MENU

Apple
Tag Archive

1049

Music Memos កម្មវិធី iPhone និង iPad ថ្មីដែលផលិតដោយ Apple ផ្ទាល់

បច្ចេកវិទ្យា

28/01/2016

បន្ទាប់ពី កម្មវិធីដែល Apple ចេញសំរាប់ធ្វើបទចំរៀង និង ធ្វើភ្លេង ដែលមានឈ្មោះថា Garage band និង Logic pro X ដែលល្បីក្នុងពិភពលោកថាជាកម្មវិធីដែលល្អ ឥឡូវនេះ Apple បានរៀបរាងបញ្ចេញនូវ កម្មវិធីមួយទៀតដែល ប្រើសំរាប់ធ្វើបទចំរៀងដែលនោះ មានឈ្មោះថា Music Memos។ តើ Music Memos មានអ្វីខ្លះដែលគួរចាប់អារម្មណ៍ និង ល្អយ៉ាងណានោះ​ចូរស្វែងយល់ជាមួយគ្នា។

apple-music-memo-lead

Music memos ស្មើនឹងពាក្យ music + memos ដែលបកប្រែថា ចំរៀង និង ការកត់ត្រាទុក ដូចដែលឈ្មោះរបស់វាអញ្ចឹង គឺវាមានតួនាទីសំរាប់ កត់ត្រាថតទុកនូវចំរៀងដែលអ្នកលេង ដូចជាអ្នកលេងហ្គីតា​ ឬ ព្យាណូ និង​ឧបករណ៍ផ្សេងៗ ដែលអ្នកកំពុងមានគំនិតចង់តែង សំរាប់ទុកសរសេរ​ នៅថ្ងៃក្រោយ ឬ កំពុងតែលេងនូវចំរៀងដែលមានហើយ ។ ការថតទុករបស់វាមានសភាពច្បាស់ល្អ គុណភាពខ្ពស់ រក្សាគុណភាពដើម។

សំរាប់អ្នកដែលចង់ថតចង្វាក់ចំរៀងដែលខ្លួនតែង ដោយស្រួលមិនចាំបាច់លេងផងសរសេរផង ដដែលៗ អ្នកអាចយក Music memos មកថតក៏បាន ព្រោះវាអាចថត រួមជាមួយនិងអាចស្គាល់អាគ័រដោយខ្លួនវាបានទៀតផង។ វាអាចដឹងចង្វាក់អ្នកមានប៉ុន្មានក្នុង1នាទី អាចដឹងពីប្រភេទនៃចង្វាក់ដែលអ្នកលេង ហើយអ្នកអាចសរសេរអត្ថន័យចំរៀងនៅក្នុងនោះបានតែម្តង។

memosfinal1_2040.0

បន្ទាប់ពីថតចប់អ្នកអាចបន្ថែមនូវ ចង្វាក់ស្គរ ឬ បាស់ ដែលមាននៅក្នុងកម្មវិធីនោះស្រាប់ គឺវាអូតូម៉ាទិកតែម្តង។ ម្យ៉ាងវិញទៀត កម្មវិធីនេះអាចប្រើជំនួសឧបករណ៍វាស់សំលេង ហ្គីតា របស់អ្នក (Tuner)​ ការវាស់របស់វាគឺផ្ចិតផ្ចង់ និង ល្អបំផុត។ ក្រោយពីអ្នកបាន ថតចប់ អ្នកអាចបញ្ជូនវាទៅ Apple music ឬ Soundcloud និង អ្នកអាចរក្សារទុកសំរាប់ថតសំលេងច្រៀងបន្ថែមទៀតជាមួយ Garage band ឬ Logic pro X ។

logic-music-memos

ជាចុងក្រោយគ្រាន់តែជាការបន្ថែមខ្លះៗ សំរាប់ការថតសំលេង ហ្គីតា ឬ ព្យាណូ អ្នកគួរតែថតពី មីក្រូហ្វូនរបស់កាស ឬ មីក្រូហ្វូនក្រៅពីទូរស័ព្ទ ទើបអាចជួយអ្នកកុំអោយ ថតដោយជាមួយនឹង ខ្យល់។ ជារួម កម្មវិធីនេះគឺសំរាប់អ្នក ដែលចូលចិត្តតែងបទចំរៀង ហើយមិនសូវយករបស់ច្រើនតាមខ្លួន តែ iPhone ឬ iPad និង ហ្គីតាមួយដើមអ្នកអាចតែងបទចំរៀងមួយយ៉ាងងាយស្រួល។ កម្មវិធីនេះអាចទាញយកដោយមិនគិតលុយ ពី App Store។

 

អានបន្ត

1247

iPhone ដែលមានអេក្រង់ទំហំ 4 អ៊ីញជំនាន់ថ្មីរបស់ Apple នឹងបន្ថែមជាមួយបច្ចេកវិទ្យារបស់ 5S, 6 និង 6S

បច្ចេកវិទ្យា

25/01/2016

យោងតាមគេហទំព័ររបស់ 9to5mac បានបង្ហាញឲ្យដឹងថា  Apple កំពុងរៀបចំខ្លួនដើម្បីផលិតសេរ៊ីទូរស័ព្ទស្មាតហ្វូនដែលមានអេក្រង់ទំហំ 4 អ៊ីញឡើងវិញបន្ថែមចូលទៅក្នុងទីផ្សារ ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងប្រភេទស្មាតហ្វូនរបស់ក្រុមហ៊ុនដ៏ទៃដែលមានទំហំអេក្រង់មិនសូវធំ។

iPhone ដែលមានអេក្រង់ទំហំ 4 អ៊ីញជំនាន់ថ្មីរបស់ Apple នេះនឹងមានកូដនាមថា iPhone 5se ដោយមានការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា និង ការរចនាម៉ូដរបស់ iPhone 5s iPhone 6 និង iPhone 6s។

 

iphone-lineup

 

សំរាប់ការរចនាម៉ូដរបស់ iPhone 5se នេះនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹង iPhone 6 ដែលដោយវាមានគេមរលោងស្អាត ជាមួយនឹងអេក្រង់ដែលកោងនៅគ្រប់ជ្រុងដូចទៅនឹង iPhone 6 ដែល។ ក្រៅពីនេះ ពត៌មានផ្សេងទៀតបានបង្ហាញឲ្យដឹងផងដែរអំពីកាម៉េរារបស់ iPhone 5se ដោយវានឹងមានកាមេរ៉ាខាងក្រោយទំហំ 8 មេហ្កា​ភិច​សែល និង ​កាមេរ៉ាខាងមុខទំហំ1.2 មេហ្កា​ភិច​សែល ដែលទាំងនេះសុទ្ធតែជាបច្ចេកវិទ្យាដែលបានមកពី iPhone ជំនាន់មុនៗនោះគឺ iPhone 5s និង iPhone 6។

 

iphone-colors-back-angle-hero-2

 

រីឯបច្ចេវិទ្យាដែល iPhone 5se នឹងត្រៀមទទួលពី iPhone 6s នោះគឺសម្ថភាពនៃការថតនូវ Live Photos រូបភាពជាមួយនឹងចលនា។ សំរាប់បច្ចេកវិទ្យាខាងកំលាំងដំណើការវិញនោះ គឺ iPhone 5se នឹងប្រើប្រាស់ Chip A8 របស់ iPhone 6 ជាមួយនឹងបច្ចេកវិទ្យា Bluetooth 4.2 VoLTE និង Wi-Fi 802.11ac (chips របស់ iPhone 6s)។

 

Live-Photos-iPhone-holding

 

9to5mac បានបញ្ជាក់ប្រាប់ថាពត៌មានខាងលើនេះគឺអាចនឹងជាការពិតដោយសារពួកគែទទួលបានពីប្រភពដែលច្បាស់ការ និង អាចទុកចិត្តបានពីខ្សែរយៈរបស់ក្រុមហ៊ុន Apple។

បន្ថែមពីលើពត៌មាននេះទៀត ខាងក្រោមនេះគឺជារូបភាពលេចធ្លាយដោយអ្នកប្រើប្រាស់ឈ្មោះ Gijs Raggers របស់ទូរស័ព្ទ iPhone 5se (នៅខាងស្តាំ, iPhone 5 នៅខាងឆ្វេង)ក្នុងគេហទំព័រ One More Thing ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនក្នុងប្រទេសហូឡង់។

 

c9432858291d8dff61a5f7ce65ff6a03da90f374_4878

 

កាលពីជំនាន់ iPhone 5 និង 5s មានអ្នករិះគន់ថា ក្រុមហ៊ុន Apple គួរតែផលិតទូរស័ព្ទដែលមានទំហំអេក្រក់ធំជាង 4 អ៊ិញ ដោយអេក្រង់ទំហំ 4 អ៊ីញគឺតូចពេកប្រៀបធៀបទៅនឹងទូរស័ព្ទដែលមានទំហំអេក្រង់ធំៗរបស់ក្រុមហ៊ុនផ្សេងៗទៀតក្នុងទីផ្សា។ ហើយក្រោយពេល ក្រុមហ៊ុន Apple បានផលិត ទូរស័ព្ទ iPhone 6 និង iPhone 6 Plus វិញមានអ្នកខ្លះរិះគន់ថា Apple គួរតែផលិតទូរស័ព្ទដែលមានអេក្រង់ទំហំ តូចប៉ុន iPhone 5 វិញព្រោះទូរស័ព្ទទំហំធំវាពិបាកក្នុងការកាន់។ តើអ្នកយល់យ៉ាងណាដែរ? សូមបង្ហាញមតិអ្នកនៅខាងក្រោម។

អានបន្ត

729

កម្មវិធី Facebook នៅក្នុង iOS ឥឡូវនេះបានគាំទ្រនូវតួនាទី Live Photo ក្នុង iPhone 6S របស់ក្រុមហ៊ុន Apple ហើយ

បច្ចេកវិទ្យា

25/12/2015

កាលពីខែកញ្ញា ឆ្នាំ២០១៥ ក្រុមហ៊ុន Apple បានប្រកាសនូវផលិតផលថ្មីៗរបស់ពួកគេជាច្រើន ហើយក្នុងនោះផងដែរ ក៏មាន iPhone 6s និង iPhone 6s Plus ដែលមានភ្ជាប់មកជាមួយនឹងកាមេរ៉ាដែលមានតួនាទី Live Photo ថ្មី។ Live Photo គឺជាតួនាទីថ្មីមួយដែលក្រុមហ៊ុន Apple បានដាក់បញ្ជូលក្នុងកម្មវិធីថតរូបរបស់ iPhone 6s និង 6s Plus ដើម្បីឲ្យអ្នកទទួលបាននូវបទពិសោធន៍ថ្មីនៃការថតរូប ហើយ Live Photo នេះគឺជា រូបភាពទំហំ 12-megapixel ដែលភ្ជាប់ជាមួយនឹងវីដេអូសកម្មភាពក្រោយពេលដែលអ្នកចុចថតរូបភាពនោះរយៈពេល 1.5 វិនាទី។

 

live_photo.0.0

 

ឥឡូវនេះ ក្រុមហ៊ុន Facebook ដែលជាក្រុមហ៊ុនបណ្ដាញសង្គមធំជាងគេលើពិភពលោក បានធ្វើការគាំទ្ររូបភាព Live Photo នោះនៅក្នុងបណ្ដាញសង្គម facebook’s iOS app របស់ពួកគេហើយ ដូច្នេះបើអ្នកប្រើប្រាស់ iOS សេរីថ្មី នោះអ្នកនឹងអាច upload រូបភាព live photo របស់អ្នកចូលក្នុង facebook ក្នុងពេលឆាប់ៗនេះហើយ ពីព្រោះថាឥឡូវនេះ ក្រុមហ៊ុន Facebook បានបើកឲ្យអ្នកប្រើប្រាស់ facebook’s iOS app មួយចំនួនអាចប្រើតួនាទីនេះបានហើយ ហើយក្រុមហ៊ុន Facebook ក៏នឹងមានគម្រោងបើកឲ្យអ្នកប្រើប្រាស់ទាំងអស់ប្រើតួនាទីនេះបានក្នុងឆ្នាំ ២០១៦ ខាងមុខនេះផងដែរ។

 

facebooklivephotos

 

ដើម្បី upload រូបភាព live photo របស់អ្នកចូលក្នុង Facebook បាន គឺអ្នកធ្វើដូចការ upload រូបភាពធម្មតាដែរ ក៏ប៉ុន្តែអ្នកត្រូវចុចលើប៊ូតុង “Live” ដែលនៅជ្រុងខាងក្រោមផ្នែកខាងស្ដាំនៃរូបភាពដែលអ្នកចង់ upload រួចចុច Post នោះជាការស្រេច។ ក្រោយពេលដែលរូបភាព live photo ត្រូវបាន upload ចូលក្នុង Facebook ហើយ អ្នកអាចមើលរូបភាពដែលមានចលនានោះ និងស្ដាប់សម្លេងរបស់វាបាន ដោយគ្រាន់តែចុចឲ្យជាប់ពីលើរូបភាពនោះ នោះវានឹងដើរជាលក្ខណៈវីដេអូជាមួយនឹងសម្លេងភ្លាម។

 

liveindicator

 

ខាងក្រោមនេះគឺជាវីដេអូបង្ហាញ៖

 

ខ្ញុំជឿថា ក្រុមហ៊ុន Apple នឹងទទួលបានផលប្រយោជន៍ជាច្រើនពីការគាំទ្ររបស់ Facebook លើកនេះ ពីព្រោះ live photo គឺទើបតែនឹងចេញ ហើយវាត្រូវការពេលល្មមដើម្បីឲ្យមនុស្សទាំងអស់ស្គាល់ នឹងទម្លាប់ប្រើប្រាស់វា ក៏ប៉ុន្តែដោយមានការជួយគាំទ្រពី Facebook ដែលជាក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំជាងគេ នោះក្រុមហ៊ុន Apple នឹងត្រូវការតែរយៈពេលខ្លីប៉ុណ្ណោះដើម្បីឲ្យទីផ្សារស្គាល់ច្បាស់ពីតួនាទី Live Photo នេះ។ បន្ថែមពីនេះផងដែរ នៅក្នុងឆ្នាំ ២០១៦ ខាងមុខនេះ យើងនឹងឃើញមានវីដេអូ ឬរូបភាព live photo ជាច្រើននៅក្នុង Facebook’s Newsfeed រ​បស់ពួកយើង ហើយនេះនឹងក្លាយជាបទពិសោធន៏ថ្មីមួយក្នុងការលេង Facebook សម្រាប់យើងទាំងអស់គ្នា។

អានបន្ត

955

តើក្រុមហ៊ុន Apple នឹងដកចេញនូវរន្ធដោតកាស (Headphone Jack) ទំហំ 3.5mm ចេញពី iPhone ស៊េរីថ្មីមែនដែរឬទេ?

បច្ចេកវិទ្យា

30/11/2015

ថ្មីៗនេះពួកយើងបានឃើញមានពាក្យចចាមអារាមជាច្រើន ហើយមួយចំនួនគឺមកពីប្រភពដែលគួរឲ្យជឿទុកចិត្តបានដូចជា 9to5Mac ថាក្រុមហ៊ុន Apple នឹងដកចេញនូវរន្ធសម្រាប់ដោតកាស (headphone jack) ទំហំ 3.5mm (មីលីម៉ែត្រ) ចេញពី iPhone ស៊េរីថ្មីរបស់ពួកគេគឺ iPhone 7 ឬស៊េរីក្រោយមួយទៀត ដើម្បីធ្វើឲ្យទូរស័ព្ទ iPhone ស៊េរីក្រោយនោះមានរាងស្ដើងជាង iPhone 6s បច្ចុប្បន្ន 1mm ដែលធ្វើឲ្យវាជាប់ឈ្មោះជា iPhone ស្ដើងជាងគេបំផុតដែលក្រុមហ៊ុន Apple បានផលិតឡើង។ ហើយជំនួសមកវិញ អ្នកអាចដាក់កាសស្ដាប់បានតាមរយៈរន្ធបញ្ចូលថ្មរបស់ iPhone ស៊េរីថ្មីនោះ (Lightning port) និងតាមរយៈ Bluetooth ដូចធម្មតា។

 

iphone-7-hajek

 

សូមបញ្ជាក់ថា បើមិនមានពាក្យច្បាស់លាស់ចេញមកពីក្រុមហ៊ុន Apple ផ្ទាល់នោះទេ នោះពាក្យចរចាមអារាមទាំងនោះគឺមិនពិត 100% នោះទេ។ តើការដកចេញនូវរន្ធសម្រាប់ដោតកាស (3.5mm headphone jack) ដែលមនុស្សភាគច្រើនទំលាប់ប្រើតាំងពីយូរមកហើយនោះ វាអាចនឹងកើតឡើងឬទេ ហើយបើក្រុមហ៊ុន Apple ពិតជាសម្រេចថានឹងដកវាចេញមែន តើនឹងអាចមានផលសម្បត្តិ និងផលវិបត្តិយ៉ាងដូចម្ដេចខ្លះ? ផលលំបាកមួយដែលខ្ញុំប្រមើលឃើញគឺការលំបាកនៅពេលដែលយើងចង់បញ្ចូលថ្មបណ្ដើរ និងស្ដាប់កាសបណ្ដើរ ក៏ប៉ុន្តែប្រហែលជាការបញ្ចូលថ្មតាមរយៈ WiFi គឺជាអ្វីដែលក្រុមហ៊ុន Apple បានគិតទុកមុនសម្រាប់ជាដំណោះស្រាយនូវបញ្ហាមួយនេះហើយ ទើបពួកគេសម្រេចចិត្តដករន្ធដោតកាសនោះចេញ។

កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន Apple ក៏បានសាកផ្លាស់ប្ដូរទំហំរន្ធដោតកាសនោះផងដែរ ពីទំហំ 3.5mm ទៅ 2.5mm តែត្រូវបានទទួលការរិះគន់ជាច្រើនពីសណាក់អតិថិជនរបស់ពួកគេ ហេតុដូច្នេះហើយទើបការផ្លាស់ប្ដូរនោះត្រូវបានផ្អាកឬបញ្ឈប់។ ក៏ប៉ុន្តែឥឡូវនេះ មានចរចាមអារាមមួយទៀតដែលថាក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ប្តូរម្តងទៀតជាមួយនឹងរន្ធដោតកាសរបស់ iPhone ស៊េរីថ្មីរបស់ពួកគេ តែលើកនេះ រន្ធដោតកាសនោះគឺនឹងត្រូវដកចេញតែម្តង ហើយប្រើរន្ធដោតថ្ម (Lightning port) ជំនួសវិញសម្រាប់ដោតកាស។ ការពិតទៅ កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានសាកល្បងណែនាំនូវកាស (Headphone)​ ដែលប្រើ Lightning Cable រួចមកហើយជាមួយនឹងកាសម៉ាក Beats ហេតុដូច្នេះហើយទើបមនុស្សភាគច្រើនហ៊ានសន្និដ្ឋានថា ក្រុមហ៊ុន Apple នឹងដើរជំហានមួយនេះ។

 

14345-9825-150922-Jack-l

 

តាមរយៈប្រភពទាំងនោះ ក៏មានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple នឹងមានគម្រោងដាក់បញ្ចូលនូវកាស (Lightning connector-equipped EarPods) ដែលប្រើ Lightning Connector ចូលក្នុងប្រអប់នៃ iPhone ស៊េរីថ្មីរបស់ពួកគេ រួមជាមួយនឹង DA (Digital to Analog) Converter ជាប់ជាមួយនឹង connector នោះ។

 

Philips-M2L-iPhone-Trio

 

ដូច្នេះហើយ ដើម្បីឲ្យប្រើប្រាស់បានជាមួយនឹង iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ក្រុមហ៊ុនផលិតកាស (Headphone) ទាំងអស់ត្រូវតែមានផលិត connector កាសរបស់ពួកជាពីរប្រភេទគឺ មួយជា lightning connector និង មួយជា connector 3.5mm ដែលយើងប្រើប្រាស់បច្ចុប្បន្ន ក៏ប៉ុន្តែចំពោះកាស Bluetooth គឺមិនមានអ្វីត្រូវផ្លាស់ប្តូរនោះទេ។

 

អានបន្ត

1011

តើមានអ្វីថ្មីខ្លះនៅក្នុង OS X El Capitan របស់ Macs

បច្ចេកវិទ្យា

30/09/2015

អ្នកនឹងអាចតំឡើង operating system របស់ MacBook, MacBook Pro, MacBook Air, និង iMac របស់អ្នកឡើងទៅ OS X El Capitan បាននៅថ្ងៃទី ៣០ ខែកញ្ញានេះ។ OS X El Capitan គឺជា upgrade របស់ OS X Yosemite ដែលត្រូវបានធ្វើឲ្យប្រសើរឡើងទៅលើ បទពិសោធន៍នៃការប្រើប្រាស់ (User experience) និង ដំណើរការនៅខាងក្នុង Macs របស់អ្នក (Performance)។ តើមានអ្វីថ្មីខ្លះជាមួយនឹង OS X El Capitan?

 

មុខងារថ្មីៗ

នៅក្នុង OS X El Capitan ក៏មានមកជាមួយនូវមុខងារ Split View ដូចក្នុង iOS9 ក្នុង iPad ផងដែរ ដែលអ្នកអាចប្រើប្រាស់ apps ពីរក្នុងពេលតែមួយបាន។ បន្ថែមពីនេះ ជាមួយនឹងមុខងារ Mission Control អ្នកអាចរៀបចំ window លើអេក្រង់ Macs របស់អ្នកបានកាន់តែងាយស្រួល នឹងឆាប់រហ័សជាងមុនតាមតម្រូវការរបស់អ្នក។

មុខងារ Split View

មុខងារ Split View

 

មុខងារ Mission Control

មុខងារ Mission Control

 

មុខងារ Spotlight ឥឡូវមានភាពឆ្លាតវៃ និងមានប្រភពច្រើនជាងមុន ដូច្នេះអ្នកអាចស្វែងរកនូវអ្វីដែលអ្នកត្រូវការនៅលើ Macs របស់អ្នកបានលឿន និងអព្យាក្រិតជាងមុន។ អ្នកអាចស្វែងរកដោយប្រើភាសានិយាយធម្មតា ហើយ Spotlight នៅតែយល់ពីអ្វីដែលអ្នកចង់រក ហើយផ្ដល់នូវលទ្ធផលដែលអ្នកចង់បានបានល្អបំផុត។

មុខងារ Spotlight

មុខងារ Spotlight

 

ការធ្វើឲ្យប្រសើរឡើងលើ Apps មួយចំនួន

Apps មួយចំនួនដូចជា Safari, Notes, Mail, Photos និង Maps ជាដើម ត្រូវបានធ្វើឲ្យប្រសើរឡើង និងងាយស្រួលប្រើជាងមុន។ ជាមួយ Safari អ្នកអាចដាក់ភ្ជាប់ Websites ដែលអ្នកចូលចិត្តនៅជាប់នឹង Safari Window ផ្ទាល់ធ្វើឲ្យងាយស្រួលចូលទៅ websites ទាំងនោះបានឆាប់ ហើយលើសពីនេះ Safari ក៏មានភ្ជាប់មកជាមួយនូវមុខងារ Mute ដែលអាចឲ្យអ្នកបិទសម្លេងពី website បានយ៉ាងស្រួល។

មុខងារ Pin Favorite Sites ក្នុង Safari

មុខងារ Pin Favorite Sites ក្នុង Safari

 

មុខងារ Mute ក្នុង Safari

មុខងារ Mute ក្នុង Safari

 

ដំណើរការបានលឿនជាងមុន

OS X El Capitan បានធ្វើឲ្យដំណើរការក្នុង Macs របស់អ​្នកកាន់តែលឿន និងមានឥទ្ធិពលជាងមុន ជាពិសេសទៅលើការប្រើប្រាស់ apps។ អ្នកអាចបើក apps បានលឿនជាងមុន 1.4 ដង និងអាចប្តូរពី app មួយទៅ app មួយទៀតបានលឿនជាងមុនដល់ទៅ 2 ដង។ ហើយអ្នកអាចបើកមើល Mail ដើម្បីមើលសារទីមួយរបស់អ្នកបានលឿនជាងមុន 2 ដង និងអាចបើកមើលឯកសារ PDF របស់អ្នកបានលឿនជាងមុន ដល់ទៅ 4 ដង។

performance

 

បន្ថែមពីនេះ ជាមួយនឹងបច្ចេកវិទ្យា Metal វាអាចធ្វើឲ្យ Graphic នៅក្នុង Macs ដើរបានលឿន និងច្បាស់ល្អ ងាយស្រួលក្នុងការលេងហ្គែម និងធ្វើការនៅលើ apps ផ្សេងៗដូចជា ដេគ័រ ឌីហ្សាញ គូសប្លង់ កែរូបភាព ជាដើម។

Metal Technology

 

ការផ្លាស់ប្តូរផ្សេងៗទៀត

រីឯការផ្លាស់ប្តូរតូចតាចផ្សេងទៀតនៅក្នុង OS X El Capitan មានដូចជា ការប្រើប្រាស់ font San Francisco ថ្មីនៅលើប្រព័ន្ធទាំងមូល និង ការបញ្ចូលនូវ font ភាសា ចិន និងជប៉ុន ដែលស្អាតនឹងស្រួលអានជាងមុន ជាដើម។ លើសពីនេះ បើអ្នកពិបាកក្នុងការរក ទស្សន៍ទ្រនិច (Cursor) នៅលើអេក្រង់ដ៏ធំរបស់អ្នក អ្នកអាចក្រវី mouse ឫក៏ក្រវីម្រាមដៃរបស់អ្នកលើ trackpad នោះ cursor នៅលើអេក្រង់អ្នកនឹងរីកធំ ងាយស្រួលមើលឃើញភ្លាម។

Chinese font

 

Japanese font

 

Cursor

 

ដូច្នេះបើអ្នកចង់ទទួលបាននូវបទពិសោធន៍នៃការប្រើប្រាស់ Macs របស់អ្នកឲ្យកាន់តែប្រសើរជាងមុន និងដើម្បីឲ្យ Macs របស់អ្នកមានដំណើរការបានលឿនជាងមុន ដែលមានភ្ជាប់មកជាមួយនូវ apps និងមុខងារថ្មីៗដែលជួយដល់ការប្រើប្រាស់ Macs របស់អ្នកឲ្យងាយស្រួលជាងមុន អ្នកគួរតែ upgrade Macs របស់អ្នកទៅ OS X El Capitan។ OS X El Capitan នេះនឹងមានចេញឲ្យដោនឡោដនៅថ្ងៃទី ៣០ ខែកញ្ញាខាងមុខនេះហើយ។

អានបន្ត

851

តើអ្នកគួរ Jailbreak iPhone, iPad, និង iPod Touch របស់អ្នកឬក៏អត់?

បច្ចេកវិទ្យា

26/09/2015

តើអ្នកគិតថាការ Jailbreak ទូរស័ព្ទ iPhone ឬ iPad របស់អ្នក នឹងអាចផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិដល់អ្នកយ៉ាងណាខ្លះ? Jailbreak ទូរស័ព្ទ iPhone, iPad ឬ iPod របស់អ្នកមានន័យថាអ្នកនឹងមានសិទ្ធិកែប្រែ និងធ្វើនូវអ្វីដែលក្រុមហ៊ុន Apple ធ្លាប់បានដាក់កម្រិតលើការប្រើប្រាស់ឧបករណ៏ Apple របស់អ្នក។ បើសិនជាអ្នកធ្លាប់ ឬកំពុងប្រើ iPhone, iPad ឬក៏ iPod Touch ដែលត្រូវបាន jailbreak នោះអ្នកនឹងបានដឹងខ្លះៗនូវផលប្រយោជន៍ និងផលវិបត្តិរបស់វា។ ក្នុងអត្ថបទនេះ ខ្ញុំនឹងធ្វើការបកស្រាយអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការ jailbreak ឧបករណ៍ Apple របស់អ្នក ហើយក្រោយពីនេះ អ្នកនឹងអាចសម្រេចចិត្តដោយខ្លួនឯងបានថាតើគួរតែ jailbreak ឧបករណ៍ Apple របស់អ្នក ឬក៏អត់។

iOS-9-Jailbreak-main

 

គុណសម្បត្តិ ឬផលប្រយោជន៍នៃការ Jailbreak

  • អ្នកអាចមានសិទ្ធិធ្វើអ្វីគ្រប់យ៉ាងទៅលើឧបករណ៍ Apple របស់អ្នកដូចជាអាចដោនឡោដនូវ apps ជាច្រើន ដែលមិនមាននៅក្នុង App Store ឬក៏ iTune Store តាមរយៈ Cydia។
  • អ្នកអាចកែប្រែនូវអ្វីៗជាច្រើននៅលើ iPhone, iPad ឬ iPod របស់អ្នកឲ្យមើលទៅមានភាពប្លែកអារម្មណ៍ដូចជា ផ្លាស់ប្តូរ themes, icon, wallpaper, ឬក៏ សម្លេង, ដាក់បន្ថែមនូវ add-ons, បន្ថែមនូវ Khmer Keyboard និងអ្វីជាច្រើនទៀតនៅក្នុង iPhone ឬ iPad របស់អ្នកដោយដោនឡោដ apps ទាំងនោះពីក្នុង Cydia។
  • មានកម្មវិធីនៅក្នុង Cydia ជាច្រើនដែលអាចទាញយកបានដោយឥតគិតថ្លៃ ដែលអ្នកត្រូវចំណាយថវិកាដើម្បីទិញកម្មវិធីនោះពីក្នុង App Store។
  • អ្នកក៏អាចស្វែងរក apps ដើម្បីធ្វើឲ្យឧបករណ៍ Apple របស់អ្នកដើរលឿនបានផងដែរដូចជា apps ដែលអាចបិទអ្វីដែលអ្នកមិនប្រើ និងមិនត្រូវការនៅក្នុងប្រព័ន្ធ iPhone ឬ iPad របស់អ្នក បើសិនជាអ្នកចេះមើលពីប្រភពរបស់ Apps ទាំងនោះដែលអ្នកដោនឡោដពីក្នុង Cydia ឲ្យបានច្បាស់នោះ តែបើអ្នកមិនចេះនោះទេវានឹងអាចទៅជាផលវិបត្តិវិញជាមិនខាន។

 

iPhone_5S_JAILBREAK

 

cydia-logo

Cydia App Logo

 

គុណវិបត្តិ ឬផលផលវិបត្តិនៃការ Jailbreak

  • ការ jailbreak អាចធ្វើឲ្យ iPhone, iPad ឬ iPod របស់អ្នកងាយរងគ្រោះដោយសារ Malware ដែលអ្នកអាចនឹងដោនឡោដមកជាប់ជាមួយ apps ពីក្នុង Cydia ដោយចៃដន្យ និងដោយអ្នកមិនបានដឹង។ មានពត៌មានជាច្រើនដែលទាក់ទងនឹង Malware នៅក្នុងទូរស័ព្ទដែលបង្កប់ក្នុងកម្មវិធីដែលអ្នកប្រើប្រាស់មានទាញយកមកពី Cydia បានលួចយក Login របស់អ្នក Jailbreak ទូរស័ព្ទរបស់ពួកគេ។ ដូចជាពត៌មានមួយនេះដែលកើតឡើងនៅចុងខែមុន ដែលទាក់ទិននឹង Malware បានលួចយកទិន្ន័យ Apple Account របស់អ្នកប្រើប្រាស់ជាង 225,000 នាក់។
  • ក្រោយពី Jailbreak ឧបករណ៍ Apple របស់អ្នកនឹងអស់ warranty ហើយបើមានអ្វីខុសប្រក្រតីកើតឡើងលើ iPhone ឬ iPad របស់អ្នក នោះក្រុមហ៊ុន Apple នឹងមិនទទួលខុសត្រូវជួសជុលជូនអ្នកទេ។
  • អ្នកនឹងមិនអាច update iOS ក្នុងiPhone ឬ iPad របស់អ្នកបានទេ តែបើអ្នកចង់ update ទៅ version ថ្មី នោះអ្នកនឹងត្រូវ jailbreak ឧបករណ៍ Apple របស់អ្នកម្តងទៀត និងដោនឡោដ apps ដែលអ្នកបានដោនឡោដតាម Cydia សារជាថ្មីម្តងទៀត តែវាមិនប្រាកដថានឹងមានដំណើរការនោះទេ។
  • អ្នកនឹងមិនដឹងថា iPhone ឬ iPad របស់អ្នកមានសុវត្ថិភាពប៉ុណ្ណានោះទេ ក្រោយពីបាន jailbreak វារួចហើយ។ នៅក្នុង Cydia នៅមិនសូវមាន apps Anti-Virus ច្រើនសម្រាប់ iOS នោះទេ រីឯ apps Anti-virus ដែលមានស្រាប់នោះក៏នៅមានកម្រិតនៅឡើយ។
  • Apps នៅក្នុង Cydia មិនមានការត្រួតពិនត្យរកមើលភាពមិនប្រក្រតីដូចនៅក្នុង App Store របស់ Apple ទេ។ ដូច្នេះកម្មវិធីជាច្រើនគឺមិនត្រូវតាមគោលការណ៍ណែនាំដែលបានណែនាំដោយ Apple ដូចនេះមានកម្មវិធីជាច្រើននៅក្នុង Cydia ដែលជាកម្មវិធីគ្មានសុវត្ថិភាព។
  • App ជាច្រើននៅក្នុង Cydia មិនបានទទួលការ Update ញឹកញាប់ទេ។ ដូច្នេះមុខងាថ្មីៗនិងការផ្លាស់ផ្តូរដែលអាចរកឃើញក្នុងកម្មវិធីផ្លូវការក្នុង App Store គឺមិនទាន់មានក្នុង Cydia នោះទេ។

121814hackingNG

 

កាលពីមុនយើងឃើញថាហេតុផលធំបំផុតរបស់បងប្អូនខ្មែរយើង Jailbreak ឧបករណ៍របស់ពួកគាត់ដើម្បីអាចបញ្ចូលអក្សរខ្មែរនិង Keyboard ខ្មែរ។ ប៉ុន្តែក្រោយពី iOS7 បានភ្ជាប់មកជាមួយអក្សខ្មែរជាស្រាប់និងអ្នកអាចទាញយក Keyboard ខ្មែរពីក្នុង App Store បានដោយឥតគិតថ្លៃមកពួកយើងឃើញថាមានមនុស្សមួយចំនួនធំបានបែមកប្រើ iOS ដើមវិញ។

ហេតុផលទីពីរគឺគេមិនចាំបាច់ប្រើ Credit Card ដើម្បីទិញកម្មវិធីពីក្នុង Cydia ដូចក្នុង App Store ទេ ដោយពួកគាត់មិនមាន Credit Card ឬមិនចង់ចំណាយលុយ។ យើងឃើញថា App ភាគច្រើនដែលអ្នកត្រូវការប្រើសព្វថ្ងៃគឺជា Free Apps ដែលមិនចាំបាច់ទិញនោះទេ រីឯកម្មវិធីដែលអ្នកត្រូវទិញវិញ ការទិញកម្មវិធីគឺជាការគាំទ្រអ្នកសរសេរកម្មវិធីឲ្យបន្តការអភិវឌ្ឈន៍កម្មវិធីរបស់ពូកគេបន្តទៀត ម៉្យាងទៀតអ្នកអាចពិចារណាប្រៀបធៀបថាតើអ្នកចង់ទិញកម្មវិធីដោយចំណាយប្រាក់តិចតួចដូចដើម ឬចង់ប្រើកម្មវិធីនោះដោយឥតគិតថ្លៃប៉ុន្តែអាចប្រឈរមុខជាមួយការ Update យឺតយ៉ាវជាមួយនឹង Malwares ដែលអាចលួចទិន្ន័យរបស់អ្នក? ការចំនិញប្រាក់បន្តិចបន្ទួចជាមួយនឹងសុវត្ថិភាពរបស់ឧបករណ៍អ្នកតើអ្នកជ្រើសយកមួយណា?

សរុបសេចក្តីមក ក្រោយពីបានដឹងនូវផលប្រយោជន៍ និងផលវិបត្តិនៃការ jailbreak ហើយនោះ ការសម្រចចិត្តថាគួរ jailbreak ឧបករណ៍ Apple របស់អ្នកឬក៏អត់នោះ គឺស្ថិតនៅលើអ្នក។ បើអ្នកត្រូវការលក្ខណៈពិសេសៗទាំងនោះបន្ថែម និងមិនខ្វល់ ឬមានវិធីការពារពីផលប៉ះពាល់ខាងលើ អ្នកគួរ jailbreak តែបើអ្នកខ្វល់ពីសុវត្ថភាពរបស់ទិន្នន័យអ្នក និងបានពេញចិត្តជាមួយនឹងអ្វីដែលក្រុមហ៊ុន Apple បានផ្ដល់ឲ្យអ្នករួចជាស្រេចហើយនោះ អ្នកមិនចាំបាច់ jailbreak នោះទេ។

អានបន្ត

656

Apple Music ត្រឹមតែ $2.99 ប៉ុណ្ណោះក្នុងមួយខែនៅប្រទេសកម្ពុជា

បច្ចេកវិទ្យា

23/09/2015

Apple Music គឺជាសេវាកម្មមួយរបស់ Apple ដែលឲ្យអ្នកប្រើប្រាស់អាចទាញយកបទចម្រៀងពីក្នុង Internet ដែលមានចម្រៀងរាប់សែនបទមកស្តាប់ និងមានប៉ុស្ត៍វិទ្យុ និង Playlist ដែល Apple បានរៀបចំទុកឲ្យអ្នកស្តាប់។ អ្នកអាចស្តាប់ចម្រៀងដោយងាយ ដោយមិនចាំបាច់ Download ឬក៏ទិញបទចម្រៀងហើយបញ្ចូលបទចម្រៀងចូលក្នុងទូរស័ព្ទ ឫក៏កុំព្យូទ័ររបស់អ្នកនោះទេ។ បន្ថែមពីនេះទៀត អ្នកអាច “connect” ជាមួយអ្នកចម្រៀង ដែលអ្នកចូលចិត្ត និងអាចទទួលយកពត៌មានផ្សេងៗពីអ្នកចម្រៀងនោះបានទៀតផង។

ឥឡូវនេះ អ្នកអាចស្តាប់ចម្រៀង ដែលអ្នកចូលចិត្តដោយទាញយកមកពី internet តាម Apple Music បានគ្រប់ពេល ត្រឹមតែ $2.99 តែប៉ុណ្ណោះក្នុងមួយខែបើអ្នកនៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសមួយចំនួនផ្សេងទៀត ក្នុងខណៈពេលដែលនៅឯអាមេរិកពួកគេត្រូវចំណាយដល់ទៅ $9.99 ក្នុងមួយខែ។ អ្នកអាចចំណាយ $2.99/មួយខែ សម្រាប់ឧបករណ៍ Apple មួយគ្រឿងជាមួយនឹង Apple ID មួយ (Individual Membership) ឬក៏អ្នកអាចចំណាយ $4.99/មួយខែ សម្រាប់ Family Membership ដែលអ្នកអាចប្រើបានលើ Apple ID បានដល់ទៅ 6 សម្រាប់សមាជិគគ្រួសារ 6 នាក់។ ចំពោះភាពខុសគ្នានៃតម្លៃនេះ ក្រុមហ៊ុន Apple មិនមានបានបញ្ជាក់ច្បាស់អំពីរឿងនេះទេ ក៏ប៉ុន្តែវាមានភាពខុសគ្នាទៅតាមកន្លែង ឬប្រទេសដែលអ្នករស់នៅ។

og_image

 

apple-music-for-you-800x412

 

ដើម្បី Subscribe ជាមួយនឹង membership មួយណាបាន អ្នកត្រូវការមាន Credit/Debit Card ជាមុនសិន។ ហើយនៅពេលដែលអ្នកចូលទៅក្នុង Apple Music app ក្នុងឧបករណ៍ Apple របស់អ្នកដូចជា iPhone, Macs, និង iPad ជាដើម អ្នកនឹងអាចជ្រើសរើសយក membership និងការចំណាយបែបណាមួយដែលអ្នកចង់បាន រួចបំពេញនូវអ្វីដែលត្រូវការ នោះអ្នកនឹងអាចស្ដាប់ចម្រៀងដែលអ្នកចូលចិត្តបានតាមរយៈការទាញយក (streaming) បទចម្រៀងទាំងនោះពី internet បានយ៉ាងងាយ ក៏ប៉ុន្តែពិសេសជាងនេះទៅទៀតមុននឹងអ្នកត្រូវចំណាយលើ Apple Music ក្រុមហ៊ុន Apple បានអនុញ្ញាតឲ្យអ្នក subscribe និងប្រើ Apple Music ជាការសាកល្បងដោយឥតគិតថ្លៃបានរយៈពេល 3 ខែ មុននឹងក្រុមហ៊ុន Apple ចាប់ផ្ដើមកាត់លុយប្រចាំខែសម្រាប់សេវាកម្មមួយនេះ។ ហើយលើសពីនេះ អ្នកក៏អាចទាញយកបទចម្រៀងដែលអ្នកចូលចិត្តទាំងនោះដាក់ក្នុងឧបករណ៍ Apple របស់អ្នកដើម្បីស្ដាប់នៅពេលដែលគ្មាន internet បានផងដែរ តែអ្នកអាចធ្វើអញ្ចឹងបានលុះត្រាតែអ្នកកំពុងនៅជាសមាជិកប៉ុណ្ណោះ បើអ្នកបញ្ឈប់ការ subscribe ទៅលើសេវាកម្មនេះ ​នោះចម្រៀងទាំងនោះនឹងមិនអាចចាក់ស្ដាប់បានទៀតទេ។

Apple Music

 

សូមបញ្ជាក់ផងដែរថា បទចម្រៀងភាគច្រើនក្នុង Apple Music គឺជាបទចម្រៀងអង់គ្លេស និងភាសាផ្សេងៗទៀត ដែលបទចម្រៀងទាំងនោះបានបំពេញនូវលក្ខខ័ណ្ឌ ដែលក្រុមហ៊ុន Apple ត្រូវការក្នុងការដាក់បញ្ចូលក្នុង Apple Music ឬក៏ iTunes រីឯបទខ្មែរវិញ អ្នកនឹងមិនសូវរកឃើញទេ។

Screen_Shot_2015-07-06_at_10.51.46_AM.0

 

អានបន្ត

753

តើមានអ្វីថ្មីខ្លះជាមួយនឹង iOS9?

បច្ចេកវិទ្យា

18/09/2015

ឥឡូវនេះ អ្នកអាច download និង install iOS9​ ទៅក្នុង iPhone, iPad, និង iPod របស់អ្នកបានហើយ។ iOS9 គឺជា operating system ថ្មីដែលជា upgrade របស់ iOS8 សម្រាប់ប្រើក្នុង iPhone, iPad, និង iPod របស់អ្នក។ តើមានអ្វីថ្មី និងប្លែកខ្លះដែលក្រុមហ៊ុន Apple បានធ្វើឲ្យប្រសើរឡើង និងបន្ថែមទៅលើ iOS9?

iOS9 ត្រូវបានធ្វើឲ្យប្រសើរឡើងទៅលើចំនុចជាច្រើនដើម្បីឲ្យវាមានដំណើរការល្អនៅលើ​ឧបករណ៏​Apple របស់អ្នក។ ក្នុងនោះមានដូចជា ការធ្វើឲ្យ apps ដែលមានភ្ជាប់មកស្រាប់ជាមួយ iOS9 កាន់តែសំខាន់សម្រាប់អ្នក និងងាយស្រួលប្រើជាងមុន, មុខងារ QuickType និង Multitasking ថ្មីក្នុង iPad ដែលអ្នកអាចប្រើ apps ពីរក្នុងពេលតែមួយបាន, Siri ដែលឆ្លាតជាងមុន, និង ការធ្វើឲ្យប្រសើរឡើងចាប់ពីគ្រឹះនៃ operating system របស់ឧបករណ៍ Apple ទាំងអស់ឲ្យដំណើរការបានកាន់តែប្រសើរជាងមុន។

 

Apps ដែលមានភ្ជាប់មកស្រាប់ជាមួយ iOS9 ស្រួលប្រើជាងមុន

ជាមួយនឹង apps ដែលត្រូវបានធ្វើឲ្យប្រសើរឡើង និង apps ថ្មីៗ អ្នកអាចធ្វើការងាររបស់អ្នកបានកាន់តែងាយស្រួល លឿន និងបានផលជាងមុន។ Apps ទាំងនោះមានដូចជា News ដែលអ្នកអាចអានពត៌មានតាមបែបថ្មី, Notes ដែលអ្នកអាចកត់ត្រាបានឆាប់ និងងាយ, Maps ដែលមានភ្ជាប់ជាមួយមុខងារថ្មីៗងាយស្រួលរុករកទីកន្លែង​, និង apps ផ្សេងៗដ៏ទៃទៀតជាច្រើន។

មុខងារ QuickType និង Multitasking ថ្មីក្នុង iPad

ដោយ iPad របស់អ្នកមានអេក្រង់ធំ iOS9 ក៏មានភ្ជាប់មកជាមួយនឹងមុខងារថ្មីៗរបស់ Multitasking ដែលអាចឲ្យអ្នកប្រើ apps ពីរបានក្នុងពេលតែមួយបាន ដែលធ្វើឲ្យការប្រើប្រាស់ iPad របស់អ្នកកាន់តែងាយស្រួល លឿន និងមានប្រសិទ្ធិភាពជាងមុន។ មុខងារ Multitasking ថ្មីៗទាំងនោះមានដូចជា Slide Over ដែលអ្នកអាចប្ដូរទៅប្រើប្រាស់ app មួយទៀតខណៈពេលដែលកំពុងប្រើ app អ្វីមួយ ដោយទាញពីផ្នែកខាងស្ដាំអេក្រង់របស់អ្នកបានយ៉ាងលឿន, Split View ដែលអ្នកអាចចែកអេក្រង់ iPad របស់អ្នកជាពីរសម្រាប់ apps ពីរផ្សេងគ្នាបាន, និង Picture in Picture ដែលអ្នកអាចប្រើប្រាស់ app អ្វីមួយបណ្ដើរនិងមើលវីដេអូឫធ្វើអ្វីផ្សេងទៀតបណ្ដើរដោយដាក់វាជាផ្នែកតូចមួយនៅលើអេក្រង់របស់ iPad អ្នក។

មុខងារ Slide Over

មុខងារ Slide Over

 

មុខងារ Split View

មុខងារ Split View

 

មុខងារ Picture in Piture

មុខងារ Picture in Piture

 

ហើយបន្ថែមពីនេះ មុខងារ QuickType អាចជួយឲ្យអ្នកវាយអក្សរបានលឿន និងស្រួលជាងមុន ជាមួយនឹង Shortcut និងអ្វីផ្សេងៗទៀតជាច្រើនដែលអ្នកអាចដាក់លើ Keyboard ក្នុង iPad អ្នក។

មុខងារ QuickType

មុខងារ QuickType

 

Siri ដែលឆ្លាតជាងមុន

Siri ក៏ត្រូវបានធ្វើឲ្យឆ្លាត និងមានប្រសិទ្ធភាពជាងមុនដែរ។ វាអាចយល់ពីអ្វីដែលអ្នកសួរវាបានល្អជាងមុន ហើយអាចរុករក និងឆ្លើយនូវអ្វីដែលអ្នកសួរបានល្អនិងត្រឹមត្រូវជាងមុន។ បន្ថែមពីនេះ ជាមួយនឹង Proactive Suggestion វាក៏អាចផ្ដល់យោបល់ឲ្យអ្នកតាមអ្វីដែលអ្នកចង់បានបានល្អជាងមុនផងដែរទៅអ្វីដែលអ្នកកំពុងតែធ្វើ។

Siri ក្នុង iOS9

Siri ក្នុង iOS9

 

ការធ្វើឲ្យប្រសើរឡើងចាប់ពីគ្រឹះនៃ operating system

iOS9 ក៏ត្រូវបានធ្វើឲ្យកាន់តែប្រសើរឡើងជាងជំនាន់មុនៗផងដែរចាប់ពីគ្រឹះរបស់ operating system មក ដែលអាចឲ្យឧបករណ៍ Apple របស់អ្នកកាន់តែមានឥទ្ធិពលខ្លាំងជាងមុន។ ជាមួយនឹង iOS9 វាអាចធ្វើឲ្យប្រព័ន្ធរបស់ iPhone, iPad, និង iPod របស់អ្នកដើរបានលឿនជាងមុន, អាច update បានលឿនជាងមុន ព្រោះវាមានទំហំតូចត្រឹមតែ 1.3GB ដែលតូចជាង iOS8 = 4.58GB, អាចជួយឲ្យថ្មកាន់បានយូរជាងមុនថែមមួយម៉ោង, និងអាចធ្វើឲ្យទិន្នន័យក្នុងឧបករណ៍ Apple របស់អ្នកកាន់តែមានសុវត្ថភាពជាងមុន។

រូបភាពឧបករណ៍ Apple ជាមួយនឹង iOS9

រូបភាពឧបករណ៍ Apple ជាមួយនឹង iOS9

 

 

ដូចនេះ បើសិនជាអ្នកគិតថាអ្វីថ្មីៗដែលបានរៀបរាប់ខាងលើ ដែលក្រុមហ៊ុន Apple បានធ្វើឲ្យប្រសើរឡើងទៅលើ iOS9 របស់ពួកគេ ពិតជាមានប្រយោជន៍សម្រាប់អ្នក ចូរកុំភ្លេច update និង install វាទៅលើឧបករណ៍ Apple របស់អ្នក។ ហើយកុំភ្លេចបញ្ចេញមតិរបស់អ្នកទៅលើ updates ទាំងនោះ និងទៅអត្ថបទនេះនៅកន្លែងបញ្ចេញមតិខាងក្រោម។

ម៉ូដែល iPhone, iPad និង iPod ដែលអាចប្រើ iOS9 បាន

ម៉ូដែល iPhone, iPad និង iPod ដែលអាចប្រើ iOS9 បាន

អានបន្ត

1116

iPad Mini 4 ថ្មីរបស់ក្រុមហ៊ុន Apple

បច្ចេកវិទ្យា

15/09/2015

ក្នុងអត្ថបទនេះ ខ្មុំនឹងធ្វើការរៀបរាប់អំពី iPad Mini 4 ថ្មីដែលក្រុមហ៊ុន Apple បានប្រកាសនៅព្រឹត្តិការណ៍ខែកញ្ញា ឆ្នាំ២០១៥ នេះជាមួយនឹងផលិតផល និង updates ផ្សេងៗទៀត។ ខ្ញុំនឹងរៀបរាប់យ៉ាងខ្លីៗ ទៅលើលក្ខណៈពិសេសៗមួយចំនួនរបស់ iPad Mini 4 ដូចជា ការឌីហ្សាញ, processor, កាមេរ៉ា, Touch ID, WiFi + 4G/LTE or Cellular, operating system, និងតម្លៃរបស់វានៅសហរដ្ធអាមេរិក។

 

ការឌីហ្សាញរបស់ iPad Mini 4

រូបភាព iPad mini 4

រូបភាព iPad mini 4

iPad Mini 4 ត្រូវបានឌីហ្សាញឲ្យស្រាល និងស្ដើងជាងម៉ូដែលមុនៗ ដែលមានទម្ងន់ត្រឹមតែ 298.8 ក្រាមចំពោះ WiFi ម៉ូដែល និង 304 ក្រាមចំពោះ WiFi + Cellular (4G/LTE) ម៉ូដែល ហើយវាមានកម្រាស់ 6.1 មីលីម៉ែត្រ (ស្ដើងជាងម៉ូដែលមុន 18%)។ iPad Mini 4 មានទំហំអេក្រង់ 7.9 អ៊ីញ Retina Display ដែលមានផ្ទុកចំនួនភិចស៊ែលរហូតដល់ទៅ 3.1 លានផិចស៊ែល (2048 x 1536 ភិចស៊ែល) ត្រូវនឹង 326 ភិចស៊ែលក្នុងមួយអ៊ីញ។ ហើយ iPad Mini 4 ថ្មីនេះមាន ៣ ពណ៌សម្រាប់ជ្រើសរើសដូចម៉ូដែលមុនដែរ គឺពណ៌ប្រាក់ ពណ៌ប្រផែស និងពណ៌មាស។

 

Apple A8 Processor ភ្ជាប់មកជាមួយនឹង M8 Motion Coprocessor

រូបភាពរបស់ Apple A8 Processor

រូបភាពរបស់ Apple A8 Processor

iPad Mini 4 មានបំពាក់មកជាមួយនឹង 64-bit Apple A8 Processor ដែលជា processor ជំនាន់ទី២ របស់ក្រុមហ៊ុន Apple ហើយវាមានល្បើនលឿនជាង processor A7 ជំនាន់មុនដល់ទៅ 1.3 ដង (30% លឿនជាងមុន) ខាងផ្នែក CPU និង 1.6 ដង (60% លឿនជាងមុន) ខាងផ្នែក GPU។ ដោយសារតែ CPU និង GPU លឿនជាងមុន iPad Mini 4 អាចធ្វើឲ្យបទពិសោធន៍នៃការប្រើប្រាស់ iPad Mini របស់អ្នកកាន់តែល្អប្រសើរជាងមុន ជាមួយនឹងដំណើរការក្នុងម៉ាស៊ីនលឿនមិនអាក់ និងរូបភាពក្រាហ្វិចច្បាស់ល្អ។ បន្ថែមពីនេះ ថ្មរបស់ iPad Mini 4 អាចកាន់បានរហូតដល់ទៅ ១០ ម៉ោងឯនោះ។

 

កាមេរ៉ារបស់ iPad Mini 4

រូបភាព iPad mini 4

រូបភាព iPad mini 4

ចំពោះកាមេរ៉ាវិញ iPad Mini 4 មានកាមេរ៉ាមុខ (FaceTime HD Camera) ដែលមានទំហំមេហ្គាភិចស៊ែល 1.2MP ដូចម៉ូដែលមុនដែរ និងអាចថតវីដែអូបានទំហំ 720p HD និងកាមេរ៉ាខាងក្រោយ (iSight) ដែលមានទំហំមេហ្គាភិចស៊ែលដល់ទៅ 8MP ធំជាងម៉ូដែលមុនដែលមានត្រឹមតែ 5MP ហើយអាចថតវីដេអូបានទំហំ 1080p HD។

 

Touch ID

បច្ចេកវិទ្យារបស់ Apple Touch ID

បច្ចេកវិទ្យារបស់ Apple Touch ID

Touch ID គឺជាបច្ចេកវិទ្យានៃការស្កេនម្រាមដៃរបស់ក្រុមហ៊ុន Apple ដែលបានចេញតាំងពីពីរឆ្នាំមុន ដើម្បីធ្វើឲ្យឧបករណ៍របស់អ្នកកាន់តែមានសុវត្ថិភាព និងងាយស្រួលក្នុងការប្រើប្រាស់។ ជាមួយនឹង Touch ID អ្នកអាចស្កេនម្រាមដៃអ្នកនៅលើ Home Button របស់ iPad Mini 4 របស់អ្នក ដែលមានបង្កប់នូវសេនស័រពីខាងក្រោម ដើម្បីដោះសោរ ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅក្នុង app នីមួយៗ និងដើម្បីទិញរបស់ផ្សេងៗ នៅក្នុង App Store, iTune Store និង iBook Store។

 

មានល្បឿន WiFi និង 4G/LTE លឿនជាងមុន

iPad Mini 4 មានភ្ជាប់មកនូវ 802.11a/​b/​g/​n/​ac បច្ចេកវិទ្យា Wi-FI ខ្ពស់ ដែលអាចមានល្បើនដោនឡោដអាចឡើងដល់ទៅ 866Mbps រី​ឯ 4G/LTE ដែលមាននៅក្នុង WiFi + Cellular ម៉ូដែលរបស់ iPad Mini 4 វិញក៏មានល្បឿនលឿនផងដែរ ដែលល្បឿនដោនឡោដអាចឡើងដល់ទៅ 150Mbps (50% លឿនជាងមុន)។ ជាមួយនឹង WiFi និង 4G/LTE ដែលទទួលទិន្នន័យបានលឿន និងងាយស្រួលជាងមុន អ្នកយក iPad Mini 4 របស់អ្នកតាមខ្លួនដើម្បីធ្វើការងាររបស់អ្នកបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ក៏ប៉ុន្តែ យើងនឹងមិនមានឃើញមានភាពខុសប្លែកគ្នាអ្វីច្រើនលើល្បើនអ៊ិនធឺណេតខ្លាំងនោះទេនៅឯប្រទេសកម្ពុជា ពីព្រោះឥឡូវនៅមិនទាន់មានក្រុមហ៊ុនអ៊ិនធឺណេតណាអាចផ្ដល់ល្បឿនអ៊ិនធឺណេតលឿនដល់នោះទេ។

 

Operating System ថ្មី iOS9

ដូចជាផលិតថ្មីៗរបស់ក្រុមហ៊ុន Apple ផ្សេងទៀតដែរ iPad Mini 4 ក៏មានមកជាមួយនឹង iOS9 ដែលជា operating system ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple។ ជាមួយនឹងលក្ខណៈពិសេសៗរបស់ iOS9 ដូចជា Siri, QuickType Keyboard, និង Multitasking ដែលក្រុមហ៊ុន Apple បានធ្វើឲ្យប្រសើរឡើង រួមនឹង apps ដែលមានស្រាប់នៅក្នុង iPad Mini 4 របស់អ្នក វាអាចធ្វើឲ្យការងាររបស់អ្នកកាន់តែងាយស្រួល និងមានប្រសិទ្ទិភាព។

 

តម្លៃរបស់ iPad Mini 4 នៅសហរដ្ធអាមេរិក

ខាងក្រាមនេះគឺជាតារាងតម្លៃរបស់ iPad Mini 4 នៅសហរដ្ធអាមេរិក៖

  • ចំពោះ iPad Mini 4 ជាមួយនឹង WiFi ម៉ូដែល
    • 16GB = $399
    • 64GB = $499
    • 128GB = $599
  • ចំពោះ iPad Mini 4 ជាមួយនឹង WiFi + Cellular ម៉ូដែល
    • 16GB = $529
    • 64GB = $629
    • 128GB = $729

 

សរុបឲ្យខ្លីមក iPad Mini 4 គឺជាឧបករណ័បច្ចេកវិទ្យាថ្មីមួយ ដែលជា upgrade របស់ iPad Mini 3 ដែលអាចជួលសម្រួលដល់ការងារជាច្រើនរបស់យើង ហើយវាមានរាងតូចស្អាត និងមានភាពងាយស្រួលក្នុងការយកតាមខ្លួន ដូច្នេះហើយអ្នកអាចធ្វើការងាររបស់អ្នកបានយ៉ាងស្រួលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បើសិនជាអ្នកមានសំណួរ និងមតិអ្វីចង់បន្ថែមអំពីអត្ថបទនេះ សូមមេត្តាបញ្ចេញមតិរបស់អ្នកនៅក្នុងកន្លែងបញ្ចេញមតិខាងក្រោម។

រូបភាព iPad mini 4

រូបភាព iPad mini 4

អានបន្ត

997

តើ iMac Retina display 4K 21.5inch នឹងចេញក្នុងឆ្នាំនេះរឺទេ?

បច្ចេកវិទ្យា

15/09/2015

ថ្មីៗនេះអ្នកបានដឹងហើយថា ក្រុមហ៊ុន Apple ទើបតែចេញផលិតផលថ្មី ​ គឺ iPhone 6S  iPhone 6S plus​ iPad mini 4 និង iPad pro ជំនាន់ថ្មីមួយទៀត។ ផលិតផលទាំងនេះ បានធ្វើអោយពិភពលោក រួមទាំងប្រទេសកម្ពុជា មានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ តែគួរកត់សំគាល់ថា ក្រុមហ៊ុន Apple​ មិនមែនមានតែ ទូរស័ព្ទ និង ​iPad ប៉ុណ្ណោះទេ គឺ មានទាំងផលិតផលជា កំព្យូទ័រផងដែរ។​ នៅចាំទេ កាលពីឆ្នាំមុន ថ្ងៃ16 ខែតុលា ឆ្នាំ២០១៤ Apple​ បានបញ្ចេញនូវ iMac Retina display 5k 27 inch​ ដូច្នេះ​ ក៏មានពាក្យចចាមរាមខ្លះ​ថា ឆ្នាំនេះ ខែតុលា នឹងមានការបញ្ចេញផលិតផលថ្មីពី Apple គឺ​ iMac Retina display 4k 21.5​​​ inch។ តើគេរំពឹងទុកពីអ្វីខ្លះ ទៅលើ iMac ថ្មីនេះ?

iMac 27inch 5k Retina display

iMac 27inch 5k Retina display

អ្នកបានដឹងហើយថា iMac 5k Retina display 27inch មានទំហំ 5120 x 2880 ដែលផ្ទុកទៅដោយពណ៌ចំនួនរាប់លាន ដែលធ្វើអោយរូបភាព មានសភាពមត់ ស្រួលមើល

  • CPU Core i5 quad core 3.3GHz
  • Ram DDR​ ជំនាន់ទី៣​ ពី 8GB រហូតដល់​ 32GB
  • មានទំហំ Hard disk 1TB (ជាSSD) ​
  • មានកាតរូបភាព ពីម៉ាកល្បី គឺ AMD Radeon R9 M290 ទំហំ 2GB (អាចដំឡើងដល់4GB)

ខាងលើនេះជាអ្វីដែលមាននៅក្នុង iMac 5K ចាស់ដែលចេញឆ្នាំមុន តែក្នុងឆ្នាំនេះគេរំពឹងទុកថា iMac 4K ថ្មីនេះ នឹងមានដូចជា

  • Retina display ទំហំ 4096 x 2160 4K
  • CPU Core i7 quadcore អាចពី 3.3GHz ទៅ 3.8GHz
  • Ram DDR ថ្មីជំនាន់ទី 4 ដែលទើបនឹងចេញ
  • AMD Radeon R9 M300  ជំនាន់ចុងក្រោយ
new-imac-q3-2015

រូបភាពទាញចេញពី​គេហទំព័រផ្លូវការរបស់ Apple

ហើយតំលៃគឺប្រហែលចាប់ផ្តើមពី 1200$ ឡើងទៅ​ នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ។​ តែវាក៏ល្អម៉្យាងដែរ បើមាន iMac 4K Retina ដែលមិនធំពេកសំរាប់អ្នកធ្វើការ ហើយមានតំលៃសមរម្យ។ ពួកយើងនឹងចាំមើលទាំងអស់គ្នាថាតើពាក្យចចាមរាមនេះត្រឹមត្រូវរឺទេ។ ពួកយើងនឹងជូនពត៌មាននាពេលក្រោយទៀត។

អានបន្ត