MENU

camera
Tag Archive

ក្រុមហ៊ុន GoPro បានដាក់លក់ឧបករណ៍ Karma’s Stabilizer Grip ដោយឡែក ក្នុងតម្លៃ $300

បច្ចេកវិទ្យា

05/12/2016

karmastabilizer_pdp_5

ដង Karma’s stabilizer grip របស់ក្រុមហ៊ុន GoPro | ប្រភពពីវែបសាយ GoPro

ក្រុមហ៊ុន GoPro បានធ្វើការហៅប្រមូលយកផលិតផល Karma Drone របស់ពួកគេត្រឡប់ទៅវិញ ដោយសារតែបញ្ហាមួយចំនួន ក៏ប៉ុន្តែពួកគេនឹងដាក់លក់ដង Karma Stabilizer Grip ដោយឡែកតែវាក្នុងតម្លៃ $300 ដែលដើមឡើយ ត្រូវបានដាក់លក់ជាកញ្ចប់រួមក្នុងប្រអប់ជាមួយ Karma Drone នោះ។ ជាមួយនឹងដង Stabilizer Grip នេះ អ្នកនឹងអាចថតវីដេអូយ៉ាងរលូន មិនសូវរង្គើរខ្លាំងជាមួយ GoPro របស់អ្នក បើទោះបីជាអ្នកកាន់នៅនឹងដៃក៏ដោយ។

download-1

ដង Karma’s stabilizer grip របស់ក្រុមហ៊ុន GoPro | ប្រភពពីវែបសាយ Engadget

ដង Karma stabilizer grip នេះ អាចប្រើបានជាមួយនឹង GoPro Hero 5 Black ដោយមិនចាំបាច់មានអ្វីបន្ថែមនោះទេ ក៏ប៉ុន្តែបើអ្នកចង់ប្រើវាជាមួយនឹង GoPro Hero 4 Black/Silver អ្នកប្រហែលជាត្រូវទិញនូវប្រដាប់រណបភ្ជាប់ (harness) ក្នុងតម្លៃ $30 បន្ថែមទៀត ទើបអាចប្រើជាមួយនឹងដង grip នេះបាន។ បន្ថែមពីនេះ អ្នកក៏អាចបន្ថែមនូវប្រដាប់ភ្ជាប់ផ្សេងៗទៀត ដែលអាចប្រើជាមួយនឹងដង stabilizer grip នេះ ដែលអ្នកអាចពាក់ជាប់នូវនឹងខ្លួនរបស់អ្នកបាន ជាពិសេសនៅពេលអ្នកលេងកីឡា ឬជិះម៉ូតូ កង់ ជាដើម ដូច្នេះអ្នកអាចប្រើដៃរបស់អ្នកធ្វើអ្វីផ្សេងបានក្នុងកីឡា ដែលអ្នកលេង។

harness_for_hero4_pdp_1

ប្រដាប់រណបភ្ជាប (harness) សម្រាប់ប្រើជាមួយ Hero 4 Black/Silver | ប្រភពពីវែបសាយ GoPro

ដង Karma Stabilizer grip និងប្រដាប់ភ្ជាប់ផ្សេងៗទាំងអស់ គឺមានលក់ក្នុងទីផ្សារហើយ ក៏ប៉ុន្តែបើអ្នកមាន GoPro Hero 5 Session អ្នកប្រហែលជាត្រូវចាំរហូតដល់ពាក់កណ្ដាលឆ្នាំ 2017 ទើបអាចប្រើវាបាន ព្រោះថាឥឡូវនេះ នៅមិនទាន់មានប្រដាប់រណបភ្ជាប់ សម្រាប់ Hero 5 Session ជាមួយនឹងដង grip នេះនៅឡើយទេ។

អានបន្ត

1166

Ektra ទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Kodak

បច្ចេកវិទ្យា

21/10/2016

ឆ្នាំមុន ក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Kodak ដែលជាក្រុមហ៊ុន កាមេរ៉ាបានបាត់ឈ្មោះរយះពេលជាយូរណាស់មកហើយ បានដាក់បង្ហាញ នូវទូរស័ព្ទទីមួយរបស់ពួកគេគឺ IM5 ឥឡូវនេះ ពួកគេបានបង្ហាញទូរស័ព្ទប្រភេទមួយទៀត មកលើទីផ្សារ គឺ Kodak Ektra ទូរស័ព្ទដែលមានរូបរាងដូចកាមេរ៉ា ទាន់សម័យ។

kodak-ektra-smartphone

ដូចទៅនឹង IM5 វាមាន អេក្រង់ទំហំ 5 Inch 1080p កាមេរ៉ារបស់វាមានទំហំ 21 MP ដែលមាន Aperture 2.0 និង បំពាក់ដោយ Sensor របស់ក្រុមហ៊ុន Sony ទៀតផង ( Sensor ដែលដាក់ក្នុង ទូរស័ព្ទ Sony Z3+)  មានទំហំ Ram 3GB និង ទំហំផ្ទុក 32GB អ្នកអាចដាក់ បន្ថែមបានជាមួយនឹង micro sd card។ ចំនែកឯកម្មវិធីវិញ វាប្រើប្រាស់ Android 6.0។ ក្រុមហ៊ុន បានបន្តទៀតថា ពួកគេចេញមកមិនមែនចង់យកឈ្នះនូវ ទូរស័ព្ទថ្មីៗដូចជា iphone ឬ google pixel អ្វីនោះទេ ពួកគេគ្រាន់តែបញ្ចេញដើម្បីអោយមនុស្សគ្រប់រូប មានជំរើសច្រើន និង ដើម្បី ការថតរូបផងដែរ។

kodak-ektra-smartphone-front-back-1

កាមេរ៉ារបស់វាមានលក្ខណៈធំខុសពី ទូរស័ព្ទដ៏ទៃ ដែលលោកអ្នកអាចមើលក្នុងរូបបាន។ ចំនែក រូបរាងរបស់វា ពីក្រោយធ្វើពី ស្បែកជ័រ និងមានគែមដែលធ្វើពី ផ្លាស់ស្ទីក លាបពណ៌ដែក និងមានប៊ូតុង ចុចមួយនៅនឹងគែមនោះ ដែលចុចពីរដងសំរាប់បើកកម្មវិធីថតរូប និង ចុចសើរដើម្បី focus ដូចកាមេរ៉ា ដែលអ្នកជំនាញប្រើប្រាស់អញ្ចឹង។

Kodak Ektra នឹងដាក់លក់ក្នុងប្រទេសអង់គ្លេស ប្រហែលជាចុងខែ ធ្នូ ឆ្នាំ 2017 នេះក្នុង តំលៃប្រហែល 499 ផោន គិតជាដុល្លា គឺ 611$។

អានបន្ត

955

កាន់តែអស្ចារ្យជាមួយកាមេរ៉ា Insta360 Nano ដែលអាចថតរូបបាន 360 ដឺក្រេ

បច្ចេកវិទ្យា

05/07/2016

Insta360 Nano គឺជាកាមេរ៉ា ដែលអាចថតរូប ឬ វីដេអូ បាន 360 ដឺក្រេ ទៅក្នុងទូរស័ព្ទ iPhone របស់អ្នក ហើយវាមានទំហំតូចងាយស្រួលដាក់ក្នុងហោប៉ៅ ហើយមិនតែប៉ុណ្ណោះវាក៏គាំទ្រឧបករណ៍ VR ផងដែរ។

 

VR_camera

 

ឧបករណ៍នេះដំណើរការដោយផ្គូផ្គងគ្នា (pairing) រវាងផ្នែកខាងមុខ និងខាងក្រោយដែលមានកាមេរ៉ា (Fish-eye) 210 ដឺក្រេ និងអាចតភ្ជាប់ទៅ Lightning port ផ្នែកខាងក្រោមនៃទូរស័ព្ទ iPhone របស់អ្នកបានទៀតផង ហើយទោះបីជាអ្នកកាន់វាត្រឡប់ចុះក្រោម ឬ ផ្អៀង ក៏គ្មានបញ្ហាដែរ។ Insta360 Nano នេះអាចថតវីដេអូបាន 30fps ជាមួយនិងកំរិត 3K max resolution ។

 

pYJYD5d

 

នៅពេលដែលកាមេរ៉ានេះត្រូវបានផ្គូផ្គងជាមួយនឹងកម្មវិធីរបស់កាមេរ៉ានៅក្នុងស្មាតហ្វូន អ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការចែករំលែករូបភាពភ្លាមៗ ទៅក្នុងបណ្តាញសង្គមដូចជា Facebook និង Twitter និងសូម្បីតែការចាក់ផ្សាយបន្តផ្ទាល់វីដេអូ 360 ដឺក្រេបានផងដែរ។

 

 

Insta360 នឹងត្រូវបានលក់ក្នុងតម្លៃ 199$  ហើយមានប្រាំពណ៌សម្រាប់ជ្រើសរើសដូចជាពណ៌ ប្រាក់, ប្រផេះ, ខ្មៅ, មាស និងផ្កាឈូក។  អ្នកអាចបញ្ជា ឬកុម្ម៉ង់ទិញទុកមុនបានពីក្រុមហ៊ុន Amazon បាននៅពេលឥឡូវនេះ ហើយវានឹងត្រូវបានចាប់ផ្តើមដឹកជញ្ជូន ថ្ងៃទី 15 ខែកក្កដាខាងមុខនេះ។

អានបន្ត

ស៊ុមស្លាកលេខដែលមានកាមេរ៉ា​ PEARL សំរាប់ផ្តល់ភាពងាយស្រួលក្នុងការចតរថយន្ត

យានយន្ត

22/06/2016

ក្នុងមួយរយៈពេលថ្មីៗ កន្លងទៅនេះ ធ្លាប់មានពត៌មាន និងពាក្យចចាមអារាមជាច្រើន បានលេចឡើងអំពីការចាប់ផ្តើមបង្កើតផលិតផលថ្មីរបស់ Apple នៅក្នុងវិស័យរថយន្ត។ យោងតាមពត៌មានជាក់លាក់ ពីក្រុមហ៊ុន Apple នូវមិនទាន់បាន បង្ហាញអំពីគម្រងរបស់ពួកគេ អំពីកិច្ចការបង្កើត និងផលិតនៅក្នុងវិស័យរថយន្ត នៅឡើយទេ ប៉ុន្តែកាលពីម្សិលមិញនេះ មានលេចចេញនូវពត៌មានយ៉ាងច្បាស់ការមួយថា អ្នកដែលធ្លាប់ធ្វើការនៅក្រុមហ៊ុន APPLE ពីមុនបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Pearl។

C22904c02A_iphone_sRGB_smp-1024x768

 

Pearl គឺជាស៊ុមស្លាកលេខរថយន្តមួយប្រភេទ ដែលត្រូវបានអ្នកផលិត ជ្រើសរើសយកប្រភេទលោហៈធាតុអាលុយមីញ៉ូម ដ៏រឹងមាំ ដើម្បីឲ្យវាមានអាយុការប្រើប្រាស់បានយូរ និងមានភាពធន់ទៅនឹងគ្រប់អាកាសធាតុ និងបរិយាកាស។ ស៊ុមស្លាកលេខអាលុយមីញ៉ូមនេះ ត្រូវបានគេបំពាក់មកជាមួយនូវប្រភេទកាមេរ៉ា 180 ដឺក្រេ កម្រិតច្បាស់ចំនួនពីរ ជាមួយនឹងដុំឧបករណ៍បញ្ជារ សំរាប់ភ្ជាប់ផ្ទាល់ជាមួយនឹង port ខួរក្បាលកុំព្យូទ័ររបស់រថយន្តតែម្តង។ ការបញ្ជូនពត៌មាន និងរូបភាព របស់កាម៉េរា ទៅដុំបញ្ជារ និងទូរស័ព្ទដៃស្មាតហ្វូន របស់យើង គឺធ្វើឡើងតាមរយៈប្រព័ន្ធតរភ្ជាប់ឥតខ្សែរ wireless ជាមួយនឹងការសាកថាមពលថ្មពេញមួយថ្ងៃសំរាប់ការប្រើប្រាស់បានមួយសប្តាហ៍ ដែលបានមកពីបន្ទះសូឡាមាននៅលើស៊ុមស្លាកលេខរថយន្តអាលុយមីញ៉ូម ដ៏រឹងមាំនេះ។

pearl_3.0

 

កាមេរ៉ានឹងចាប់ផ្តើមបង្ហាញរូបភាពឡើង នៅពេលដែលយើងធ្វើការបញ្ជាររថយន្តថយក្រោយ ហើយវានឹងបិទចោលទៅវិញ នៅពេលដែលយើងចាប់ផ្តើមបើកបរទៅមុខ ក្នុងល្បឿនលឿនជាង 16 គីឡូម៉ែត្រក្នុងមួយម៉ោង។ យើងនឹងទទួល និងមើលឃើញវីដេអូរ ដែលបង្ហាញអំពីទីតាំងខាងក្រោយរបស់រថយន្តយើង តាមរយៈទូរស័ព្ទដៃស្មាតហ្វូនរបស់យើង ហើយវីដេអូរនោះក៏អាចបង្ហាញរូបភាពជាលក្ខណៈបញ្ឈរ ជាមួយនឹងសមត្ថភាពអាចធ្វើការ zoom ពង្រីកបានពីរដង ឬជាលក្ខណៈផ្តេក ទៅតាមការបញ្ជាររបស់យើង។ ក្រៅពីនេះ វាក៏មានផ្តល់ដំណឹងជាសំលេងឲ្យយើងមានដឹង និងមានការប្រុងប្រយ័ត្នផងដែរ តាមរយៈសំលេងពីរប្រភេទ ដោយសំលេងប្រភេទទីមួយគឺផ្តល់ដំណឹងឲ្យយើងដឹងថា មានរថយន្ត ឬមនុស្សកំពុងតែឆ្លងកាត់ខាងក្រោយយើង និងសំលេងមួយប្រភេទទៀតគឺប្រាប់ឲ្យយើងឈប់ ដើម្បីកុំឲ្យមានការប៉ះពាលជាមួយរថយន្តដែលនៅខាងក្រោយ។

pearl-640

 

យើងអាចនិយាយបានថា ឧបករណ៍មួយនេះគឺនឹងត្រូវបានគេគាំទ្រយ៉ាងខ្លាំង ជាពិសេសអ្នកដែលកំពុងតែប្រើប្រាស់រថយន្តដែលមិនមានភ្ជាប់មកជាមួយនឹងកាមេរ៉ាខាងក្រោយរថយន្ត ឬរថយន្តដែលមានសេរ៊ីចាស់ ហើយទាំងអស់នេះគឺ ដោយសារតែ គុណភាពដ៏ល្អ បច្ចេកវិទ្យាដ៏ទំនើប និងភាពងាយស្រួលក្នុងការប្រើប្រាស់នៃឧបករណ៍មួយនេះផងដែរ។ សំរាប់ការបញ្ជាក់អំពីតម្លៃរបស់វានោះ គឺវានឹងត្រូវបានគេដាក់លក់នៅក្នុងតម្លៃប្រហាក់ប្រហែល 500 ដុល្លាសហរដ្ឋអាមេរិក។

 

អានបន្ត

Hover Camera សម្រាប់អ្នកចូលចិត្ត Selfie

បច្ចេកវិទ្យា

22/05/2016

ថ្ងៃនេះ Khmerlife.style នឹងបង្ហាញប្រីយមិត្តទាំងអស់គ្នាខ្លះៗអំពីផលិតផលមួយ ដែលវាប្រហាក់ប្រហែលទៅនឹង Drone ហើយ Drone ភាគច្រើន គេប្រើប្រាស់សម្រាប់ថតរូបពីលើអាកាសក្នុងការចាប់យករូបភាពពីលើអាកាសទាំងមូលបានយ៉ាងងាយស្រួល និងអាចថតរូប ដែលមានគុណភាពខ្ពស់ ប៉ុន្តែយប់មិញនេះ ក្រុមកាងារ Business Insider បានណែនាំផលិតផលមួយដែលគេហៅថា Hover Camera ។

 

hover-camera-drone-11

 

Hover Camera ជាប្រភេទ Camera ដែលប្រើប្រាស់បច្ចេកទេសថ្មីមួយ ដែលវាស្រដៀងទៅនឹង ការប្រើប្រាស់រូបថតពីលើអាកាសផងដែរ តែវាមានភាពខុសប្លែកដោយវាហោះហើរនៅលើអាកាសជុំវិញខ្លួនរបស់អ្នកដែលវាមានភាពងាយស្រួលក្នុងការចាប់យករូបភាពជុំវិញខ្លួនយើង។

 

hover-camera-front

 

វាមានការបញ្ជារដោយភ្ជាប់ជាមួយនឹងទូរស័ព្ទរបស់លោកអ្នកដូចជា iPhone, Samsung ជាដើម។ វាមានទំងន់ស្រាលជាង Drone ហើយងាយស្រួលក្នុងការថតរូបជាលក្ខណៈ Selfie drones ជាមួយគ្រួសារ មិត្តភក្តិ ក្រុមការងារជាដើម។

 

hover-camera-625x350

 

ចំពោះប្រភេទកាមេរ៉ានេះវាអាចចាប់យករូបភាពច្បាស់ល្អ high-quality វាចាប់រាល់សកម្មភាពទាំងឡាយណាដែលនៅជុំវិញអ្នកបានយ៉ាងងាយស្រួលបំផុត ដូចជាថតរូបភាព វីដេអូជាដើម។ យើងអាចបោះ Hover Camera ទៅលើអាកាសបានយ៉ាងងាយដោយវាអាចរក្សារលំនឹងបានល្អភ្លាមក្រោយពីពេលអ្នកបោះវាចេញពីដៃ។ វាអាចចាប់យករូបភាពជា Panorama ឬវីដេអូបាន 180 ដឺក្រេ។

 

hover-camera-hands-on-5

 

អ្នកអាចចូលទៅកាន់វេបសាយរបស់ Hover Camera នេះបានតាមរយៈ http://gethover.com/ ដោយទស្សនានូវការប្រើប្រាស់របស់វាជាឧទាហរណ៍នៅក្នុងនោះ។

 

hovercamera

 

Hover Camera មានវាតួនាទីដោយស្វ័យប្រវត្តិ ដោយហោះតាមការដើររបស់អ្នក ឬក៏ការរត់របស់អស់លោកអ្នកបានយ៉ាងងាយ។ វាងាយស្រួលយកតាមខ្លួនដោយសារវាមានទំងន់ស្រាល ងាយស្រួលបត់បែនដាក់ចូលក្នុងកាបូបដ៏តូចរបស់ Hover Camera និង អាចយកវាទៅតាមបានគ្រប់ទីកន្លែង។

 

អានបន្ត

1977

គុណសម្បត្តិមួយចំនួននៃការភ្ជាប់កាមេរ៉ាសកម្មភាពចរាចរណ៍ ដែលអ្នកបើកបរគ្រប់រូបមិនគួរមើលរំលង

យានយន្ត, សង្គម

29/04/2016

កាមេរ៉ាសកម្មភាពចរាចរណ៍ គឺជាប្រភេទកាមេរ៉ាសុវត្ថិភាពម៉្យាង ដែលត្រូវបានអ្នកបើកបរភាគច្រើនបំពាក់នៅក្នុងខាងមុខរថយន្ត ដោយវាមានសមត្ថភាព និងគុណភាពទៅតាមម៉ាក និងតំលៃរបស់វា ដោយជាទូទៅកាមេរ៉ាសកម្មភាពចរាចរណ៍គឺមានតំលៃចាប់ពី 15 ទៅ 60 ដុល្លា។

 

09_08_2014_dashcam_main.jpg

 

សំរាប់ខាងក្រោមនេះគឺជាគុណសម្បត្តិមួយចំនួននៃការភ្ជាប់កាមេរ៉ាសកម្មភាពចរាចរណ៍ ដែលអ្នកបើកបរគ្រប់រូបមិនគួរមើលរំលង ៖

  • ជាភស្តុតាងសំរាប់ការផាកពិន័យដែលមិនត្រឹមត្រូវ

ប្រសិនបើមានការផាកពិន័យមិនត្រឹមត្រូវដែលទាក់ទងនឹងការបើកបរឆ្លងភ្លើងស្តុបនោះ សំរាប់អ្នកដែលប្រាកដថាខ្លួនមិនបានប្រព្រឹត្តបំពានដូចជាអ្វីដែលនគរបាលបានចោទប្រកាន់មែននោះ អ្នកអាចប្រើប្រាស់ឯកសារវីដេអូ ដែលទទួលបានពីកាមេរ៉ានេះយកមកធ្វើជាភស្តុតាងបញ្ជាក់ និងធ្វើការផ្ទៀងផ្ទាត់បាន។

  • អភិវឌ្ឍន៍សមត្ថភាពនៃការបើកបររបស់អ្នក

យើងអាចកែប្រែកំហុស និងធ្វើការអភិវឌ្ឍន៍សមត្ថភាពនៃការបើកបររបស់យើងបានតារយៈការតភ្ជាប់កាមេរ៉ាសកម្មភាពចរាចរណ៍មួយនៅក្នុងរថយន្តរបស់យើង។ ទាំងអស់នេះគឺដោយសារតែយើងអាចធ្វើការចាក់ទស្សនាសារឡើងវិញនូវរាល់សកម្មភាពបើកបរ ក៏ដូចជាសកម្មភាពចត របស់យើងនៅតាមដងផ្លូវកន្លងមក តាមរយៈឯកសារវីដែអូដែលមាននៅក្នុងកាមេរ៉ាសកម្មភាពចរាចរណ៍។

  • អាចជួយអ្នកពីការបោកប្រាស់លុយកាក់ពីជនខិលខូច

តើអ្នកធ្លាប់បានដឹងទេថាក្នុងមួយឆ្នាំៗ គឺមានក្តីក្តាំងទាមទារសំណងជាច្រើនកើតឡើងចេញពីគ្រោះថ្នាក់ចរារចរណ៍? ក្នុងចំណោមនោះមិនមែនសុទ្ធតែជាកំហុសដែលបង្កឡើងដោយអ្នកបើកបរនោះទេ ក្នុងនោះអាចមានគ្រោះថ្នាក់មួយចំនួនតូចគឺផ្តើមឡើងចេញពីជនខិលខូចមួយចំនួន ដែលបានប្រើល្បិចសាច់កម្ម ដោយធ្វើពុតរត់ចូលទៅប៉ះរថយន្តដើម្បីទាមទារសំណងពីម្ចាស់រថយន្ត។ ប៉ុន្តែក្តីកង្វល់អំពីការរង្គ្រោះដោយជនខិលខូចនេះ នឹងត្រូវបានដោះស្រាយ បើសិនជាអ្នកបើកបរគ្រប់គ្នាបានបំពាក់នូវកាមេរ៉ាសកម្មភាពចរាចរណ៍នៅក្នុងរថយន្តរបស់យើង ដោយសារយើងនឹងមានភស្តុតាងគ្រប់គ្រាន់តាមរយៈឯកសារវីដេអូរបស់យើង។

  • ជាសាក្សី និងភស្តុតាងក្នុងពេលគ្រោះថ្នាក់ចរាចរណ៍

បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើង ជាធម្មតាភាគីទាំងសងខាងតែងជជែក និងអះអាងយកត្រូវរៀងៗខ្លួន។ បើសិនជាអ្នកមិនមែនជាជនបង្កនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះទេ ឯកសារវីដេអូដែលបានមកពីកាមេរ៉ាសកម្មភាពចរាចរណ៍ អាចជួយអ្នកក្នុងការស្វែងរកការពិត និងទាមទារសំណងបានយ៉ាងសមរម្យបំផុត។

  • អាចជួយឃ្លាំមើលការបើកបររបស់កូនៗអ្នកបាន

ជាទូទៅសំរាប់ប្រទេសនៅប៉ែកអឺរ៉ុប និងអាមេរិក សេវាធានារ៉ាប់រង គឺមានអត្រាតំលៃខ្ពស់សំរាប់អ្នកដែលបើកបរដែលមានអាយុចាប់ពី 25 ឆ្នាំចុុះ ដោយសារពួកគេទាំងនោះពុំសូវមានបទពិសោធន៍ច្រើនក្នុងការបើកបរ។ ដូចនេះការភ្ជាប់កាមេរ៉ាសកម្មភាពចរាចរណ៍មួយនៅក្នុងរថយន្តរបស់កូនៗអ្នក អាចជួយឲ្យអ្នកអាចឃ្លាំមើលអំពីសកម្មភាពនៃការបើកបររបស់ពួកគេបាន ដោយទង្វើនេះគឺអាចធ្វើឲ្យអាណាព្យាបាលគ្រប់រូបអាចគ្រប់គ្រង ស្វែងយល់ និងការពារកូនៗរបស់អ្នកពីគ្រោះថ្នាក់ដែលបង្កចេញពីការខ្វះបទពិសោធន៍ក្នុងការបើកបរបាន។

  • អាចឲ្យយើងរកឃើញការពិតពីបញ្ហាចោរកម្មមួយចំនួន

ជាធម្មតាសំរាប់កាមេរ៉ាសកម្មភាពចរាចរណ៍ គឺតែងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាដ៏ពិសេសម៉្យាងនៅពេលដែលអ្នកមិននៅក្នុងរថយន្ត ដែលអនុញ្ញាតឲ្យកាម៉េរានេះចាប់យកសកម្មភាពវីដេអូដោយស្វ័យប្រវត្តិ រាល់ពេលដែលមានសកម្មភាព ដែលមិនប្រក្រតីកើតមានឡើង។ ដូចនេះប្រសិនបើមានជនខិលខូចណាគាស់បង្អួច ឬទ្វាររថយន្តអ្នកដើម្បីលួចសំភារៈ ឬមានបំណងអ្វីមួយមិនល្អចំពោះអ្នកនោះ អ្នកអាចធ្វើការឆែក និងអង្កេតតាមរយៈឯកសារវីដែអូពីកាមេរ៉ាសកម្មភាពចរាចរណ៍នេះបាន។

 

អានបន្ត

672

Samsung កំពុងសំងំផលិតកាមេរ៉ាទំហំ18-24MP ជាមួយ sensor ធំទំហំ 1/1.7″ និង aperture ទំហំ f/1.4

បច្ចេកវិទ្យា

19/04/2016

galaxy-s7-edge-gold-verizon-back-colorful

 

ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនមួយដែលមានបទពិសោធខ្ពស់ខាងវិស័យកាមេរ៉ាទូរស័ព្ទ ដែលត្រូវបានបង្ហាញដោយសមត្ថភាពដ៏ខ្លាំងខ្លាគួរឱ្យកោតសរសើរ នៃទូរស័ព្ទ Galaxy S7 / S7 edge , Note 5 និង Galaxy S6 ។ ហើយនៅពេលនេះក៏មានពត៌មានលេចឮថា Samsung កំពុងសំងំផលិតនូវកាមេរ៉ាថ្មីផងដែរ។

ក្រុមហ៊ុន Samsung កំពុងព្យាយាមធ្វើការអភិវឌ្ឍ CMOS កាមេរ៉ាជាមួយ sensor ទំហំធំ 1/1.7″ និង Lens ធំទូលាយហើយ aperture ទំហំ f/1.4  ផងដែរ មិនតែប៉ុណ្ណោះ sensor ថ្មីនេះអាចចាប់យករូបភាពជាមួយការរាប់ pixel គ្រប់កន្លែងចន្លោះពី 18 ទៅ 24 megapixels។ ហើយនៅពេលបច្ចុប្បន្ននេះទូរស័ព្ទ Galaxy S7 និង S7 edge មាន sensor ត្រឹមតែ 1/2.5″ តែប៉ុណ្ណោះ ហើយវាជាការសហការគ្នារវាងក្រុមហ៊ុន Samsung និងក្រុមហ៊ុន Sony ទៀតផង។

 

496912-samsung-galaxy-s7

 

ដូច្នេះតើអ្វីដែលជាផលប្រយោជន៍នៃកាមេរ៉ាដែលមាន sensor ធំ? គឺមានន័យថាបើ sensor ធំគឺវាធ្វើអោយសម្ថភាពកាមេរ៉ាកាន់តែល្អប្រសើរជាងមុនដូចជាៈ រូបភាពដែលមានលក្ខណៈច្បាស់ល្អ អាចចាប់យកទិន្នន័យពណ៌បានច្រើន ជាមួយនឹង dynamic range (ចន្លោះរវាងងងឹត និងពន្លឺ) កាន់តែប្រសើរផងដែរ។

លើសពីនេះទៀតពាក្យចចាមអារ៉ាមថ្មីទៀតបានប្រាប់ថាក្រុមហ៊ុន Samsung កំពុងអភិវឌ្ឍន៍ sensor កាមេរ៉ាថ្មីទំហំ 1/2.3″។ យើងកំពុងចាប់អារម្មណ៍នូវគំនិត របស់ក្រុមហ៊ុន Samsung ជាខ្លាំងជាមួយការលើកយកកាមេរ៉ាដែលមាន sensor ធំទៅលើស្មាតហ្វូនកំពូលនាពេលអនាគតរបស់ពួកគេ។ យើងអាចនិយាយបានថាវាអាចនឹងបំពាក់នៅលើ ទូរស័ព្ទ Galaxy Note 6? ឬ Galaxy S8 ទេ? មានតែពេលវេលាទេដែលនឹងប្រាប់យើងបាន ចឹងមានតែរងចាំមើលទាំងអស់គ្នា។

អានបន្ត

740

កាមេរ៉ា medium format H6D ថ្មីរបស់ Hasselblad

បច្ចេកវិទ្យា

10/04/2016

សំរាប់ ការរំលឹកអនុស្សារីយ៍ទី 75 នៃ ក្រុមហ៊ុន Hasselblad ដែលជាក្រុមហ៊ុនផលិតកាមេរ៉ា medium format ពួកគេបានបោះបង់ចោលនូវ កាមេរ៉ាប្រភេទចាស់ៗរបស់ពួកគេព្រមទាំងបានបង្កើតនូវកាមេរ៉ាថ្មី​ ដែលមាន ម៉ូដែល H6D។ ហេតុអ្វីបានគេបោះបង់ចោលនូលកាមេរ៉ា ចាស់ៗរបស់ពួកគេ មកពី ឥឡូវនេះក្រុមហ៊ុន Canon និង nikon កំពុងតែចាប់ផ្តើមបង្កើត DSLR ដែលអាចមានចំនួន Megapixel បានធំជាង ពពួកmedium format របស់ពួកគេទៅទៀត។

កាមេរ៉ាថ្មីនេះ មាន2ប្រភេទ គឺ ប្រភេទ 50MP និង 100MP។ H6D បានបំពាក់នូវ ៖

  • sensor CMOS ថ្មី , processor ថ្មី
  • ថតក្នុង Raw mode: 3FR និង JPEG mode
  • ISO បានដល់ 12800
  • ចំពោះ 100MP dynamic range 15, 50MP dynamic range 14
  • មាន USB-3 នៅក្នុងនោះស្រាប់ អ្នកអាចភ្ជាប់វាជាមួយនឹង កុំព្យូទ័រ មិនថា Mac ឬ PC និង​ដោយមិនចាំបាច់ដោះយក memory card ចេញ
  • មានអេក្រង់ Touchscreen នៅពីក្រោយ ស្រួលក្នុងការរៀបចំប្លង់ថត
  • មាន Wifi សំរាប់ភ្ជាប់ជាមួយ Tablet ដោយប្រើកម្មវិធី Phocus mobile វាអាចមើលបានដោយស្រួល ដូចអេក្រង់នៅពីក្រោយកាមេរ៉ា ដូចនេះ ពេលណាអ្នកនៅម្នាក់ឯង អ្នកក៏អាចថតបានដោយមិនចាំបាច់ អ្នកជួយ
  • មានរន្ធ memory card 2 គឺ Cfast card និង sd card
  • អាចថតវីដេអូបាន 4k

H6D-50c-1600x1120-1000x700

hasselblad_h6d-800x420

Hasselblad-H6D-100c_front-shot_WH1-584x700

កាមេរ៉ា ប្រភេទ Medium format នេះភាគច្រើនគេបានប្រើវាសំរាប់ថតយកនូវរូបភាពមួយដែលច្បាស់ខ្លាំង អាច Print ជារូបមួយ ទំហំធំ ហើយមើលទៅមិនបែក។ គេប្រើវាក្នុងការថតស្ពតពាណិជ្ជកម្ម ធំៗ ផ្ទាំងប៉ាណូផ្សេងៗ។ ដូចនេះ កាមេរ៉ា នេះមានតំលៃថ្លៃជាខ្លាំង សំរាប់កាមេរ៉ា H6D មានតំលៃប្រហែល 20000$ ជាង។ ខាងក្រោមនេះជារូបភាពដែលទទួលបានពីកាមេរ៉ាមួយនេះ និង​ វីដេអូ ពាណិជ្ជកម្ម របស់វា។

Aorta-H6D-sample3-670x502 Hasselblad_H6D-50c_Tom_Oldham_Sample_Image_1_6000wide-800x599 Hasselblad_H6D-50c_Tom_Oldham_Sample_Image_4_6000wide.jpg-800x599

 

អានបន្ត

764

Phantom 4, កាមេរ៉ា drone ថ្មីរបស់ក្រុមហ៊ុន DJI ដែលមានមុខងារអាចហោះដោយខ្លួនឯងបាន

បច្ចេកវិទ្យា

04/03/2016

ap_resize

 

តើអ្នកធ្លាប់មាន ឬធ្លាប់បានប្រើប្រាស់ ឬក៏ធ្លាប់បានឃើញកាមេរ៉ា drone ពីមុនមកដែរឬទេ? បើសិនជាអ្នកធ្លាប់ តើអ្នកគិតយ៉ាងណាដែរ ចំពោះការបញ្ជារកាមេរ៉ា drone នោះ, ពិបាក ឬក៏ងាយស្រួល? ហើយចំពោះអ្នកដែលមិនធ្លាប់បានប្រើប្រាស់កាមេរ៉ា drone ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាគិតថា វាមានការលំបាកណាស់ក្នុងការបញ្ជារ drone នោះ ដើម្បីថតយករូបភាពឲ្យបានស្រស់ស្អាតពីលើអាកាស ហើយបើអ្នកបានដឹងថែមទៀតថា មានការធ្លាក់កាមេរ៉ា drone នេះជាច្រើនសូម្បីតែអ្នកជំនាញបញ្ជារវាក៏ដោយ អ្នកនឹងគិតថាវាកាន់តែពិបាកបញ្ជារ និងត្រូវការការចេះដឹងច្រើនដើម្បីបញ្ជារវាជាមិនខាន។ ក៏ប៉ុន្តែ ឥឡូវនេះជាមួយនឹងកាមេរ៉ា drone ថ្មីរបស់ក្រុមហ៊ុន DJI ដែលមានឈ្មោះថា Phantom 4 ដែលជា upgrade ថ្មីរបស់ Phantom 3 និងទើបប្រកាសចេញលក់ជាផ្លូវការកាលពី ថ្ងៃទី ០៣ ខែមិនា ២០១៦ ថ្មីៗនេះ អ្នកមិនចាំបាច់ត្រូវការចេះអ្វីច្រើនដើម្បីបញ្ជារវានោះទេ ព្រោះវាមានបំពាក់មកជាមួយនឹងប្រព័ន្ធដ៏អស្ចារ្យដែលអាចហោះហើរ និងចេះគេចនូវឧបសគ្គដែលនៅពីមុខវាបានដោយខ្លួនឯង ក៏ដូចជាមុខងារជាច្រើនទៀតដែរអាចឲ្យអ្នកថតរូបពីលើអាកាសបានដូចជាអ្នកជំនាញអញ្ជឹង។ នៅអត្ថបទនេះ ខ្ញុំនឹងរៀបពីលក្ខណៈពិសេសៗរបស់កាមេរ៉ា drone ម៉ាក Phantom 4 នេះ។

 

djiphantom4head

 

Phantom 4 គឺជាកាមេរ៉ា drone មួយក្នុងចំណោម drone ជាច្រើនរបស់ក្រុមហ៊ុន DJI ដែលវាជាកាមេរ៉ា drone ស័ក្តសមសម្រាប់អ្នកថតរូប ទាំងអ្នកផ្ដើមហើយចង់ក្លាយជាអ្នកជំនាញ និងអ្នកជំនាញផ្ទាល់។ Phantom 4 គឺជា upgrade របស់ Phantom 3 ដែលតែងតែទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកជំនាញថតរូបជាច្រើននៅលើពីភពលោក ហើយវាមានមុខងារអាចហោះហើរខ្លួនឯងបានដោយអ្នកគ្រាន់តែចុចនូវប៊ូតុងខ្លះ, អាចគេចនូវឧបសគ្គដែលនៅពីមុខវាបានដោយស្វ័យប្រវត្តិ, និងអាចបង្វិលតាមរបស់ដែលអ្នកចង់ឲ្យវាតាមថតបានដោយខ្លួនឯងជាមួយនឹងមុខងារ Active Track។

 

Untitled-32-695x475

 

DJI-A

 

djiphantom4-1

 

មិនដូចជាប្រព័ន្ធហោះហើរដោយស្វ័យប្រវត្តិផ្សេងៗដែលហោះតាមអ្វីដែលយើងកំនត់ឲ្យនោះទេ តែ Phantom 4 គឺហោះហើរដោយស្វ័យប្រវត្តិ រួមទាំងកំនត់នូវផ្លូវដែលវាគួរហោះដោយខ្លួនវាផ្ទាល់យោងតាមអ្វីដែលវាមើលឃើញនៅពីមុខវា។ Phantom 4 មានកាមេរ៉ាចំនួន 5 បំពាក់លើខ្លួនរបស់វា ដែលក្នុងនោះ មានមួយជាកាមេរ៉ា 4k ចម្បង ដែលអ្នកប្រើសម្រាប់ថតរូបភាព ឬវីដេអូផ្ទាល់, ពីរកាមេរ៉ានៅចំពីមុខ និងពីរកាមេរ៉ាទៀតនៅពីក្រោមតួរខ្លួនវា។ ជាមួយនឹងកាមេរ៉ាទាំងនេះ Phantom 4 អាចបង្កើតជារូបភាព 3D នៃបរិស្ថានដែលនៅជុំវិញខ្លួនវា ហើយប្រើប្រាស់ទិន្នន័យទាំងនោះដើម្បីធ្វើការកំនត់ផ្លូវដែលវាគួរហោះ ហើយវាអាចមើលឃើញឧបសគ្គដែលនៅពីមុខវាបានដល់ទៅ 15 ម៉ែត្រ។ ការដែលវាចេះមើលឃើញពីឧបសគ្គជាមួយនឹង Obstacle Sensing System ដែលនៅពីមុខវានេះ គឺធ្វើឲ្យការបង្ហោះ drone កាន់តែមានសុវត្ថិភាព និងមិនងាយធ្លាក់ដូចពីមុននោះទេ។

 

vision_2-e63d7f1b718b985ff4a6e656748085d2

vision_1-e0031d095b63c841289d6be1518dd485

 

2016-03-04

 

learn-more-vision02

 

learn-more-aircraft02

 

ជាមួយនឹងមុខងារ Active Track ថ្មី អ្នកអាចថតរូបបានដូចជាអ្នកជំនាញ ដោយ Phantom 4 អាចតាមថតនូវរបស់មានចលនា ឬមនុស្ស ដែលអ្នកកំនត់ឲ្យវាតាមថតបាន ដោយមិនឲ្យរបស់ឬមនុស្សនោះចេញក្រៅ frame នោះទេ។ ហើយអ្នកអាចដូរឲ្យវាទៅ focus លើរបស់ផ្សេងបានដោយគ្រាន់តែចុចនៅលើអេក្រង់របស់ទូរស័ព្ទ ឬ tablet ដែលអ្នកភ្ជាប់សម្រាប់បញ្ជារវាតែប៉ុណ្ណោះ នោះវានឹងធ្វើការថតថ្មីលើរបស់នោះ។

 

vision_3-a589ee5f3a4be511f515507d71ab46a9

 

s3-bg2-11284d7f91743a148d2caa9fd09ff136

 

learn-more-vision03

 

ជាពិសេសជាងនេះទៅទៀតនោះ អ្នកអាចបញ្ជារ drone ម៉ាក Phantom 4 នេះបានដល់ទៅ 28 នាទី យូរជាងម៉ូដែលមុនៗដែលបានត្រឹមតែ 15-20 នាទីតែប៉ុណ្ណោះ។ ហើយអ្នកអាចបញ្ជារវាឲ្យហោះឆ្ងាយពីអ្នកបានដល់ទៅ 5 គីឡូម៉ែត្រ (Km)  ហើយនៅតែអាចមើលរូបភាព 720p HD ពីកាមេរ៉ា drone របស់អ្នកនៅលើអេក្រង់បញ្ជារបាន។ បន្ថែមពីនេះផងដែរ Phantom 4 ក៏មាននូវមុខងារ (Mode) ជាច្រើនឲ្យអ្នកជ្រើសរើសដើម្បីធ្វើការបញ្ជារវាបានផងដែរ ក្នុងនោះ ជាមួយនឹង Sport Mode អ្នកអាចបញ្ជារឲ្យវាហោះក្នុងល្បឿនយ៉ាងលឿន គឺអាចបានល្បឿនដល់ទៅ 72 គីឡូម៉ែត្រក្នុងមួយម៉ោង (Km/h) ឯណោះ។ លើសពីនេះ Phantom 4 ត្រូវបានឌីហ្សាញឡើងសារជាថ្មី និងមានស្នូលរបស់វាធ្វើពី magnesium ដែលអាចធ្វើឲ្យវាហោះហើរបានយ៉ាងនឹងល្អ មិនសូវរង្គើរខ្លាំងដូចម៉ូដែលមុនៗនោះទេ។

 

aircraft_3-fa4c75f46e35c8ee63615de644694d1e

 

ចំពោះកាមេរ៉ាដែលបំពាក់នៅលើ Phantom 4 នេះ វាគឺជា កាមេរ៉ា 4K ដែលបំពាក់ជាមួយនឹងជើងរក្សារលំនឹងបីអ័ក្ស (integrated 3-axis gimbal) ដែលអាចធ្វើឲ្យវាថតរូបបានយ៉ាងនឹង និងរលូនល្អមិនសូវរង្គើរខ្លាំង ហើយវាមានសិនស័រទំហំ 1/2.3-inch (អ៊ីញ) ​ដែលមាន ISO អាចឡើងបានរហូតដល់ទៅ 1600 សម្រាប់ថតរូបភាព និង ISO 3200 សម្រាប់ថតវីដេអូ។ ចំពោះវីដេអូ Phantom 4 អាចថតបានទំហំ 4K ក្នុងល្បឿន 30fps និងបានទំហំ Full HD 1080p ក្នុងល្បឿន 120fps សម្រាប់បង្កើតជាវីដេអូ slow motion។ ពិសេសជាងនេះ រូបភាពដែលថតមកអាច save ជា Adobe DNG RAW ហើយវីដេអូ ក៏អាច save ជា flat profiles ដូចជា D-log និង Cine-D ដែលជា profile អ្នកជំនាញថតរឿងខ្នាតធំៗជាច្រើនប្រើប្រាស់សម្រាប់ថតគុន។

 

onboardcamera

 

ខាងក្រោមគឺជាវីដេអូ ដែលក្រុមហ៊ុន DJI បានធ្វើការណែនាំអំពី Phantom 4៖

 

 

ហើយខាងក្រោមនេះ គឺជាការចែករំលែកបទពិសោធន៍របស់អ្នកដែលបានប្រើប្រាស់ Phantom 4៖

 

 

អានបន្ត

870

Demo បង្ហាញអំពីឥទ្ធិពលនៃការមាន Dual Camera (ប្រព័ន្ធកាមេរ៉ាពីរចូលគ្នា) នៅក្នុងស្មាតហ្វូន

បច្ចេកវិទ្យា

27/02/2016

នាពេលបច្ចុប្បន្ននេះ និន្នាការថ្មីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងការថតរូបតាមទូរស័ព្ទ គឺ ការដាក់បញ្ចូលនូវបច្ចេកវិទ្យា Dual Camera ឬប្រព័ន្ធកាមេរ៉ាពីរចូលគ្នាតែមួយ ដែលធ្វើឲ្យគុណភាពរូបភាពមើលទៅច្បាស់ល្អ និងមិនចាញ់រូបភាពក្នុងកាមេរ៉ា dSLR ប៉ុន្មានទេ។ ក្រុមហ៊ុន LG ទើបតែដាក់បញ្ចូលនូវបច្ចេកវិទ្យា Dual Camera ថ្មីនេះចូលទៅក្នុងទូរស័ព្ទស៊េរីថ្មីរបស់ពួកគេគឺ LG G5 ហើយក្រុមហ៊ុន Apple ក៏មានគម្រោងដាក់វាបញ្ចូលទៅក្នុង iPhone 7 ដែលនឹងចេញក្នុងពេលឆាប់ៗនេះផងដែរ។

ប្រសិនជាអ្នកចង់ដឹងឲ្យកាន់តែច្បាស់ពីឥទ្ធិពល និងលក្ខណៈពិសេសៗរបស់បច្ចេកវិទ្យា Dual Camera នេះ អ្នកអាចមើលវីដេអូខាងក្រោមរបស់ CNET ដែលនិយាយអំពី Demo របស់បច្ចេកវិទ្យា Dual Camera ហើយកាមេរ៉ាដែលត្រូវបានយកមកធ្វើតេស្តនេះគឺបានមកពីក្រុមហ៊ុន Corephotonics នៅឯ the Mobile World Congress 2016 ដែលធ្វើឡើងនៅក្នុងទីក្រុង បាសែឡូណា។

 

ក្រុមហ៊ុន​ Corephotonics បានបញ្ជាក់ទៀតថា ប្រព័ន្ធ Dual Camera របស់ពួកគេមានសមត្ថភាពអាចហ្ស៊ូមតាម optical zoom បានដល់ទៅ ៥ដង (5x) ហើយនៅតែរក្សារគុណភាពរូបភាពបានច្បាស់ល្អ ដែលយកឈ្នះនូវគុណភាពរបស់រូបភាពដែលចេញពីទូរស័ព្ទទំនើបបំផុតក្នុងទីផ្សារនាពេលបច្ចុប្បន្ន។

ជំនួសឲ្យបច្ចេកវិទ្យាប្រព័ន្ធហ្ស៊ូមដែលមាននៅក្នុងកាមេរ៉ាភាគច្រើន ក្រុមហ៊ុន Corephotonics បានប្រើបច្ចេកវិទ្យាហ្ស៊ូមដោយគ្រាន់ប្រើកាមេរ៉ាទាំងពីររបស់ពួកគេតែម្ដង ដោយមិនមានគ្រឿងណារង្គើរ ឬមាន​ចលនានោះទេ។ កាមេរ៉ាមួយក្នុងចំណោមកាមេរ៉ាទាំងពីរក្នុងប្រព័ន្ធ Dual Camera នេះគឺមានភ្ជាប់ជាមួយនឹង telephoto lens (lens ដែលអាចហ្ស៊ូមបាន) និងកាមេរ៉ាមួយទៀតគឺមានភ្ជាប់ជាមួយនឹង wide angle lens ។ ដោយការដាក់បញ្ចូលគ្នានូវរូបភាពពីកាមេរ៉ាទាំងពីរ, Corephotonics អាចមានសមត្ថភាពទាំងក្នុងការហ្ស៊ូម (optical zoom) និងទាំងការបង្កើតរូបភាពដែលមានគុណភាពច្បាស់ល្អ។

អត្ថប្រយោជន៍នៃបច្ចេកវិទ្យាប្រព័ន្ធកាមេរ៉ា Dual Camera ថ្មីនេះមានដូចជា៖ មាន resolution ខ្ពស់, មាន noise តិចបើថតនៅកន្លែងងងិត, មាន dynamic range ធំដែលអាចចាប់យកភាពខុសគ្នារវាង highlight និង black បានច្រើន, ហើយវាអាចចាប់យករូបភាពដែលមានជម្រៅ (depth) បានល្អ។

ខាងក្រោមនេះគឺជាការប្រៀបធៀបគ្នារវាងរូបភាពដែលថតដោយ Dual Camera របស់ Corephotonics និងរូបភាពដែលថតដោយ iPhone 6 Plus៖

comparison-1

រូបភាពពី iPhone 6 Plus (ឆ្វេង) និង រូបភាពពី Dual Camera របស់ Corephotonics (ស្ដាំ)

 

អានបន្ត