MENU

computer
Tag Archive

1173

Apple រួមដៃជាមួយ LG ផលិត អេក្រង់កុំព្យូទ័រ 5K

បច្ចេកវិទ្យា

30/10/2016

Macbook Pro សេរីថ្មីរបស់ Apple គឺជា Laptop មួយដែលមានអេក្រង់ ល្អជាងគេបំផុតគឺ Retina display ដែលមាន 67%ច្បាស់ជាង និង 67% ភ្លឺជាង និង 25% ពណ៌ច្រើនជាង។ តែបើសិនជាអ្នកមាន វាមកប្រើប្រាស់ហើយ តែចង់បានអេក្រង់មួយធំ ស្រួលត្រជាក់ភ្នែកអ្នកអាច មើលទៅ Apple thunderbolt display ដែលចេញជាយូរណាស់មកហើយ  ឬ អ្នកអាចមើលលើសពីនោះទៀតគឺ LG monitor ថ្មី ដែលមានទំហំ 5K.

lg5kmonitor-800x725

ពីមុនមក Apple តែងតែផលិតនូវ ផលិតផលខ្លួនឯងសំរាប់ខ្លួនឯង ប៉ុន្តែឥឡូវនេះ ពួកគេបានរួមដៃគ្នាជាមួយនឹង LG ដែលមានភាពល្បីល្បាញខាងធ្វើ អេក្រង់ដែរនោះ បានផលិតនូវ Ultimate docking station ( ដែលសំរាប់ប្រែ Laptop ជា Desktop សំរាប់នៅក្នុងផ្ទះ ) សំរាប់ Macbook pro ជំនាន់ 2016 នេះ។ វាមានទំហំ 27inch និង resolution 5K 5120 x 2880 និងបច្ចេកវិទ្យាផ្សេងទៀតរួមមាន ប្រដាប់បំពងសំលេង, microphone, កាមេរ៉ា និង USB-C 3 រន្ធទៀត ដែលសំរាប់ភ្ជាប់ទៅ Macbook Pro។

lgdisplay3-800x616 lgdisplay4-800x616

ហើយបើសិនជាអ្នកគិតថា 27inch 5K វាធំសំរាប់អ្នក ក្រុមហ៊ុន LG ក៏បានផលិត នូវអេក្រង់ប្រភេទតូចជាងនេះ គឺ 21.5inch 4K 4096 x 2304។ សំរាប់ អេក្រង់ទំហំ 27inch 5k វានឹង ចេញលក់ក្នុង ខែ ធ្នូខាងមុខនេះដែលអាចនឹងមានតំលៃ 1300$ ដែលក្នុងកំឡុងពេលនេះ អេក្រង់ 21.5inch 4K ចាប់ផ្តើមដាក់អោយកម្មង់ទិញ ហើយក្នុងតំលៃ 700$។

 

អានបន្ត

1260

Surface studio ថ្មី របស់ក្រុមហ៊ុន Microsoft

បច្ចេកវិទ្យា

30/10/2016

ក្រុមហ៊ុន Microsoft បានផលិតនូវ សេរី Surface ជាប្រភេទ ដាក់លើតុ វាត្រូវបានបញ្ចេញនូវក្នុងទីក្រុង New york ដែលមានឈ្មោះថា Microsoft Surface Studio ឬគេហៅ iMac killer។ Microsoft បាននិយាយទៀតថា វាជារបស់មួយដែលអាចផ្លាស់ប្តូរនូវ របៀបដែលអ្នកផលិត ដែលពីមុនមិនសូវជឿនលឿនអោយទៅជា ល្អប្រសើរជាងមុន។

surface-studio1

Microsoft Surface Studio មានអេក្រង់ ទំហំ 28inch ដែលស្តើងជាងគេមានកំរាស់ 12.5mm និងជាអេក្រង់ Touchscreen រុំព័ទ្ធដោយ អាលុយមីញូមជំុវិញ ។ វាមានដល់ទៅ 13.5 លាន pixel ច្រើនជាងទូរទស្សន៍ 4K 63%។ ពណ៌របស់វាគឺ ត្រូវជាមួយនឹង ធម្មជាតិខាងក្រៅមិិនខុសគ្នាឡើយ ដែលគេហៅថា Truecolor។ វាមានជើងដែលអាចបត់បែនបានតាមតំរូវការរបស់អ្នក សម្រាប់អ្នកដែលត្រូវការគូរ ឬអ្នកដែលត្រូវការវាយអត្ថបទធម្មតាជាដើម។

surface_studio_innovation_4_featurepanel_v3

The Studio អាចភ្ជាប់ជាមួយរបស់ខាងក្រៅ ជាច្រើន រួមទាំង Surface Pen និង Surface dial ដែលអាចដាក់ពីលើអេក្រង់ សំរាប់ បញ្ជា Menu ឬ របស់របរផ្សេងៗជាច្រើន ដូចជា ដំឡើង ឬបន្ថយសំលេង, ពន្លឺ, ពណ៌។ អេក្រង់របស់ បានបំពាក់នូវ បច្ចេកវិទ្យា មិនអោយស្គាល់ដៃរបស់យើងឡើយ ដូចនេះនៅពេលដែលអ្នកគូរ អ្នកច្រលំ យកដៃទៅដាក់ពីលើ ក៏វាមិនអាចបង្កអោយរញ៉េរញ៉ៃដល់ការងារអ្នកបានដែល។

surface-dial_0

surface-studio-pen

 

  • អេក្រង់: 28inch ទំហំResolution 4500 x 3000, 10-point multitouch
  • Processor: Intel Core i5 or Core i7 ជំនាន់ទី 6 (តាមដែលអ្នកជ្រើសរើស)
  • ទំហំផ្ទុក: 1TB និង 2TB Hybrid drive (តាមដែលអ្នកជ្រើសរើស)
  • Ram: 8GB, 16GB ឬ 32GB
  • GPU: GeForce GTX 965M 2GB (ក្នុងម៉ាស៊ីន Core i5 Studio) or GTX 980M 4GB (ក្នុងម៉ាស៊ីន Core i7 Studio)
  • រន្ធសំរាប់ភ្ជាប់: 4 x USB 3.0 , 3.5mm រន្ធដោតកាស , រន្ធដោត SD card , រន្ធដោត Ethernet, Mini DisplayPort
  • ប្រព័ន្ធ Wireless: 802.11ac, Bluetooth 4.0
  • កាមេរ៉ា: 5MP កាមេរ៉ាមុខ
  • សំលេង: Stereo 2.1 Dolby audio

The Surface Studio មានតំលៃចាប់ពី 2,999$ ឡើងទៅ។

អានបន្ត

988

Razer Blade Pro ជំនាន់ថ្មី ឆ្នាំ 2016

បច្ចេកវិទ្យា

24/10/2016

នៅថ្ងៃ 20 ខែតុលា ឆ្នាំ 2016 ក្រុមហ៊ុន Razer បានបញ្ចេញនូវ laptop ជំនាន់ថ្មីនៃ Razer blade pro គឺ Razer blade pro 2016។ អ្វីដែលបានរំពឹងទុក នៅក្នុងLaptop ថ្មីនេះ គឺ អាចនឹងមានបំពាក់ទៅដោយបច្ចេកវិទ្យាថ្មីដែលយកមកពី កុំព្យូទ័រលើតុ ព្រោះយើងដឹងហើយ កន្លងមកនេះ បច្ចេកវិទ្យាដែលមានក្នុង កុំព្យូទ័រលើតុ មានម៉ូដែលដូចគ្នាជាមួយ នឹង laptop ក៏ដោយ ក៏វាដំនើរការលឿនជាង laptop ដាច់។

razer2

Razer blade pro មានបំពាក់ទៅដោយ processor intel core i7-6700HQ 2.6GHz ដែលនិយមប្រើក្នុងlaptop ថ្មីៗក្នុងពេលបច្ចុប្បន្ននេះ។ ដើម្បីភ្ជាប់ជាមួយនឹង processor ដ៏លឿននេះ Razer ក៏បានបំពាក់ graphic card Geforce GTX 1080 ដែលប្រើសំរាប់ កុំព្យូទ័រលើតុ ជាមួយនឹង M.2 SSD ដែលមានទំហំពី 512GB ទៅ 2TB ហើយនឹង ទំហំ Ram 32GB DDR4។ សំរាប់ កាតnetwork  វាបានបំពាក់ជាមួយនឹង បច្ចេកវិទ្យាជំនាន់ក្រោយគេបំផុត802.11ac ដែលមានឈ្មោះថា DoubleShot pro network interface card ដែលអាចធ្វើអោយអ្នកទទួលបាន ល្បឿន Internetលឿនភ្លាមៗ ។ ចំនែក អេក្រង់វិញគឺមានទំហំ 17.3 inch 4k (3840-2160) Touchscreen។

razer1

razer4

ចំនែកអ្វីដែលប្លែកនោះ គឺ keyboard របស់វា Mechanical ដែល អាចធ្វើអោយអ្នក ចុចទៅវាឆ្លើយតបមកវិញភ្លាមៗ ហើយងាយស្រួលក្នុងការវាយអក្សរផ្សេងៗ។ ចំនែក ឯ Touchpad របស់វាមានទំហំធំ និង ស្រួលដាក់ដៃ។ វាមានកំរាស់ 22.5mm និង ទំងន់ 3.54kg។ ហើយមានតំលៃចាប់ពី $3,699 ។

razer5

 

អានបន្ត

802

ជួបជាមួយ EVO15-S របស់ Origin

បច្ចេកវិទ្យា

21/10/2016

ប៉ុន្មានខែកន្លងមកនេះ យើងបានឃើញក្រុមហ៊ុនកុំព្យូទ័រល្បីៗជាច្រើនបញ្ចេញ កុំព្យូទ័រសម្រាប់លេងហ្គេម ដែលមានទំហំធំៗ ក្រាស់ៗ មើលទៅដូចជាពិបាកក្នុងការយកតាមខ្លួនណាស់។ ថ្មីៗនេះ ក្រុមហ៊ុនមួយដែលជាក្រុមហ៊ុន ខាងបច្ចេកវិទ្យាហ្គេម បានបញ្ចេញនូវ កុំព្យូទ័រ Laptop ដែលស្តើង ស្រាល ហើយអាចលេងហ្គេមបានសេរ៊ីថ្មីៗ ដែលងាយស្រួលមិនទាក់ ជាមួយនឹង EVO15-S របស់ក្រុមហ៊ុន Origin។

Origin EVO15-S មានរាងស្តើង និងស្រាល ដែលមានទម្ងន់ 1.8kg និងកម្រាស់ 1.75cm ចំនែកឯ Spec របស់វាយើងនឹងរៀបរាប់ខាងក្រោម៖

  • CPU Intel Core i7-6700HQ Quad-Core 2.60GHz
  • GPU: NVIDIA GeForce GTX 1060 6GB GDDR5 ដែលជាgraphic card ដ៏ល្បីមួយ ថែមទាំងមាន VR-Ready
  • Ram: 16GB DDR4 2400MHz (2 X 8GB)
  • ទំហំផ្ទុក : 256GB m.2 ដែលលឿនជាងគេបំផុតក្នុងពេលបច្ចុប្បន្ននេះ និង 2TB HDD
  • អេក្រង់ 1920×1080 15.6″ IPS
  • LED keyboard ដែលអាចប្តូរពណ៌តាមដែលអ្នកត្រូវការ

download msi-nb-16k2-photo07-custom-paint-1

keyboard-yellow-2

វានឹងភ្ជាប់មកជាមួយនឹង ការលេងម៉ូត 3 ប្រភេទតាមដែលអ្នកចង់បាន និងម្យ៉ាងទៀតអ្នកអាចធ្វើការឌីស្សាញ គម្របរបស់វាដោយខ្លួនឯង រួចផ្ញើរអោយគេ ធ្វើការ Print រូបនោះដោយ lazer។

custom-paint-gun-shot-2 custom-paint-laser-etch-2 custom-paint-shredder-2 custom-paint-traditional-2

 

អានបន្ត

1140

ពាក្យចចាមរាមថ្មីមួយ នៃការចេញថ្មី Macbook Pro 2016

បច្ចេកវិទ្យា

14/10/2016

បន្ទាប់ពីចុងឆ្នាំ 2015 មក ក្រុមហ៊ុន Apple មានការស្ងាត់ស្ងៀមយ៉ាងខ្លាំងចំពោះផលិតផល កុំព្យូទ័រ Macbook ព្រោះ ក្រុមហ៊ុននោះតែងតែចេញជារៀងរាល់ឆ្នាំ។ ពួកអ្នកសារពត៌មាន និង ប្រិយមិត្ត របស់ Apple ទាំងអស់គិតថា ពួកគេនឹងទទួលបានដំនឹង នូវការចេញលក់ Macbook 2016 ដែលអាចនឹងធ្វើក្នុងកំឡុង ចុងខែនេះ។ ហើយឥឡូវនេះគេក៏ទទួលបានពត៌មានខ្លះៗពី បច្ចេកវិទ្យា ដែលអាចមានក្នុង Macbook Pro 2016 ជំនាន់ថ្មីនេះ ពី Foxconn ដែលជា ក្រុមហ៊ុនបច្ចេកវិទ្យាមួយ របស់ចិន ដែលចូលរួមជាមួយនឹង Apple។

តាមគេហទំព័រ BGR ដែលបានលើកឡើង ថា សំរាប់កុំព្យូទ័រ Macbook Pro 2016 នេះនឹងមានភ្ជាប់មកជាមួយនឹង អេក្រង់ ធម្មតាសំរាប់មើលមួយ និងអេក្រង់ Touchscreen ទី២  ដែលជំនួសជាមួយនឹង មុខងារផ្សេងៗដែលមាននៅលើ keyboard។

2

1

នៅក្នុង Foxconn ដែលបានធ្វើឡើងក្នុង សកលវិទ្យាល័យ Tsinghua បានបន្ថែមនូវការចេញ បច្ចេកផ្សេងៗទៀតដូចជា ក្តារចុចថ្មីរបស់Macbook។ ក្តារចុចថ្មីនេះបានបំពាក់ទៅដោយ គ្រាប់ចុច OLED ដែលគេហៅម្យ៉ាងទៀតថា Magic keyboard. (អ្នកអាចមើលវីដេអូខាងក្រោមបាន)។ ក្តារចុចថ្មីនេះ ដែលគេបានបំពាក់ OLED គឺដោយសារ វាមាន E ink display feature អាចធ្វើការផ្លាស់ប្តូរ អក្សរលើ ប៊ូតុងមួយៗ ទៅតាម មនុស្សរៀងៗខ្លួន ពោលគឺអ្នកចង់បានអង់គ្លេស បារាំង ចិន ថៃ អ្នកអាចផ្លាស់ប្តូរភ្លាមៗ ។ Foxconn បានបន្តទៀតថា Magic keyboard នឹងអាចមានដាក់ក្នុង apple Macbook Pro 2016  ក្នុងកំឡុងប៉ុន្មានខែនេះ។

អានបន្ត

1712

Laptop Acer ថ្មី 2 គ្រឿង​ដែលមានលក្ខណៈសម្បត្តិដាច់គេ

បច្ចេកវិទ្យា

02/09/2016

ក្រុមហ៊ុន Acer បានដាក់បង្ហាញនូវ Laptop ជំនាន់ថ្មី 2 គ្រឿងដែលមានភាពទាក់ទាញប្លែកៗគ្នា គឺ Acer Swift 7 ដែលមានកម្រាស់មិនដល់ 1 សង់ទីម៉ែត្រផង និងមួយទៀតគឺ Acer Predator 21X ជា laptop ដែលធំ និងធ្ងន់ជាងគេបំផុត។

Acer Swift 7

នៅថ្ងៃទី 31 ខែសីហាកន្លងទៅនេះ Acer Swift 7 បានលេចខ្លួនចូលមក ជាសាធារណៈ ដោយមានឈ្មោះថាជា Laptop ដែលស្តើងជាងគេបំផុតក្នុងពិភពលោក។ វាមានកំរាស់ 0.998mm មិនដល់ 1cm ផង វាប្រើប្រាស់ processor core i5 នៃ ជំនាន់ទី 7 របស់ intel ដែលទើបនឹងចេញដូចគ្នា ។ ដោយសារតែវាមានរាងស្តើងមែន ក៏ប៉ុន្តែ វាមានគ្រប់គ្រាន់នូវរន្ធ ដែលមនុស្សគ្រប់គ្នា ប្រើប្រាស់ មិនដូចកាល Apple Macbook និង HP spectre 13 នោះទេ គឺវាមានរន្ធ USB 3.1 2 និង រន្ធដោតកាស។

acer_swift-7_front_3qtr_view-100680077-orig

អេក្រង់របស់វាមាន ទំហំ 13.3inch FullHD IPS panel តួខ្លួនរបស់វា ប្រើប្រាស់ អាលុយមីញ៉ូម ខ្មៅនៅខាងក្រៅ និងមានជាពណ៌មាស នៅខាងក្នុង មើលទៅមានលក្ខណៈល្អឥតខ្ចោះ ចំនែកឯ គ្រឿងក្នុង របស់វា មានផ្ទុកទៅដោយ processor cor i5 ដូចបាននិយាយខាងលើរូួចមកហើយ មាន Ram 8GB និង SSD ទំហំ 256GB។ វាដំនើរការដោយគ្មានប្រើប្រាស់កង្ហាឡើយ អាចប្រើប្រាស់បានរហូតដល់ទៅ 9 ម៉ោង។

acer-swift-7-ifa-3

acer-swift-7-ifa-5

Acer Predator 21X

នៅថ្ងៃតែមួយនោះដែរ Acer ក៏បានបញ្ចេញនូវ laptop មួយដែលមានទំហំធំ ហើយជា laptop ទីមួយដែល មាន អេក្រង់កោង 21 inch និង ផ្ទុកទៅដោយ Graphic card 2 គឺ Geforce GTX 1080 ផងដែរ ក៏ព្រោះតែមាន graphic card 2 ដូចនេះ គេបានបញ្ចូល កង្ហា 5។ processor របស់វាគឺ intel ជំនាន់ទី 7 K-series មានទំហំ SSD ដល់ទៅ 4000GB = 4TB។ វាមាន Ram 64Gb និងប្រដាប់បំពងសំលេង 4 និង subwoofers 2 ដូចនេះអ្នកអាចបើកចំរៀងបានលឺៗតាមដែលអ្នកត្រូវការ។ keyboard របស់វា គឺ mechanical keyboard ដែលជាkeyboard ល្អសំរាប់លេងហ្គេម។ ដោយសារតែមាន GPU 2 ដូចនេះវាត្រូវដំនើរការដោយ ប្រដាប់សាកថ្ម 2 ដាច់គ្នា។ វាមានទំងន់ 8 គីឡូក្រាម ដែលប្រហាក់ប្រហែលនឹង laptop ជំនាន់ឆ្នាំ 90 ជាងប៉ុន្តែវាមានអ្វីៗដែលអ្នកលេងហ្គេមត្រូវការ។

acer-predator-21x-001

acer-predator-21x-006

acer-predator-21-x-ifa-6

អានបន្ត

1014

ក្រុមហ៊ុន NVIDIA បានប្រកាសកំពូល graphics card ថ្មីគឺ Titan X ជាផ្លូវការ

បច្ចេកវិទ្យា, ហ្គែម

23/07/2016

NVIDIA-Titan-X-Graphics-Card_4-Custom

 

កន្លងផុតទៅពីរខែបន្ទាប់ពីការចាប់ផ្តើមបន្ទះឈីប ដែលមានលេខកូដ GP104 ដែលជារបស់ GTX 1080 នោះ ហើយក្រុមហ៊ុន NVIDIA ក៏បានចាប់ផ្តើមបន្ទះឈីប GP102 ថ្មីបំផុតរបស់ខ្លួនគឺ Titan X។ ដូចទៅនឹង Card Titan ពីមុនៗទាំងអស់ Titan X ស៊េរីថ្មីនេះដែរ ក៏នឹងឈរនៅលំដាប់កំពូលនៃផលិតផលរបស់ NVIDIA ផងដែរ, ហើយវានឹងផ្តល់នូវថាមពលល្បឿនខ្លាំងខ្លា មិនមែនសម្រាប់តែការលេងហ្គែមប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កម្មវិធីកុំព្យូទ័រធំៗ ដែលត្រូវការកម្លាំងក្រាហ្វិកកាតខ្លាំងផងដែរ។

 

លក្ខណៈពិសេសរបស់វា៖

GPU Engine Specs: (ទំហំ core និង ល្បឿន)

  • NVIDIA CUDA Cores: 3584 (ស៊េរីចាស់ 3072-1.08GHz)
  • Base Clock (MHz): 1417
  • Boost Clock (MHz): 1531
  • 11 TFLOPs FP32 (32-bit)

 

Memory Specs: (ទំហំ និង ល្បឿន Memory)

  • Memory Speed: 10Gbps
  • Standard Memory Config: 12GB GDDR5X
  • Memory Interface Width: 384-bit
  • Memory Bandwidth (GB/sec): 480 GB/s

 

Technology Support: (បច្ចេកវិទ្យាកម្មវិធី Pascal Architecture)

  • Simultaneous Multi-Projection
  • Ansel
  • G-Sync
  • GameStream
  • GPU Boost 3.0
  • SLI (2, 3, or 4 slot)

 

Display Support: (កម្រិតរូបភាព និង រន្ធបំបែកអេក្រង់)

  • Standard Display Connectors: DP 1.4, HDMI 2.0b, Dual Link-DVI
  • Maximum Digital Resolution: (មិនបានបញ្ជាក់)

 

Power Specs: (ថាមពលភ្លើង)

  • Graphics Card Power (W): 250W
  • Supplementary Power Connectors: 6-pin + 8-pin

 

សំរាប់តំលៃ NVIDIA Titan X នឹងត្រូវបានលក់ក្នុងតម្លៃ 1200$ ហើយនិងអាចរកបានដោយផ្ទាល់តាមរយៈគេហទំព័ររបស់ NVIDIA តែប៉ុណ្ណោះ។ វាពិតជាមានតម្លៃខ្ពស់ណាស់ ដែលស្មើរនឹងពីរដងនៃតម្លៃរបស់ GTX 1080។ ទោះជាយ៉ាងណាក៏ដោយ ស៊េរី Titan ថ្មីនេះគឺជាផលិតផលមួយ ដ៏មានអានុភាពបំផុត ដែលក្រុមហ៊ុនបានបង្ហាញ ហើយវាគឺសម្រាប់អ្នកចង់បានរបស់ ដែលល្អបំផុត នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ និងអាចមានលទ្ធភាពដើម្បីប្រើប្រាស់វា ដើម្បីបង្កើននូវបទពិសោធនៃការលេងហ្គែម និងការប្រើប្រាស់កម្មវិធីកុំព្យូទ័រធំៗឲ្យឡើងដល់កម្រិតកំពូល។

 

អានបន្ត

937

លក្ខណៈពិសេស ថ្មីៗរបស់ Adobe photoshop CC 2015.5

បច្ចេកវិទ្យា

26/06/2016

សំរាប់អ្នកដែលចូលចិត្តថតរូប ឬ ថតវីដេអូ អ្នកនឹងចូលចិត្តនូវកម្មវិធី Adobe photoshop ថ្មីនេះហើយ ព្រោះវាមានបន្ថែមនូវ លក្ខណៈពិសេសថ្មីៗជាច្រើន ដែលងាយស្រួលដល់ ការកែច្នៃរូបភាព របស់អ្នក។ ម្យ៉ាងទៀតពេលអ្នកអានមកដល់ត្រឹមនេះ អ្នកនឹងគិតថា “អាម្នាក់នេះនិយាយអីនឹង Adobe photoshop ម៉េចនឹងកែវីដេអូបាន? ចេះតែបោកតែម្តង” តាមការពិតទៅ លក្ខណៈពិសេសថ្មីនេះអាច ធ្វើអោយអ្នកថតវិដេអូ មានភាពងាយស្រួលជាងមុន។ ពួកយើងនឹងបកស្រាយខាងក្រោមទាំងអស់គ្នា។

Adobe photoshop CC 2015.5 ជំនាន់ថ្មី ដែលទើបតែចេញមួយនេះ បានធ្វើការបង្កើនទៅលើល្បឿន ដូចជានៅពេល សរសេរអក្សរ ដោយវាប្រើប្រាស់រយៈពេលតិចជាងមុនដើម្បី load font និង ការផ្លាស់ប្តូរជាច្រើនទៀត ក្នុងនោះវាបានភ្ជាប់នូវ លក្ខណៈពិសេសដែលមិនធ្លាប់មាន ដូចខាងក្រោម៖

Content-Aware Crop

ចំពោះអ្នកដែលចូលចិត្ត នូវការថតរូបរបៀបជា Landscape អ្នកពិតជាពិបាកក្នុងការរកប្លង់ណាស់ ភាគច្រើនអ្នកតែងតែថត រួចចាំយកមក Crop( កាត់ ) តាមក្រោយ។ ប៉ុន្តែពេលខ្លះអ្នកអាចថតវៀច ថតតូចពេល ចុះក្រោមពេក លើពេក។ ដូចនេះនៅពេលដែលអ្នក Crop ក្នុង Photoshop តែងតែបាត់បង់នូវកន្លែងខ្លះ។ ដូចនេះបានជា មាន Conten-Aware Crop មកដើម្បីជាជំនួយ ក្នុងការ Crop វាអាចបំពេញនូវកន្លែងបាត់បង់ដោយខ្លួនវា ដោយមិនចាំបាច់យើងកែច្នៃទៀតនោះទេ ហើយលោកអ្នកមិនបាត់បងផ្នែកណាមួយនៃរូបភាពដើមរបស់លោកអ្នកឡើយ។ ដើម្បីអោយយល់កាន់តែច្បាស់អ្នកអាច មើលវីដេអូខាងក្រោមនេះបាន។

 

Face Aware Liquify

Face Aware liquify គឺជាការកែមុខថ្មី ដែលមានលក្ខណៈដូច Liquify ចាស់របស់ photoshop ដែល។ ប៉ុន្តែវា ប្រើប្រាស់ តិចណូឡូជី ជំនាន់ថ្មីសំរាប់ធ្វើការចាប់យកមុខរបស់មនុស្សដោយខ្លួនវា មិនត្រឹមតែមុខទេ គឺ មាន ចង្កា ភ្នែក ច្រមុះ មាត់ និង ទំរង់មុខទាំងមូល។ ទោះជារូបអ្នកមានមនុស្សប៉ុន្មានអ្នកក៏ដោយក៏ វាអាចចាប់មុខមនុស្សដោយស្វ័យប្រវត្តិ។ ហើយវាងាយស្រួលដល់អ្នកកែច្នៃ ទៀតផង។ ម្យ៉ាងទៀតវាក៏អាចប្រើក្នុងវិដេអូបានដែល ដូចនេះអ្នកដែលមានមុខម៉ាប់ៗ អាចថតវីដេអូ រួចបង្រួមមុខខ្លួនក៏បាន។

 

 

Selection and Masking Taskspace

Selection and Masking taskspace វាជួយសំរួលដល់អ្នកដែលចូលចិត្ត កាត់វត្ថុ ឬ Mask វត្ថុផ្សេងៗ។ ហេតុអ្វីបានវាស្រួល ព្រោះការប្រើ Tool កាត់ ដោយ mouse គឺវាពិបាកណាស់ ។ ប៉ុន្តែសំរាប់ លក្ខណៈពិសេសនេះអ្នក អាច mask រូបភាពជាច្រើនក្នុងពេលតែមួយភ្លែត ប្រើប្រាស់ពេលតិច កែបានរូបច្រើន។ ហើយដើម្បីអោយយល់ច្បាស់ អ្នកអាចមើលវីដេអូខាងក្រោមបាន។

 

 

អានបន្ត

957

GPU ជំនាន់ថ្មី GeForce GTX 1080 និង GTX 1070 ដែលមានឥទ្ធិពលខ្លាំងនិងទើបតែចេញ របស់ក្រុមហ៊ុន Nvidia

បច្ចេកវិទ្យា

17/05/2016

ក្រុមហ៊ុន Nvidia ទើបតែប្រកាសចេញនូវ GPU ជំនាន់ថ្មីរបស់ពួកគេ ដែលមានឥទ្ធិពលខ្លាំងជាង GPU flagship ជំនាន់មុនរបស់ពួកគេ, GTX Titan X និង GTX 980 Ti, ហើយស៊ីភ្លើងតិចជាងមុនត្រឹមតែ 180W និងមានបន្ថែមនូវមុខងារពិសេសៗជាច្រើនទៀតសម្រាប់តម្រូវជាមួយនឹងបច្ចេកវិទ្យាហ្គែមសម័យថ្មីដូចជា VR ហើយពិសេសជាងនេះនោះ គឺវានឹងមានតម្លៃថោកនៅពេលចេញលក់ដំបូងជាងតម្លៃរបស់ GPU flagship ជំនាន់មុនកាលពីចេញលក់ដំបូងទៀត។ GPU ថ្មីរបស់ក្រុមហ៊ុន Nvidia នេះគឺ GeForce GTX 1080 និង GeForce GTX 1070 ដែលមានឥទ្ធិពលខ្លាំង ដែលនឹងធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើលជាខ្លាំង។

 

GTX_1080_KV_1462594232-980x736

 

Nvidia GeForce GTX 1080 និង Nvidia GeForce GTX 1070 គឺជាក្រាហ្វិកកាតជំនាន់ថ្មីរបស់ក្រុមហ៊ុន Nvidia ដែលប្រើប្រាស់ស្ថាបត្យកម្មបន្ទះឈីប Pascal (Pascal Architecture) ដែលជាបច្ចេកវិទ្យាឈីបជំនាន់ថ្មីបន្តពី ស្ថាបត្យកម្ម Maxwell (Maxwell Architecture) ដែលបានប្រើនៅក្នុង GTX Titan X និង GTX 980 Ti។

 

DSC09525-980x655

 

GeForce_GTX_1080_3QtrFrontLeft_1462593793-980x712

 

GeForce_GTX_1080_3QtrTopLeft_1462593860-980x989

 

GeForce_GTX_1080_Front_1462593895-980x515

 

xxGeForce_GTX_1080_Top_GeForceGTX_1462593901-980x151

 

 

បូករួមបន្ថែមនូវមុខងារ ការដំណើរការដ៏ល្អប្រសើរ និងឥទ្ធិពលដ៏ខ្លាំងនោះ GeForce GTX 1080 និង GeForce GTX 1070 នឹងមានភ្ជាប់មកជាមួយនូវមុខងារថ្មីចំនួនបី ដែលនឹងធ្វើឲ្យបទពិសោធន៍នៃការលេងហ្គែមរបស់អ្នកកាន់តែប្រសើរឡើង ជាពិសេស VR Games ដែលជាបច្ចេកវិទ្យា flatform ហ្គែមស៊េរីថ្មីកំពុងតែល្បីនាពេលបច្ចុប្បន្ន ហើយមុខងារទាំងបីនោះមានដូចជា Ansel ដែលជាមុខងារថ្មីសម្រាប់ចាប់យករូបភាពនៅក្នុងហ្គែមដែលអ្នកលេង, Nvidia VR Works Audio សម្រាប់ធ្វើឲ្យសម្លេងនៅក្នុងហ្គែមដូចសម្លេងមែនទែននៅខាងក្រៅ និង Simultaneous Multi-Projection ដែលមានប្រយោជន៍សម្រាប់អ្នកដែលប្រើប្រាស់អេក្រង់ 2 ឬ 3 ឬច្រើនជាងនេះសម្រាប់លេងហ្គែម ឬធ្វើការឌីហ្សាញរបស់ផ្សេងៗ។

 

Ansel ឧបករណ៍សម្រាប់ចាប់យករូបភាពនៅក្នុងហ្គែម (Tool for taking in-game screenshot)

Ansel គឺជាឧបករណ៍សម្រាប់ចាប់យករូបភាពពីក្នុងហ្គែមដែលអ្នកលេង។ ខុសពីឧបករណ៍ ឬមុខងារ screenshot ធម្មតាផ្សេងៗ Ansel ត្រូវបានដាក់ភ្ជាប់ផ្ទាល់ទៅនឹងម៉ាស៊ីនរបស់ហ្គែម (game engine) ដែលអ្នក developer របស់ហ្គែមដាក់បញ្ចូល អនុញ្ញាតឲ្យអ្នកលេងអាចបញ្ជារឲ្យទៅដល់ទីណាក៏បាននៅក្នុងហ្គែម ហើយអាចធ្វើការកាត់ និងថតចាប់យកទិដ្ឋភាពនៅទីនោះ ហើយដាក់ filter ពីលើបានយ៉ាងស្រួល ជាមួយនឹងរូបភាពដែលមាន resolution ខ្ពស់ជាង resolution របស់អេក្រង់របស់អ្នកទៅទៀត គឺអាចចាប់យករូបភាពដែលមានទំហំដល់ទៅ 61,000 ភិចស៊ែលឯណោះបើអ្នកចង់។

 

nvidia-geforce-gtx-1080-introducing-nvidia-ansel

 

nvidia-geforce-gtx-1080-nvidia-ansel-super-resolution-640px-720x720

 

ហើយជាពិសេសជាងនេះផងដែរ អ្នកក៏អាចធ្វើការចាប់យករូបភាពពីក្នុងហ្គែមមួយចំនួនជា 360 ដឺក្រេបានផងដែរ ដើម្បីមើលនៅក្នុង VR headsets ដូចជា HTC Vive ឬក៏តាម Nvidia Android app ជាមួយនឹង Google Cardboard។ ហើយហ្គែមដែលអ្នកអាចប្រើប្រាស់ជាមួយមុខងារ Ansel នេះបាននៅពេលដែលចេញមកមានដូចជា The Division, The Witcher 3, The Witness, Law Breakers, Paragon និង No Man’s Sky ជាដើម។

 

small_ansel_games

 

Nvidia VR Works Audio

Nvidia VR Works Audio នេះគឺជាមុខងារថ្មីដែលបង្កើននូវបទពិសោធន៍នៃការស្ដាប់សម្លេងនៅក្នុងហ្គែម ដោយវាអាចធ្វើឲ្យសម្លេងនៅក្នុងហ្គែមកាន់តែដូចជាសម្លេងមែនទែននៅខាងក្រៅ នៅពេលដែលវាលងទៅមកជាមួយនឹងរបស់ដែលនៅក្នុងហ្គែមនោះ។ Nvidia បានធ្វើឲ្យវាស្គាល់ពីរូបរាងរបស់របរ និងផ្ទៃជញ្ជាំងដែលនៅក្នុងហ្គែម និងធ្វើឲ្យសម្លេងដែលទៅប៉ះនឹងរបស់ទាំងនោះ ហើយលាន់សូរមកត្រចៀកអ្នកវិញ ដូចជាសម្លេងដែលអ្នកលើក្នុងពិភពពិតខាងក្រៅ។ ដើម្បីបង្ហាញពីមុខងារ Nvidia VR Works Audio នេះ ក្រុមហ៊ុន Nvidia បានបង្កើតនូវ minigames ជាច្រើន ដែលមាននៅក្នុង The Nvidia VR Funhouse សម្រាប់ឲ្យអ្នកប្រើដោយឥតគិតថ្លៃជាមួយ HTC Vive។

 

DSC09520-980x655

 

 

Simultaneous Multi-Projection

ចំពោះមុខងារ Simultaneous Multi-Projection នេះវិញ គឺវាមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់អេក្រង់ចាប់ពី 2 ឡើងទៅសម្រាប់លេងហ្គែម និង Virtual Reality (VR)។ មុខងារនេះ គឺជាមុខងារថ្មីដែលមាននៅក្នុង Pascal ក្រាហ្វិកកាត ដែលមានសមត្ថភាពអាចបង្ហាញនូវរូបភាពនៅលើអេក្រង់បានដល់ទៅ 16 viewpoints ផ្សេងៗគ្នាក្នុងពេលតែមួយ។ សម្រាប់ក្រាហ្វិកកាតជំនាន់មុនៗ គឺអាចបង្ហាញរូបភាពបានត្រឹមតែ 1 viewpoint ដែលជាអ្វីដែលអ្នកប្រើអាចមើលឃើញនៅលើអេក្រង់ធម្មតាតែមួយ ក៏ប៉ុន្តែវាអាចជាបញ្ហាសម្រាប់អ្នកដែលប្រើប្រាស់អេក្រង់ 2 ឬ 3 សម្រាប់លេងហ្គែម និងអាចជាបញ្ហាសម្រាប់បច្ចេកវិទ្យា VRផងដែរ។ បើសិនជាអ្នករៀបអេក្រង់ 3 ជាប់គ្នាសម្រាប់លេងហ្គែមជាមួយនឹងក្រាហ្វិកកាតធម្មតា ហើយអ្នកបត់អេក្រង់ខាងស្ដាំ និងខាងឆ្វេងចូលក្នុងបន្តិចដើម្បីស្រួលមើល នោះអ្នកនឹងមើលឃើញរូបភាពដូចជាទាញៗមិនស្មើព្រោះក្រាហ្វិកកាតនោះបង្ហាញរូបភាពត្រឹមតែ 1 viewpoint ដោយវាគិតថាអ្នករៀបអេក្រង់ទាំង 3 នោះស្របគ្នា។

 

DSC09527-980x655

 

ក៏ប៉ុន្តែជាមួយនឹងមុខងារ Simultaneous Multi-Projection ថ្មីដែលមាននៅក្នុង GTX 1080 និង GTX 1070 របស់ Nvidia វាអាចកែរូបភាពដែលនៅក្នុងអេក្រង់ខាងស្ដាំ និងខាងឆ្វេងនោះ ឲ្យមានរូបភាពធម្មតាភ្ជាប់គ្នាយ៉ាងល្អឥតខ្ចោះទៅនឹងអេក្រង់កណ្តាល ដោយធ្វើការបង្ហាញនូវរូបភាពជា 3 viewpoints ផ្សេងគ្នា ដែលក្នុងនោះ 2 viewpoints មានការកែតម្រូវរូបភាពនៃភាពបត់បែន។ ហើយបច្ចេកវិទ្យានេះផងដែរ ក៏មានប្រយោជន៍សម្រាប់ការបង្ហាញរូបភាពនៅក្នុង VR ផងដែរ ដោយវាបានធ្វើឲ្យ Frame Rate នៃការបង្ហាញរូបភាពនៅក្នុង VR ឲ្យកាន់តែប្រសើរឡើង និងដើរបានរលូនជាងមុន។

 

 

Nvidia GeForce GTX 1080 នឹងមានលក់ក្នុងទីផ្សារនៅថ្ងៃទី 27 ខែឧសភា ក្នុងតម្លៃ $599 ឬអ្នកអាចចំណាយច្រើនជាងនេះបន្តិចដើម្បីទិញ “Founders edition” ពីក្នុងវែបសាយរបស់ Nvidia ផ្ទាល់ ដែលបានរចនាជាពិសេស និងមានឥទ្ធិពលខ្លាំងជាងម៉ូដែលធម្មតាជាមួយនឹង cooler និង overclocking headroom ខ្ពស់ ក្នុងតម្លៃ $699។ រីឯ Nvidia GeForce GTX 1070 វិញ នឹងត្រូវបានចេញលក់នៅក្នុងទីផ្សារក្រោយ GTX 1080 ប្រហែលជាពីរអាទិត្យ គឺនៅថ្ងៃទី 10 ខែមិថុនា ខាងមុខនេះ ក្នុងតម្លៃ $379 និង $449 សម្រាប់ Founders edition។

អានបន្ត

844

HP Spectre 13.3 laptop ដែលស្តើងជាងគេក្នុងពិភពលោក

បច្ចេកវិទ្យា

09/04/2016

ក្រុមហ៊ុន HP ដែលជាក្រុមហ៊ុនដែលផលិតនូវកុំព្យូទ័រដ៏ធំ នៅក្នុងពិភពលោក បានកំពុងតែធ្វើការដើម្បីជំរុញ ផលិតផលរបស់ខ្លួនអោយខ្លាំងជាងគេ។ កំឡុងពេលនេះ ពួកគេបានបញ្ចេញនូវ កុំព្យូទ័រថ្មីមួយដែលពិភពលោកបាន ដាក់នាមថ្មីថាជាកុំព្យូទ័រ Laptop ដែលស្តើងជាងគេក្នុងពិភពលោក។ ហេតុអ្វីបានជាគេថាវាស្តើងជាងគេ ព្រោះ វាមានកំរាស់ត្រឹមតែ 10.4mmតែប៉ុណ្ណោះ បើប្រៀបទៅជាមួយនឹង Macbook Air ដែលមានកំរាស់ 17mm និង Macbook 12inch ដែលទើបនឹងចេញ ជាមួយនឹង RazerBlade stealth ដែលទាំងពីរនេះមានកំរាស់ 13mm។ តើវាមាន specification អ្វីខ្លះ? ហើយវាល្អយ៉ាងម៉េចខ្លះ?

how_thin_is_your_device_720-100653954-orig

តារាងពិព័រនាអំពី ភាពស្តើងនៃ laptop នៅពិភពលោក

Hyperbaric Chamber

Hyperbaric chamber គឺជាកន្លែងផ្ទុក នូវMotherboard និង cpu សំរាប់ធ្វើអោយវាទាំងពីរត្រជាក់។ ហេតុអ្វីបានជា HP លើកយករឿងនេះមកនិយាយ ព្រោះ CPU ដែលមានបានជ្រើសរើសសំរាប់ដាក់ក្នុងកុំព្យូទ័រ មួយគ្រឿងនេះគឺ Core i5/i7 ដែលជា CPU ដែលអាចមានកំដៅខ្ពស់នៅពេលប្រើ។ Hyperbaric chamber មានផ្ទុកទៅដោយ កង្ហា 2 ដែលស្តើង មានការងារក្នុងការបក់ខ្យល់ត្រជាក់ចូលទៅ Motherboard និង បញ្ចេញខ្យល់ក្តៅ ចេញតាមប្រហោងខាងក្រោយ។

ដកស្រង់ពីគេហទំព័រ pcworld

ដកស្រង់ពីគេហទំព័រ pcworld

Specification

CPU: Core i5/i7
Ram: 8GB
អង្គចងចាំ : 512GB SSD
អេក្រង់ ៖ 1,920×1,080 full HD non-touch screen 13.3 inch
VGA ជាប់
សំរាប់ថ្មរបស់វាអាចប្រើបានប្រហែល 9-10 ម៉ោង
មានរន្ធ 4៖ 3 ជាUSB-C និង រន្ធដោតកាស 1។ អ្នកអាចបញ្ចូលថ្មតាម រន្ធUSB-C មួយ។

Spectre_Saf_Gallery_zoom1

hp_spectre_13_3_back-100652827-orig

ដកស្រង់ចេញពីគេហទំព័រ​ pcworld

ជាងចុងក្រោយ laptop នេះសំរាប់តែការប្រើប្រាស់យកទៅតាមខ្លួន និង ងាយស្រួលសំរាប់អ្នកធ្វើការជំនួយ ធំៗ ដែលគេមិនចាំបាច់ត្រូវនឿយហត់នឹងយក កុំព្យូទ័រដែលធ្ងន់តាមខ្លួន។ សំរាប់អ្នកដែលចង់បាន កុំព្យូទ័រលេងហ្គេម អ្នកអាចទៅរកកុំព្យួទ័រដែលមានរៀងមាំជាងនេះបន្តិច ព្រោះកុំព្យូទ័រ នេះបើប្រើមិនប្រយ័ត្នអាច វៀច ឬ បាក់តែម្តង។

 

 

 

អានបន្ត