MENU

Apple
Tag Archive

785

iPhone 7 អាចនឹងដាក់លក់នៅថ្ងៃទី 16 ខែ កញ្ញា

បច្ចេកវិទ្យា

27/07/2016

iphone-7-vs-iphone-6s-NowhereElse-000

 

បើតាមលោក Evan Blass បានអោយដឹងថា ប្រភពពីឧស្សាហកម្មមួយដែលល្បីឈ្មោះបានអះអាងថាទូរស័ព្ទ iPhone ស៊េរីឆ្នាំ 2016 ថ្មីនេះ (iPhone 7) នឹងចាប់ផ្តើមដាក់លក់នៅងៃទី 16 ខែ កញ្ញា នេះហើយ ។ ការដាក់លក់នេះគឺលឿនជាងម៉ូដែលជំនាន់មុនបន្តិចហើយ ហើយវាពិតជាមិនមានពេលវេលាច្រើនសម្រាប់ការប្រកាសមួយនេះឡើយ ។ ប្រសិនបើក្រុមហ៊ុន នឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី 16 ខែ កញ្ញា ជាការពិតនោះ ព្រឹត្តិការណ៍សម្ពោធជាផ្លូវការនឹងប្រព្រឹត្តនៅថ្ងៃទី 6 ខែកញ្ញា ចំនែកការបញ្ជាទិញមុននឹងចាប់ផ្តើមនៅថ្ងៃទី 9 ខែកញ្ញា ។

 

iphone-7-vs-iphone-6s-NowhereElse-004

 

មូលហេតុដែល Apple កែប្រែកាលវិភាគនេះគឺដើម្បីឆ្លើយតបទៅនឹង វត្តមានរបស់ Samsung Galaxy Note 7 ដែលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី 2 ខែសីហា ខាងមុខនេះ ។

អានបន្ត

740

លេចចេញវីដេអូរបស់ iPhone 7 ដែលមិនមានរន្ធដោតកាស 3.5mm

បច្ចេកវិទ្យា

15/07/2016

ខណៈពេលដែលយើងនៅសល់ពេលប្រហែលពីរខែទៀតមុនពេលដែល ក្រុមហ៊ុន Apple ដាក់បង្ហាញ ទូរស័ព្ទ iPhone 7 ជាផ្លូវការ ហើយវាត្រូវបានបង្ហាញឲ្យកាន់តែច្បាស់ថា ឧបករណ៍នេះនឹងមិនត្រូវបានបំពាក់រន្ធដោតកាស 3.5mm នោះទេ។ នេះជាការបង្ហាញចុងក្រោយបំផុតនៃ វីដេអូរយៈពេល 6 វិនាទី នៅលើ Weibo ដែលបង្ហាញពី Case របស់ទូរស័ព្ទ iPhone 7 ចំនួនពីរ ហើយនៅពេលដែលកាមេរ៉ាថតផ្នែកខាងក្រោមនៃ Case យើងឃើញថា រន្ធដោតកាសត្រចៀករបស់ទូរស័ព្ទជំនាន់ថ្មីនេះ មិនមានទៀតឡើយ ។

 

Screenshot-2016-02-16-at-14.14.03-1200x484

 

មូលហេតុដែល Apple លុបបាត់រន្ធដោតកាសដោយសារពួកគេចង់បង្កើនទំហំថាមពលថ្ម ឬក៏ធ្វើអោយទូរស័ព្ទនេះកាន់ស្តើងជាងមុន ចំនែកឯរន្ធដោតកាសនេះនឹងជំនួសដោយការបន្ថែម speaker មួយទៀត ។

 

ខាងក្រោមនេះជាវីដេអូបង្ហាញពី Case របស់ iPhone 7 :

 

https://youtu.be/UVe75dUzwvM

 

តើអ្នកគិតយ៉ាងណាចំពោះការលុបបំបាត់រន្ធដោតកាសនេះ?

អានបន្ត

990

លេចចេញរូបភាពផ្នែកខាងក្រោយរបស់ iPhone 7 កាន់តែច្បាស់

បច្ចេកវិទ្យា

12/07/2016

ខែកញ្ញា កាន់តែខឹតជិតមកដល់ ចំនែកឯចំនួននៃការលេចធ្លាយពត៌មាននិងរូបភាព ស្មាតហ្វូនបន្ទាប់របស់ ក្រុមហ៊ុន Apple ក៏កាន់តែច្រើនឡើង ។ ហើយកាលពីព្រឹកមិញនេះ ផ្ទាំងរូបភាពមួយដែលលេចចេញពី ចង្កោមគេហទំព័ររបស់ប្រទេសចិន បានបែកធ្លាយសាជាថ្មីម្តងទៀតនូវរូបភាពផ្នែកខាងក្រោយរបស់ iPhone 7 ។

 

iphone-7-back

 

រូបភាពនេះក៏បានបង្ហាញច្បាស់ដែរថា កញ្ចក់ (lens) កាមេរ៉ារបស់វាមានទំហំធំជាងមុន ហើយខ្សែបន្ទាត់ពណ៌សដែលនៅផ្នែកខាងក្រោយរបស់ iPhone នោះគេហៅថា ខ្សែបន្ទាត់អង់តែន (antenna line) ក៏ត្រូវបានផ្លាស់ប្តូរទៅ ខាងលើ និង ខាងក្រោម នៃតួខ្លួនរបស់ទូរស័ព្ទផងដែរ បើធៀបទៅនឹង iPhone 6 និង iPhone 6s ជំនាន់មុន ។

 

160525-iphone-7_0

 

បើតាមពាក្យចចាមអារ៉ាមចុងក្រោយបំផុតបានអោយដឹងថា  ក្រុមហ៊ុន Apple អាចនឹងត្រូវបានបន្ថែម បច្ចេកវិទ្យាការពារការជ្រាបទឹក លើទូរស័ព្ទ iPhone 7 ដូច្នេះវាអាចជាហេតុផលមួយក្នុងការផ្លាស់ប្តូរខ្សែបន្ទាត់អង់តែនដែរ ។

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការវិភាគតាមរូបភាពនិងពត៌មានខ្លះៗដែលទទួលបានតែប៉ុណ្ណោះ ដូច្នេះបើប្រិយមិត្តចង់ដឹងនៅរូបរាងនិងលក្ខណៈពិសេសរបស់ iPhone ជំនាន់ថ្មីនេះ មានតែរង់ចាំនូវការប្រកាសជាផ្លូវការទាំងអស់គ្នា ។

អានបន្ត

1246

iPhone 7 និងបន្ថែមពណ៌មួយទៀតគឺ “ពណ៌ទឹកប៊ិចចាស់” ឬ “Deep Blue”

បច្ចេកវិទ្យា

29/06/2016

យោងតាមពត៌មានបណ្ដាញសង្គម របស់ប្រទេសជប៉ុន Macotakara បានអោយដឹងថា ក្រុមហ៊ុន Apple កំពុងតែគិតពិចារណាបន្ថែមពណ៌ថ្មីសម្រាប់ iPhone 7 របស់ខ្លូននាពេលខាងមុខនេះ ដែលមានពណ៌ស្រដៀងទៅនិង iPhone 5 ម៉ូដែលពណ៌ខ្មៅដែលបានបញ្ចេញកាលពី 3 ជំនាន់មុនរួចមកហើយ ។

 

27021489983_0d1e28ff8c_b

 

និយាយពី ពណ៌ប្រផេះ (space gray) បានបង្ហាញខ្លួនជាលើកដំបូងនៅលើ ទូរស័ព្ទ iPhone 5s នៅក្នុងឆ្នាំ 2013 ហើយប៉ុន្មានឆ្នាំមកនេះយើងបានឃើញថា Apple បានបញ្ចេញពណ៌ផ្សេងគ្នានៅលើទូរស័ព្ទរបស់ខ្លួនដូចជា ពណ៌មាស និងពណ៌មាសផ្កាឈូកជាដើម។ ហើយបើប្រៀបធៀប នាឡិកា Apple Watch Sport ពណ៌ប្រផេះវិញគឺវាមានពណ៌ក្រមៅជាង ទូរស័ព្ទ iPhone 6s ដែលជាម៉ូដែលពណ៌ប្រផេះដូចគ្នាផងដែរ ដូច្នេះពណ៌របស់ឧបករណ៍នីមួយៗមានភាពខុសគ្នាបន្តិចបន្តួច។

 

264618

 

បើតាមប្រភព Macotakara បានរាយការណ៍ថា ក្រុមហ៊ុន Apple នឹងបន្ថែមជំរើសពណ៌មួយទៀតគឺ “ពណ៌ទឹកប៊ិចចាស់” ឬ “Deep Blue” សំរាប់ iPhone បន្ទាប់របស់ខ្លួន ។ ហើយ Apple ត្រូវបានគេរំពឹងថានឹងរក្សាជំរើសពណ៌ផ្សេងទៀតដ៏ដែល ដូចជា ពណ៌ប្រផេះ (space gray), ពណ៌មាស (gold), ពណ៌មាសផ្កាឈូក (rose gold) និង ពណ៌ទឹកប្រាក់ (silver) ។ ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ជំនាន់ក្រោយនេះនឹងប្រកាសជាផ្លូវការ នៅខែកញ្ញាខាងមុខនេះ រួមជាមួយនឹងប្រព័ន្ធដំណើរការ iOS 10 ។

 

តើប្រិយមិត្តយល់យ៉ាងណាលើ iPhone ជំនាន់ក្រោយដែលមានពណ៌ទឹកប៊ិចចាស់នេះ ?

អានបន្ត

សម្បកទូរស័ព្ទ iPhone ពិសេស មានទាំងថ្ម និងអង្គចងចាំបន្ថែមពី SanDisk

បច្ចេកវិទ្យា

24/06/2016

ប្រសិនបើអ្នកគិតថា អង្គចងចាំទូរស័ព្ទ iPhone សំណព្វរបស់អ្នកតូចពេក ឬវាមិនមានលទ្ធភាពគ្រប់គ្រាន់សំរាប់ផ្ទុកនូវរាល់ឯកសារផ្សេងៗ របស់អ្នកបាន ឥឡូវនេះ SanDisk បានស្វែងរកវិធីដោះស្រាយបញ្ហាទាំងនេះជូនអ្នកបានហើយ។ កាលពីថ្មីៗកន្លងមកនេះ SanDisk បានដាក់បង្ហាញនូវ Case សម្បកទូរស័ព្ទដៃសំរាប់ iPhone ដែលមានឈ្មោះថា iXpand Memory Case ហើយវាគឺជាប្រភេទសម្បក iPhone ដែលមានឈីបអង្គចងចាំនៅខាងក្នុងសំរាប់តភ្ជាប់ជាមួយនឹង Lightning Port ដែលវាមានសមត្ថភាព អាចឲ្យទូរស័ព្ទស្មាតហ្វូនរបស់យើងមួយនេះ បង្កើនអង្គចងចាំបានចំនួនយ៉ាងច្រើន ដោយមិនចាំបាច់តភ្ជាប់ជាមួយនឹង Flash បន្ថែមពីក្រៅនោះឡើយ។

 

ixpand-memory-case

download

 

ដើម្បីផ្ទុកឯកសារចូលទៅក្នុង iXpand Memory Case យើងចាំបាច់ត្រូវតែតម្លើងកម្មវិធី App របស់វា ដើម្បីទាញឯកសារនាៗរបស់យើងដូចជា រូបថត វីដេរអូ និងចំរៀង ចូលទៅក្នុងអង្គចងចាំរបស់  iXpand ដោយស្វ័យប្រវត្ត។ សំរាប់ពេលបច្ចុប្បន្ន iXpand Memory Case អាចប្រើប្រាស់បានតែជាមួយនឹង iPhone 6 និង iPhone 6s តែប៉ុណ្ណោះ រីឯ iPhone 6 Plus និង iPhone 6s Plus ដែលមានទំហំធំនោះគឺនៅមិនទាន់មាននៅឡើយទេ តែវាអាចនឹងមាននៅពេលឆាប់ៗខាងមុខនេះ។ ជាមួយនឹង iXpand Memory Case យើងអាចជ្រើសរើសទំហំអង្គចងចាំបានដូចជា 32GB, 64GB និង 128GB ក្នុងតម្លៃ $59, $99 និង $129។ ក្រៅពីនេះយើងក៏មានជម្រើសពណ៌ជាច្រើនសំរាប់សម្បកស្មាតហ្វូនប្រភេទសនេះផងដែរ ដូចជា ពណ៌ក្រហម ផ្ទៃមេឃ ប្រផេះ និងបៃតងខ្ចី ជាដើម។ ជាចុងក្រោយ សម្បកស្មាតហ្វូននេះក៏មានជម្រើសបន្ថែមទៅលើថាមពលថ្មដែលមានទំហំ 1900mAh ដោយអ្នកគ្រាន់តែចំណាយប្រាក់ $40 បន្ថែមពីលើនេះតែប៉ុណ្ណោះ។

 

sandisk-external-battery-pack

 

Tamaños-de-almacenamiento-iXpand

 

អានបន្ត

ស៊ុមស្លាកលេខដែលមានកាមេរ៉ា​ PEARL សំរាប់ផ្តល់ភាពងាយស្រួលក្នុងការចតរថយន្ត

យានយន្ត

22/06/2016

ក្នុងមួយរយៈពេលថ្មីៗ កន្លងទៅនេះ ធ្លាប់មានពត៌មាន និងពាក្យចចាមអារាមជាច្រើន បានលេចឡើងអំពីការចាប់ផ្តើមបង្កើតផលិតផលថ្មីរបស់ Apple នៅក្នុងវិស័យរថយន្ត។ យោងតាមពត៌មានជាក់លាក់ ពីក្រុមហ៊ុន Apple នូវមិនទាន់បាន បង្ហាញអំពីគម្រងរបស់ពួកគេ អំពីកិច្ចការបង្កើត និងផលិតនៅក្នុងវិស័យរថយន្ត នៅឡើយទេ ប៉ុន្តែកាលពីម្សិលមិញនេះ មានលេចចេញនូវពត៌មានយ៉ាងច្បាស់ការមួយថា អ្នកដែលធ្លាប់ធ្វើការនៅក្រុមហ៊ុន APPLE ពីមុនបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Pearl។

C22904c02A_iphone_sRGB_smp-1024x768

 

Pearl គឺជាស៊ុមស្លាកលេខរថយន្តមួយប្រភេទ ដែលត្រូវបានអ្នកផលិត ជ្រើសរើសយកប្រភេទលោហៈធាតុអាលុយមីញ៉ូម ដ៏រឹងមាំ ដើម្បីឲ្យវាមានអាយុការប្រើប្រាស់បានយូរ និងមានភាពធន់ទៅនឹងគ្រប់អាកាសធាតុ និងបរិយាកាស។ ស៊ុមស្លាកលេខអាលុយមីញ៉ូមនេះ ត្រូវបានគេបំពាក់មកជាមួយនូវប្រភេទកាមេរ៉ា 180 ដឺក្រេ កម្រិតច្បាស់ចំនួនពីរ ជាមួយនឹងដុំឧបករណ៍បញ្ជារ សំរាប់ភ្ជាប់ផ្ទាល់ជាមួយនឹង port ខួរក្បាលកុំព្យូទ័ររបស់រថយន្តតែម្តង។ ការបញ្ជូនពត៌មាន និងរូបភាព របស់កាម៉េរា ទៅដុំបញ្ជារ និងទូរស័ព្ទដៃស្មាតហ្វូន របស់យើង គឺធ្វើឡើងតាមរយៈប្រព័ន្ធតរភ្ជាប់ឥតខ្សែរ wireless ជាមួយនឹងការសាកថាមពលថ្មពេញមួយថ្ងៃសំរាប់ការប្រើប្រាស់បានមួយសប្តាហ៍ ដែលបានមកពីបន្ទះសូឡាមាននៅលើស៊ុមស្លាកលេខរថយន្តអាលុយមីញ៉ូម ដ៏រឹងមាំនេះ។

pearl_3.0

 

កាមេរ៉ានឹងចាប់ផ្តើមបង្ហាញរូបភាពឡើង នៅពេលដែលយើងធ្វើការបញ្ជាររថយន្តថយក្រោយ ហើយវានឹងបិទចោលទៅវិញ នៅពេលដែលយើងចាប់ផ្តើមបើកបរទៅមុខ ក្នុងល្បឿនលឿនជាង 16 គីឡូម៉ែត្រក្នុងមួយម៉ោង។ យើងនឹងទទួល និងមើលឃើញវីដេអូរ ដែលបង្ហាញអំពីទីតាំងខាងក្រោយរបស់រថយន្តយើង តាមរយៈទូរស័ព្ទដៃស្មាតហ្វូនរបស់យើង ហើយវីដេអូរនោះក៏អាចបង្ហាញរូបភាពជាលក្ខណៈបញ្ឈរ ជាមួយនឹងសមត្ថភាពអាចធ្វើការ zoom ពង្រីកបានពីរដង ឬជាលក្ខណៈផ្តេក ទៅតាមការបញ្ជាររបស់យើង។ ក្រៅពីនេះ វាក៏មានផ្តល់ដំណឹងជាសំលេងឲ្យយើងមានដឹង និងមានការប្រុងប្រយ័ត្នផងដែរ តាមរយៈសំលេងពីរប្រភេទ ដោយសំលេងប្រភេទទីមួយគឺផ្តល់ដំណឹងឲ្យយើងដឹងថា មានរថយន្ត ឬមនុស្សកំពុងតែឆ្លងកាត់ខាងក្រោយយើង និងសំលេងមួយប្រភេទទៀតគឺប្រាប់ឲ្យយើងឈប់ ដើម្បីកុំឲ្យមានការប៉ះពាលជាមួយរថយន្តដែលនៅខាងក្រោយ។

pearl-640

 

យើងអាចនិយាយបានថា ឧបករណ៍មួយនេះគឺនឹងត្រូវបានគេគាំទ្រយ៉ាងខ្លាំង ជាពិសេសអ្នកដែលកំពុងតែប្រើប្រាស់រថយន្តដែលមិនមានភ្ជាប់មកជាមួយនឹងកាមេរ៉ាខាងក្រោយរថយន្ត ឬរថយន្តដែលមានសេរ៊ីចាស់ ហើយទាំងអស់នេះគឺ ដោយសារតែ គុណភាពដ៏ល្អ បច្ចេកវិទ្យាដ៏ទំនើប និងភាពងាយស្រួលក្នុងការប្រើប្រាស់នៃឧបករណ៍មួយនេះផងដែរ។ សំរាប់ការបញ្ជាក់អំពីតម្លៃរបស់វានោះ គឺវានឹងត្រូវបានគេដាក់លក់នៅក្នុងតម្លៃប្រហាក់ប្រហែល 500 ដុល្លាសហរដ្ឋអាមេរិក។

 

អានបន្ត

730

iOS 10 ពេលនេះអាច Jailbreak បានហើយប៉ុន្តែ…

បច្ចេកវិទ្យា

18/06/2016

ប្រព័ន្ធដំណើរការ iOS 10 beta 1 បានបញ្ចេញសំរាប់ក្រុម developer រូចហើយ និងក្រុម iH8sn0w បាន jailbroken បានសំរេចនូវ version beta ដំបូងនេះនៃ iOS 10 មិនតែប៉ុណ្ណោះថែមទាំងមាន វីដេអូ បញ្ជាក់ទៀតផង ។ ពួក Hacker ដែលនៅក្នុង វីដេអូនេះ ទទួលជោគជ័យការ jailbeak ទូរស័ព្ទ iPhone 5 ដែលដំណើរការ cydia នៅលើ iOS 10 ដោយគ្មានរបាយការណ៍ គាំង ឬ error ឡើយ ។

 

Screen Shot 2016-06-18 at 9.39.10 PM

 

ខណៈពេលនេះគឺនៅតែគ្មានការ Jailbreak ពិតប្រាកដសម្រាប់ version ចុងក្រោយបំផុតនៃ ប្រព័ន្ធដំណើរការ iOS 9.3.2 ហើយជាមួយនេះដែរ ក្រុមហ៊ុន Apple កំពុងតែរៀបចំសម្រាប់ការចេញ iOS 9.3.3 ផងដែរ អ្នកអាចនឹងត្រូវរង់ចាំរហូតដល់ប្រព័ន្ធដំណើរការ iOS 10 បានចេញជាសាធារណៈមុនពេលដែលអាច ដំឡើង jailbreak បាន ។

ខាងក្រោមនេះជាវីដេអូបង្ហាញពីការ Jailbreak :

 

 

បើទោះជាវាអាច jailbreak បានក៏ពិតមែន តែវាមិនទាន់រួចរាល់សំរាប់ការចេញជាសាធារណៈទេ នេះបើតាមការពញ្ជាក់របស់ Hacker ។ ហើយវាការប្រសើរណាស់សំរាប់ដំណឹងល្អមួយនេះ ហើយយើងសង្ឃឹមថា វានឹងបញ្ចេញជាផ្លួវការក្នងពេលឆាប់ៗខាងមុខនេះ ។

អានបន្ត

1244

Apple បានប្រកាស iOS 10 ជាផ្លូវការជាមួយលក្ខណៈពិសេសទាំង 10

បច្ចេកវិទ្យា

16/06/2016

ក្រុមហ៊ុន Apple បានបញ្ចេញ mobile platform ចុងក្រោយបំផុតរបស់ខ្លួននៅថ្ងៃនេះ។ iOS 10 គឺជាប្រព័ន្ធដំណើការដ៏ធំបំផុតរបស់ខ្លូនដែលបានបញ្ចេញក្នុងប្រវត្តិសាស្ត្រ iOS ។ ហើយខាងក្រោមនេះជាលក្ខណៈពិសេសទាំង 10 របស់វា៖

 

1. User interface

Screen Shot 2016-06-15 at 9.15.12 PM

Apple បានរចនាឡើងវិញសំរាប់ lockscreen ។ ឥឡូវនេះវា supports នូវការលើកទូរស័ព្ទមក ដោយឃើញនូវពត៌មានជាច្រើន និងមានភាពងាយស្រួលដើម្បីចូលទៅកាន់ camera ដោយគ្រាន់តែអូសមកខាងឆ្វេងតែប៉ុណ្ណោះ ។ បើអូសមកខាងស្តាំអ្នកនិងឃើញ widget (កម្មវិធីមានស្រាប់) ដែលភាគច្រើន យើងតែងឃើញនៅពួកវាលើ lockscreen របស់ប្រព័ន្ធដំណើការ Android ។

Screen Shot 2016-06-15 at 9.16.24 PM

Screen Shot 2016-06-15 at 9.21.27 PM

notification (កន្លែងជូនដំណឹង) នេះត្រូវបានរចនាឡើងវិញ ជាមួយផ្ទាំងសជូនដំណឹងថ្មី (bubble-like notifications) និងwidgets ។ Control Center ឥឡូវនេះមានផ្ទាំងបញ្ជាពីរផ្សេងគ្នាគឺ មួយសំរាប់បិទបើក wifi, bluetooth, camera, calculater និងមួយទៀតសម្រាប់ចាក់ចំរៀង ហើយវាមានរាងផ្ទាំងសដូចនិង notifications អញ្ចឹង។

Screen Shot 2016-06-15 at 9.21.50 PM

Apple បានបញ្ចូលមុខងារខ្លះៗចូល 3D Touch ហើយឥឡូវនេះអ្នកអាចឃើញពត៌មានបន្ថែម ពី notification ឬ សូម្បីតែកម្មវិធីនៅលើ homescreen ក៏ប្រើដោយ 3D Touch ផងដែរ ។

Screen Shot 2016-06-15 at 9.23.15 PM

 

2. Siri

Siri ទទួលការ update របស់ខ្លូនជាមួយមុខងារថ្មី  ដែលឥឡូវនេះវាអាចផ្ញើសារទៅអ្នកដែលមិនប្រើ Apple message បាន។

Screen Shot 2016-06-15 at 9.31.24 PM

វាអាចស្វែងរកសូម្បីតែរូបថត តាមរយៈកម្មវិធីរូបថតផ្សេងដែលមិនមែនជាកម្មវិធី original របស់ Apple ។ ម្យា៉ងវិញទៀតវាអាចធ្វើការ Call VoIP ឬ ផ្ញើការទូទាត់ប្រាក់បានផងដែរ។

Screen Shot 2016-06-15 at 9.33.05 PM

Screen Shot 2016-06-15 at 9.33.36 PM

 

3. QuickType keyboard

Keyboard ត្រូវបានកែសំរួលអោយប្រសើរឡើងជាមួយនឹង ភាពឆ្លាតវៃរបស់ Siri ហើយឥឡូវនេះវាអាចដឹងនូវអ្វីដែលអ្នកចង់និយាយ ឬឆ្លើយ ។ វាអាចអានសាររបស់អ្នកនិងផ្ដល់យោបល់ឱ្យបង្កើតព្រឹត្តិការណ៍, ចែករំលែកទីតាំងរបស់អ្នក, ចាំអាស័យដ្ឋានថ្មីរបស់អ្នក និងចំណុចដែលល្អបំផុតនោះគឺ យើងអាចធ្វើការផ្លាស់ប្តូរបានច្រើនភាសា។

Screen Shot 2016-06-15 at 9.36.42 PM

 

4. Photos

Photos app (កម្មវិធីរូបថត) បានយកគំរួថ្មីមួយចំនួនដែលមាននៅលើប្រព័ន្ធដំណើការ Android កាលពីឆ្នាំកន្លងទៅ។ ឥឡូវនេះកម្មវិធីនេះអាចបង្ហាញរូបថតរបស់អ្នកនៅលើផែនទី ហើយអ្នកអាចតម្រៀបរូបភាពទាំងនោះ ដោយរូថតរបស់មិត្តភក្តិរបស់អ្នក។

Screen Shot 2016-06-15 at 9.38.21 PM

Screen Shot 2016-06-15 at 9.38.44 PM

ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺ កម្មវិធីរូបថតដ៏ឆ្លាតវៃនេះ នឹងមានសមត្ថភាពអាចរៀបចំទុកដាក់ រូបថតរបស់អ្នកទៅតាមប្រភេទ album ផ្សេងៗគ្នា ដូចជា រូបថតទេសភាព រូបថតមនុស្ស រូបថតសត្វ និងប្រភេទរូបថតជាច្រើនទៀតផងដែរ ។

Screen Shot 2016-06-15 at 9.39.07 PM

Screen Shot 2016-06-15 at 9.39.29 PM

 

5. Maps

Maps app (កម្មវិធីផែនទី) រឹតតែមានភាពឆ្លាតវៃ និង មុខងារ proactive assistance ផងដែរ ។ វាអាចជួយអ្នកបានក្នុងការសន្សំសន្ច័យពេលវេលាសំរាប់ការធ្វើដំណើរ ដោយការផ្តល់ជូននូវផ្លូវដែលលឿនបំផុតទៅតាមទិសដៅចរាចរណ៍ទាំងអស់ដែលនៅជុំវិញអ្នក និងបង្ហាញអំពីទីតាំងមួយចំនួនដែលនៅក្បែរនោះ ( ដូចជាផ្សារទំនើប ឬភោជនីយដ្ឋាន ជាដើម) ហើយយើងក៏អាចធ្វើការកក់ តាមរយៈវាបានផងដែរ។

Screen Shot 2016-06-15 at 9.43.22 PM

Screen Shot 2016-06-15 at 9.43.33 PM

Maps នៅក្នុង CarPlay ក៏មានមុខងារថ្មីៗខ្លះដែរ ដូចជាការពង្រីកនូវការបត់តាមផ្លូវ (turn-by-turn) Navigation នៅលើផ្ទាំងគ្រប់គ្រងរបស់អ្នក។

Screen Shot 2016-06-15 at 9.44.35 PM

 

6. Apple Music

Apple Music ទទួលបាននូវការកែប្រែរូបរាងថ្មី ដែលធ្វើឱ្យមានភាពងាយស្រួល ក្នុងការស្វែងរកបទចម្រៀងដែលអ្នកចូលចិត្ត និងរៀបចំវា។

Screen Shot 2016-06-15 at 9.47.23 PM

 

7. News

វាមានរូបរាងថ្មី ។ វាអាចបង្កើត subtopics សម្រាប់អ្នក – ឧទាហរណ៍ បើអ្នកចង់អានអំពី Euro ឆ្នាំ 2016 នោះកម្មវិធី News នឹងបង្កើតចំណាត់ថ្នាក់ក្រុមរងមួយសម្រាប់ Euro ឆ្នាំ 2016 ដោយស្វ័យប្រវត្តិ។

Screen Shot 2016-06-15 at 9.49.05 PM

News app ក៏អាច subscriptions បានដែរ ដូច្នេះអ្នកអាចទទួលបានដោយមិនគិតថ្លៃទាំងអស់ ។ ហើយ notification ពត៌មានទាន់ហេតុការណ៏នៅលើ homescreen និង update នូវអ្វីដែលថ្មីៗផងដែរ ។

Screen Shot 2016-06-15 at 9.49.20 PM

Screen Shot 2016-06-15 at 9.49.30 PM

 

8. Home app with even more powerful Home Kit

Apple ចង់ឱ្យអ្នកគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅក្នុងផ្ទះរបស់អ្នកតាមរយៈកម្មវិធីថ្មីគឺ Home app ។ វាអាចបញ្ជាស្ទើរតែគ្រប់គ្រឿងបន្លាស់ អេឡិចត្រូនិចឆ្លាតវៃដ៏ពេញនិយមទាំងអស់ ហើយអ្នកអាចត្រួតពិនិត្យនិងបញ្ជាពួកគេទាំងអស់ពីទូរស័ព្ទ iPhone របស់អ្នកបានដូចជា  ចង្កៀងអំពូល, ទ្វារនិងសោ, ម៉ាស៊ីនថត, ម៉ាស៊ីនត្រជាក់, កង្ហារ, ហាងលក់, ម៉ាស៊ីនសម្នើម និងអ្វីៗជាច្រើនទៀត។

Screen Shot 2016-06-15 at 9.52.25 PM

Home app ក៏គាំទ្រ 3D Touch ផងដែរ ហើយអាចអោយអ្នកនិយាយ Volume up/down បានទៀតផង។

Screen Shot 2016-06-15 at 9.52.37 PM

ជាចុងក្រោយ វាមាន shortcuts នៅក្នុង Control Center ដែរដែលសំរាប់បញ្ជាបិទ/បើក គ្រឿងអេឡិចត្រូនិចឆ្លាតវៃដែលអ្នកតែងតែប្រើជាញឹកញាប់។

Screen Shot 2016-06-15 at 9.52.46 PM

 

9. Phone

Apple បាន update កម្មវិធីទូរស័ព្ទជាមួយនិងលក្ខណៈពិសេសមួយចំនួន ។ កម្មវិធី VoIP ទាំងអស់ ឥឡូវនេះអាចធ្វើការ Calling បានដូចគ្នាទាំងអស់ ដូចទៅនិងកម្មវិធី Calling original របស់ទូរស័ព្ទអញ្ចឹង ។ កម្មវិធី Skype, Viber, Line និងកម្មវិធីផ្សេងទៀត ពូកគេទទួលបាន notification ពេញអេក្រង់ជាមួយនិងរូបភាព, ជំរើសមួយចំនួន និងការទទួលទូរស័ព្ទដោយផ្ទាំង answer ដ៏ធំ។

Screen Shot 2016-06-15 at 9.57.12 PM

ក្នុងសៀវភៅទូរស័ព្ទ ឥឡូវនេះអ្នកអាចជ្រើសកម្មវិធីណាដែលអ្នកចង់ហៅទៅ លេខជាក់លាក់ណាមួយ។

Screen Shot 2016-06-15 at 9.57.21 PM

 

10. Messages

ទីបំផុត Messages app ត្រូវបានធ្វើអោយកាន់តែប្រសើរឡើង ពោលគឺវាស្រដៀងនិង Facebook Messenger។ វាប្រើប្រាស់ជាមួយនឹង file GIF ( រូបដែលមានសកម្មភាព) និង ការចាក់វីដេអូ នៅក្នុងកម្មវិធីនេះ។ multimedia ណាក៏អាចលេងបាន អ្នកអាចលេងវានៅក្នុងខ្សែស្រឡាយ កម្មវិធីសារទាំងអស់។

Screen Shot 2016-06-15 at 9.59.29 PM

Emojis ពេលនេះមានទំហំធំជាងមុន 3 ដង ហើយអ្នកអាចជំនួសវាដោយពាក្យជាមួយ Emojis ដោយគ្រាន់តែចុចលើវា ។

Screen Shot 2016-06-15 at 10.00.44 PM

Bubble Effects ជាមុខងារមួយដ៏គួរឲ្យជក់ចិត្ត ។ អ្នកអាចដាក់វាអោយមានចលនាផ្សេងគ្នាក្នុងកម្មវិធី iMessages របស់អ្នកបាន មិនតែប៉ុណ្ណោះអ្នកអាចកោសវាដើម្បីបង្ហាញក៏បាន ។ វាមានចលនាស្រដៀងគ្នាដែលប្រើបាននៅពេញផ្ទៃអេក្រង់ (ដូចភ្លើងកាំជ្រូច) ។

Screen Shot 2016-06-15 at 10.00.52 PM

Screen Shot 2016-06-15 at 10.01.02 PM

Messages app អាច handwritten បានដែរ ។ Digital Touch ក៏បានបញ្ចូលក្នុង messages app ដែរដែលជាកម្មវិធីគូររូបមានចលនា ។

Screen Shot 2016-06-15 at 10.01.20 PM

 

Release

iOS 10 និងដាក់អោយ update នៅខែកកដ្កានេះសំរាប់ version សាកល្បង ខណៈពេលដែរ developers និងទទួលបានវានៅថ្ងៃនេះ។ ហើយ apple និងដាក់អោយ update សំរាប់ version ពេញលេញនៅក្នុងខែកញ្ញាខាងមុខនេះស្របពេលដែល iPhone 7 នឹងត្រូវបានប្រកាសជាផ្លូវការជាមួយគ្នាផងដែរ។

Screen Shot 2016-06-15 at 10.06.29 PM

 

បញ្ជាក់៖ ទោះបីជា Apple ប្រកាស iOS 10 ជាផ្លូវការក្តីប៉ុន្តែវាជា version សាកល្បងតែប៉ុណ្ណោះ ដើម្បីឲ្យក្រុមអ្នកអភិវឌ្ឍកម្មវិធីបង្កើតកម្មវិធីសំរាប់ ប្រព័ន្ធដំណើការនេះ និងធ្វើការ test សាកល្បងប្រើប្រាស់ដើម្បីរកនូវបញ្ហា error ផ្សេងៗទៀត ។

 

Updated (08.09.2016)៖ iOS 10 នឹងត្រូវបានបញ្ចេញឲ្យសាធារណៈជនប្រើប្រាស់បាននៅ ថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2016 នេះ។

អានបន្ត

694

នេះជា Concept របស់ MacBook Pro បន្ទាប់របស់ Apple

បច្ចេកវិទ្យា

12/06/2016

Screen Shot 2016-06-11 at 5.59.18 PM

 

Apple ពិតជាមានគំរោងដ៏ធំសំរាប់ MacBook Pro ជំនាន់ក្រោយ។ អ្នកវិភាគរបស់ ក្រុមហ៊ុន Apple ល្បីឈ្មោះ Ming-Chi Kuo បាននិយាយថា ក្រុមហ៊ុន Apple កំពុងមានផែនការក្នុងការកែប្រែរចនាបថថ្មីដ៏ធំមួយសំរាប់ កុំព្យូទ័រយួរដៃកំពូល របស់ខ្លួននៅ ចុងឆ្នាំនេះ។ ការរចនាថ្មីនេះផ្តោតទៅលើលក្ខណៈពិសេសមួយគឺ អេក្រង់ touchscreen ប្រភេទ OLED សម្រាប់ការបង្ហាញពត៌មាន និង controls។ ហើយ អេក្រង់ touchscreen អាចនៅខាងលើ keyboard ។

លោក Martin Hajek ជាអ្នក Designer បានបង្ហាញម៉ូដគំរូអេក្រង់នេះ ហើយគាត់បានរចនានូវគំរូរូបភាពដែលបង្ហាញពីការគ្រប់គ្រង កម្មវិធី Spotify និង កម្មវិធីផ្សេងៗទៀត ។

 

ខាងក្រោមនេះជារូបភាពគំរូអេក្រង់ touchscreen នៅលើ MacBook Pro ៖

 

Screen Shot 2016-06-11 at 6.02.55 PM

អេក្រង់ OLED នេះនិងបង្ហាញតាមកម្មវិធីដែលយើងប្រើ

 

Screen Shot 2016-06-11 at 5.57.43 PM

កម្មវិធី Spotify នៅខាងស្តាំ និង MenuBar នៅខាងឆ្វេង

 

Screen Shot 2016-06-11 at 5.58.00 PM

Shortcut Spotlight search

 

Screen Shot 2016-06-11 at 5.58.18 PM

កម្មវិធី torrent ដែលបង្ហាញពីស្ថានភាពនៃ download នៅលើអេក្រង OLED

 

Screen Shot 2016-06-11 at 5.58.31 PM

កម្មវិធី Siri

 

Screen Shot 2016-06-11 at 5.58.44 PM

រន្ធ USB Type-C ចំនួន 2 ports

 

Screen Shot 2016-06-11 at 5.59.04 PM

នេះជារូបភាពអេក្រង់ OLED និង Backlit Keyboard នៅពេលបិទភ្លើង

 

បើ Apple ពិតជាយកអ្វីៗតាមគំរូរបស់លោក Hajek នោះ វាពិតជាកុំព្យូទ័រយួរដៃដ៏ទំនើបបំផុតជាមួយបច្ចេកវិទ្យាដ៏អស្ចារ្យ ហើយក៏អាចជាកុំព្យូទ័របន្ទាប់របស់អ្នកទាំងអស់គ្នាផងមិនដឹង។

 

 

អានបន្ត

769

iPhone 7 Plus នឹងមាន RAM រហូតដល់ 3GB ជាមួយអង្គផ្ទុកទិន្នន័យធំបំផុត 256GB ឯណោះ

បច្ចេកវិទ្យា

05/06/2016

ពាក្យចចាមអារាមចុងក្រោយបំផុតអំពីលក្ខណៈពិសេសរបស់ iPhone 7 Plus ដែលទទួលបានពី គេហទំព័រ Weibo របស់ប្រទេសចិន គឺថា phablet ដែលមានអេក្រង់ទំហំ 5.5 អ៊ីញ នេះនឹងបំពាក់ RAM 3GB  រីឯ iPhone 7 គឺមិនតំឡើងទំហំល្បឿន RAM នោះទេគឺទំហំ 2GB ដដែល ។

 

Apple-iPhone-7-Rumour-UK-Latest-iPhone-7-Roundup-Apple-Earpod-Headphones-Headphone-Jack-3-5mm-Headphone-Apple-iPhone-7-Lightning-623068

 

ភាពខុសគ្នាមួយទៀតរវាង ម៉ូដែលទាំងពីរនេះគឺ អង្គផ្ទូកទិន្នន័យ។ iPhone 7 និងមានទំហំចាប់ពី 16GB/64GB/128GB ចំនែកឯ Phone 7 Plus និងមានទំហំចាប់ពី 32GB/128GB/256GB នៃអង្គផ្ទូកទិន្នន័យក្នុងម៉ាស៊ីន ។ បើតាមពត៌មានលេចឮបានអោយដឹងថា វាអាចនឹងមានកាមេរ៉ាក្រោយទំហំ 21MP នេះបើធៀបទៅទូរស័ព្ទជំនាន់មុន iPhone 6s ដែលមានត្រឹមតែ 12MP តែប៉ុណ្ណោះ។

 

ear-s

 

អ្វីដែលគេគត់សំគាល់នៅលើ iPhone ជំនាន់ថ្មីនេះគឺ ថាមពលថ្ម ។ តើ Apple និងបំពាក់តំណភ្ជាប់ Type-C USB ឬទេ? ដូចដែលយើងបានឃើញហើយ Apple នៅតែមិនបោះបង់តំណភ្ជាប់ Lightning ឡើយ ជាពិសេសបើ រន្ធដោតកាស 3.5mm ត្រូវបានលុបបំបាត់ នោះគឺជាអ្វីដែលគេបានរំពឹងទុក ។ ការប្តូរមកដាក់ Type-C USB នេះនិងធ្វើអោយឧបករណ៍នេះសាកថ្មបានរហ័សមែនទែន។ រូបភាពខាងលើនេះ អ្នកទាំងអស់គ្នាបានឃើញហើយថា ជារូបភាពបែកធ្លាយនៃកាសជាមួយក្បាលដោត Lightning ។

 

Apple-Headphone-Port-UK-EarPod-Beats-Headphone-Jack-Apple-iPhone-7-Design-Change-Latest-iPhone-Rumours-Apple-iPhone-Lighting-Cab-446470

 

គេហទំព័រ Weibo ក៏បាននិយាយទៀតថា ក្រុមហ៊ុន Apple មានគម្រោងលើការបង្កើន ប្រព័ន្ធ Wi-Fi អោយល្អប្រសើរជាងមុន នៅលើម៉ូដែលទូរស័ព្ទ iPhone នៅឆ្នាំនេះ ដូច្នេះទូរស័ព្ទនេះអាចផ្តល់សេវាអ៊ីនធឺណិតកាន់តែលឿន និង ការបន្តផ្ទាយវីដេអូកំរឹត 4K ។ ហើយការសាកថ្ម ឥតខ្សែ ក៏ត្រូវបានរាប់បញ្ចូលផងដែរនៅក្នុងស្មាតហ្វូននេះ។

 

តើអ្នកយល់យ៉ាងណាចំពោះម៉ូដែលថ្មីរបស់ Apple មួយនេះ?

អានបន្ត