MENU

Apple
Tag Archive

1282

មុខងារពិសេស ទាំង 10 នៅលើ iPhone Keyboard ដែលអ្នកមិនដឹង

បច្ចេកវិទ្យា

26/05/2016

 

អ្នកប្រើប្រាស់ស្មាតហ្វូនសព្វថ្ងៃមិនដឹងទេថាទូរស័ព្ទរបស់ពួកគាត់មានលក្ខណៈពិេសសអ្វីខ្លះនោះទេ ហើយស្មាតហ្វូនមួយចំនួនទៀតមានមុខងារពិសេសៗដែលយើងមិនដែលដឹងទាល់តែសោះ។

នៅថ្ងៃនេះក្រុមការងារ Khmerlife.Style និងលើកយកនូវប្រធានបទមួយមកបង្ហាញគឹ Tips ទាំង 10 នៅលើ iPhone Keyboard ដែលបកស្រាយពីវីដេអូខាងក្រោមៈ

 

 

1. Undo : ជាមុខងារដែលធ្វើអោយ text ដែលយើងបានលុបត្រលប់មកវិញដោយគ្រាន់តែអ្នកធ្វើការក្រឡុកទូរស័ព្ទរបស់អ្នកនោះវានិងបង្ហាញផ្ទាំង dailogue (Undo)។

2. Contraction : ជាមុខងារដែលកែឃ្លាខាងក្រោយ ប្រសិនបើយើងវាយអក្សរខាងក្រោយពីរដង H e l l => He’ll ឬ W e l l => We’ll។

3. Periods : ជាមុខងារសំរាប់បញ្ចប់ប្រយោគ Dot ( . ) ដោយគ្រាន់តែអ្នកចុច space  bar ពីរដងវានិងចេញសញ្ញា ( . ) ។

4. Range more : ជាមុខងារសំរាប់សរសេរអក្សរធំរហូតដូចជា CAPS LOCK នៅលើ Keyborad អញ្ចឹងដោយគ្រាន់តែចុច shift ពីរដង។

5. Punctuation mark & Toggling back : ជាមុខងារដែលទាញយកសញ្ញាមកប្រើយ៉ាងរហ័សដូចជា @ # $ % ^ & * ដោយគ្រាន់តែចុចប៊ូតុង123 អោយជាប់មិនដកដៃហើយអូសទៅសញ្ញាណាមួយដែលចង់ប្រើហើយប្រលែងដៃនោះសញ្ញានឹងបង្ហាញនៅលើ text ហើយផ្ទាំង Keyboard អក្សរនៅបង្ហាញដដែល។

6. Style : ជាមុខងារសំរាប់បន្ថែមសំគាល់លើ text ដោយគ្រាន់តែចុចលើ text ពីរដងវានិងបង្ហាញជំរើសជាច្រើន សូមជ្រើសរើសយក BIU (Bold Italic Underline) អក្សរដឹត អក្សរផ្តេក អក្សរគូរបន្ទាត់ពីក្រោម។ (Notes App only)

7. Dictionary : ជាមុខងារសំរាប់បកប្រែពាក្យ ដោយគ្រាន់តែចុចលើ text ពីរដងវានិងបង្ហាញជំរើសជាច្រើន សូមជ្រើសរើសយក Define នោះវានិងបង្ហាញអត្ថន័យ។ (សំរាប់ Notes App តែប៉ុណ្ណោះ)

8. Tab : ជាមុខងារសំរាប់ដកឃ្លាដូចទៅនិង Keyboard computer ដែរយើងគ្រាន់តែ select នៅពីមុខប្រយោគនោះវានិងចេញជំរើសជាច្រើន ហើយចុចប៊ូតុងសញ្ញាព្រួញ បន្ទាប់មកយកពាក្យ Insert -> Tab។ (iPhone only)

9. Autocorrect : ជាមុខងារកែនូវពាក្យដែលយើងសរសេរខុស អ្វីដែលពិេសសវាអាចបង្ហាញយើងនូវពាក្យផ្សេងទៀតដែលស្រដៀងគ្នាទៅនិងពាក្យនោះ ដោយគ្រានតែយើងសរសេរពាក្យនេះហើយ space bar ម្តង រួចយើងលុបវិញ (<-) នោះវានិងបង្ហាញនូវពាក្យយើងចង់កែផ្សេងទៀត។

10. Magic fingers : ជាមុខងារសំរាប់សរសេរអក្សកាត់ដែលយើងបានកំណត់ ដូចជា omy = On my way, ដើម្បីកំណត់អក្សរកាត់នេះសូមចូលទៅកាន់ setting -> general -> keyboard -> text replacement -> + (new text replacement) Shortcut ជាអក្សរកាត់ , Phrase ជាពាក្យពេញ -> Save ។

 

អានបន្ត

1006

ពត៌មានថ្មីទៀតហើយ iPhone 7 Plus អាចនឹងមានអង្គផ្ទុកទិន្នន័យ 256GB Version ជាមួយនិង កាមេរ៉ាភ្លោះ

បច្ចេកវិទ្យា

22/05/2016

Apple-iPhone-7-Plus-to-include-version-with-256GB-of-internal-storage-dual-camera-module-surfaces.jpgត្រលប់ពីខែមករាមកវិញ យើងបានចែកចាយពត៌មានថា Apple iPhone 7 Plus អាចនឹងមានអង្គផ្ទុកទិន្នន័យធំបំផុតរហូតដល់ 256GB ឯណោះ។ បើដូចនេះម៉ែនគឺវាមានទំហំផ្ទូកទិន្នន័យគុណនឹងពីរនៅលើទូរស័ព្ទ iPhone ដែលប្រើនៅពេលបច្ចុប្បន្ននេះ។

ពាក្យចចាមអារាមនៅថ្ងៃនេះបានមកពីរូបភាពរកឃើញនៅលើ គណនី Weibo និងសរសេរឡើងវិញដោយ @OnLeaks មួយ។ រូបភាព tweeted ឡើងវិញដែលមានរូបភាពនៃគ្រឿង កាមេរ៉ាភ្លោះ នោះគឺសំរាប់បំពាក់លើ iPhone 7 Plus។ រីឯរូបភាពមួយផ្សេងទៀតនៅលើរូបថតដូចគ្នាបង្ហាញពីបន្ទះ Memory SanDisk NAND ដែលសំរាប់បំពាក់លើ iPhone 7 Plus ជាមួយនឹងទំហំ 16GB , 64GB និង 256GB នៃអង្គផ្ទូកទិន្នន័យខាងក្នុង។

 

ppp-c

ppp--a

 

នេះគ្រាន់តែជាការរំពឹងទុកចុងក្រោយបំផុតអំពី កាមេរ៉ានៅលើ iPhone ជំនាន់ក្រោយ។ កាលពីម្សិលមិញយើងបានចែកចាយពាក្យចចាមអារាមដែលថា បច្ចេកវិទ្យា OIS នឹងបំពាក់នៅលើទាំង iPhone 7 និង iPhone 7 Plus។ រហូតមកដល់ពេលនេះ បច្ចេកវិទ្យា Optical Image Stabilization ( បច្ចេកវិទ្យាទប់លំនឹង ) ត្រូវបានគេរកឃើញនៅលើកាមេរ៉ារបស់ iPhone ម៉ូដែល Plus តែប៉ុណ្ណោះ។ លើសពីនេះទៀតយើងក៏ទទួលបានពត៌មានថា ក្រុមហ៊ុន LG និង Sony នឹងចែករំលែកការផលិត នៃគ្រឿងបន្លាសកាមេរ៉ា សម្រាប់ទូរស័ព្ទ iPhone ម៉ូដែលៗក្រោយនេះផងដែរ។

អានបន្ត

748

លេចចេញរូបភាព iPhone 7 សារជាថ្មីដែលមានពណ៌មាស

បច្ចេកវិទ្យា

17/05/2016

ទូរស័ព្ទ iPhone 7 គឺកំពុងតែជាមុខសញ្ញារបស់អ្នកគាំទ្រ និង មហាជននៅជុំវិញពិភពលោកនាពេលនេះ ហើយក៏មានពត៌មានលេចឮបែកធ្លាយជាច្រើនអំពីវាជាច្រើនផងដែរ។

មានភស្ដុតាងច្រើនណាស់ថា iPhone 7 ទំហំ 4.7 អ៊ីញ និង iPhone 7 Plus ទំហំ 5.5 អ៊ីញ របស់ក្រុមហ៊ុន Apple នឹងមានភាពខុសគ្នានូវការអនុវត្តការដំឡើង Dual Camera (កាមេរ៉ាភ្លោះ) ជាមួយសមត្ថភាព optical zoom នៅក្នុង Phablet (7 Plus) របស់ពួកគេ។ សូមទៅមើលរូបភាពបែកធ្លាយរបស់ iPhone 7 ទាំងអស់គ្នា៖

 

13234621_1082409665148942_1955854570_o

 

នេះជារូបថតអះអាងផ្នែកខាងក្រោយ នៃទូរស័ព្ទ iPhone 7 ទំហំ 4.7 អ៊ីញ ដែលបានមកពីគេហទំព័រ Weibo របស់ប្រទេសចិន។ ជាមួយនឹងរូបភាពនេះយើងឃើញថាទូរស័ព្ទនេះមានពណ៌មាសផងដែរ ហើយទូរស័ព្ទនេះក៏មានការកែប្រែ ការរចនាម៉ូដជាច្រើនផងដែរ បើប្រៀបធៀបទៅនឹង iPhone 6 និង 6s។ បើមើលតាមរូបភាពខាងលើ ខ្សែអង់តែនរបស់វាត្រូវបានផ្លាស់ប្តូរទៅខាងលើនៃក្បាលទូរស័ព្ទ និងមាន Sensor ថ្មី ដែលលេចឡើងរវាងចន្លោះកាមេរ៉ា iSight និង LED flash ហើយនេះអាចជា ឡាស៊ែរ ប្រព័ន្ធ Auto-focus ឬ Sensor កែតំរូវរូបភាព ឬក៏ អ្វីមួយផ្សេងទៀតទាំងស្រុង ។

 

13241667_1082409651815610_42379558_o

 

បើមើលរូបភាពនេះអោយកាន់តែជិត រូបភាពនេះដូចជាក្លែងក្លាយណាស់ ហើយអ្វីដែលយើងកំពុងមើលឃើញនៅទីនេះគឺសុទ្ធតែជាពាក្យចចាមអារ៉ាម និង បែកធ្លាយចេញមក ដែលយើងបានសង្កេតឃើញក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដូច្នេះទាំងអស់នេះមិនមែនជាផ្លូវការនៅឡើយទេ។

អានបន្ត

662

តើក្រុមហ៊ុន TSMC នឹងចាប់ផ្តើមធ្វើការរចនាចុងក្រោយសំរាប់បន្ទះឈីប A11 ទំហំ 10nm របស់ក្រុមហ៊ុន Apple មែនឬទេ?

បច្ចេកវិទ្យា

09/05/2016

យោងតាមប្រភពឧស្សាហកម្មបានឲ្យដឹងថា ក្រុមហ៊ុន TSMC បានចាប់ផ្តើមដំណើរការនៃការរចនាបន្ទះឈីប A11 ដែលនឹងផ្តល់ឲ្យប្រើប្រាស់សំរាប់ iPhone ជំនាន់ថ្មីនៅឆ្នាំ 2017។ ប្រសិនបើអ្វីគ្រប់យ៉ាងនៅតែដដែល ហើយក្រុមហ៊ុន Apple នៅតែបន្តប្រើកុងត្រាពីរឆ្នាំជាមួយនឹងស្មាតហ្វូនរបស់ខ្លួននោះ បន្ទះឈីប A11 នឹងត្រូវបំពាក់នៅលើ iPhone 7s និង iPhone 7s Plus ជាក់ជាមិនខាន។

 

tsmc-managed-to-secure-a10-order-from-apple-491665-2

 

បន្ទះឈីប A11 SoC របស់ Apple នឹងត្រូវធ្វើឡើងដោយប្រើដំណើរការ 10nm FinFET។ ប្រភពឧស្សាហកម្មនិយាយថា ក្រុមហ៊ុន TSMC នឹងមានគំរោងដំណើរការ 10nm របស់ខ្លួនដែលបានបង្ហាញនៅក្នុងអំឡុងត្រីមាសទីបួននៃឆ្នាំនេះ ហើយនឹងចែកចាយគំរូដល់អតិថិជនក្នុងអំឡុងពេលត្រីមាសដំបូងនៃឆ្នាំ 2017។ ហើយសម្រាប់បន្ទះឈីប A11 នេះ ក្រុមហ៊ុន TSMC អាចផលិតបន្ទះឈីបមួយចំនួនតូចក្នុងអំឡុងពេល ត្រីមាសទីពីរ ឆ្នាំ 2017 រីឯប្រាក់ចំណូលពីការលក់បន្ទះឈីប A11 និងចាប់ផ្តើមហូរចូលទៅក្នុងទីផ្សាររបស់ TSMC ប្រចាំត្រីមាសទីបី នៅឆ្នាំក្រោយ ។

លើសពីនេះទៅទៀត ក្រុមហ៊ុន TSMC ត្រូវបានគេលេចលឺមកថា ខ្លួនកំពុងតែផលិតនូវបន្ទះឈីប A10 100% ហើយនោះ ប្រភពឧស្សាហកម្មបានថ្លែងថាខ្លួននឹងទទួលខុសត្រូវចំពោះការផលិត 2 ភាគ 3 នៃបន្ទះឈីប A11។ ចំនែកឯឈ្មោះនៃក្រុមហ៊ុនផលិតបន្ទះឈីប A11 ផ្សេងទៀតមិនត្រូវបានគេលាតត្រដាងនោះទេ បើទោះជាវាមានរូបរាងដូចជា Samsung ទាំងស្រុងក៏ដោយ។

អានបន្ត

787

ពត៌មានចុងក្រោយបំផុតបានអោយដឹងថា ទូរស័ព្ទ iPhone 7 នឹងមានរន្ធដោតកាស 3.5mm

បច្ចេកវិទ្យា

05/05/2016

រហូតមកដល់ពេលនេះស្ទើរតែរាល់ពាក្យចចាមអារាមដែលនិយាយអំពី ទូរស័ព្ទ iPhone 7 ដែលនឹងចេញនាពេលខាងមុខបានលើកឡើងថាស្មាតហ្វូនបន្ទាប់របស់ Apple នឹងបំបាត់រន្ធដោតកាស 3.5mm ដែលជំនួសឱ្យ Lightning port សម្រាប់ការបញ្ជូនសម្លេង។

 

Screen Shot 2016-05-04 at 8.45.47 PM

 

ហើយថ្ងៃនេះក៏មានរូបភាពលេចធ្លាយបង្ហាញពីគ្រឿងក្នុងរបស់ iPhone 7 នេះ ហើយបើមើលរូបភាពខាងលើគឺមានសភាពផ្ទុយទាំងអស់ពីរបាយការណ៍មុនៗ អញ្ចឹងសូមមើលរូបភាពខាងលើត្រង់ចំនុចគូសប្រអប់ដែលបង្ហាញពីផ្នែកមួយនៃរូបភាព ដែលបានបង្ហាញការពិតអំពីការបំពាក់ការតភ្ជាប់ទៅកាន់រន្ធដោតកាស 3.5mm នេះផងដែរ ហើយបើទោះបីជាវាមើលទៅមានភាពខុសគ្នាខ្លះៗ ទៅនឹងផ្នែកខាងក្នុងដែលត្រូវបានគេប្រើសម្រាប់ ទូរស័ព្ទ iPhone 6s ក្តី។

ទូរស័ព្ទ iPhone 7 នេះអាចនឹងមានសំបកការពារការជ្រាបទឹក ហើយថាមពលថ្មនឹងកាន់តែធំ ចំនែកឯខ្សែអង់តែនរបស់វាក៏ត្រូវបាន កំនែសារជាថ្មីបន្ថែមទៀតផងដែរបើតាមរូបភាពខាងលើ។ទូរស័ព្ទ iPhone 7 និង iPhone 7 Plus គឺនឹងប្រកាសជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ ក្រុមហ៊ុន Apple នៅប៉ុន្មានខែទៀតនាពេលខាងនេះ។

អានបន្ត

2704

របៀបស្វែងរកទូរស័ព្ទ iPhone ដែលអ្នកបាត់តាមកម្មវិធី Find My iPhone

បច្ចេកវិទ្យា

25/04/2016

ដូចជារបស់របរផ្សេងៗជាច្រើនរបស់អ្នកដែរ ទូរស័ព្ទ iPhone គឺជាអ្វីដែលអ្នកមិនចង់ឲ្យបាត់ ឬភ្លេចនៅកន្លែងណាមួយនោះទេ ហេតុដូច្នេះហើយទើបបានជាក្រុមហ៊ុន Apple បានដាក់បញ្ជូលនូវមុខងារមួយដើម្បីឲ្យអ្នកមានភាពងាយស្រួលក្នុងការស្វែងរក iPhone ឬ iPad របស់អ្នកនៅពេលដែលអ្នកបាត់វា ឬភ្លេចដៃទុកនៅកន្លែងណាមួយបាន ដោយកម្មវិធីនោះមានឈ្មោះថា Find My iPhone ដែលមាននៅក្នុងទូរស័ព្ទ iPhone របស់អ្នកស្រាប់បើ iPhone របស់អ្នកមានប្រព័ន្ធដំណើរការចាប់ពី iOS 5 ឡើងទៅ។ អ្នកប្រហែលជាធ្លាប់បានឃើញវាហើយ ហើយបើអ្នកចេះពីវិធីប្រើវារួចហើយ អ្នកអាចជ្រើសមិនអានអត្ថបទនេះ ឬអ្នកអាចអានវា ហើយឲ្យជាយោបល់របស់អ្នកមកលើអត្ថបទនេះក្នុងន័យស្ថាបនាក៏បាន ក៏ប៉ុន្តែបើអ្នកនៅមិនទាន់ដឹងពីវិធីប្រើប្រាស់កម្មវិធី Find My iPhone នេះទេ នោះអ្នកមកអានអត្ថបទនេះគឺត្រឹមត្រូវហើយ ដោយសារខ្ញុំនឹងរៀបរាប់ពីវិធីប្រើប្រាស់វាតាមដំណាក់កាលងាយៗមួយៗ ដើម្បីឲ្យអ្នកងាយស្រួលធ្វើតាម។

 

Find-my-iPhone-main

 

ដើម្បីប្រើប្រាស់កម្មវិធី Find My iPhone នេះ យើងនឹងបែងចែកវាឲ្យទៅជាពីរជំហានធំៗគឺ ការដាក់ឲ្យកម្មវិធី Find My iPhone មានដំណើរការនៅក្នុងទូរស័ព្ទ iPhone និង ការស្វែងរក iPhone របស់អ្នកក្នុងករណីអ្នកបាត់វា ហើយជំហាននីមួយៗក៏មានជំហានតូចៗក្នុងនោះផងដែរ។

 

ការដាក់ឲ្យកម្មវិធី Find My iPhone មានដំណើរការនៅក្នុងទូរស័ព្ទ iPhone៖

ដើម្បីប្រើប្រាស់កម្មវិធី Find My iPhone នេះបាន ជាដំបូងអ្នកត្រូវដាក់ឲ្យវាមានដំណើរការនៅក្នុងទូរស័ព្ទ iPhone របស់អ្នកសិន។ អ្នកអាចធ្វើវាបានដោយធ្វើតាមជំហានដូចខាងក្រោម៖

1. ចុចលើ Settings នៅក្នុង iPhone របស់អ្នក។

 

01_tapping_settings

 

2. ចុចលើ iCloud ។ អ្នកនឹងត្រូវបានសួរឲ្យបញ្ចូល Apple ID របស់អ្នកចូល ហើយបើសិនជាអ្នកមិនទាន់មានវាទេ នោះអ្នកត្រូវតែ បង្កើត Apple ID ជាមុនសិនដើម្បីអាចប្រើប្រាស់កម្មវិធី Find My iPhone បាន។

3. ចុចលើ Find My iPhone ដើម្បីបើកវា “ON” ។ បើមានសារមួយលោតចេញមកសួរថាតើអ្នកចង់អនុញ្ញាតនូវការបើកវាឬអត់នោះ សូមចុចលើពាក្យថា “Allow”

 

how-to-enable-find-my-iPhone

 

4. ដាក់លេខកូដលើទូរស័ព្ទ iPhone របស់អ្នកដោយប្រើ Passcode Lock និងស្កេនម្រាមដៃ។ ដើម្បីដាក់វាបាន អ្នកត្រូវត្រឡប់ចេញពីកន្លែងបើក Find My iPhone មក Settings វិញ ហើយចុចលើ General ។ នៅក្នុង General ចុចលើ Touch ID & Passcode ឬ Passcode Lock រួចបង្កើតលេខកូដ 4 ខ្ទង់ ឬ 6 ខ្ទង់ និងស្នាមម្រាមដៃ សម្រាប់ចាក់សោរ iPhone របស់អ្នក ហើយបើអ្នកមានដាក់វារួចជាស្រេចហើយ អ្នកមិនចាំបាច់ធ្វើវាម្តងទៀតទេ។

 

iOS-9-Passcode-settings-iPhone-screenshot-005

 

 

ការស្វែងរក iPhone របស់អ្នកក្នុងករណីអ្នកបាត់វា៖

1. បើកវែបសាយ iCloud ។ អ្នកអាចបើកចូលក្នុងវែបសាយ iCloud តាមរយៈ www.icloud.com ហើយអ្នកនឹងត្រូវបានតម្រូវឲ្យបញ្ចូលនូវ Apple ID និង password ដើម្បីចូលទៅក្នុងវែបសាយនោះ។

 

iphone-theft-victims-tricked-into-unlocking-devices-through-fake-icloud-login-page-3

 

670px-Track-an-iPhone-With-Find-My-iPhone-Step-5-Version-2

 

2. ចុចលើ Find My iPhone ។ ក្រោយពីអ្នកបាន login ចូលក្នុងវែបសាយនោះហើយ អ្នកនឹងឃើញមាន app មួយចំនួន ដូច្នេះសូមចុចលើ Find My iPhone ដែលមានរូបដូចជារ៉ាដា។ អ្នកប្រហែលជាត្រូវបញ្ចូល Apple ID របស់អ្នកម្ដងទៀត ហើយក្រោយពីអ្នកបញ្ចូលរួចហើយ វានឹងបង្ហាញជាផែនទី នៅពេលដែលវាបានដឹងពីទីតាំងរបស់ iPhone ដែលអ្នកបាត់។

 

find-my-iPhone-in-icloud-panel-590x456

 

3. ជ្រើសយឧបករណ៍ Apple ដែលអ្នកចង់ស្វែងរក ដែលនៅក្នុងឧទាហរណ៍នេះគឺជា iPhone។ ចុចលើប៊ូតុង “Devices” ដែលនៅខាងលើដើម្បីជ្រើសយក iPhone ដែលអ្នកចង់ស្វែងរក វានឹងបង្ហាញពីបញ្ជីនៃឧបករណ៍ Apple ទាំងអស់ដែលអ្នកចុះនៅក្នុងកម្មវិធី Find My iPhone។ បើសិនជា iPhone ដែលអ្នកបាត់កំពុងតែភ្ជាប់ជាមួយនឹងអ៊ីនធឺណេតនៅពេលដែលអ្នកឆែកមើល នោះអ្នកនឹងឃើញមានសញ្ញាចុចពណ៌បៃតងមួយនៅពីមុខ តែបើវាមិនបានភ្ជាប់នឹងអ៊ីនធឺណេតទេ អ្នកនឹងឃើញចុចពណ៌ប្រផេះ។

 

icloud-find

 

4. ក្រោយពីអ្នកជ្រើសយក iPhone ដែលអ្នកបាត់នៅក្នុងបញ្ជីនោះហើយ អ្នកនឹងមានជម្រើស 3 សម្រាប់ជ្រើសរើស៖

 

guide-findmyiphone-icloud3

 

  • Play Sound ៖ បើសិនជានៅក្នុងផែនទីនោះអ្នកឃើញថា iPhone ដែលអ្នកបាត់នៅជិតអ្នក អ្នកអាចបញ្ជារឲ្យវាបញ្ចេញសម្លេងដោយចុចលើប៊ូតុង “Play Sound” នោះវានឹងបញ្ចេញសម្លេងយ៉ាងខ្លាំងទោះបីជាអ្នកបានដាក់វា silent ឬក៏ដាក់សម្លេងតិចក៏ដោយ។
  • Lost Mode ៖ បើសិនជា iPhone របស់អ្នកពិតជាបាត់មែន អ្នកគួរតែជ្រើសរើស “Lost Mode” ដើម្បីការពារកុំឲ្យអ្នកដែលរើសទូរស័ព្ទរបស់អ្នកបាន ឬក៏អ្នកដែលលួចវា អាចចូលមើលឯកសារ ឬទិន្នន័យផ្សេងៗនៅក្នុង iPhone របស់អ្នកបាន ដោយទូរស័ព្ទរបស់អ្នកនឹងចាក់សោរភ្លាម នៅពេលដែលអ្នកចុចលើប៊ូតុង “Lost Mode” នោះ។ អ្នកក៏អាចដាក់ជាសារ ឬក៏ជាលេខទំនាក់ទំនង ដើម្បីឲ្យវាបង្ហាញនៅលើអេក្រង់បានដើម្បីឲ្យអ្នករើសវាបាន ធ្វើការទំនាក់ទំនងមកអ្នក។ នៅពេលដែលអ្នករកវាឃើញវិញហើយ អ្នកអាចបិទ “Lost Mode” បានដោយចុចបញ្ចូលនូវលេខកូដ ឬក៏បិទវានៅក្នុងវែបសាយផ្ទាល់។
  • Erase iPhone ៖ បើសិនជាអ្នកគិតថា iPhone របស់អ្នកពិតជាបាត់រហូតហើយ ហើយអ្នកមិនអាចយកវាមកវិញបាននោះ អ្នកអាចជ្រើសរើសយកប៊ូតុង “Erase iPhone” ដើម្បីធ្វើការលុបចោលនូវទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទរបស់អ្នក ដើម្បីការពារកុំឲ្យគេយកទៅធ្វើអ្វីផ្ដេសផ្ដាស់។ ក៏ប៉ុន្តែអ្នកត្រូវចាំថា ក្រោយពីពេលដែលអ្នកជ្រើសរើសយកជម្រើសនេះហើយ វានឹងលុបទិន្នន័យចេញពីក្នុងទូរស័ព្ទ iPhone របស់អ្នកជារៀងរហូត អ្នកមិនអាចទាញយកទិន្នន័យទាំងនោះមកវិញបានទេ បើទោះបីជាអ្នករកទូរស័ព្ទអ្នកឃើញវិញក៏ដោយ ហើយម៉្យាងទៀត ក្រោយពេលដែលអ្នកជ្រើសយកជម្រើសនេះហើយ អ្នកនឹងមិនអាច ស្វែងរកវាតាម Find My iPhone បានទៀតទេ។ ដូច្នេះអ្នកត្រូវគិតជម្រើសនេះជាជម្រើសចុងក្រោយ។

 

បន្ថែមពីនេះ អ្នកក៏អាចធ្វើតាមនូវជំហានទាំងអស់ខាងលើបានតាមរយៈកម្មវិធី Find My iPhone នៅក្នុងឧបករណ៍ iOS ផ្សេងទៀតបានជំនួសឲ្យការចូលក្នុងវែបសាយ iCloud ហើយវាមានដំណើរការដូចគ្នាបេះបិត។ អ្នកក៏នឹងត្រូវបានតម្រូវឲ្យបញ្ចូលនូវ Apple ID របស់អ្នកមុននឹងប្រើវាបានផងដែរ។

 

iCloud-Find-My-iPhone

 

សរុបមក អ្នកណាក៏មិនចង់បាត់របស់ដែល តែយើងមិនអាចជៀសវាងបាននោះទេ ពេលខ្លះក៏យើងមានការប្រហែសដែល ដូច្នេះបើអ្នកអាចត្រៀមវាទុកមុនបានអ្នកគួរតែធ្វើវា។ ដូចជាមុខងារ Find My iPhone នៅក្នុងទូរស័ព្ទ iPhone របស់អ្នក វាអាចជួយឲ្យអ្នកត្រៀមខ្លួនទុកមុន សម្រាប់ពេលដែលអ្នកបាត់វា។

អានបន្ត

827

របៀបតម្លើងអង្គចងចាំរបស់ iPhone ឬ iPad របស់អ្នកនៅពេលដែលវាជិតអស់ តាម iTune Store

បច្ចេកវិទ្យា

07/04/2016

តើទូរស័ព្ទ iPhone និង iPad របស់អ្នកកំពុងតែជិតអស់អង្គផ្ទុកទិន្នន័យ (storage space) ហើយមែនទេ? ហើយអ្នកចងថតរូបបន្ថែម និងបញ្ចូលបទចម្រៀង ឬវីដេអូបន្ថែម ក៏ប៉ុន្តែអ្នកមិនចង់លុបវាចោលដើម្បីឲ្យបានអង្គផ្ទុកទិន្នន័យនោះកើនឡើងទេ មែនទេ? បើសិនជាអញ្ជឹងមែន អ្នកមកអានអត្ថបទនេះគឺត្រឹមត្រូវហើយ ពីព្រោះពួកខ្ញុំនឹងរៀបរាប់ពីវិធីងាយមួយ ដែលឥឡូវនេះត្រូវបានគេផ្អើលធ្វើតាមពេញពិភពអ៊ីនធឺណេត ដែលអ្នកអាចធ្វើបានជាមួយនឹងកម្មវិធី iTune ដើម្បីធ្វើឲ្យអង្គផ្ទុកទិន្នន័យនៅក្នុង iPad ឬ iPhone របស់អ្នកកើនឡើង ដោយមិនចាំបាច់លុបរូបភាព ឬឯកសាររបស់អ្នកនោះទេ។

វិធីនេះគឺតម្រូវឲ្យអ្នកធ្វើការជួល (Rent) ខ្សែភាពយន្តពីក្នុង iTune តែកុំភ័យ អ្នកនឹងមិនត្រូវបានកាត់លុយ ឬត្រូវចំណាយលុយអ្វីនោះទេ។ ហើយម្យ៉ាងទៀត អ្នកអាចប្រើប្រាស់វិធីនេះបានដោយមានប្រសិទ្ធភាព គឺនៅពេលដែលអង្គផ្ទុកទិន្នន័យរបស់អ្នកនៅសល់ប្រហែលត្រឹេម 1GB ឬក្រោមនេះតែប៉ុណ្ណោះ ហើយវាប្រហែលជាវីធីនេះនឹងមិនមានដំណើរការល្អ ឬមិនអាចធ្វើបាននោះទេ បើអ្នកប្រើប្រាស់ប្រព័ន្ធដំណើរការ iOS ជំនាន់ចាស់ខ្លាំង។

 

ខាងក្រោមនេះគឺជាជំហានមួយៗរបស់វិធីនេះ៖

1. ឥឡូវនេះមុននឹងចាប់ផ្ដើម សូមអ្នកចូលទៅកាន់ Settting > General > Storage & iCloud Usage ដើម្បីឆែកមើលទំហំអង្គផ្ទុកទិន្នន័យដែលនៅសល់នៅក្នុង iPhone ឬ iPad របស់អ្នក។ បើទំហំអង្គផ្ទុកទិន្នន័យនោះនៅសល់ត្រឹម 1GB ឬក៏តិចជាងនេះ វានឹងកាន់តែមានប្រសិទ្ធភាព។ តាមក្នុងរូបភាព អ្នកអាចឃើញថា ទំហំអង្គចងចាំ គឺនៅសល់ 911MB ហើយនេះគឺបានមកពី iPhone 5S ដែលមានដំណើរការលើ iOS 9.3។

 

enhanced-buzz-16003-1459442672-5

 

2. បន្ទាប់មក ធ្វើដំណើរការកម្មវីធី iTune Store នៅក្នុង iPhone ឬ iPad របស់អ្នក ហើយ Search រកខ្សែភាពយន្តដែលមានដែលមានទំហំធំ ដូចជាខ្សែភាពយន្តដែលមានរយៈពេលវែង ជា HD មាន resolution ខ្ពស់ ហើយច្បាស់ល្អ។ ហើយត្រូវឲ្យច្បាស់ថា ខ្សែភាពយន្តនោះមានទំហំធំជាង ទំហំអង្គផ្ទុកទិន្នន័យដែលនៅសល់នៅក្នុង iPhone ឬ​ iPad របស់អ្នក។

3. ជួលខ្សែភាពយន្តនោះ ដោយចុចលើ “RENT” ហើយអ្នកមិនបាចភ័យនោះទេ វាមិនមានកាត់លុយអ្វីនោះទេ។

 

grid-cell-21342-1459455539-4

 

4. ក្រោយពេលដែលអ្នកចុចលើប៊ូតុង “RENT” នោះ អ្នកនឹងឃើញមានសារមួយផុសឡើងថា “Cannot Download” ដោយសារទំហំរបស់ខ្សែភាពយន្តនោះវាធំជាងទំហំអង្គចងចាំដែលអ្នកនៅសល់។ ដោយសារតែយើងចង់ឲ្យសារនេះផុសឡើងមក ទើបយើងផ្ដល់យោបល់ឲ្យអ្នកស្វែងរកខ្សែភាពយន្តណាដែលមានទំហំធំ នៅក្នុងជហានទី 2។

5. បន្ទាប់ពីអ្នកបានឃើញសារនោះ ចុចលើ “Setting” ដែលមាននៅលើសារនោះ រួចជាការស្រេច។

 

grid-cell-21342-1459455540-9

 

6. ឥឡូវអ្នកអាចឆែកមើលទំហំអង្គផ្ទុកទិន្នន័យនៅក្នុង iPhone ឬ iPad របស់អ្នកម្ដងទៀតតាម ជំហានទី 1 នោះអ្នកនឹងឃើញថាទំហំអង្គផ្ទុកទិន្នន័យនោះកើនឡើង។ ពិតជាអស្ចារ្យណាស់មែនទេ?!

 

enhanced-buzz-24769-1459443424-11

 

7. អ្នកអាចធ្វើតាមវិធីនេះតាម ជំហានទី 2 រហូតដល់ ជំហានទី 5 ម្ដងហើយម្ដងទៀត ដើម្បីឲ្យទំហំរបស់អង្គផ្ទុកទិន្នន័យរបស់អ្នកកាន់តែកើនឡើង។ ចំពោះ iPhone 5S នៅក្នុងឧទាហរណ៍នេះ វាអាចមានប្រសិទ្ធភាពចំនួន 3 ដង។

 

grid-cell-23871-1459443698-4
grid-cell-23871-1459443700-9

 

គ្មាននរណាដឹងថា ហេតុអ្វីបានជាវិធីនេះ អាចធ្វើឲ្យអង្គផ្ទុកទិន្នន័យរបស់ iPhone ឬ iPad របស់អ្នកកើនឡើងបែបនេះទេ ក៏ប៉ុន្តែវាគឺជារឿងល្អមួយសម្រាប់អ្នកដែលប្រើប្រាស់ iPhone និង iPad ហើយកំពុងតែជិតអស់កន្លែងផ្ទុកឯកសារនៅក្នុងឧបករណ៍ Apple របស់ពួកគេ។ ដូច្នេះ សូមរីករាយជាមួយការកើនឡើងនៃអង្គផ្ទុកទិន្នន័យរបស់ឧបករណ៍ iOS របស់អ្នក ជាមួយនឹងវិធីមួយនេះ ហើយបើសិនជាអ្នកធ្វើតាមវិធីនេះ ទទួលបានប្រសិទ្ធភាពឬក៏អត់នោះ សូមផ្ដល់ជាយោបល់នៅក្នុង Comment ខាងក្រោមផង។

អានបន្ត

882

គំរូ iPhone ម៉ូដែលថ្មីជាមួយសំបកកញ្ចក់កោងអេក្រង់ប្រភេទ AMOLED ទំហំ 5.8 អ៊ីញ អាចនឹងបង្ហាញខ្លួននៅឆ្នាំ 2017

បច្ចេកវិទ្យា

29/03/2016

iPhone-5se-iPhone-7-concept-Curved-image-007

 

ក្រុមហ៊ុន Apple មានផែនការនឹងបង្ហាញទូរស័ព្ទ iPhone ម៉ូដែលថ្មីដែលមានគុណភាពខ្ពស់នៅឆ្នាំ 2017 ខាងមុខនេះ ដែលមានសំបកកញ្ចក់កោងជាលក្ខណៈ sport និងអេក្រង់ប្រភេទ AMOLED ទំហំ 5.8 អ៊ីញ ដែលជាការរចនាម៉ូដថ្មីរបស់ខ្លួនពី iPhone ដែលស្រោបអាលុយមីញ៉ូមនាពេលបច្ចុប្បន្ន ។

ក្នុងលិខិតមួយទៅកាន់អ្នកវិនិយោគដែលទទួលបានដោយ AppleInsider, លោក Ming-Chi Kuo ជាអ្នកវិភាគរបស់ក្រុមហ៊ុន KGI បានឱ្យដឹងថា ការរចនាទូរស័ព្ទ iPhone ថ្មីនេះគឺស្រដៀងគ្នាទៅនឹងទូរស័ព្ទ iPhone 4/4S ដែលមានកញ្ចក់លក្ខណៈ “glass sandwich” ប៉ុន្តែជំនួសឱ្យបន្ទះក្រាស់រាបស្មើរ ហើយក្រុមហ៊ុន Apple នឹងប្រើបន្ទះកោងទាំងសងខាងនៅលើឧបករណ៍នេះ។ ជាលើកដំបូង មួយផ្សេងទៀត ក្រុមហ៊ុន Apple បានផ្លាស់ប្តូរបច្ចេកវិទ្យាទៅជាអេក្រង់ប្រភេទ AMOLED ដើម្បីឱ្យដឹងថាជាគំរូរចនាថ្មី។ លោក Kuo រំពឹងថាក្រុមហ៊ុន Apple នឹងជ្រើសរើសយកកញ្ចក់សម្រាប់ការរចនាថ្មីរបស់ខ្លួនដែលជាសម្ភារៈងាយស្រួលធ្វើពុម្ព និងងាយស្រួលក្នុងការរចនាម៉ូដអោយកាន់តែ ស្តើង និង មានពន្លឺភ្លឺល្អ។ មិនតែប៉ុណ្ណោះវានឹងមានជម្រើសផ្សេងទៀតរួមមាន ប្លាស្ទិច និង សេរ៉ាមិចជាដើម។

ទូរស័ព្ទ iPhone ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple ត្រូវបានរំពឹងថានឹងរួមបញ្ចូល wireless charging (សាកថ្មឥតខ្សែ) និងបច្ចេកវិទ្យាការទទួលស្គាល់ជីវមាត្រថ្មីដូចជាការស្កេន មុខ និង ប្រស្រីភ្នែក ដោយតាមរយៈកាមេរ៉ាមុខ។ ក្រុមហ៊ុន Apple ជាម្ចាស់លើប៉ាតង់ បច្ចេកវិទ្យាការទទួលស្គាល់មុខដែលមានសុវត្ថិភាព ហើយប្រហែលជាមិនមែនជាការចៃដន្យទេ ក្រុមហ៊ុននេះទើបតែទិញយកក្រុមហ៊ុន Faceshift ដែលជាក្រុមហ៊ុនឯកទេសខាងបង្កើតកម្មវិធីចំណាំមុខ, Emotient និង real-time 3D rendering firm នាពេលថ្មីៗនេះ។

 

iphone-6-curved-display-1

 

យើងនៅមិនទាន់ប្រាកដនៅឡើយថា ទូរស័ព្ទថ្មីនេះនឹងស្ថិតនៅចំណាត់ថ្នាក់នៅក្នុងត្រកូលទូរស័ព្ទ iPhone ឬទេ ប៉ុន្តែលោក Kuo បានព្យាករណ៍ថារឿងពីរដែលអាចធ្វើបាន។ អ្នកវិភាគជឿថាក្រុមហ៊ុន Apple ទំនងជានឹងដាក់ទូរស័ព្ទ iPhone ទំហំ 5.8 អ៊ីញ ប្រភេទ AMOLED ម៉ូដែលជាការជំនួសសម្រាប់ម៉ូដែលអេក្រង់បច្ចុប្បន្ន TFT – LCD ទំហំ 5.5 អ៊ីញ ប៉ុន្តែប្រសិនបើក្រុមហ៊ុននេះមិនអាចផ្គត់ផ្គង់អេក្រង់ប្រភេទ AMOLED បាន ទូរស័ព្ទនេះអាចចាប់ផ្តើមជាផលិតផលតម្លៃថ្លៃបំផុតក្នុងឆ្នាំ 2017 សំរាប់ត្រកូល iPhone។

លោក Kuo បាននិយាយថា: « ប្រសិនបើការផ្គត់ផ្គង់បន្ទះប្រភេទ AMOLED គឺគ្រប់គ្រាន់ យើងជឿថាវាទំនងជារឿងដំបូងដែលនឹងកើតឡើងក្នុងករណីដែលគំរូប្រភេទ AMOLED ទំហំ 5.8 អ៊ីញ នឹងជំនួសទាំងស្រុងដោយប្រភេទ TFT-LCD ទំហំ 5.5 អ៊ីញ សំរាប់ iPhone »។

ក្រុមហ៊ុន Apple មានពាក្យចចាមអារាមជាច្រើនឆ្នាំមកហើយ ដើម្បីផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យា AMOLED នេះ ប៉ុន្តែក្រុមហ៊ុនផលិតអេក្រង់ជាធម្មតាគ្រាន់តែ មិនបានផ្តល់នូវការផ្គត់ផ្គង់ទិន្នផលសម្រាប់ផលិតផលដែលលក់បានរាប់រយលានគ្រឿងជារៀងរាល់ឆ្នាំ។ លោក Kuo ខ្លួនគាត់ផ្ទាល់បានឱ្យដឹងថាទូរស័ព្ទ iPhone ដែលបំពាក់អេក្រង់ប្រភេទ AMOLED និងមិនមកដល់រហូតដល់ដើមឆ្នាំ 2019 ។ ហើយក៏មានពាក្យចចាមអារាម 1 ទៀតកាលពីខែតុលាបានអះអាងថាក្រុមហ៊ុន Apple បានបង្ហាញទូរស័ព្ទ iPhone គំរូអេក្រង់ OLED  ប្រភពពីក្រុមហ៊ុន Samsung។

Model ដែលពិសេស បើគិតពីព្រឹត្តិការណ៍ Keystone នៅក្នុងត្រកូល iPhone ឆ្នាំ 2017 ត្រូវបានគេរំពឹងថានឹងរក្សាក្រុមហ៊ុន Apple នៅក្នុងការប្រណាំងប្រជែងជាមួយនឹងដៃគូប្រកួតប្រជែងដែលប្រើប្រាស់វត្ថុធាតុដើម ដូចគ្នានេះដែរសំរាប់ស្មាតហ្វូនកំពូលរបស់ពួកគេ។

 

 

អានបន្ត

3694

របៀបនៃការបង្កើត Apple ID នៅក្នុង iPhone ឬ iPad របស់អ្នក

សង្គម

27/03/2016

បើសិនជាអ្នកមាន iPhone ឬ iPad អ្នកនឹងដឹងហើយថា Apple ID គឺជាអ្វី។ Apple ID គឺជាគណនីយមួយដែលអ្នកប្រើក្នុង iPhone ឬ iPad របស់អ្នក ដើម្បីទិញ ឬ ដោនឡូដ app និងហ្គែម និងធ្វើអ្វីផ្សេងៗទៀតជាច្រើននៅក្នុងឧបករណ៍ Apple របស់អ្នក និយាយឲ្យខ្លីដើម្បីប្រើប្រាស់ iPhone ឬ iPad របស់អ្នកឲ្យបានអស់ពីលទ្ធភាពរបស់វា គឺអ្នកត្រូវមាន  Apple ID។ អ្នកនឹងត្រូវការ Apple ID សម្រាប់ប្រើប្រាស់ iCloud, សម្រាប់ទិញចម្រៀង និងរបស់ផ្សេងៗដូចជាសៀវភៅពីក្នុង iTunes, និងសម្រាប់ទិញឬដោនឡូដកម្មវិធីពីក្នុង App Store ហើយអ្នកក៏នឹងត្រូវការ Apple ID ផងដែរ បើសិនជាអ្នកចង់ប្រើសេវាកម្មផ្សេងនៅក្នុងឧបករណ៍ Apple របស់អ្នកដូចជា Facetime ឬ iMessage។ និយាយរួមទៅ ដើម្បីប្រើឧបករណ៍ Apple របស់អ្នកឲ្យអស់ពីសក្ដានុពលភាពរបស់វា អ្នកត្រូវតែមាន Apple ID ហើយជារបស់អ្នកផ្ទាល់ផងដែរ មិនគួរប្រើរួមគ្នាជាមួយបងប្អូន ឬអ្នកណាផ្សេងនោះទេ។ ហើយបើសិនជាអ្នកនៅមិនទាន់ដឹងថាគួរបង្កើត Apple ID យ៉ាងម៉េចនោះ អ្នកមកអានអត្ថបទនេះត្រូវហើយ ដោយនៅក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់ពីវិធីយ៉ាងងាយស្រួលក្នុងការបង្កើត Apple ID នៅក្នុង iPhone ឬ iPad របស់អ្នកផ្ទាល់តែម្តង។

 

icloud_signin_settings_hero

 

របៀបនៃការបង្កើត Apple ID ថ្មីនៅក្នុង iPhone ឬ iPad របស់អ្នកផ្ទាល់៖

1. បើកដំណើរការ Setting App នៅក្នុង iPhone ឬ iPad របស់អ្នក។

2. ចុចលើ iCloud

3. ចុចលើ Get a Free Apple ID

4. ដាក់បញ្ចូលនូវថ្ងៃខែឆ្នាំកំណើត និងឈ្មោះរបស់អ្នក រួចហើយចុចលើពាក្យថា Next ដែលស្ថិតនៅផ្នែកខាងលើ និងជ្រុងខាងស្តាំនៃអេក្រង់

5. នៅក្នុងអេក្រង់បន្ទាប់ គេនឹងមានសួរឲ្យអ្នកដាក់បញ្ជូលនូវ e-mail របស់អ្នក ហើយអ្នកអាចជ្រើសរើសបានរវាង ការដាក់ e-mail របស់អ្នកដែលអ្នកមានស្រាប់ (Use your current email address) និងការបង្កើតនូវ iCloud email ថ្មីតែម្ដង (Get a free iCloud email address)។ ជម្រើសគឺជារបស់អ្នក ហើយបន្ទាប់ពីអ្នកបានជ្រើសរួចហើយ សូមចុច Next ម្ដងទៀត

6. បើអ្នកជ្រើសរើសយកការបង្កើត ID ថ្មីដោយការបង្កើត iCloud email ថ្មី សូមជ្រើសថាតើអ្នកចង់ឲ្យ iCloud email របស់អ្នកមើលទៅយ៉ាងម៉េច (example@icloud.com) ហើយបន្ទាប់មកចុច Next

7. ចុចលើពាក្យថា Create នៅក្នុងអេក្រង់បន្ទាប់

8. តែបើសិនជាអ្នកជ្រើសរើសយកការប្រើប្រាស់ email របស់អ្នកស្រាប់ អ្នកនឹងត្រូវបានគេសួរឲ្យទៅឆែកមើល email របស់អ្នកនោះ ដែលពេលនោះអ្នកនឹងឃើញមានសារមួយទើបតែត្រូវបានផ្ញើរចូលមក ហើយសូមចុចលើ Link ដែលមាននៅក្នុងសារនោះ ដើម្បីបញ្ជាក់ថាវាពិតជា email របស់អ្នកពិតមែន។ បន្ទាប់ពីមក អ្នកអាចធ្វើតាមអ្វីដែលគេប្រាប់ នោះជាការស្រេច។

9. សម្រាប់វិធីសាស្ត្រទាំងពីរខាងលើ អ្នកក៏នឹងត្រូវបានគេតម្រូវឲ្យដាក់បញ្ចូលនូវ Password ផងដែរ។ ពួកខ្ញុំសូមឲ្យយោបល់ថា ដើម្បីជៀសវាងកុំឲ្យមានគេអាច hack ឬលួចយក Apple ID របស់អ្នកបាន អ្នកគួរតែដាក់ password ដែលរឹងមានបំផុត ដោយមានរួមបញ្ចូលគ្នាទាំង អក្សរតូច អក្សរធំ លេខ និងសញ្ញា នៅក្នុង password នោះ។

 

sign_up_apple_id_howto_2

 

សូមអបអរសាទរ!!! អ្នកឥឡូវមាន Apple ID ផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកអាចប្រើប្រាស់ iPhone ឬ iPad របស់អ្នកបានឲ្យអស់ពីសក្ដានុពលរបស់វាហើយ។ សូមរីករាយក្នុងការប្រើប្រាស់ឧបករណ៍ Apple របស់អ្នក។

 

 

អានបន្ត

1149

រូបថតអះអាងនៃផ្ទៃខាងក្រោយរបស់ទូរស័ព្ទ iPhone 7

បច្ចេកវិទ្យា

20/03/2016

iPhone-7-Plus-leak

ជាការប្រសើរណាស់ ប្រិយមិត្តនៅសល់តែ 6 ខែទៀតទេក្នុងការប្រកាសចេញ ជាផ្លូវការទូរស័ព្ទ iPhone 7 ។រហូតមកដល់ពេលនេះយើងបានលឺថា iPhone ជំនាន់ថ្មីនេះអាចនិងមិនមានរន្ធដោត ​​កាស  ចាប់តាំងពីក្រុមហ៊ុន Apple បានរាយការណ៍ថាដើម្បីធ្វើឱ្យឧបករណ៍នេះ ស្តើងពួកគេនឹងយកចេញរន្ធដោត កាសស៊េរីចាស់និង  អនុញ្ញាតឱ្យកាស ត្រូវបានតភ្ជាប់តាមរយៈ Lightning port ដែលជាកម្មសិទ្ធិរបស់ខ្លួន។ យើងបានទទួលដំណឹងបែកធ្លាយបន្តិចបន្តួចអំពី “dual sensor” កាមេរ៉ា។

រូបថតអះអាងពីអ្វីដែលត្រូវបានសន្មតថាជាបន្ទះខាងក្រោយទូរស័ព្ទ iPhone 7 Plus បានបង្ហាញយើងថា sensor (ឧបករណ៍ចាប់សញ្ញា) របស់កាមេរ៉ាទាំងពីរ អាចជាការពិត។លក្ខណៈពិសេសថ្មីមួយទៀតដែលយើងអាចមើលឃើញនៅលើរូបថតនេះគឺមានការកែប្រែទៅក្នុងក្បាលអង់តែន (ដែលយើងបានឃើញការរៀបចំថ្មីនេះនៅក្នុងរូបថតផ្សេងទៀត) ហើយហាក់ដូចជាមានចំណុចភ្ជាប់3 ដែលជា Smart Connector ផ្នែកខាងក្រោមនៃទូរស័ព្ទនេះ។

កាមេរ៉ាភ្លោះពីរនឹងក្លាយជាឧបករណ៍ផ្តាច់មុខសំរាប់តែទូរស័ព្ទ iPhone 7 Plus ឬក៏ខ្លួននឹងរកវិធីសាស្រ្តសំរាប់ iPhone 7 រហូត ហើយយើងមិនដឹងថាទូរស័ព្ទ iPhone នេះប្រើប្រាស់ Smart Connector សម្រាប់អ្វីឡើយ។ Smart Connector ត្រូវបានគេណែនាំជាមួយ iPad Pro និងត្រូវបានប្រើដើម្បីភ្ជាប់វាទៅ Smart Keyboard (ក្តាចុចឆ្លាតវៃ) ។វាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Apple ដែលមានការតភ្ជាប់ជាលក្ខណៈស្ដង់ដារ មួយផ្សេងទៀត ដែលអនុញ្ញាតសម្រាប់ data និង power ទាំងពីរ ត្រូវបានផ្ទេររវាងឧបករណ៍ពីរ។ការលេចធ្លាយរបស់ iPad Air 3 នេះបានបង្ហាញឱ្យដឹងថា ផលិតផលថ្មីនេះនឹងមានចំណុចទាំងបីរបស់ខ្លួននៅលើផ្នែកម្ខាងផងដែរ ។

ជាអកុសល រូបថតដែលបានលេចធ្លាយនោះមិនអនុញ្ញាតឱ្យយើងមើលឃើញថាប្រសិនបើមាន រន្ធកាស នៅផ្នែកខាងក្រោមនៃទូរស័ព្ទមានឬមិនមាន ប៉ុន្តែប្រសិនបើវាត្រូវបានបំបាត់ តើ Smart Connector ពិតជាសម្រាប់ប្រភេទថ្មីនៃ កាសឬ ? ហើយតើអ្វីទៅដែលក្រុមហ៊ុន Apple នឹងដាក់នៅក្នុងកន្លែងបំបាត់រន្ធកាស 3.5mm ? មានរបាយការណ៍ខ្លះបាននិយាយវាជា speaker ទីពីរ ។

 

3

 

អានបន្ត