃ ៖​ 1049$

asus

3.GP72 LEOPARD PRO

Laptop ដែលផលិតដោយក្រុមហ៊ុន MSI​ ដែលក្រុមហ៊ុនបាននិយាយថា វាគឺជា laptop លេខមួយសំរាប់ ហ្គេម និង ឌីស្សាញ មានទំហំអេក្រង់ដល់ទៅ 17″ Full HD ច្បាស់ធំ ភ្លឺភ្នែក ស្រួលក្នុងការមើល មាន processor Intel Core i7-5700HQ ជំនាន់ទី៥ ដែលទើបតែចេញដោយក្រុមហ៊ុន Intel ម្យ៉ាងវិញទៀតវាមានទំហំ GPU NVIDIA GeForce GTX 950M 2GB  ទំហំ​ RAM 8GB DDR3L ។ តំលៃ​៖ 999$

gp62-leopard

4. ALIENWARE 13 Gaming laptop

នៅប្រទេសកម្ពុជា សង្កេតឃើញថា ភាគរយដែលគេស្គាល់ Alienware laptop មានច្រើន ហើយក៏ដឹងទៀតថា វាជាម៉ូដែល Gaming laptop មួយរបស់ DELL។ Alienware 13 នេះមានផ្ទុកទៅដោយ Processor ខ្ពស់ Intel Core™ i5-5200U Processor (Dual-Core​ 2.7GHz) និង មានទំហំ RAM 8GB GPU NVIDIA GeForce GTX 960M 2GB ទំហំអេក្រង់​ 13 inch HD (1366 x 768) ទំហំផ្ទុក 1TB។​ តំលៃ៖ 999$

alienware-13

5. ​Lenovo Y40-80

វាជា​ Laptop មួយដែលនៅក្នុងប្រភេទកុំព្យូទ័រលេងហ្គេមរបស់ Lenovo។​ វាមានផ្ទុកទៅដោយ 5th Generation Intel Core i7-5500U Processor ទំហំRAM 8GB DDR3L ទំហំ GPU AMD Radeon R9 M275 2GB ទំហំផ្ទុក 1TB អេក្រង់ទំហំ 14″ FullHD (1920 x 1080)។ តំលៃ៖ 899$

lenovo

 

អានបន្ត

997

តើ iMac Retina display 4K 21.5inch នឹងចេញក្នុងឆ្នាំនេះរឺទេ?

បច្ចេកវិទ្យា

15/09/2015

ថ្មីៗនេះអ្នកបានដឹងហើយថា ក្រុមហ៊ុន Apple ទើបតែចេញផលិតផលថ្មី ​ គឺ iPhone 6S  iPhone 6S plus​ iPad mini 4 និង iPad pro ជំនាន់ថ្មីមួយទៀត។ ផលិតផលទាំងនេះ បានធ្វើអោយពិភពលោក រួមទាំងប្រទេសកម្ពុជា មានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ តែគួរកត់សំគាល់ថា ក្រុមហ៊ុន Apple​ មិនមែនមានតែ ទូរស័ព្ទ និង ​iPad ប៉ុណ្ណោះទេ គឺ មានទាំងផលិតផលជា កំព្យូទ័រផងដែរ។​ នៅចាំទេ កាលពីឆ្នាំមុន ថ្ងៃ16 ខែតុលា ឆ្នាំ២០១៤ Apple​ បានបញ្ចេញនូវ iMac Retina display 5k 27 inch​ ដូច្នេះ​ ក៏មានពាក្យចចាមរាមខ្លះ​ថា ឆ្នាំនេះ ខែតុលា នឹងមានការបញ្ចេញផលិតផលថ្មីពី Apple គឺ​ iMac Retina display 4k 21.5​​​ inch។ តើគេរំពឹងទុកពីអ្វីខ្លះ ទៅលើ iMac ថ្មីនេះ?

iMac 27inch 5k Retina display

iMac 27inch 5k Retina display

អ្នកបានដឹងហើយថា iMac 5k Retina display 27inch មានទំហំ 5120 x 2880 ដែលផ្ទុកទៅដោយពណ៌ចំនួនរាប់លាន ដែលធ្វើអោយរូបភាព មានសភាពមត់ ស្រួលមើល

  • CPU Core i5 quad core 3.3GHz
  • Ram DDR​ ជំនាន់ទី៣​ ពី 8GB រហូតដល់​ 32GB
  • មានទំហំ Hard disk 1TB (ជាSSD) ​
  • មានកាតរូបភាព ពីម៉ាកល្បី គឺ AMD Radeon R9 M290 ទំហំ 2GB (អាចដំឡើងដល់4GB)

ខាងលើនេះជាអ្វីដែលមាននៅក្នុង iMac 5K ចាស់ដែលចេញឆ្នាំមុន តែក្នុងឆ្នាំនេះគេរំពឹងទុកថា iMac 4K ថ្មីនេះ នឹងមានដូចជា

  • Retina display ទំហំ 4096 x 2160 4K
  • CPU Core i7 quadcore អាចពី 3.3GHz ទៅ 3.8GHz
  • Ram DDR ថ្មីជំនាន់ទី 4 ដែលទើបនឹងចេញ
  • AMD Radeon R9 M300  ជំនាន់ចុងក្រោយ
new-imac-q3-2015

រូបភាពទាញចេញពី​គេហទំព័រផ្លូវការរបស់ Apple

ហើយតំលៃគឺប្រហែលចាប់ផ្តើមពី 1200$ ឡើងទៅ​ នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ។​ តែវាក៏ល្អម៉្យាងដែរ បើមាន iMac 4K Retina ដែលមិនធំពេកសំរាប់អ្នកធ្វើការ ហើយមានតំលៃសមរម្យ។ ពួកយើងនឹងចាំមើលទាំងអស់គ្នាថាតើពាក្យចចាមរាមនេះត្រឹមត្រូវរឺទេ។ ពួកយើងនឹងជូនពត៌មាននាពេលក្រោយទៀត។

អានបន្ត