MENU

camera
Tag Archive

1034

a6300 របស់ Sony

បច្ចេកវិទ្យា

06/02/2016

ក្រុមហ៊ុនSony ដែលល្បីខាងបច្ចេកវិទ្យា អេឡិចត្រូនិច ដែលមានមនុស្សរាប់លានអ្នកបានទទួលស្គាល់ ឥឡូវនេះគេបានបញ្ចេញនូវ កាមេរ៉ាតូច ប្រភេទ Mirror-less ដែលកំពុងតែល្បីល្បាញ មួយប្រភេទសំរាប់អ្នកដែលប្រើកាមេរ៉ាប្រភេទ Crop។ អ្វីទៅជា Mirror-less កាមេរ៉ា? គឺជាកាមេរ៉ាដែល មិនមានកញ្ចក់ខាងមុខ Sensor របស់វា ដូចនេះ​គេអាចធ្វើវាអោយតូច និង ស្តើងបាន ស្រាល ស្រួលកាន់ ជាពិសេសមនុស្សស្រី ការប្រើកាមេរ៉ានេះសមស្របនឹងទំរង់ដៃដ៏តូចរបស់គាត់ ម្យ៉ាងទៀត កាមេរ៉ា Mirror-less ជាកាមេរ៉ាដែលមានសមត្ធភាពដូច កាមេរ៉ាប្រភេទ DSLR អាចផ្លាស់ប្តូរ Lens បានដូចគ្នា និង អាចសារ៉េបានគ្រប់អ្វីៗដែលអ្នកត្រូវការថត។

SONY a6300

កាមេរ៉ា a6300 ជាកាមេរ៉ាជំនាន់ថ្មីរបស់ a6000 ដែលជាពពួក APS-C​ និង ផ្លាស់ប្តូរ Lens បាន។  Sony បានបញ្ជាក់ថា កាមេរ៉ាថ្មីនេះមានលក្ខណៈជឿនលឿនជាងកាមេរ៉ាចាស់ច្រើនណាស់ជាពិសេស Auto focus និង ការចាប់យករូបភាពបានល្អ។ ខាងក្រោមនេះគឺជាអ្វីពិសេសៗដែលមាននៅក្នុងកាមេរ៉ា Sony a6300៖

  • 4D auto focus និង​មាន 425 ចំនុច auto focus
  • 24MP
  • 11fps នៅពេលអ្នកប្រើភ្នែកមើលក្នុង Viewfinder (ជិតស្មើ D5 និង 1Dx mark II)
  • 8fps នៅពេលអ្នកប្រើLCD (live view)
  • ISO ធំបំផុត គឺ 51200
  • អាចថតវីដេអូបាន 4K
  • ប្រើ Lens E mount
  • អ្វីដែលប្រសើរ គឺ តំលៃក្រោម 1000$

a6300_insides DSC00162acr DSC00165acr

អ្វីទៅជា 4D autofocus?

ការប្រើបច្ចេកវិទ្យា autofocus នៅនឹងមួយកន្លែង រួមផ្សំជាមួយ លឿន គឺជាបច្ចេកវិទ្យា 3D ប៉ុន្តែ Sony បានបន្ថែមនូវ បច្ចេកវិទ្យាថ្មីគឺ វាអាចទស្សទាយ នូវចលនារបស់ Subject ដូចនេះ អ្វីដែលចេញមកគឺជារូបភាពច្រើនសន្លឹកប៉ុន្តែ Subject នៅតែមិនខុសfocus នេះហើយគឺ 4D autofocus។

Screen-Shot-2014-09-17-at-9.27.22-AM

ដូចនេះការដែលប្រើ 4D autofocus រួមផ្សំជាមួយ ចំនុច focus ដល់ទៅ 425 ការថតរបស់វាមានល្បឿនអាចស្មើនឹង កាមេរ៉ា Professional មួយ។ ការ focus មិនគិតថាSubject អ្នកនៅកន្លែងណានោះទេ តែងតែត្រូវ Focus ជាប់ជានិច្ច។

ហើយម្យ៉ាងទៀត ការថតវីដេអូ វាប្រើ ទំហំ 20MP នៃ Sensor ដើម្បីថតអោយបាននូវវីដេអូមួយដែល ល្អបំផុត គឺ វាប្រើគ្រប់ pixel នៅលើSensor សំរាប់ថត ដូចនេះអ្នកអាចឃើញនូវ ភាពច្បាស់ គ្មានចំនុចក្រហម នៃវីដេអូមួយ។

ជាចុងក្រោយ កាមេរ៉ាថ្មីមួយគ្រឿងនេះគឺ តូចស្រួលសំរាប់អ្នកដែលចូលចិត្ត របៀបធ្វើដំនើរស្រាលៗ ដូចជាស្ត្រីជាដើម។ គេបានអោយនាមវាថា ជាកាមេរ៉ាដែល Autofocus​លឿនជាងគេនៅលើលោក។ ចាំមើលតើ Nikon និង Canon មានអ្វីមកប្រៀបជាមួយ Sony បានទៀតសូមរង់ចាំ  :D.

អានបន្ត

898

ក្រុមហ៊ុន Sony បាននិយាយថាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗនឹង ប្រើប្រាស់ដោយ បច្ចេកវិទ្យា dual-lens របស់ខ្លួនឆាប់ៗនេះ

បច្ចេកវិទ្យា

05/02/2016

តើវាជាពាក្យចចាមអារាម ឬ ដែលថាក្រុមហ៊ុន Sony ទើបតែបានបញ្ជាក់ថាក្រុមហ៊ុន Apple បានប្រើប្រាស់ dual cameras នៅលើ Apple iPhone 7 Plus របស់ពួកគេ ? ក្រុមហ៊ុន Apple កំពុងតែ ប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Sony សម្រាប់កាមេរ៉ា iSight របស់ខ្លួន។ សព្វថ្ងៃនេះក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់ជប៉ុនបាននិយាយថា មានក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើនដែលនឹងត្រូវប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា dual-lens របស់ខ្លួននៅឆ្នាំក្រោយ ។ ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ លោក Kenichiro Yoshida នៃ ក្រុមហ៊ុន Sony បានធ្វើសេចក្តីថ្លែងការណ៍នេះ ដោយបន្ថែមថាតម្រូវការសម្រាប់បច្ចេកវិទ្យា Dual- lens អាចនឹងត្រូវបានរងផលប៉ះពាល់ផល់អវិជ្ជមានដោយសារការធ្លាក់ចុះនៅឆ្នាំ 2016 នៅក្នុងទីផ្សារស្មាតហ្វូន ។

 

11138-3814-141118-iPhone-Dual-Camera-l

 

ដោយមានមន្ទិល Yoshida បាននិយាយថាវាអាចនឹងមិនមានរហូតដល់ឆ្នាំ 2017 មុនពេលដែលប្រព័ន្ធកាមេរ៉ាខាងក្រោយមានបំពាក់ dual- lens ចាប់ផ្តើម លេចឡើងនៅលើស្មាតហ្វូន ។ តែសំរាប់អ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities លោក Ming -Chi Kuo មានប្រសាសន៏ថ្មីៗនេះថា កញ្ចក់កាមេរ៉ាទីពីរដែលបំពាក់នៅខាងក្រោយនៃទូរស័ព្ទ iPhone 7 Plus នឹងត្រូវបានប្រើសម្រាប់ Optical Zoom

នាពេលកន្លងមកនេះក្រុមហ៊ុន Apple ក៏ធ្លាប់មានប្រវត្តិ និង ស្នាដៃក្នុងការបន្ថែមលក្ខណៈពិសេសៗ ទៅលើកាមេរ៉ាខាងក្រោយរបស់ទូរស័ព្ទម៉ូដែល  iPhone Plus របស់ពួកគេផងដែល។ ឧទាហរណ៍ដូចជាកាមេរ៉ាខាងក្រោយរបស់ iPhone 6 នឹង iPhone 6s Plus ដែលសុទ្ធតែមានប្រើប្រាស់នូវបច្ចេកវិទ្យារក្សារលំនឹងការថតរូបដោយប្រើប្រាស់កញ្ចក់កែវ Optical Imaging Stabilization ដែលវាជាបច្ចេកវិទ្យាមួយអាចជួយសំរួលឲ្យរូបភាព និង វីដេអូរបស់យើងមិនឲ្យរងផល់ប៉ះពាល់ពីការគ្មានលំនឹងរបស់យើងនៅក្នុងពេលថតរូប ឬ វីដេអូ។

អានបន្ត

1263

កាមេរ៉ា Action ទាំង 5 ដែលល្អជាងគេ

បច្ចេកវិទ្យា

29/01/2016

Action Camera ឬ ហៅកាត់ថា Action Cam គឺជាកាមេរ៉ាដែលតូច ស្រាល ហើយអាចផលិតនូវ វីដេអូ ឬ រូបថតដែលមានគុណភាពខ្ពស់ ច្បាស់ និង​ បាន​ទំហំធំ​បាន​គ្រប់កន្លែង គ្រប់ពេលវេលា។ ពួកវាអាចដាក់ជាប់នូវរបស់ផ្សេងៗ ដូចជា មួកជិះម៉ូតូ ឡាន ម៉ូតូទឹក មួកពាក់មុជទឹកជ្រៅ ដូចនេះអ្នកមិនចាំបាច់កាន់វាថតដោយដៃទេ អ្នកគ្រាន់តែចុចថត និង បំពាក់វានៅលើកន្លែងរបស់វាជាការស្រេច។ ភាគច្រើន គេប្រើវាសំរាប់ថតនូវកីឡា និង​ ការដើរលេង។ ខាងក្រោមនេះជា Action កាមេរ៉ាដែលអ្នកអាចរកទិញបាន និង ចាប់យកនូវវីដេអូ​និងរូបភាពដែលមានគុណភាពល្អ។

1. Gopro hero4 silver

Gopro hero 4  silver ជាជំនាន់ចុងក្រោយដែលGopro បានធ្វើឡើងជាមួយអេក្រង់ដែលអ្នកអាចមើលប្លង់ថតបានមុន​នឹងថត។ ជាមួយនឹង កាមេរ៉ា 12MP វាអាចថតវីដេអូ និងរូបភាពបានច្បាស់ល្អ។ ការថតរបស់វា អាចថតបាន 1080p 60fps ដូចនេះអ្នកអាចធ្វើអោយយឺតបាន 2 ដង ( slow motion ) បើសិនជាអ្នកចង់ថតបាន ជារបៀប Slow motion កាន់តែខ្លាំង អ្នកអាចទំលាក់ ចុះ​មក 960p 100fps ឬ 720p 120fps អ្នកក៏អាចថតបាន ទំហំ 4k​ ផងដែរ។ ចំពោះការថតរូបភាព នៅពេលដែលអ្នកមិនបានថតវីដេអូ អ្នកអាចយកវាមកថតរូបភាព បាន 30fps វាលឿនជាងកាមេរ៉ាដែលមានតំលៃ 6000$​ ទៅទៀត ដូចនេះ អ្នកមិនមានភាគរយនៃការបាត់បង់រូបភាពដែលអ្នកចង់បានឡើយ។ អ្នកអាចថតជារបៀប Time lapse ក៏បាន ដោយពីរូបភាពមួយទៅរូបភាពមួយ មានរយៈពេលពី0.5 ទៅ 60វីនាទី តាមដែលអ្នកត្រូវការ។ នៅពេលយប់អ្នកអាចថត long exposure បានដល់ទៅ 30 វិនាទី។

CHDHY-401_main2

2. Gopro hero4 session

បន្ទាប់ពីយើងបានដឹងពី Hero 4 silver ហើយ មកមើលថា Hero 4 session mean អ្វីខ្លះ។ Hero 4 Session គឺជា Action កាមេរ៉ាដែល មានទំហំ 50% តូចជា និង 40% ស្រាលជាង Hero 4។ កាមេរ៉ា 8MP របស់វាអាចថតបាន វីដេអូ 1440p 30fps និង 1080p 60fps សំរាប់ slow motion 720p 100fps។ សំរាប់រូបភាព អ្នកអាចថតជារបៀប Time lapse ក៏បាន ដោយពីរូបភាពមួយទៅរូបភាពមួយ មានរយៈពេលពី0.5 ទៅ 60វីនាទី តាមដែលអ្នកត្រូវការ ឬ ថតជារូបភាព មួយៗ ក៏បាន ការថតមួយៗ អាចថតបាន 10fps។ អ្នកអាចយកវាថតបានក្នុងទឹកដោយមិនចាំបាច់សំបកពីក្រៅទេ។ ចំពោះអេក្រង់ អ្នកអាចថតយកដោយមិនបាច់មើលប្លង់ក៏បាន ឬអ្នកអាចភ្ជាប់ជាមួយនឹង Smart phone របស់អ្នក គ្រាន់តែទាញយកកម្មវិធី ពី ក្រុមហ៊ុន gopro។

gopro-hero4-session-14

3. Polaroid Cube+

Cube+ កុំច្រលំនឹង Cube ដែលជាអតីត action cam​ របស់ polaroid។​ Cube+ មានទំហំ ទៅនឹង gopro session ដែរ ប៉ុន្តែការថតវីដេអូរបស់វាមិនដូច គ្នានោះទេ Cube អាចថតវីដេអូបាន 1080p 30fps តែប៉ុណ្ណោះ ដូចនេះការថត slow motion មិនអាចទៅរួចឡើយនៅលើកាមេរ៉ានេះ ទោះជាអ្នកទំលាក់ ចុះមកត្រឹមតែ​720p ក៏នៅតែ 30fps. ចំណែកឯCube+ វាអាចថតវីដេអូបាន 1080p 30-60fps និង អាចទំលាក់មក 720p ដើម្បីយក 120fps ដូចនេះ Cube+ អាចធ្វើវីដេអូ Slow motion បាន។ អ្នកអាចថត រូបភាព​ដោយកាមេរ៉ា 8MP នេះបាន។ វាបានផលិតឡើងដោយបន្ថែម នូវ Image stabilization ដូចនេះការកាន់កាមេរ៉ានេះដោយដៃ ក៏មិនអាចធ្វើអោយវីដេអូ និង រូបភាព មានភាពរង្គើឡើយ។ វាមានពណ៌ជាច្រើនសំរាប់អ្នកជ្រើសរើស តាមដែលបានដឹង វាគ្មានក្នុងទីផ្សារកម្ពុជានោះទេ ដូចនេះអ្នកអាច Order ពីគេហទំព័រនៅក្រៅប្រទេសបាន។

polaroid.cube-

9-cube-accessories

4. Sony HDR AZ1

Sony!!! លោកអ្នកប្រាកដជាបានដឹងហើយថា Sony ជាក្រុមហ៊ុនលំដាប់ពិភពលោកដែលផលិត កាមេរ៉ាដែលល្អៗ ដូចជា A7, A7s, A7r និង កាមេរ៉ាវីដេអូផ្សេងៗទៀត។ សំរាប់ Action Cam ក្រុមហ៊ុន Sony បានផលិតឡើងនូវ កាមេរ៉ា មួយចំនួនដែលមានលទ្ធភាពនៃការថតផ្សេងៗគ្នា ដូចនេះសូមកុំច្រលំ។ ចំពោះ Sony HDR AZ1 នេះ ពួកយើងលើកមកដោយសារតែវាអាចមានលទ្ធភាពបានគ្រប់កាលៈទេសៈ ដូចកាមេរ៉ាខាងលើដែលយើងបានលើកឡើង និងមានតំលៃសមរម្យ។ ការថតវីដេអូរបស់វា គឺថតបានទំហំធំបំផុត 1080p 60fps សំរាប់ Slow motion គឺ ​720p 120fps។​ កាមេរ៉ា 16MP របស់វាអាចថតបានរូបភាពបានច្បាស់ល្អ​។ shutter របស់វាអាចគ្រប់គ្រងបាន 1mn ដូចនេះ ការថត Long exporsure បាន។ វាមានប្រដាប់បញ្ជាដែលធ្វើដោយ Sony ផ្ទាល់ អ្នកអាចទិញវាមកជាមួយតែម្តង។

HDR-AZ1

sony-action-cam-mini-18

5. Yi Action Cam

Yi action Cam របស់ Xiaomi គឺជា Action cam ដែលតំលៃសមរម្យ ហើយគុណភាពរបស់វាគឺលើសតំលៃរបស់វា 3 ទៅ 4 ដង។ វាអាចថតវីដេអូបាន90នាទីដោយមិនខ្លាចអស់ថ្ម។ វាអាចថតបានវីដេអូ 1080p 60fps, 1080p 30fps, 720p 120fps និង 480p 240fps ( Slow motion កប់ ) ។ ចំពោះ កាមេរ៉ា 16MP របស់ sony អ្នកធ្វើអោយ ការថតរបស់វាមាន 4​យ៉ាង គឺ ថតរូបភាពមួយៗ, time lapse, ការដាក់ម៉ោងកំនត់, ការថតរូបភាពច្រើនក្នុងពេលតែមួយ។ រូបភាពរបស់វាទទួលបានរូបភាព Wide 155ឌឺក្រេ ហើយច្បាស់ល្អ។ អ្នកអាចភ្ជាប់វាជាមួយនឹង Smart phone របស់អ្នកដើម្បីគ្រប់គ្រងវា។ អ្វីដែលសំខាន់ ថ្មរបស់វាអាចដោះចេញមកក្រៅបាន មានន័យថា អ្នកអាចទិញថ្មក្រៅថែមទៀត​ក៏បាន ដោយមិនភ័យថាមានថ្មតែមួយ។

Xiaomi-Yi-£41-64

អានបន្ត

1156

ទូរស័ព្ទទាំង 5 ដែលអាចថត Selfie បានល្អបំផុត

បច្ចេកវិទ្យា

13/01/2016

ប៉ុន្មានសប្តាហ៍មុនពួកយើងបានសរសេរអំពី កាមេរ៉ាដែល Selfie បានល្អដែលមានតំលៃថោក វាល្អសំរាប់អ្នកដែលមានទូរស័ព្ទទំនើបហើយ ប៉ុន្តែអ្នកដែលមិនទាន់មានទូរស័ព្ទថ្មី ឬ កំពុងចង់បានទូរស័ព្ទដែលល្អហើយមានកាមេរ៉ាដែលអាចថតបានល្អ។ ខាងក្រោមនេះគឺជាទូរស័ព្ទដែល មានគុណភាពល្អ ហើយអាចថតរូប Selfie បានល្អទៀតផង ក្នុងដើមឆ្នាំ 2016 នេះ។

HTC Desire Eye

ទូរស័ព្ទម៉ាក HTC មួយប្រភេទនេះបានចេញលក់ជាសាធារណៈ នៅខែវិច្ឆិុកា ឆ្នាំ 2014 វាជាទូរស័ព្ទដែលសេរីរាងចាស់បន្តិច តែអ្វីដែលវាមាននៅខាងក្នុង គឺល្អជាទីបំផុត។ វា​មាននូវ​ទំហំ 15cm x 7cm និងមានកំរាស់ 8mm ​ធំជាងiphone 6 ប្រើប្រាស់ Nano-Sim។​ វាជាទូរស័ព្ទមួយអាចដាក់ចូលក្នុងទឹកបានដែលមិនចូលទឹក ដូច្នេះលោកអ្នកអាច ប្រើវាសំរាប់ថតក្នុងទឹកក៏បាន។
វាប្រើប្រព័ន្ធ Android អាច​ upgrade ដល់ lollipop version 5.0។ អេក្រង់វាមានទំហំ 5.2 inch និងមាន 16លានពណ៌ ដូច្នេះរូបដែលអ្នកថតបាននិង​បញ្ចាំងនៅលើអេក្រង់ដែលល្អនេះ touchscreen ក៏លឿន។ ​​ Memory អាចបន្ថែមដាក់បានដល់ទៅ 128GB អាចផ្ទុករូបភាពបានច្រើន។ សំខាន់បំផុត កាមេរ៉ាទាំងពីរ គឺ 13MP អាចថតបាន HDR និង ថតវីដេអូ បាន​ 1080p 30fps។ អ្នកអាចប្រើកម្មវិធីកាមេរ៉ារបស់វាផ្ទាល់តែម្តងមិនបាច់ទាញយកកម្មវិធីផ្សេងទៀតទេ។ ចំនុចផ្សេងៗទៀតគឺដូចទូរស័ព្ទផ្សេងទៀត។

htc_desire_eye

htc-desire-eye-review-sample-1

iPhone 6S

Apple ជាក្រុមហ៊ុនដែលទទួលស្គាល់ច្រើនជាងគេបំផុត ហើយ iPhone 6S បានចេញនៅ ខែកញ្ញា ឆ្នាំ 2015។ វាជាទូរស័ព្ទដែលសេរីចុងក្រោយគេបំផុតរបស់ Apple វាមានទំហំ ​​13.8cm x 6.7cm មានអេក្រង់ទំហំ 4.7inch 16លានពណ៌​​ និង កំរាស់ 7mm។​ ការ​ touchscreen របស់វាគឺល្អបំផុតប្រៀបធៀបទៅជាមួយទូរស័ព្ទដ៏ទៃ។​ វាប្រើប្រាស់ប្រព័ន្ធ iOs 9 របស់ Apple ផ្ទាល់ និង​មិន​អាចបន្ថែម Memory បានទេ។​ ចំណែកឯ កាមេរ៉ា វិញ 12MP នៅខាងមុខ និង 5MP នៅខាងក្រោយ វាមិនអាចប្រៀបនឹង HTC បានទេចំពោះ Selfie ប៉ុន្តែការចាប់រូបភាពរបស់វាច្បាស់ គ្មានការព្រិល ឬ គ្មានអុចៗ គឺថាច្បាស់ល្អ។ ចំណែកឯវីដេអូវិញ គឺ កាមេរ៉ាខាងមុខអាចថតបាន 1080p 30fps ចំពោះអ្នកចូលចិត្តធ្វើវីដេអូ របៀបកំប្លែងៗថតដោយខ្លួនឯង។ អ្នកអាចទាញយកកម្មវិធីសំរាប់ធ្វើការកែប្រែរូបបន្ថែមទៀតក៏បាន។

1iphone6s_3448287b

Apple-iPhone-6S-Plus-Camera-New-features-Updates-iOS-9-Code-303592

Samsung Galaxy S6

samsung Galaxy S6 ជាទូរស័ព្ទតូចច្រលឹងមួយដែលគេបាននិយាយថា​ វាមិនដូចជំនាន់មុនៗរបស់វាទេ​ វាជាទូរស័ព្ទមួយនៃ Galaxy S series ដែលថេរល្បឿន។ វាបានចេញលក់ជាផ្លូវការនៅខែ 4 ឆ្នាំ 2015។ វាមានទំហំ​ 14cm x 7cm និង កំរាស់ 6mm ប្រហាក់ប្រហែលនឹង iPhone និង ទំហំអេក្រង់ 5.1inch 16លានពណ៌ អេក្រង់ touchscreen របស់វា គឺល្អជាងជំនាន់ចាស់ៗ។​ វាប្រើប្រាស់ប្រព័ន្ធ Android lollipop v5.1.1។
ចំណែកឯកាមេរ៉ាវិញ ខាងមុខ គឺ​ 5MP និង ខាងក្រោយគឺ 16MP។​ ការថតវីដេអូរបៀបselfie ទទួលបាន 1440p 30fps។ អ្នកអាចទាញយកកម្មវិធីសំរាប់ធ្វើការកែប្រែរូបបន្ថែមទៀតក៏បាន។

SM-G920IZDAINS-403979-2

Sample-Galaxy-S6-fotocamera-anteriore-scattata-da-Samsung-02

 

Sony Xperia C4

Sony​ ក្រុមហ៊ុនដែលល្អផ្នែក ទូរស័ព្ទ និង កាមេរ៉ា ដូចនេះហើយ ការផលិតទូរស័ព្ទដែលបំពាក់កាមេរ៉ាល្អ​ ក៏គួរតែមានដែរ។ Sony Xperia C4 ជាទូរស័ព្ទគេហៅម្យ៉ាងទៀតថា Selfie phone ដែលចេញលក់នៅ ខែមិថុនា ឆ្នាំ 2015។ វាមានទំហំ 15cm x 8cm និង កំរាស់ 8mm មានអេក្រង់ 5.5inch អាចចុចបានរហូតដល់ទៅ 10ម្រាម ។ អាចដាក់បាននូវmemory ខាងក្រៅរហូតដល់ទៅ 128GB។
លក្ខណៈពិសេសនៃកាមេរ៉ាវាគឺ វាមានFlash ទាំងមុខទាំងក្រោយ។ កាមេរ៉ា ខាងមុខ 5MP ខាងក្រោយ 13MP អាចថតវីដេអូខាងមុខ បាន 720p 30fps។

xperia-c4-selfie-promo

XperiaC4-Press-04-970-80

xperia-c4-fit-it-all-in-600px-4d375bbfa6442505cb8a8a3dde5bbd6d

Xiaomi Mi4i

ទូរស័ព្ទដែលគេទទួលស្គាល់ថា ធ្វើចេញពីក្រុមហ៊ុនដែលមិនសូវល្បីឈ្មោះ ប៉ុន្តែ ធ្វើការដូច ទូរស័ព្ទល្បីៗ។ Xiaomi Mi4i ជាទូរស័ព្ទដែលក្រុមហ៊ុន Xiaomi បានចេញលក់នៅខែ មេសា ឆ្នាំ 2015 ។ វាមានទំហំ 14cm x 7cm មានកំរាស់ 8mm ទំហំអេក្រង់ 5.0 inch ដំនើរការដោយប្រព័ន្ធ android lollipop​។ សំរាប់ទូរស័ព្ទដែលប្រើដោយ android ទាំងអស់ សុទ្ធតែមាន រន្ធដាក់ memory ប៉ុន្តែ xiaomi mi4i នេះមិនមានរន្ធ memory ទេ អ្នកអាចមានជំរើស 16GB/32GB។
ចំពោះកាមេរ៉ា គឺ ខាងមុខ 5MP​ និង ខាងក្រោយ 13MP។ មិនសូវច្បាស់ចំពោះវាទេ ប៉ុន្តែការដែលវាថត selfie ចេញមកគឺល្អរបស់វាមែន។ សូមមើលរូបខាងក្រោម។

xiaomi-mi4i-2-710x347

CDR2EZyVAAE8F7Y

top-10-selfie-phones-in-the-world

អានបន្ត

1038

កាមេរ៉ា Nikon D5 និង D500 ដែលទើបនឹងចេញ

បច្ចេកវិទ្យា

06/01/2016

Nikon គឺជាក្រុមហ៊ុនមួយលំដាប់ថ្នាក់អន្តរជាតិដែលគ្រប់ៗគ្នាបានទទួលស្គាល់ បន្ទាប់ពីបានចេញនូវកាមេរ៉ាដែលទទួលបានជោគជ័យជាច្រើន ឥឡូវនេះ ក្រុមហ៊ុនដ៏ធំមួយនេះបានបញ្ចេញនូវកាមេរ៉ា ថ្មី 2គ្រឿងដែលជាជំនាន់ក្រោយរបស់កាមេរ៉ាចាស់ៗ D500 ជំនាន់ក្រោយរបស់ D300s និង D5 ជំនាន់ក្រោយរបស់ D4។​ ជាលើកទី 2 ហើយដែល Nikon បានបញ្ចេញនូវកាមេរ៉ាដែលមានទំនាក់ទំនងជាមួយនឹងគ្នា លើកទី 1 គឺ D3 ជាមួយ​និង D300។ ដោយសារតែ Nikon គ្រាន់តែចេញអំពី ពត៌មាន អំពី កាមេរ៉ាពីរនេះទេ ដូច្នេះពួកយើងគ្រាន់តែ និយាយបន្តិចបន្តួចចំពោះកាមេរ៉ានេះតែប៉ុណ្ណោះ។

all in one

 

Nikon D5

ការប្រកាសជាសាធារណៈគឺធ្វើឡើងនៅប្រទេសជប៉ុន ទីក្រុង តូក្យូ។ Nikon បាននិយាយថា nikon D5 គឺជាកាមេរ៉ាមួយ ដែលអាចយកឈ្នះគ្រប់កាមេរ៉ាដែលជា DSLR Fx ដូចគ្នា ដែលគ្មានកាមេរ៉ាណាអាចប្រៀបប្រដូចបាន ជាពិសេសល្បឿននៃការថត និង អ្វីផ្សេងទៀត។ មិនត្រឹមតែការថតរូបទេ ទស្សនិកជនដែលបានទៅមើលផ្ទាល់ រិតតែមានអារម្មណ៍ ភ្ញាក់ផ្អើលនៅពេលដែលឃើញ Nikon បានដាក់ ការថតវីដេអូ​ 4K ចូលក្នុងកាមេរ៉ា របស់គេ វាមិនមែនជារឿងងាយទេដែលក្រុមហ៊ុនមួយ វិនិយោគតែផ្នែកថតរូប ឥឡូវចាប់ផ្តើមបន្ថែមនូវ ការថតវីដេអូថែមទៀត។​​

Nikon D5 មាននូវលក្ខណៈថ្មីៗមួយចំនួន ដូចជា វាមាន៖

  • Sensor Fx 35.9 x 23.9 mm CMOS
  • 20.8 megapixel
  • iso: 100-102400 អាចដំឡើងដល់ 3280000
  • Dynamic range -3 ដល់ 20EV
  • Autofocus ចំនួន 153
  • 12 fps ( 14 fps នៅពេលដែល mirror lock)
  • អេក្រង់ touchscreen តែមិនអាចបង្វិលបាន គឺនៅជាប់ពីក្រោយ កាមេរ៉ាតែម្តង
  • ថតរូបភាពបានទំហំ 5568 x 3712 (L), 4176 x 2784 (M), 2784 x 1856 (S) គិតជា pixel
  • ថតវីដេអូបាន ទំហំ
    • 3840 x 2160 (4K UHD) 30p, 25p, 24p
    • 1920 x 1080; 60p, 50p, 30p, 25p, 24p (60p អាចធ្វើេវីដេអូ Slow​ motion​ បាន )
    • 1280 x 720; 60p, 50p
  • សាកថ្មម្តងអាចថតបាន3780រូប
  • ប្រើ memory XQD ឬ CF បានទាំង2

D5 i am outperformed

d5

Nikon D500

ចាប់តាំងពីឆ្នាំ 2009​ ដែល D300s បានចេញមក ដែលជា professional dx កាមេរ៉ា. អ្នកដែលរងចាំនូវ ជំនាន់ក្រោយរបស់វា ក្នុងរយៈពេល 7ឆ្នាំនេះ អ្នកខ្លះនៅរងចាំនៅឡើយដូចជារូបខ្ញុំ អ្នកខ្លះទៀតបានទិញ D7200 ឬ ឡើងសេរីទៅប្រើ Fx វិញ។ ដូច្នេះចំពោះអ្នកដែលចាំ ទីបំផុតវាមកដល់ហើយ D500 ដែលជាជំនាន់ក្រោយរបស់ D300s ដែលជា Professional Dx line។ តើវាមានអ្វីខ្លះដែលអាចទទួលបានឈ្មោះថា professional, ដោយសារតែអ្វីៗដែលវាមានប្រហាក់ប្រហែល នឹង Nikon D5 ដែលបាននិយាយខាងលើ គ្រាន់តែវាតូច និងស្រួលយកតាមខ្លួន ស្រាលជាងពួកកាមេរ៉ា Fx។ សូមមើលខាងក្រោម៖

  • Sensor Dx 23.5 x 15.7 mm CMOS sensor តូចជាង Nikon D5
  • 20.8 megapixel
  • iso: 100-51200 អាចដំឡើងដល់ 164000
  • Dynamic range -3 ដល់ 20EV
  • Autofocus ចំនួន 153
  • 10 fps
  • អេក្រង់ touchscreen តែអាចបង្វិលបាន ដូច Nikon D750
  • ថតរូបភាពបានទំហំ 5568 x 3712 [L], 4176 x 2784 [M], 2784 x 1856 [S]
  • ថតវីដេអូបាន ទំហំ
    • 3840 x 2160 (4K UHD) 30p, 25p, 24p
    • 1920 x 1080; 60p, 50p, 30p, 25p, 24p (60p អាចធ្វើេវីដេអូ Slow​ motion​ បាន )
    • 1280 x 720; 60p, 50p
  • មាន wifi និង bluetooth ភ្ជាប់ជាមួយក្នុងម៉ាស៊ីនតែម្តង ( Snapbridge )

D500 i am condensed power

D500

 

អានបន្ត

1646

Lens សំរាប់អ្នកទើបតែរៀនប្រើកាមេរ៉ា dSLR Nikon តម្លៃក្រោម 300$

បច្ចេកវិទ្យា

16/11/2015

អ្នកបានអានពីមុនហើយចំពោះ ការជ្រើសរើស កាមេរ៉ាសំរាប់អ្នកទើបតែរៀនដំបូង និង ពួកយើងបានបង្ហាញចំពោះការជ្រើសរើសយក កញ្ចក់ (Lens) សំរាប់ Canon រួចមកហើយ ដូចនេះលើកនេះយើងខ្ញុំនឹងបង្ហាញពី កញ្ចក់ របស់ Nikon ម្តង។ កញ្ចក់ទាំអស់នេះថោកៗមែនប៉ុន្តែនៅក្នុងដៃអ្នកចេះប្រើ វាអាចថតបានរូបភាពល្អៗនិងផ្លែកៗជាច្រើន។

 

AF-S DX NIKKOR 18-55mm f/3.5-5.6G VR II

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $100 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

វាគឺជាកញ្ចក់ ដែលអ្នកអាចភ្ជាប់មកជាមួយពេលដែលទិញកាមេរ៉ាប្រភេទ DX (ថោកៗ) ដែលផ្តោតសម្រាប់អ្នកចាប់ផ្តើមដំបូងរបស់ Nikon។ កញ្ចក់នេះភ្ជាប់មកជាមួយនូវ auto-focus ស្រាប់ ដូចនេះចំពោះកាមេរ៉ាដែលគ្មាន ម៉ូទ័រ focus នោលើកាមេរ៉ា គាត់ក៏អាចប្រើ auto-focus នៅក្នុង កញ្ចក់ដែរ។ អ្នកត្រូវដឹងថាចំពោះ Nikon កាមេរ៉ារបស់វាខ្លះមានម៉ូទ័រ Focus មកជាមួយ ដូចនេះវាអាចប្រើជាមួយ កញ្ចក់ ចាស់ៗរបស់ Nikon ដូចជាកញ្ចក់ស៊េរី D និងកាមេរ៉ាខ្លះទៀតគឺគ្មាន ម៉ូទ័រ focus មកទេ ដូចនេះវាអាចប្រើជាមួយកញ្ចក់ចាស់ៗបានដែរ គ្រាន់តែមិនមាន Autofocus ដូចនេះយើងត្រូវ focus ដោយដៃផ្ទាល់ (manual focus)។ ចំពោះកញ្ចក់មួយនេះ គឺវាប្រើបានតែលើកាមេរ៉ា DX របស់ Nikon ប៉ុណ្ណោះ អ្នកអាចបំពាក់កញ្ចក់នេះលើកាមេរ៉ា FX មែនប៉ុន្តែរូបភាពទំហំពេញ FX របស់អ្នកនឹងមានរង្វង់ងងឹតនៅផ្នែកគៀនៗ។ ចំពោះ18-55mm នៅលើ DX គឺប្រហែល 27-83mm សំរាប់ 27mm គឺវាលាតសន្ធឹងល្មមនឹងថតរូបទេសភាពបានហើយ ហើយ 83mm គឺល្មមសំរាប់ថត portrait បាន។ គ្រាន់តែ Aperture ទំហំ f/3.5-5.6 វាមិនសូវធំ ដូចនេះវាមិនសូវអាចថតពេលងងឹតបានទេ។ កញ្ចក់នេះមានមុខងារកាត់បន្ថយភាពរង្គើក្នុងរូបភាពដែលបណ្ដាលមកពីការញ័រដៃ VR (Vibration Reduction)។ កញ្ចក់នេះគឺ សំរាប់អ្នកទើបតែរៀនដំបូងឬអ្នកប្រើធម្មតាដែលមិនសូវត្រូវការ Zoom ចូលខ្លាំងពេក វាមិនសូវផ្តល់ជាមានអ្វីអស្ចារ្យទេ ប៉ុន្តែបើអ្នកយល់អំពីវា អ្នកអាចថតរូបភាពជាមួយកញ្ចក់នេះមកបានល្អ និង ច្បាស់ៗទៀតផង។

 

18-55

 

AF-S DX NIKKOR 35mm f/1.8G

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $242 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

ដូច Canon 50mm f1.8 ដែរ វាជា Prime Lens (កញ្ចក់ដែលមានប្រវែងប្រសព្វ Focal Length ដែលមិនអាចផ្លាស់ផ្តូរបាន)។ 35mm នោះលើ DX គឺប្រហែល 53mm ល្មមសំរាប់ថតរូបមនុស្សពាក់កណ្តាលខ្លួន សំរាប់ការដើរថតរូបតាមផ្លូវ (Street photography) ។ ​​​​​​​​​​​​​កញ្ចក់នេះមានទំហំតូច បើប្រើសំរាប់ Street photography គឺកាន់តែល្អទៀតព្រោះយើងមិនចង់បានការចាប់អារម្មណ៍មកលើយើងទេ។ ចំពោះការថតវាអាចធ្វើអោយផ្ទៃខាងក្រោយលែងច្បាស់ (blur) ដូចនេះវាអាចធ្វើអោយអ្វីដែលយើងថតរឹតតែលេចចេញពីផ្ទៃក្រោយ (background) យ៉ាងខ្លាំង។ បន្ថែមពីលើនេះទៅទៀត ចំពោះ Aperture ទំហំ f/1.8 វាអាចជួយអ្នកទាញយកពន្លឺខ្លះ នៅពេលងងឹត។ បើសិនជាចង់ទិញអ្នកត្រូវសួររក 35mm f/1.8G សម្រាប់ DX ឲ្យប្រាកដ ព្រោះកញ្ចក់ 35mm f/1.8G ដូចគ្នាក៏មានសម្រាប់ FX ដែលជាម៉ូដែលមួយទៀតដែលមានតម្លៃថ្លៃជាងនេះ។

 

35dx

 

AF-S NIKKOR 50mm f/1.8G

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $252 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

ប្រហាក់ប្រហែលនឹង AF-S NIKKOR 35mm f1.8G ដែល ប៉ុន្តែវាមើលទៅឃើញជិតជាងឬអាចថាវា zoom ចូលជាងបើប្រៀបធៀបនឹងកញ្ចក់ 35mm។ គុណភាពរូបភាពវាច្បាស់ជាង AF-S NIKKOR 35mm f1.8G បន្តិច។ និងដោយសារតែកញ្ចក់ទាំងពីមានទំហំ Aperture f/1.8 ដូចគ្នា ប្រវែងប្រសព្វ (focal length) 50mm f/1.8G នេះអាច blur រូបភាពបានច្រើនជាង ដូចនេះសម្រាប់អ្នកដែលចូលចិត្តយកវាទៅថត រូបភាពមនុស្ស និង ផលិតផលនាៗ។ មិនថា canon ឬ nikon 50mm f1.8 គឺជាជំរើសល្អសំរាប់អ្នកចង់រៀនថតរូបមនុស្ស(ម៉ូដែល) ហើយវាថោកទៀតផង។ សំរាប់អ្នកដែលចង់បាន Aperture រឹតតែធំ អ្នកអាចយក 50mm f1.4D ដែលមានតម្លៃប្រហាក់ប្រហែលគ្នា ប៉ុន្តែជាមួយកញ្ចក់ចាស់ប្រភេទ D របស់ Nikon តែអ្នកត្រូវប្រាកដថា កាមេរ៉ាអ្នកមានម៉ូទ័រ focus ពុំនោះទេអ្នកមិនអាចប្រើប្រាស់ប្រព័ន្ធ Autofocus កើតទេ។

 

50

 

AF-S DX NIKKOR 55-200mm f/4-5.6G ED VR II

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $199 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

កញ្ចក់នេះ ហ្សូម (zoom) បានឆ្ងាយ ហើយទទួលបានរូបភាពច្បាស់ទោះជាដៃរបស់អ្នករង្គើក៏ដោយ ព្រោះវាមានមុខងារកាត់បន្ថយភាពរង្គើក្នុងរូបភាពដែលបណ្ដាលមកពីការញ័រដៃ (VR) ដែលយើងបាននិយាយខាងលើ។ វាមាន កញ្ចក់មួយដែលអាចកាត់ពណ៌ដែលមិនល្អចេញពីរូបភាពអ្នក ហើយ សំរាប់ ការថតវិញ ភាគច្រើនគេប្រើកញ្ចក់នេះសម្រាប់ថតរូប កីឡា, Concert អ្វីដែលឆ្ងាយហើយយើងមិនអាចចូលជិតបាន។ ខាងក្រោមនេះយើងដាក់តែរូបភាព AF-S DX NIKKOR 55-200mm f/4-5.6G IF-ED VR I ទេ។

 

55-200vr 1

 

 

កញ្ចក់ 3 ក្នុងចំណោបកញ្ចក់ទាំង 4 ខាងលើអាចដាក់បានតែនៅលើ កាមេរ៉ា Nikon DX ប៉ុណ្ណោះ មានតែកញ្ចក់មួយទេដែលអាចប្រើលើ FX បាន វាគឺ AF-S NIKKOR 50mm f/1.8G។​ កញ្ចក់ទាំងនេះមានតំលៃថោកអាចអោយអ្នកទាញយកនូវរូបភាពល្អៗពីពួកវាបានដូចដែលអ្នកបានឃើញនៅក្នុងរូបដែលគេបានថតមកហើយ។ ត្រូវចំណាំថាទោះជាវាមានតម្លៃថោកពេលខ្លះ ក៏វាមានសមត្ថភាពអាចថតបានល្អជាងកញ្ចក់ដែលថ្លៃដែរ។ ការថតរូបមិនមែនគិតតែទៅលើគ្រឿងថតរូបប៉ុណ្ណោះទេ សំខាន់ជាងនោះទៅទៀតនោះគឺស្នាដៃរបស់អ្នកថតរូបផ្ទាល់។

 

 

អានបន្ត

2007

Lens សំរាប់អ្នកទើបតែរៀនប្រើកាមេរ៉ា dSLR Canon តម្លៃក្រោម 300$

បច្ចេកវិទ្យា

12/11/2015

នៅកំឡុងពេលថ្មីៗនេះ ពួកយើងបានសរសេរអំពីកាមេរ៉ា ដែលអ្នកដែលទើបតែរៀនដំបូង គួរតែទិញ ឥឡូវនេះពួកយើងនឹងនិយាយអំពី Lens (កញ្ចក់) ដែលអ្នកគួរទិញ ព្រោះវាជារបស់មួយដែលអាចជួយអោយអ្នកថតរូប​ បានស្អាត រួមផ្សំជាមួយនឹងអ្វីដែលអ្នកបានរៀន។​ Lens (កញ្ចក់) គឺជា កញ្ចក់អុបទិកមួយសំរាប់ទាញពន្លឺពីខាងក្រៅចូលទៅក្នុង sensor របស់កាមេរ៉ា ដើម្បីចាប់យករូបភាព កញ្ចក់នីមួយៗមានសមត្ថភាពរបស់វារៀងខ្លួន វាអាចចាប់របស់ ដែលនៅជិតបំផុត ខ្លះទៀតអាចចាប់បានរូបភាពពីឆ្ងាយ មានខ្លះចាប់រូបភាពមិនច្បាស់ ជាដើម។ ដូចនេះហើយយើងក៏បានលើកយកនូវអត្ថបទនេះឡើងដើម្បីជួយសម្រួលដល់ការគិតរបស់លោកអ្នក។

Lens (កញ្ចក់) របស់ Canon

មុននឹងនិយាយអំពី Lens (កញ្ចក់) មួយៗ អ្នកត្រូវសំរេចចិត្តថាអ្នកចូលចិត្តថតរូបដូចម្តេច ដូចជា រូបភាពទេសភាពថតលក្ខណៈមនុស្សជាសត្វតូចៗ។ ព្រោះនេះជាអ្វីដែលអ្នកនឹងអាចទទួលបានពេលអ្នកទិញ Lens (កញ្ចក់) នេះគ្រាន់តែជាអ្វីដែលពួកខ្ញុំធ្លាប់ និង ជាបទពិសោធន៍។

 

Canon EF-S 10-18mm f/4.5-5.6 IS STM

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $290 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

Canon EF-S 10-18mm f/4.5-5.6 IS STM គឺជា Lens (កញ្ចក់) មួយ ដែលអាចទាញយករូបភាពបានលាតសន្ធឹងធំ ហើយថោក បើប្រៀបធៀបនឹង Lens ដ៏ទៃ វាអាចទាញរូបភាពបានច្បាស់ល្អ វាបានចេញដោយក្រុមហ៊ុន CANON នៅឆ្នាំ 2014 ដូចនេះវានៅជា Lens ថ្មីទាន់សម័យនៅឡើយ។ វាប្រើបានតែចំពោះ កាមេរ៉ា Crop Sensor តែប៉ុណ្ណោះ។ Lens ដែលមានទំហំ 10-18 ដាក់លើ Crop Sensor គឺប្រហែល 16-29mm អាចសន្ធឹងបានធំសមនឹងថតជាលក្ខណៈទេសភាព ឬ ក្រុមមនុស្សជាច្រើន ដោយមិនចាំបាច់ដើរថយក្រោយ។ វាមានបច្ចេកវិទ្យាលំនឹងនៅខាងក្នុង Lens ដូច្នេះទោះជាដៃអ្នករង្គើយ៉ាងណាក្តីក៏រូបភាពចេញមកនៅតែច្បាស់ដែល និង​វាមានលក្ខណៈស្ងាត់នៅពេលដែលអ្នក Focus ។ វាល្អសំរាប់អ្នកដែលចូលចិត្តទេសភាព ឬ អ្នកដើរលេងជាក្រុម។ អ្នកអាចមើលរូបភាពខ្លះៗដែលគេបានថតដោយ Lens នេះ។

 

canon 10-18

Canon EF-S 18-55mm f/3.5-5.6 IS II

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $100 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

Canon EF-S 18-55mm f/3.5-5.6 IS IIគឺជា Lens (កញ្ចក់) មួយដែលអាចទាញរូបលាតសន្ធឹង និង អាចទាញចូលយករូបភាពនៅបានឆ្ងាយល្មម 18-55 នៅលើ Crop sensor គឺ 29-88mm 29mm គឺល្មមសំរាប់ទាញរូបទេសភាពតែមិនដល់ Lens ដែលយើងបាននិយាយខាងលើទេ 88mm អាចថតជាលក្ខណៈមនុស្សត្រឹមស្មា និង ក្បាល​បាន (Portrait) បានហើយ​និងស្អាតទៀតផង។ វាចាប់បានរូបភាពច្បាស់ល្អ ភាគច្រើនវាភ្ជាប់មកជាមួយនឹងកាមេរ៉ា ដែលអ្នកទិញ។ ប៉ុន្តែវាមានលក្ខណៈខ្លះដែលមិនល្អ​ដូចជា វាចេញពណ៌នៅកៀនៗនៃកន្លែងដែលច្បាស់​ ប៉ុន្តែអ្នកអាចលុបវាបាននៅក្នុងកម្មវិធីកែរូបថត។ វាជា Lens ដែលល្អសំរាប់អ្នកដែលទើបតែរៀនដំបូង។

 

canon 18-55

 

Canon EF 50mm f/1.8 STM

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $110 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

វាជា Lens (កញ្ចក់) ដែលមិនអាចហ្សូមបានទេ ប៉ុន្តែវាមាន លក្ខណៈពិសេស មួយ គឺ f1.8 វាអាចធ្វើអោយរូបភាពភ្លឺសំរាប់ពេលដែលងងឹតតិចៗ មួយទៀតវាអាច ធ្វើអោយផ្ទៃខាងក្រោយមានលក្ខណៈមិនច្បាស់ ធ្វើអោយ វត្ថុដែលអ្នក Focus លើកាន់តែច្បាស់ជៀងមុន។ វាភាគច្រើនគេប្រើសំរាប់ថតមនុស្សម៉ូដែល របស់ផ្សេងៗសំរាប់ដាក់តាំង។  Lens នេះទើបតែចេញនៅឆ្នាំ 2015 នេះទេ វាជាការឡើងសេរី របស់ Lens ចាស់គឺ Canon EF 50mm f1.8 II ដែលគ្មាន STM គឺវាថ្លង់ណាស់ពេលដែល Focus ម្តងៗ ប៉ុន្តែ​ Lens ថ្មីនេះគឺស្ងាត់។ ហើយបញ្ហាមួយទៀតដែលសំខាន់គឺ អ្នកត្រូវតែថយក្រោយ នៅពេលដែលអ្នកចង់ថតរូបអោយបានលាតធំ។

 

canon 50mm

 

Canon EF 75-300mm f/4-5.6 III USM

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $120 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

វាជា​ Lens (កញ្ចក់) ដែលអាចហ្សូមបានឆ្ងាយ និងថោក។ វាជាសេរីដែលគ្មានមុខងារកាត់បន្ថយការរង្គើក្នុងរូបភាព IS (Image stabilizer) បើ Canon EF 70-300mm ដែលមាន IS គឺតំលៃប្រហែល 900$ ព្រោះ IS អាចជួយអ្នកនៅពេលដែលអ្នកញ័រដៃ។ ដូច្នេះនៅពេលដែលអ្នកថតជាមួយ Lensដែលគ្មាន IS នេះអ្នកត្រូវមានដៃដែលមានលំនឹងល្អ ទើបរូបភាពចេញមកច្បាស់ ព្រោះបើហ្សូមទៅរិតតែឆ្ងាយ ដៃរង្គើតែបន្តិច រូបភាពរង្គើខ្លាំង។ មួយទៀតវាអាចថតរូបភាពម៉ូដែលរបៀបថតតែមុខ ជាលក្ខណៈ ថតកីឡា ឬ អាចលួចថតសត្វ ឬមនុស្សពីចំងាយ

 

75-300

 

 

Lens (កញ្ចក់)ទាំង4ខាងលើនេះ គឺជា Lens ដែលថោកនិងមានប្រយោជន៍បំផុតសំរាប់អ្នកដែលទើបតែចូលជាអ្នកថតរូប អ្នកត្រូវតែជ្រើសរើសអោយត្រូវចំពោះអ្វីដែលអ្នកចូលចិត្ត ព្រោះចំពោះខ្ញុំលុយគឺសំខាន់ណាស់ ត្រូវដាក់ទុនទៅលើអ្វីមួយដែលអាចជួយយើង​បាន  ខ្ញុំនិយាយនេះមិនចង់មានន័យថា  Lens ទាំងអស់នេះនឹងជួយអ្នករកលុយមកវិញទេ គឺវាមិនឈ្នះ Lens គេថ្លៃ និង ល្អឥតខ្ចោះឡើយ ប៉ុន្តែវាអាចជួយអោយអ្នករៀនអំពីការថតរូបបានល្អ និងអាចទៅថ្ងៃក្រោយអ្នកនឹងមានលុយទិញLens ដែលល្អជាងនេះយកមកធ្វើជាមុខជំនួញ និង​រួមជាមួយស្នាដៃអ្នកគួបផ្សំទៀតគឺរឹតតែល្អ។ ចំពោះ Nikon ខ្ញុំនឹងធ្វើការបង្ហាញ នៅពេលក្រោយ​។

អានបន្ត

5481

កាមេរ៉ាដែលអ្នកអាចទិញបានក្រោមតម្លៃ $300

បច្ចេកវិទ្យា

11/11/2015

ទីផ្សាកាមេរ៉ាធំណាស់ ហើយវាសម្បូរទៅ​ដោយក្រុមហ៊ុនផលិតកាមេរ៉ាជាច្រើន ដែលក្នុងមួយឆ្នាំ​ៗក្រុមហ៊ុនទាំងនោះមានបញ្ចេញផលិតផលកាមេរ៉ាយ៉ាងច្រើនម៉ូដែលចូលក្នុងទីផ្សា។ កាមេរ៉ានីមួយៗត្រូវបានផលិតសំដៅទៅអ្នកប្រើប្រាស់ខុសៗគ្នា កត្តានេះរួមជាមួយចំនួនម៉ូដែលយ៉ាងច្រើននៅក្នុងហាងកាមេរ៉ាទៀតនោះវាអាចធ្វើឲ្យអ្នករកទិញកាមេរ៉ាវិលមុខ យ៉ាងខ្លាំងទៅលើជម្រើសរបស់ពួកគាត់ដែលគាត់ត្រៀមនឹងយកថវិកាដែលគាត់បានសន្សំទៅចំណាយលើឧបករណ៍ថតរូបទាំងនោះ។ ហើយក៏មានអ្នកខ្លះដោយមិនបានវិភាគច្បាស់លាស់នៅពេលទិញ បានស្តាយក្រោយនឹងជម្រើសរបស់ពួកគាត់ព្រោះកាមេរ៉ាដែលគាត់ទិញមិនត្រូវនឹងមុខងារដែលពួកគាត់ត្រូវការដើម្បីប្រើប្រាស់។ ដើម្បីជួយក្នុងការជ្រើសរើសរបស់អ្នក ខ្ញុំបានរៀបចំជម្រើសកាមេរ៉ាល្អៗខ្លះនៅក្នុងទីផ្សាយើងមកវិភាគនិងឲ្យជាយបល់ដល់អ្នក ដោយសង្ឃឹមថាវាអាចជួយក្នុងការសម្រេចចិត្ត របស់អ្នក។ កាមេរ៉ាដែលខ្ញុំជ្រើសរើសនេះមានមុខងារខុសៗគ្នា និងសំដៅទៅលើទីផ្សាអ្នកប្រើប្រាស់ខុសៗគ្នា។ ប៉ុន្តែវាសុទ្ធតែមានតម្លៃថោកនិងផ្តល់មុខងារល្អៗច្រើនដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់ចំនួនថវិកាដែលអ្នកត្រៀមនឹងចំណាយ។

Canon EOS 1200D

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $299 ភ្ជាប់ជាមួយ Kit lens Canon EF-S 18-55mm ƒ/3.5-5.6 IS STM (យោងតាមហាងលក់កាមេរ៉ា Camera Hub)

canon-1200d

អ្នកអាចនឹងចង់បានកាមេរ៉ាដែលអាចផ្លាស់ប្តូរកញ្ចក់បាន (dSLR) ដោយអ្នកធ្លាប់ឃើញមិត្តភក្តិ​របស់អ្នកប្រើកាមេរ៉ាប្រភេទនេះ ហើយមើលទៅវាមានលក្ខណៈជំនាញនិងឡូយ រួមជាមួយគុណភាពរូបភាពច្បាស់ល្អនិងអាចថតរូបបានដោយលឿននិងរហ័ស។ ទាំងនេះគឺសុទតែជាលក្ខណៈពិសេសរបស់កាមេរ៉ាប្រភេទនេះ ប៉ុន្តែអ្នកប្រហែលជាមិនមានបំណងទិញកាមេរ៉ានេះវិញដោយគិតថាកាមេរ៉ាប្រភេទនេះមានតម្លៃរាប់រយឬរាប់ពាន់ដុល្លា។ ជាការពិតណាស់កាមេរ៉ាប្រភេទនេះគឺសំដៅទៅលើទីផ្សាអ្នកឯកទេសជំនាញ វាមានតម្លៃថ្លៃមែនព្រោះវាមានភ្លាប់មុខងារជាច្រើនដែលពួកគាត់ត្រូវការក្នុងការប្រើប្រាស់ជាលក្ខណៈជំនាញរបស់ពួកគាត់ ប៉ុន្តែក្រុមហ៊ុនផលិតកាមេរ៉ាក៏បានផលិតកាមេរ៉ាប្រភេទដូចគ្នាសម្រាប់ទីផ្សាអតិថិជនធម្មតាដែលមានតម្លៃសមរម្យផងដែរ។ Canon EOS 1200D គឺជាកាមេរ៉ាមួយក្នុចំណោមកាមេរ៉ានៅក្នុងទីផ្សានោះ។

ដោយមានតម្លៃត្រឹមតែ $299 កាមេរ៉ានេះបានទទួលការគាំទ្រជាច្រើនពីអ្នកទើបតែចាប់ផ្ដើមក្នុងការថតរូប និងអ្នកដែលមិនចង់ចំណាយប្រាក់ច្រើនទៅលើកាមេរ៉ាប៉ុន្តែចង់មានលទ្ធភាពបត់បែនបានខ្លាំជាមួយកាមេរ៉ាដែលអាចផ្លាស់ផ្ដូរកញ្ចក់មុខកើត។

canon-1200d-2

អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖

  • ផ្លាស់ប្តូរកញ្ចក់មុខកើត។ នៅពេលចង់ផ្លាស់ប្តូរស្តាយថតយើងអាចទិញកញ្ចក់មុខថ្មីដោយមិនចាំបាច់ផ្លាស់ប្តូរកាមេរ៉ាទាំងមូល។
  • អាចផ្លាស់ប្តូរការកំណត់ (setting) ក្នុងការថតរូបបានគ្រប់យ៉ាង។ ដោយយើងមានលទ្ធភាពគ្រប់គ្រងលើមុខងារទាំងនេះ (manual control) យើងអាចគ្រប់គ្រងលើលទ្ធផលរូបភាពយើងបានទាំងស្រុង តាមគំនិតច្នៃប្រឌិតរបស់យើង។
  • ទំហំសិនស័រធំ (សូមកុំច្រឡំជាមួយចំនួនមេហ្កាភិចសែល) ដូចនេះរូបភាពដែលកាមេរ៉ានេះចាប់បានមានមានលក្ខណៈច្បាស់ល្អ សូម្បីតែថតក្នុងកន្លែងងងឹត។ បន្ថែមពីលើនេះទៀត ដោយសិនស័រមានទំហំធំ វាបើកឲ្យយើងមានលទ្ធភាពអាចធ្វើឲ្យផ្ទៃខាងក្រោយ (background) របស់រូបភាពយើងព្រិលខ្លាំងបាន (bokeh)។
D750-DSC_1652-3

Model: សត្វឆ្មា (រក្សាសិទ្ធគ្រប់យ៉ាង ហាមការប្រើប្រាស់រូបភាពនេះដោយគ្មានការអនុញាតិជាលាយលក្ខណ៍អក្សរពី model នៅក្នុងរូបនេះ)

  • ចំនួនមេហ្កាភិចសេលគ្រប់គ្រាន់ ចំពោះការបង្ហោះរូបភាពនៅលើបណ្ដាញអ៊ិនធឺណេត និងផ្តិតរូបទំហំធំ។
  • អាចភ្ជាប់ flash ខាងក្រៅបាន។ លទ្ធភាពអាចភ្ជាប់ flash បាន អាចបង្កើនលទ្ធភាពរបស់អ្នកប្រើប្រាស់បើកឲ្យពួកគាត់បង្កើនស្តាយថតរូបបានកាន់តែច្រើន។
  • អាចឆ្លុះមើលរូបភាពពីក្នុងក្នុងកញ្ចក់បានបើរអេក្រង់ខាងក្រៅចាំងខ្លាំងពេក ជាពិសេសពេលថតរូបនៅខាងក្រៅដែលមានពន្លឺភ្លឺខ្លាំង។
  • អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។ ឯកសារប្រភេទ​ RAW អាចបើកលទ្ធភាពឲ្យអ្នកថតរូប edit រូបបានទាំងស្រុងដោយមិនមានការបាត់បង់គុណភាពរូបភាពដោយ ការបង្ហាប់ឯកសារ (file compression) ដូចមានក្នុងរូបភាពប្រភេទ JPEG ទេ។
  • មាន flash នៅលើតួកាមេរ៉ាស្រាប់។ សម្រាប់ពេលអ្នកនៅកន្លែងងងឹតខ្លាំងប៉ុន្តែមិនមាន ឬមិនបានយក flash ខាងក្រៅមកតាមខ្លួន។
  • អាចមានមុខងារកាត់របន្ថយភាពរង្គើដោយការញ័រដៃ (បើកញ្ចក់កាមេរ៉ាអ្នកមានមុខងារនេះ) ។
  • រាងតូចងាយនឹងដាក់ចូលកាបូប ហើយមានទំហំស្រាល។ ល្អសម្រាប់មនុស្សដែលមានដៃតូច និងមិនចង់ស្ពាយរបស់ធ្ងន់និងធំជាប់ខ្លួន។
  • អាចថតវីដេអូបាន FullHD (1920 x 1080) @30fps ទំហំស្តង់ដាក្នុងទីផ្សាបច្ចុប្បន្ន។
  • តម្លៃថោក (មិនចាំបាច់បកស្រាយច្រើន)។

 

Nikon Coolpix P530

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $269 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

P530 Front View

អ្នកអាចចង់បានកាមេរ៉ាដែលមានរូបរាងដូចកាមេរ៉ាប្រភេទ dSLR ដែរប៉ុន្តែមិនចង់រញ៉េរញ៉ៃនិងចំណាយពេលនិងថវិការច្រើនទៅលើកញ្ចក់កាមេរ៉ា។ អ្នកចង់បានកាមេរ៉ាសម្រាប់ថតរូបមានគ្រប់ស្ថានភាពដោយមានគុណភាពរូបភាពល្មម (មិនអន់ដូចកាមេរ៉ាទូរស័ព្ទ ប៉ុន្តែមិនល្អដូច dSLR បំពាក់ដោយកញ្ចក់ថ្លៃនិងមានគុណភាពល្អ)។ រួមទាំងលទ្ធភាព zoom ចូលជិតបានដល់ទៅ 42 ដង ធ្វើឲ្យកាមេរ៉ានេះបានទទួលការគាំទ្រជាច្រើនពីសំណាក់ទីផ្សា paparazzi  អ្នកថតរូប។

P530-top

អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖

  • optical zoom បានដល់ទៅ 42 ដង អ្នកអាចថតរូបជិតបានដោយមិនចាំបាច់ដើរ (ឬក៏ហោះបើអ្នកថតរូបឡើងលើដូចជាសត្វចាបឬយន្តហោះ) ទៅជិតអ្វីដែលអ្នកថត។
  • អាចផ្លាស់ប្តូរការកំណត់ (setting) ក្នុងការថតរូបបានគ្រប់យ៉ាង។ ដោយយើងមានលទ្ធភាពគ្រប់គ្រងលើមុខងារទាំងនេះ យើងអាចគ្រប់គ្រងលើលទ្ធផលរូបភាពយើងបានទាំងស្រុងជាមួយ manual control (បើយើងយល់ពីទ្រឹស្តីទាំងនេះ) ។
  • អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។ ឯកសារប្រភេទ​ RAW អាចបើកលទ្ធភាពឲ្យអ្នកថតរូប edit រូបបានទាំងស្រុងដោយមិនមានការបាត់បង់គុណភាពរូបភាពដោយ ការបង្ហាប់ឯកសារ (file compression) ដូចមានក្នុងរូបភាពប្រភេទ JPEG ទេ។
  • អាចឆ្លុះមើលក្នុងអេក្រង់ខាងក្នុងបានបើរអេក្រង់ខាងក្រៅចាំងខ្លាំងពេកជាពិសេសពេលថតរូបនៅខាងក្រៅដែលមានពន្លឺចាំងភ្លឺខ្លាំង។
  • មានមុខងារកាត់បន្ថយភាពរង្គើដែលបណ្ដាលមកពីការញ័រដៃ។
  • មិនចាំបាច់ចំណាយថវិកាសម្រាប់កញ្ចក់ក្រោយពីទិញកាមេរ៉ានេះ។
  • ចំនួនមេហ្កាភិចសេលគ្រប់គ្រាន់ ចំពោះការបង្ហោះរូបភាពនៅលើបណ្ដាញអ៊ិនធឺណេត និងផ្តិតរូបទំហំធំ។
    ថតបានរូបភាព 7 ប៉ុស្តិ៍ក្នុងមួយវិនាទី ល្អសម្រាប់អ្នកថតរូបដែលមានចលនាលឿន
  • មាន flash នៅលើតួកាមេរ៉ាស្រាប់។ សម្រាប់ពេលអ្នកនៅកន្លែងងងឹតខ្លាំង។
  • ថតវីដេអូ FullHD បានក្នុង 30fps។ គ្រប់គ្រាន់សម្រាប់ស្ថានភាពធម្មតាគ្រប់យ៉ាង។
  • ទំហំតូចល្មមនិងមានទម្ងន់ល្មម។
  • តម្លៃថោក។

 

Casio ZR3500

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $299 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

casio-zr3500

ក្រោយពី CASIO ប៉ុន្មានឆ្នាំមុនបានបន្ថែមមុខងារ ដំណើរការកែរប្រែរស្បែកឲ្យមើលទៅរលូនក្នុងរូបភាពមក (Make-up mode) កាមេរ៉ាម៉ាក CASIO បានទទួលការគាំទ្រពីសំណាក់អ្នកថត selfie យ៉ាងខ្លាំង ជាពិសេសនារីៗដែលចង់ថត selfie បានស្អាតនិងផ្លែកជាងការថត selfie ដោយប្រើប្រាស់ទូរស័ព្ទធម្មតា។ កាមេរ៉ាម៉ូដែលនេះមានរាងតូចងាយនឹងដាក់ចូលកាបូបយួរដៃនិងអាចបង្វិលអេក្រង់ឡើងឲ្យមើលរូបភាពបានពីខាមុខកាមេរ៉ា ហើយមានទំហំស្រាលងាយនឹងយកតាមខ្លួន។ រួមជាមួយប៊ូតុងថតទីពីរដែលមានទីតាំងនៅផ្នែកខាងមុខកាមេរ៉ា វាធ្វើឲ្យការថត selfie ជាមួយកាមេរ៉ានេះកាន់តែមានភាពងាយស្រួលទៀត។ កាមេរ៉ានេះមិនពេញនិយមសម្រាប់បុរសៗទេ ប៉ុន្តែបើអ្នកមិនដឹងថាទិញអ្វីជាកាដូខួបកំណើត ឬកាដូថ្ងៃបុណ្យណូអែលជូនមិត្តស្រីរបស់អ្នកទេនោះ អ្នកពុំចាំបាច់មើលទៅអ្វីក្រៅពីកាមេរ៉ានេះទេ។

អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖

  • selfie កាន់តែល្អដោយមានមុខងារ Make-up Plus mode ។
  • មាន Wi-Fi។ អ្នកអាចបញ្ជូនរូបភាពដែលអ្នកថតដោយកាមេរ៉ានេះចូលក្នុងទូរស័ព្ទបានដោយងាយស្រួលនិងឆាប់រហ័ស និងមិនចាំបាច់ត្រូវការកុំព្យូទ័រ។ ថែមទាំងអាចកំណត់ឲ្យបញ្ចូនរូបភាពទៅទូរស័ព្ទបានដោយស្វ័យប្រវត្តិទៀតផង។
  • មានមុខងារ edit រូបភាពក្នុងកាមេរ៉ាជាច្រើន និងមាន filter ស្រាប់។
  • អាច zoom បាន។
  • តូច និង ស្រាល។ ងាយនឹងដាក់ក្នុងហោប៉ៅ ឬ កាបូប។
  • ថតរូបបានភ្លឺ និងមានគុណភាពល្អ បើប្រៀបធៀបទៅនឹងកាមេរ៉ាលើទូរស័ព្ទ។
  • អាចបង្វិលអេក្រង់ឲ្យមើលបានពីមុខ។
  • មាន flash ភ្ជាប់ជាមួយកាមេរ៉ាស្រាប់។
  • ព័ណ៌ផ្កាឈូក !!!

 

Canon PowerShot SX710 HS

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $288 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

Canon-PowerShot-SX710-HSPowerShot SX710 HS គឺជាកាមេរ៉ាប្រភេទ Compact ប៉ុន្តែអាចផ្តល់គុណភាពរូបភាពបានល្អនិងមានមុខងារថតរូបជាច្រើន។ ថ្វីត្បិតតែកាមេរ៉ានេះតូចមែនប៉ុន្តែអ្នកអាច zoom ចូលបាន 30 ដងឯណោះ។

canon-sx710

អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖

  • អាចផ្លាស់ប្តូរការកំណត់ (setting) ក្នុងការថតរូបបានគ្រប់យ៉ាង។ ដោយយើងមានលទ្ធភាពគ្រប់គ្រងលើមុខងារទាំងនេះ យើងអាចគ្រប់គ្រងលើលទ្ធផលរូបភាពយើងបាន (manual control) ។
  • អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។
  • មានមុខអាចកាត់​បន្ថយភាពរង្គើក្នុងរូបភាពដោយការញ័រដៃ។
  • optical zoom បានដល់ទៅ 30 ដង។
  • មាន Wi-Fi។ អ្នកអាចបញ្ជូនរូបភាពដែលអ្នកថតដោយកាមេរ៉ានេះចូលក្នុងទូរស័ព្ទបានដោយងាយស្រួលនិងឆាប់រហ័ស និងមិនចាំបាច់ត្រូវការកុំព្យូទ័រ។
  • មានមុខងារដំណើរការច្រើន។
  • មាន flash ភ្ជាប់ជាមួយកាមេរ៉ាស្រាប់។
  • តូច និង ស្រាល។

 

Canon PowerShot S110

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $249 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

canon-s110-1

សម្រាប់អ្នកដែលចង់មានកាមេរ៉ាតូចងាយយកតាមខ្លួនឬដាក់ក្នុងហោប៉ៅបាន និងអាចថតរូបបានក្នុងស្ថានភាពជាច្រើន ដោយមានគុណភាពល្អជាងកាមេរ៉ាក្នុងទូរស័ព្ទ ហើយមានតម្លៃសមរម្យនោះកាមេរ៉ាមួយនេះគឺសម្រាប់អ្នក។

canon-s110-2

អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖

  • អេក្រង់ Touchscreen
  • អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។
  • មាន Wi-Fi។ អ្នកអាចបញ្ជូនរូបភាពដែលអ្នកថតដោយកាមេរ៉ានេះចូលក្នុងទូរស័ព្ទបានដោយងាយស្រួលនិងឆាប់រហ័ស និងមិនចាំបាច់ត្រូវការកុំព្យូទ័រ។
  • មាន flash ភ្ជាប់ជាមួយកាមេរ៉ាស្រាប់។
  • មានមុខអាចកាត់​បន្ថយភាពរង្គើក្នុងរូបភាពបណ្ដាលមកពីការញ័រដៃ។
  • តូច និង ស្រាល។ ងាយស្រួលយកតាមខ្លួន។

 

GoPro

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $299 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

gopro-session

សព្វថ្ងៃនេះយើងសង្កេតឃើញថាមានការពេញនិយមទៅលើកាមេរ៉ាសម្រាប់ថតសកម្មភាពដូចជាកីឡានិងការផ្សងព្រេង​ផ្សេងៗ ដែលកាមេរ៉ាប្រភេទនោះអាចផ្តល់មុខងារដែលកាមេរ៉ាប្រភេទផ្សេងៗមិនអាចផ្តល់ឲ្យ។ មុខងារទាំងនោះមានដូចជា សម្បកការពារកុំឲ្យធ្លាក់បែកបាក់កាមេរ៉ា និងការពារកុំឲ្យទឹកចូល។ ហើយមានរាងតូច និងអាចបំពាក់លើខ្លួនឬយានជំនិះដោយប្រើគ្រឿងបំពាក់ជាដើម។ កាមេរ៉ា GoPro គឺជាកាមេរ៉ាដែលមានភាពជោគជ័យខ្លាំងជាងគេក្នុងចំណោមម៉ាកកាមេរ៉ាប្រភេទនេះ។ ហើយថ្មីៗនេះ GoPro បាន ទម្លាក់តម្លៃកាមេរ៉ា ពី $399 មកត្រឹម $299 ដូចនេះខ្ញុំក៏សម្រេចចិត្តរាប់កាមេរ៉ានេះចូលក្នុងអត្ថបទមួយនេះដែរ។ សូមបញ្ជាក់​ថា កាមេរ៉ាប្រភេទនេះគឺសម្រាប់អ្នកត្រូវការថតវីដេអូច្រើនជាងថតរូបភាព។

gopro-hero4-session

អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖

  • មានសម្បករឹងមាំការពារធ្លាក់និងការពារទឹក។
  • តូច និង ស្រាល។ ហើយអាចបំពាក់លើខ្លួន យានជំនិះ និងអ្វីផ្សេងៗជាច្រើនទៀត។
  • ថតក្នុងទឹកបាន។ ដូចនេះរូបភាពដែលថតបានវាមានលក្ខណៈពិសេសប្លែក​ពី​រូបភាព​​ដទៃទៀត។
  • ក្រុមហ៊ុនផលិតកាមេរ៉ានេះបាន ផ្តល់ជូនគ្រឿងបន្ថែមយ៉ាងច្រើននៅក្នុងទីផ្សាសម្រាប់បំពាក់បន្ថែមពីលើកាមេរ៉ានេះ។
  • អាចបញ្ជា​កាមេរ៉ានេះបានតាមទូរស័ព្ទ។
  • ថតវីដេអូ slow-motion បានដល់ទៅ 120fps (ប្រមាណ 5 ដងយឺតជាងល្បឿនពិត)។

 

សរុបទៅ…

ទាំងនេះជាកាមេរ៉ាខ្លះដែលពួកខ្ញុំលើកយកមកវិភាគក្នុងអត្ថបទនេះជាការផ្តល់យោបល់សម្រាប់អ្នកអានគ្រប់គ្នាដែលមានបំណងចង់ទិញកាមេរ៉ាដែលមិនមានតម្លៃថ្លៃប៉ុន្តែមិនដឹងថាត្រូវទិញកាមេរ៉ាមួយណាទើបសមនឹងការប្រើប្រាស់របស់ពួកគាត់។ ខ្ញុំសង្ឃឹមថាអត្ថបទនេះអាចបំភ្លឺពួកគាត់។ ជម្រើសនិងយោបល់នៅក្នុងអត្ថបទនេះគឺសុទ្ធតែជាជម្រើសផ្ទាល់របស់ខ្ញុំយោងតាមបទពិសោធន៍ទៅលើជំនាញថតរូបផ្ទាល់របស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រួមជាមួយទិន្ន័យពីទីផ្សាបច្ចុប្បន្ន។ បើនៅមានសំណួរអ្វីផ្សេងទៀតអ្នកអាចទុក comment នៅខាងក្រោម។

 

 

Khmer isn’t my first language so please excuse any mistake I made in the article (or any article I will write in the future). ;p
I mean, seriously, guys. Spare me the misspelling comments.

អានបន្ត