MENU

cambodia
Tag Archive

3566

ស្វែងយល់អំពីការបង់ពន្ធប្រចាំឆ្នាំលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទ

យានយន្ត, សង្គម

11/09/2015

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបានប្រកាស ស្តីពីការប្រមូលពន្ធលើលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2015 ត្រូវមូលចាប់ពីថ្ងៃទី 01 ខែកក្កដា ឆ្នាំ2015 រហូតដល់ថ្ងៃទី​ 31 ខែវិច្ឆិកា ឆ្នាំ2015។

 

តើយើងអាចទៅបង់ពន្ធនៅទីកន្លែងណាខ្លះ?

យោងតាមប្រកាសពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ម្ចាស់មធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទ ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2015 នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឫ តាមសាខាខេត្ត ខ័ណ្ឌ ឫ នៅធនាគារ កាណាឌីយ៉ា ក.អ កម្ពុជា ឫធនាគារ អេស៊ីលីដា ភីអិលស៊ី។

 

តើយើងត្រូវការឯកសារអ្វីខ្លះក្នុងការបង់ពន្ធនេះ?

ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2015 ម្ចាស់យានយន្តត្រូវភ្ជាប់មកជាមួយនូវ៖

ក. ប័ណ្ណសំគាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដោយមិនចាំបាច់ដាក់លិខិតប្រកាស់ពន្ធ។ ក្នុងករណីបាត់ប័ណ្ណនេះ ម្ចាស់យានយន្តត្រូវដាក់ពាក្យស្នើរសុំបោះពុំប័ណ្ណបង់ពន្ធ សាជាថ្មី នៅសាខាពន្ធដារខេត្ត/ខណ្ឌ ឫនៅអគ្គនាយកដ្ឋានពន្ធដារ ដោយត្រូវបង់ថ្លៃសេវាធ្វើប័ណ្ណចំនួន 5,000 រៀល។

ខ. ឯកសារបង់ពន្ធប្រចាំឆ្នាំលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2014 ដោយត្រូវដាក់លិខិតប្រកាសពន្ធចំនួន 02 សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។ ក្នុងករណីបាត់បង់ឯកសារបង់ពន្ធនេះ ម្ចាស់យានយន្តត្រូវដាក់ពាក្យស្នើរសុំលិខិតបញ្ជាក់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2014 នៅសាខាពន្ធដារខេត្ត/ខណ្ឌ ឫនៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីប្រើប្រាស់ក្នុងការការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2015។ ការដាក់លិខិតប្រកាសពន្ធនេះ ត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម៖

  • បណ្ណសំគាល់យានយន្ត ឫ
  • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណះបច្ចេកទេសយានយន្ត ដោយចេញដោយក្រសួងសារណះការនិងដឹកជញ្ជូន ឫ
  • បង្កាន់ដៃបង់ពន្ធនាំចូល ឫ
  • លិខិតបញ្ជាក់ការប្រើប្រាស់យានយន្តចេញដោយឃុំ/សង្កាត់ ចំពោះយានយន្តកែច្នៃក្នុងស្រុក និង
  • អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនរបស់ម្ចាស់មធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះ ឫ លិខិតឆ្លងដែន ឫ លិខិតបញ្ជាក់សំបុត្រកំណើត ចេញដោយមន្ត្រីអត្រានុកូលដ្ឋាន។

គ. ចំពោះមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទដែលទើបមកប្រកាស់បង់ពន្ធលើកដំបូង ត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន 02 សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ​ និង ភ្ជាប់ជាមួយនូវឯកសារដូចមានចែងក្នុងចំណុច ”ខ” នៃប្រកាស់នេះ។

ដើម្បីមានភាពងាយស្រួលក្នុងការប្រកាសបង់ពន្ធប្រភេទនេះនៅឆ្នាំបន្តបន្ទាប់ខាងមុខ ម្ចាស់យានជំនិះអាចស្នើរសុំធ្វើប័ណ្ណសំគាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទ ដោយគ្រាន់តែគូសក្នុងប្រអប់បង្ហាញក្នុងលិខិតប្រកាសបង់ពន្ធលើលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2015។ ការស្នើរសុំបោះពុំបណ្ណនេះ ត្រូវបង់ថ្លៃសេវា ចំនួន 5,000 រៀល។

ឃ. ចំពោះទោចក្រយានយន្ត និង ត្រីចក្រយានយន្តដែលបំពាក់ដោយម៉ាស៊ីម៉ូតូ មិនចាំបាច់ដាក់លិខិតប្រកាស់បង់ពន្ធ និងមិនចាំបាច់ភ្ជាប់មកជាមួយនូវឯកសារផ្សេងៗឡើយ។

ខាងក្រោមនេះគឺជាការកំណត់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទ៖

image1

នេះជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

image2

នេះជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

image3

នេះជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

image4

នេះជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

image5

នេះជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

 

យោងតាមប្រកាសបានបន្តឲដឹងថា ចំពោះមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទទាំងឡាយ ដែលមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទ​ នៅក្នុងឆ្នាំ 2014 ហើយមានបង្កាន់ដៃបង់ពន្ធនាំចូលមុនថ្ងៃទី 01 ខៃ ធ្នូ ឆ្នាំ 2014 ឫ​ មានបង្កាន់ដៃបង់ពន្ធនាំចូល  ត្រូវបង់ប្រាក់ពន្ធ និង ប្រាក់ពិន័យសម្រាប់បណ្តាឆ្នាំដែលបានខកខានមិនបានបង់ពន្ធកន្លងមក ឲបានរួចរាល់មុនសិន ទើបអាចអនុញ្ញាតឲប្រកាស់បង់ពន្ធសម្រាប់ឆ្នាំ2015។

 

អានបន្ត