MENU

buying
Tag Archive

3535

របៀបនៃការត្រួតពិនិត្យផ្នែកខាងក្នុងរថយន្តមុននឹងជ្រើសរើសរថយន្តមួយទឹក

យានយន្ត

12/10/2015

នៅក្នុងអត្ថបទមុនខ្ញុំបានបង្ហាញជូនប្រិយមិត្តទាំងអស់គ្នានៅវិធីសាស្ត្រនៃការត្រួតពិនិត្យទៅលើតួររថយន្តរបស់រថយន្តមួយទឹក ឬ ប្រើរួច ដើម្បីឲ្យយើងដឹងថារថយន្តដែលយើងនឹងសំរេចចិត្តថាជ្រើរើសនោះមានធ្លាប់ប៉ះ ឬ បាញ់ថ្នាំជាថ្មីឬទេ។ សំរាប់នៅក្នុងអត្ថបទនេះខ្ញុំនឹងបង្ហាញប្រិយមិត្តទាំងអស់គ្នាអំពីវិធីសាស្ត្រនៃការត្រួតពិនិត្យផ្នែកខាងក្នុងរបស់រថយន្តម្តង ជៀសវាងការជ្រើសរើសរថយន្តដែលមានកង្វះខាតគ្រឿង និង មានបញ្ហារដែលជាហេតុនាំឲ្យយើងខាតបង់ប្រាក់កាស់។

ការត្រួតពិនិត្យផ្នែកខាងក្នុងនៃរថយន្ត

  • កូនសោររបស់រថយន្ត៖ យើងត្រូវត្រួតពិនិត្យថាតើកូនសោររបស់រថយន្តនោះដំណើរការបានត្រឹមត្រូវ ឬ ទេ។ សំរាប់ឡានថ្មីជាធម្មតាត្រូវបានភ្ជាប់មកជាមួយនឹងកូនសោរពីរ ទៅ​បី អញ្ជឹងយើងគួរតែធ្វើការសាកសួរអ្នកលក់ ថាឡានដែលយើងពេញចិត្តនោះមានកូនសោរចំនួនប៉ុន្មានមុននឹងធ្វើការសំរេចចិត្ត។

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

 

  • ពូករបស់រថយន្ត៖ យើងត្រូវត្រួតពិនិត្យត្រង់ពូករបស់រថយន្តទាំងខាងមុន និង ខាងក្រោយឲ្យបានច្បាស់លាស់ ដើម្បីឲ្យដឹងថាតើវាមានស្នាមដាច់រហែក ឬ ឆេះត្រង់កន្លែងណាទេ។ បើមានស្នាមរហែកតិចតួច យើងគួរតែស្នើរឲ្យអ្នកលក់រថយន្តជួសជល់ឲ្យបានស្អាត។ ម៉្យាងវិញទៀតយើងក៏គួរតែពិនិត្យនៅត្រង់ចំនុចខ្សែរក្រវ៉ាត់សុវត្ថិភាពផងដែរ។

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

  • ត្រួតពិនិត្យទៅលើផ្លឹតទឹក៖ សំរាប់រថយន្តចាស់ៗតែងតែមានបញ្ហាជាមួយនឹងផ្លឹតទឹក។ ដូច្នេះយើងត្រូវពិនិត្យ និង ធ្វើការសាកល្បងផ្លឹតទឹកទាំងនោះថាតើវាមានដំណើរការល្អ ឬ អត់។

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

  • ត្រួតពិនិត្យត្រង់កញ្ចក់ និង គន្លឹសចាក់សោររថយន្ត៖  សំរាប់រថយន្តចាស់ៗតែងតែមានបញ្ហាជាមួយនឹងបង្អួចកញ្ចក់។ យើងត្រូវត្រួតពិនិត្យវាឲ្យបានច្បាស់លាស់ព្រោះថាពេលខ្លះបង្អួចកញ្ចក់មានលក្ខណៈល្អនៅពេលដែលធ្វើការបញ្ជារចុះ ប៉ុន្តែវាមានបញ្ហារយឺត ឬ គគឹតនៅពេលដែលយើងបញ្ជារឡើង។

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

  • កៅអីកំដៅ៖ យើងគួរតែពិនិត្យត្រង់កៅអីកំដៅផងដែរ ព្រោះថាបើវាខូចយើងនឹងត្រូវការចំណាយប្រាក់ជាច្រើនក្នុងការជួសជុលវា។
2011-nissan-juke-heated-seats

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

  • ធ្វើការត្រួតពិនិត្យ និង សាកល្បងទៅលើមុខងារបញ្ជារទាំងអស់ ព្រមទាំងប្រព័ន្ធសំឡេងដែលមាននៅក្នុងរថយន្តដូចជាម៉ាស៊ីនចាក់ស៊ីឌី ឌីវីឌី ប្រព័ន្ធតភ្ជាប់ AUX និង ឧបករណ៍បំពងសំលេងជាដើម ថាវាមានគ្រប់ចំនួន ឬ ដំណើរការបានត្រឹមត្រូវ ឬ ទេ ព្រោះថាទាំងនេះគឺសុទ្ធតែត្រូវការឲ្យយើងចំណាយលុយច្រើនក្នុងការជួសជុលវា។
2016_toyota_camry_sedan_xle_cc_oem_1_717

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

  • ម៉ាស៊ីត្រជាក់៖ ការត្រួតពិនិត្យម៉ាស៊ីនត្រជាក់រថយន្តគឺជារឿងមួយដែលសំខាន់សំរាប់អ្នកដែលចង់ប្រើប្រាស់រថយន្តប្រើរួច ព្រោះថាជាទូទៅបញ្ហាម៉ាស៊ីនត្រជាក់តែងតែកើតមានឡើងនៅលើរថយន្តទាំងនោះ។ នៅពេលដែលធ្វើការសាក់ល្បងយើងគួរតែធ្វើការចាប់អារម្មណ៍ថាមានក្លឹនឈ្ងៀមចេញពីម៉ាស៊ីនត្រជាក់ទេ បើសិនជាមាននោះ មាននៃថារយន្តនោះអាចមានបញ្ហាជាមួយការលិចប្រេងចេញពីម៉ាស៊ីនហើយ។
2016_toyota_camry_sedan_xse_detail_oem_2_717

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

  • ត្រួតពិនិត្យមើលស្លាកសញ្ញារបស់ក្រុមហ៊ុនផលិតរថយន្ត​ ឬ VIN៖ ជាធម្មតាយើងអាចរកវាឃើញនៅត្រង់ចំណុចទ្វាររបស់អ្នកបើកបរ នៅត្រង់កន្លែកទ្វារថយន្ត ឬ នៅត្រង់ខ្សែរក្រវ៉ាតសុវត្ថិភាព។ ក្រៅពីលេខ VIN យើងគួរតែត្រួតពិនិត្យទៅលើកំណត់ត្រារបស់រថយន្តដែរ ព្រោះថានៅលើស្លាកសញ្ញារបស់ក្រុមហ៊ុនផលិតរថយន្ត មានការកត់ត្រាកាលបរិច្ឆេទនៃថ្ងៃផលិត។ ជាទូទៅកាលបរិច្ឆេទថ្ងៃផលិតគឺខុសពីម៉ូដែលឆ្នាំរបស់រថយន្ត។ ឧទាហរណ៍រថយន្តម៉ូដែលឆ្នាំ 2015 ប៉ុន្តែសំរាប់កាលបរិច្ឆេទថ្ងៃផលិតវិញគឺនៅក្នុង ខែ 07 ឆ្នាំ 2014។
tgb2015_img_051

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

  • ត្រួតពិនិត្យរកបរិវេណដែលធ្លាប់លិច ឬ ជ្រាបទឹក៖ បញ្ហាលិចទឹកគឺតែងតែមាននៅជំវិញសកលលោកមិនថានៅអឺរ៉ុប អាមេរិច ឬ អាស៊ីនោះទេ។ បើសិនជារថយន្តរបស់លោកអ្នកធ្លាប់លិចទឹក ឬ ជ្រាបទឹកហើយ នោះរថយន្តលោកអ្នកនឹងអាចជួបបញ្ហាធំជាមួយនឹងការឆ្លងចរន្តភ្លើងរបស់រថយន្តនៅពេលអនាគត។ ជាពិសេសសំរាប់រថយន្តដែលទំនើបៗនាពេលបច្ចុប្បន្ន ព្រោះថារយន្តទំនើបៗទាំងនោះសុទ្ធតែមានបំពាក់គ្រឿងអេឡិចត្រូនិចនៅខាងក្រោមកៅអី ឬ កំរាលរថយន្ត ដែលជាហេតុនាំឲ្យមានការឆ្លងចរន្តបន្ទាប់ពីមានការលិច ឬ ជ្រាប់ចូលប៉ះពាល់ដល់គ្រឿងអេឡិចត្រូនិចទាំងនោះ។
4aa385b0-718f-1030-a1ce-d4882b41c61dr

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

  • កង់សាគួ៖ កុំភ្លេចពិនិត្យមើលថាតើរថយន្តនោះមានភ្ជាប់មកជាមួយនៅកង់សាគួដែល ឬ ទេ? ព្រោះថាជាធម្មតារយន្តតែងតែមានភ្ជាប់មកជាមួយនៅកង់សាគួ និង ឧបករណ៍មួលខ្ចៅមួយកំប្លេរផងដែរ។
2_c1213f344dcefd8642495446331201b42238ae58

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

ទាំងអស់នេះគឺជាវិធីសាស្ត្រដែលអាចជួយឲយើងបានដឹងពីចំណុចទាំងឡាយនៅផ្នែកខាងក្នុងរថយន្តថាតើវាមានដំណើរការត្រឹមត្រូវ ឬ មានឧបរកណ៍គ្រប់គ្រាន់ដែរទេ។ ក្រៅពីការត្រួតពិនិត្យនៅលើតួររថយន្ត និង ផ្នែកខាងក្នុងរបស់រថយន្តហើយ នៅមានបរិវេណជាច្រើនដែលយើងត្រូវតែត្រួតពិនិត្រឲបានលម្អិត ដូចជាផ្នែកជើងក្រោមរបស់រថយន្ត និង ផ្នែកម៉ាស៊ីនរបស់រថយន្តជាដើម ដែលខ្ញុំនឹងធ្វើការបង្ហាញជូននៅក្នុងអត្ថបទបន្តរបន្ទាប់ទៀត។

អានបន្ត