MENU

Apple
Tag Archive

1141

ពាក្យចចាមរាមថ្មីមួយ នៃការចេញថ្មី Macbook Pro 2016

បច្ចេកវិទ្យា

14/10/2016

បន្ទាប់ពីចុងឆ្នាំ 2015 មក ក្រុមហ៊ុន Apple មានការស្ងាត់ស្ងៀមយ៉ាងខ្លាំងចំពោះផលិតផល កុំព្យូទ័រ Macbook ព្រោះ ក្រុមហ៊ុននោះតែងតែចេញជារៀងរាល់ឆ្នាំ។ ពួកអ្នកសារពត៌មាន និង ប្រិយមិត្ត របស់ Apple ទាំងអស់គិតថា ពួកគេនឹងទទួលបានដំនឹង នូវការចេញលក់ Macbook 2016 ដែលអាចនឹងធ្វើក្នុងកំឡុង ចុងខែនេះ។ ហើយឥឡូវនេះគេក៏ទទួលបានពត៌មានខ្លះៗពី បច្ចេកវិទ្យា ដែលអាចមានក្នុង Macbook Pro 2016 ជំនាន់ថ្មីនេះ ពី Foxconn ដែលជា ក្រុមហ៊ុនបច្ចេកវិទ្យាមួយ របស់ចិន ដែលចូលរួមជាមួយនឹង Apple។

តាមគេហទំព័រ BGR ដែលបានលើកឡើង ថា សំរាប់កុំព្យូទ័រ Macbook Pro 2016 នេះនឹងមានភ្ជាប់មកជាមួយនឹង អេក្រង់ ធម្មតាសំរាប់មើលមួយ និងអេក្រង់ Touchscreen ទី២  ដែលជំនួសជាមួយនឹង មុខងារផ្សេងៗដែលមាននៅលើ keyboard។

2

1

នៅក្នុង Foxconn ដែលបានធ្វើឡើងក្នុង សកលវិទ្យាល័យ Tsinghua បានបន្ថែមនូវការចេញ បច្ចេកផ្សេងៗទៀតដូចជា ក្តារចុចថ្មីរបស់Macbook។ ក្តារចុចថ្មីនេះបានបំពាក់ទៅដោយ គ្រាប់ចុច OLED ដែលគេហៅម្យ៉ាងទៀតថា Magic keyboard. (អ្នកអាចមើលវីដេអូខាងក្រោមបាន)។ ក្តារចុចថ្មីនេះ ដែលគេបានបំពាក់ OLED គឺដោយសារ វាមាន E ink display feature អាចធ្វើការផ្លាស់ប្តូរ អក្សរលើ ប៊ូតុងមួយៗ ទៅតាម មនុស្សរៀងៗខ្លួន ពោលគឺអ្នកចង់បានអង់គ្លេស បារាំង ចិន ថៃ អ្នកអាចផ្លាស់ប្តូរភ្លាមៗ ។ Foxconn បានបន្តទៀតថា Magic keyboard នឹងអាចមានដាក់ក្នុង apple Macbook Pro 2016  ក្នុងកំឡុងប៉ុន្មានខែនេះ។

អានបន្ត

845

ជាមួយឧបករណ៍នេះលោកអ្នកអាចសាកថ្ម និងដោតកាសស្តាប់ចំរៀងនៅលើ iPhone 7 បានក្នុងពេលតែមួយ

បច្ចេកវិទ្យា

12/09/2016

iPhone 7 និង iPhone 7 Plus ទើបតែបានប្រកាសកាលពីថ្មីៗនេះ ហើយវាពិតជាអស្ចារ្យទាំង បច្ចេកវិទ្យា និងកំលាំងល្បឿន ជាពិសេសថែមទាំងមានពណ៌ថ្មី និងមានកាមេរ៉ាភ្លោះ សម្រាប់ម៉ូដែល 7 Plus ទៀតផង ។ ប៉ុន្តែអ្វីដែលធ្វើអោយអ្នកគាំទ្រអាកអន់ស្រពុនចិត្តនោះគឺថា ក្រុមហ៊ុន Apple បានលុបបំបាត់ចោលរន្ធដោតកាស ដោយជំនួសវិញនូវ speaker មួយទៀត ហើយមិនតែប៉ុណ្ណោះ ខ្លួនក៏បានបញ្ចេញ កាសអត់ខ្សែ AirPods ថ្មី ផងដែរ ដែលវាមានតំលៃ 159$ ឯណោះ ។

belkin-lightning-audio-charge-rockstar-1

ឧបករណ៍ Lightning Audio + Charge RockStar

កាលពីថ្មីៗនេះ ក្រុមហ៊ុន Apple បានផ្តល់សិទ្ធិទៅអោយក្រុមហ៊ុន Belkin ក្នុងការផលិតឧបករណ៍ adapter ដែលមានរន្ធបំបែក Lighting ជាពីរ ហើយអ្នកអាចសាកថ្មនិងស្តាប់ចំរៀងបានក្នុងពេលតែមួយ ។ ឧបករណ៍នេះមានឈ្មោះថា Lightning Audio + Charge RockStar ដែលមានតម្លៃ 40$ ហើយនឹងចេញលក់នៅ ថ្ងៃទី 10 ខែតុលា ខាងមុខនេះ ។

09a385d5

តើប្រិយមិត្តគិតយ៉ាងណាចំពោះការលុបបំបាត់ចោលនូវរន្ធដោតសំរាប់ iPhone ជំនាន់ក្រោយនេះ ? តើលោកអ្នកនឹងចំណាយថវិកាសំរាប់ ឧបករណ៍បំបែកនេះ ដែរឬទេ?

អានបន្ត

3972

ប្រព័ន្ធកាមេរ៉ា នៃ Iphone 7 plus និង Huawei P9

បច្ចេកវិទ្យា

11/09/2016

អ្នកដឹងហើយថា Iphone 7 plus ទើបតែចេញប៉ុន្មានថ្ងៃនេះ ដែលមានប្រព័ន្ធកាមេរ៉ា 2 នៅពីក្រោយដែល ក្រុមហ៊ុន Apple បាននិយាយថាវាល្អសំរាប់ការថតរូបភាពដែលនៅឆ្ងាយ។ ចំនែកឯ Huawei P9 ដែលក្រុមហ៊ុននៅប្រទេសចិន បានបញ្ចេញមកដែរ ហើយក៏បានស្គាល់ពីសំណាក់ បងប្អូនខ្លះដែរ វាមានកាមេរ៉ាពីក្រោយ 2 ដូចគ្នា។ តើ ការប្រើកាមេរ៉ា 2 របស់ ក្រុមហ៊ុនទាំងពីរនេះ មានភាពខុសគ្នាយ៉ាងណានោះ ?

huawei_p9_4

Dual Lens ក្នុង iPhone 7 plus

ជាការពិតមែនហើយ មានតែ iphone 7 plus ទេដែលមាន បំពាក់ប្រព័ន្ធ Dual lens នេះ ដែល វាប្រើប្រាស់ lens ពីរផ្សេងគ្នា ដែលក្នុង កាមេរ៉ានីមួយៗ មានទំហំ sensor 12MP ប៉ុន្តែ lens ទាំងពីរ នោះមានចំងាយ ខុសគ្នា គឺ មួយ 28mm (wide angle) និង មួយទៀត 56mm (telephoto lens) ។ lens ទាំងពីរនេះបំពាក់នូវបច្ចេកវិទ្យា ដែលមិនរង្គើដូចគ្នា ប្រើប្រាស់ aperture f1.8 ដែលអាចចាប់ពន្លឺបានច្រើន និង មាន lens តូចៗ 6 រួមផ្សំបានជា Lens នោះមួយ។

ការប្រើប្រាស់ lens 2 គឺ នៅពេលដែលអ្នកថតរូបភាពធម្មតា អ្នកប្រើប្រាស់ lens ដែលមានទំហំ 28mm។ ប៉ុន្តែបើអ្នកចង់ ពង្រីករូបភាពនោះ តាមធម្មតា វាអាចចេញរូបភាពព្រិលៗ មិនស្អាត។ ចំនែក ឯ iphone 7 plus គឺនៅពេលដែលអ្នក Zoom (ចុចលើ 1x )  វាបានផ្លាស់ប្តូរពី Lens 28mm ទៅ 56mm ដូចនេះ រូបភាពអ្នកបាន Zoom ចូលជិត និង មានគុណភាពនៅដដែល។ ហើយក្រុមហ៊ុនបាននិយាយទៀតថា គេបានបំពាក់ប្រព័ន្ធពង្រីកចូល ថែមទៀតរហូតដល់ទៅ 10 ដង។

ទាំងអស់នេះជាដំនើរការនៃ ប្រព័ន្ធ dual cam របស់ iphone 7 plus។ ក្រៅពីនោះ ក្រុមហ៊ុនបាននិយាយថា គេនឹងបញ្ចូលបច្ចេកវិទ្យា Bokeh effect នៅកំឡុងពេល ចុងឆ្នាំនេះ ដែលជា effect សំរាប់ថតរូប មនុស្ស ឬ របស់អ្វីមួយដែលអោយ background ពីក្រោយទៅជាព្រិល។ ខាងក្រោមគឺជារូបភាព ដែលបានថតពី iPhone 7 plus។

apple-showed-some-impressive-shots-with-bokeh-on-the-iphone-7-plus-1

apple-showed-some-impressive-shots-with-bokeh-on-the-iphone-7-plus

bokeh

 

Dual Lens ក្នុង Huawei P9

ចំនែកឯប្រព័ន្ធ Dual lens របស់ p9 គឺផ្សេងពីនេះ។ lens ទាំងពីរ របស់ P9 គឺមាន ទំហំស្មើគ្នា 12MP និង មានចំងាយ 27mm ស្មើគ្នា ប៉ុន្តែមុខងាររបស់វា គឺខុសគ្នា ព្រោះ កាមេរ៉ាទីមួយ វាទទូួលមុខងារក្នុងការថតយករូបភាព ពណ៌ និង កាមេរ៉ាទីពីរ វាទទួលមុខងារក្នុងការថតយករូប ស ខ្មៅ។ ហេតុអ្វីបានជាវាដាក់ ពណ៌ ផង សខ្មៅផង ចាំបាច់មានដល់ទៅពីរ បើរូបសខ្មៅយើងអាចកែពីរូប ពណ៌បាន? បានជាមានវត្តមាននៃកាមេរ៉ាទី2 ព្រោះ កាមេរ៉ាដែលចាប់រូបសខ្មៅវាអាចចាប់ យកនូវ ពន្លឺបានច្រើនជាងកាមេរ៉ាដែល ចាប់រូបពណ៌។ នៅពេលដែលអ្នកថតរូប វាមិនមែនចេញ ពណ៌មួយ សខ្មៅមួយទេ នៅពេលដែលអ្នកថត ហើយ វាប្រើប្រាស់បច្ចេកវិទ្យារបស់វា បំលែងរូបភាព សខ្មៅ និងរូបភាពពណ៌នោះទៅជារូបភាពមួយដែលល្អ ដោយមិនខ្វះពណ៌ណាមួយឡើយ ហើយគ្រប់ចន្លោះសុទ្ធតែបានថតជាប់ទាំងអស់ ហើយច្បាស់។ ខាងក្រោមគឺជារូបភាព ដែលបានថតពី Huawei P9។

huawei_paris_4-0

huawei_paris_7-0

huawei_paris_10-0

អានបន្ត

1816

តើអ្នកគួរប្តូរពី iPhone 6s ឬ 6s Plus ទៅ iPhone 7 ឬ 7 Plus ដែរឬទេ?

បច្ចេកវិទ្យា

11/09/2016

ក្រុមហ៊ុន Apple ទើបតែបានប្រកាសពីផលិតផលថ្មីៗរបស់ពួកគេកាលពីប៉ុន្មានថ្ងៃមុន ដែលក្នុងនោះ iPhone 7 និង 7 Plus គឺជាផលិតផល ដែលធ្វើឲ្យអ្នកគាំទ្រ Apple ទាំងអស់មានភាពសប្បាយរីករាយបំផុត ក្រោយពីការរងចាំអស់រយៈពេលយ៉ាងយូរ។ (ក្រៅពីនេះអ្នកអាចឆែកមើលពីផលិតផលរបស់ក្រុមហ៊ុន Apple ថ្មីៗផ្សេងទៀតបានដូចជា Apple Watch series 2 និង Apple Wireless AirPods)។ ដោយឡែកសំណួរចម្បងនៅក្នុងអត្ថបទនេះ គឺថា តើអ្នកគួរប្តូរពី iPhone 6s ឬ 6s Plus របស់អ្នកទៅ iPhone 7 ឬ 7 Plus ដែរឬទេ? ដើម្បីឆ្លើយនូវសំណួរនេះ និងដើម្បីជួយអ្នកក្នុងការសម្រេចចិត្ត ខាងក្រោមនេះ ខ្ញុំនឹងលើកនូវចំណុចពិសេសៗមួយចំនួន ដែលក្រុមហ៊ុន Apple បានធ្វើការដាក់បញ្ចូល និងធ្វើឲ្យប្រសើរឡើងនៅក្នុង iPhone 7 និង 7 Plus ថ្មីរបស់ពួកគេ។

 

1. ពណ៌ថ្មី៖ iPhone 7 និង 7 Plus នឹងមានលក់ថែម 2 ពណ៌ទៀត គឺពណ៌ខ្មៅក្រើម (Black) និងពណ៌ ខ្មៅរលោង (Jet Black) ក៏ប៉ុន្តែពណ៌ខ្មៅប្រផេះ (Space Gray) នឹងមិនមានក្នុងជម្រើស iPhone ថ្មីទាំងពីរនេះទេ។ វាជាលើកដំបូង ដែលក្រុមហ៊ុន Apple បានដាក់ជម្រើសពណ៌ខ្មៅរលោងដូចកញ្ចក់ (Black Screen Bezel) នៅក្នុងជម្រើសពណ៌របស់ iPhone ថ្មីនេះ ក៏ប៉ុន្តែសូមបញ្ជាក់ផងដែរថា ពណ៌ខ្មៅរលោង (Jet Black) នេះងាយនឹងឆ្កូតបន្តិច យោងតាមវែបសាយ Apple ផ្ទាល់។

2016-09-11

iphone7plus-lineup

 

2. Splash Resistance: iPhone 7 និង 7 Plus អាចរ៉ាប់រងនឹងការជ្រាបទឹក ឬទឹកភ្លៀងបាន ពោលគឺវាអាចរ៉ាបរងបានទឹកជម្រៅ 1 ម៉ែត្ររយៈពេល 30 នាទី ដូច្នេះអ្នកមិនចាំភ័យអំពីកែវទឹក ដែលនៅជិតទូរស័ព្ទរបស់អ្នក ឬទឹកភ្លៀងជ្រាបចូល iPhone អ្នកទៀតទេ។ សូមបញ្ជាក់ថា វាអាចការពារមិនឲ្យជ្រាបទឹកបាន (Splash Resistance) តែវាមិនមានន័យថាវាអាចប្រើប្រាស់ក្នុងទឹកបាននោះទេ (Not Waterproof)។

screen-shot-2016-09-08-at-2-47-59-am

 

3. អេក្រង់៖ iPhone 7 & 7 Plus នឹងមានភ្ជាប់មកជាមួយនឹងអេក្រង់ ដែលអាចបញ្ចេញពណ៌បានច្រើនជាងម៉ូដែលមុន និងភ្លឺជាងមុន។ វាភ្លឺជាងមុន 25% ដូច្នេះ អ្នកអាចមើលអេក្រង់ iPhone របស់អ្នកបានច្បាស់ និងងាយស្រួលឃើញជាងមុននៅពេលប្រើប្រាស់ខាងក្រៅក្រោមពន្លឺថ្ងៃ។

4. A10 Fusion Chip: ជាមួយនឹង Processor ជំនាន់ថ្មី វាអាចជួយឲ្យ iPhone 7 & 7 Plus មានដំណើរការបានល្អប្រសើរជាងមុន និងស៊ីថ្មតិចជាងមុន។ និយាយឲ្យខ្លីទៅ វាមានដំណើរការលឿននៅពេលដែលអ្នកត្រូវការវា និងអាចកាត់បន្ថយការស៊ីថ្មនៅពេលដែលអ្នកមិនត្រូវការប្រើប្រាស់អ្វីធំៗ។ ល្បឿនរបស់ Processor គឺលឿនជាង iPhone 6s ដល់ទៅ 30% និងល្បឿនដំណើរការរបស់ក្រាហ្វិកអាចកើនដល់ទៅ 40% ឯណោះ។

5. Stereo built-in speaker: ដោយសារ iPhone 7 & 7 Plus មានភ្ជាប់មកជាមួយនឹង Speakers ចំនួន 2 នៅផ្នែកខាងក្រោម នឹងខាងលើនៃទូរស័ព្ទជាលក្ខណៈ stereo វាអាចផ្ដល់ជាសម្លេងលឺជាងមុន 2 ដង។

6. កាមេរ៉ា៖ នេះជាអ្វី ដែលមានការអភិវឌ្ឍធំជាងគេនៅក្នុង iPhone 7 & 7 Plus ប្រៀបធៀបទៅនឹង iPhone 6s & 6s Plus។

screen-shot-2016-09-08-at-3-40-20-am

  • ជាមួយនឹង Aperture ធំជាងមុន និង សិនស័រថ្មី វាអាចថតរូបនៅកន្លែងងងឹតបានល្អ និងច្បាស់ជាង iPhone 6s។
  • ជាមួយនឹង lens ដែលត្រូវបានឌីហ្សាញថ្មី វាអាចថតរូបបានច្បាស់ និងមានទិន្នន័យច្រើនជាងមុន។
  • អាចចាប់យកពណ៌បានច្រើនជាងមុនសម្រាប់រូបភាព និង Live Photos។
  • មានគ្រាប់ LED Flash ចំនួន 4 គ្រាប់ ដែលបាញ់ពណ៌ត្រូវតាមស្តង់ដា ប្រៀបធៀបទៅនឹងគ្រាប់ LED Flash តែ 2 គ្រាប់ក្នុង iPhone 6s ដូច្នេះវាអាចបញ្ចេញពន្លឺបានភ្លឺ និងឆ្ងាយជាងមុនបានដល់ទៅ 50%។
  • ពិសេសជាង iPhone 7, iPhone 7 Plus មានភ្ជាប់មកជាមួយនឹង Dual Camera ដែលមួយជា Wide Angle អាចថតបានមុំធំ និងមួយជា Telephoto អាចថត zoom ឆ្ងាយបាន ហើយជាមួយនឹងកាមេរ៉ាទាំងពីរធ្វើការជាមួយគ្នា អ្នកអាចធ្វើការ zoom តាម lens បាន 2x នៅពេលថត និងអាចថតរូបភាព ដែលធ្វើឲ្យផ្ទៃខាងក្រោយមានលក្ខណៈព្រិលខ្លាំងបានតាមឌីជីថល។
  • ជាពិសេសជាងនេះនោះ វាមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Optical Image Stabilization (OIS) ដែល iPhone 6s មិនមាន ដែលជួយឲ្យអ្នកថតរូបច្បាស់ ទោះបីអ្នកកាន់មិននឹងក៏ដោយ។ កាមេរ៉ាខាងមុខ ក៏មានភ្ជាប់បច្ចេកវិទ្យា Image Stabilization ដែរ ក៏ប៉ុន្តែវាផ្អែកលើ software ដើម្បីដំណើរការ។
  • មិនសូវមានអ្វីប្តូរច្រើនទៅលើការថតវីដេអូទេ លើកលែងតែសមត្ថភាពអាច zoom បានឆ្ងាយជាងមុន និងថតបានច្បាស់ជាងមុន ដោយសារបច្ចេកវិទ្យា Dual Camera ហើយនិងអាចថតនៅទីកន្លែងងងឹតបានល្អជាងមុន។

7. LTE: ល្បឿន ដែលអ្នកអាចប្រើប្រាស់អ៊ីនធឹណេតបានលឿនបំផុតតាម Mobile Data និង WiFi កើនឡើងដល់ទៅ 450 Mbps (មេកាបៃត៍/វិនាទី) ដែលបាន 50% លឿនជាង iPhone 6s (300 Mbps)។ តែបើប្រើនៅប្រទេសកម្ពុជា វាមិនមានអ្វីខុសប្លែកនោះទេ ព្រោះអ៊ីនធឹណេតនៅខ្មែរមិនលឿនដល់ថ្នាក់ណឹងទេ។

8. កាន់ថ្មជាងមុន៖ ជាមួយនឹង Processor និង អេក្រង់ថ្មី ថ្មរបស់ iPhone 7 & 7 Plus កាន់បានយូរជាងមុន។ ក្រុមហ៊ុន Apple បានអះអាងថា iPhone 7 Plus កាន់ថ្មបានយូរជាង iPhone 6s Plus ចំនួន 1 ម៉ោង រីឯ iPhone 7 បានយូរជាង iPhone 6s ចំនួន 2 ម៉ោង។

9. Home Button ថ្មី៖ Solid-state Home Button ដូចក្នុង MacBook និង MacBook Pro ថ្មី ដែលអ្នកមិនអាចចុចវាទៅក្រោមបានដូច Home Button នៅលើ iPhone មុនៗនោះទេ តែអ្នកគ្រាន់តែប៉ះវា និងធ្វើការសង្កត់បន្តិច វានឹងញ័រឲ្យអ្នកដឹងថាអ្នកបានចុចលើវា។ បើអ្នកចុចវា នៅពេលទូរស័ព្ទអ្នកបិទ វានឹងមិនញ័រ ឬចុះទៅក្រោមទេ។

screen-shot-2016-09-08-at-2-47-41-am

 

10. រន្ធដោតកាស៖ រន្ធដោតកាស 3.5 mm Jack ដែលមាននៅក្នុងម៉ូដែល iPhone មុនៗ គឺមិនមាននៅលើ iPhone 7 & 7 Plus ទៀតទេ តែដោយឡែក អ្នកប្រើ Lightning Port ដែលជារន្ធដោយថ្មជំនួសវិញ។ ក្រុមហ៊ុន Apple ក៏បានដាក់ខ្សែភ្ជាប់ពី Lightning Connector ទៅ 3.5 mm Jack នៅក្នុងកញ្ចប់ iPhone 7 & 7 Plus ផងដែរ ដូច្នេះអ្នកមិនចាំបាច់ភ័យថាមិនអាចប្រើប្រាស់ជាមួយនឹងកាស 3.5 mm របស់អ្នកនោះទេ។ សូមបញ្ជាក់ថា នៅពេលដែលអ្នកប្រើកាសស្ដាប់ នោះអ្នកនឹងមិនអាចសាកថ្មបាននោះទេ តែបើអ្នកប្រើកាស bluetooth ទាំងនេះមិនមែនជាបញ្ហាសម្រាប់អ្នកទេ។

screen-shot-2016-09-08-at-4-43-16-am

 

11. ទំហំអង្គចងចាំ៖ សម្រាប់អ្នកដែលចង់បានទូរស័ព្ទ ដែលមានទំហំអង្គចងចាំច្រើន, iPhone 7 & 7 Plus នឹងមានភ្ជាប់ទំហំអង្គចងចាំធំបំផុតដល់ទៅ 256 GB ប្រៀបធៀបទៅនឹង iPhone 6s ដែលមានធំត្រឹម 128 GB។

 

សរុបមក បើសិនជាអ្នកគិតថាចំណុចពិសេសថ្មីៗរបស់ iPhone 7 & 7 Plus ខាងលើនេះ គឺជាអ្វីដែលអ្នកចង់បានពីលើ់ iPhone 6s ឬ 6s Plus ដែលអ្នកមាន អ្នកអាចពិចារណាប្តូរទៅ iPhone 7 ឬ 7 Plus បាន។ បើតាមគំនិតខ្ញុំ អ្នកគួរតែរងចាំឲ្យវាចេញបានរយៈពេលខ្លីសិន ចាំប្តូរទៅទិញវា ព្រោះថាវានឹងមានតម្លៃថ្លៃខ្លាំងនៅពេលចេញដំបូងភ្លាមៗ តែបើអ្នកមានលុយច្រើន និងចង់បានវាភ្លាមៗយកមកប្រើមុនអ្នកដទៃផ្សេងទៀត អ្នកអាចធ្វើវាបាន។

អានបន្ត

2383

ម៉ូដែលកាសបច្ចេកវិទ្យា Lightning មួយចំនួន ដែលអាចប្រើប្រាស់បានជាមួយ iPhone ជំនាន់ថ្មី

បច្ចេកវិទ្យា

08/09/2016

ដូចតែប្រិយមិត្តទាំងអស់គ្នាបានជ្រាបមកហើយថា កាលពីយប់មិញនេះ ក្រុមហ៊ុន Apple ទើបតែបានដាក់បង្ហាញជាផ្លូវការនូវ iPhone ជំនាន់ថ្មីរបស់ពួកគេ នោះគឺ iPhone 7 និង iPhone 7 Plus។ តែអ្វីដែលយើងទាំងអស់គ្នាបានចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ ការអភិវឌ្ឍន៍ថ្មីរបស់ Apple នេះបានធ្វើការបំបាត់ចោលនូវរន្ធដោតកាស 3.5mm ទៅហើយ ដោយពួកគេបានជំនួសវា តាមរយៈរន្ធ Lightning វិញ។

អញ្ចឹងគឺវាមានន័យថា ទោះបីជាអ្នកដែលមិនចូលចិត្ត មិនចង់ប្រើ កាសដើមរបស់ iPhone ជំនាន់ថ្មីនេះ ឬអ្នកដែលគិតថា កាសឥតខ្សែ AirPods របស់ Apple មានរូបរាងអាក្រក់ និងមិនសូវជាឡូយនោះ ពួកគេក៏ត្រូវតែកែប្រែទម្លាប់មកប្រើប្រាស់កាសបច្ចេកវិទ្យា Lightning ដែរ។

ទោះបីជា Apple ជាអ្នកដែលអភិវឌ្ឍន៍ និងប្រើប្រាស់កាសបច្ចេកវិទ្យា Lightning នេះមុនគេក៏ដោយ ក៏មិនន័យថាយើងទាំងអស់គ្នា គ្មានជម្រើផ្សេងក្រៅពីកាសទាំងពីរប្រភេទនេះនោះដែរ។ ខាងក្រោមនេះគឺជាជម្រើស ម៉ូដែលកាសបច្ចេកវិទ្យា Lightning មួយចំនួន មានរូបរាងស្រស់ស្អាត ទាន់សម័យ គុណភាពល្អ និងតម្លៃសមរម្យ បើប្រៀបធៀបទៅនឹងផលិតផលរបស់ Apple ដោយយើងអាចរកទិញវាបានតាមរយៈគេហទំព័រមួយចំនួនដូចជា Amazon និង Ebay ជាដើម។

Febite Pure Lightning Earphones តម្លៃ $18.99 ដុល្លា

51hwcuu5ryl

 

Hoco L1 តម្លៃ $22.99 ដុល្លា

61wavrjawwl

 

SHARKK Lightning Headphones តម្លៃ $37.99ដុល្លា

61khbmmnthl-_sl1500_

 

3D Luxe តម្លៃ $39.95ដុល្លា

41l8pkrp-l

 

Brightech On-Ear តម្លៃ $39.99 ដុល្លា

81txbwbulcl-_sl1500_

 

Omars តម្លៃ $42.99 ដុល្លា

61nzvil9fzl-_sl1000_

 

Brightech In-Ear តម្លៃ $49.99 ដុល្លា

41xaecx5gcl

 

Libratone Q Adapt In-Ear តម្លៃ $179 ដុល្លា

libratone_q_adapt_in_ear

 

RADIUS HP-NHL11R តម្លៃ $182.06 ដុល្លា

20160805012625egr4

 

JBL Reflect Aware តម្លៃ $199 ដុល្លា

SONY DSC

 

Philips Fidelio M2L តម្លៃ $199 ដុល្លា

xs_m2l1-2-970-80

 

អានបន្ត

4296

AirPods: កាស wireless ថ្មីរបស់ក្រុមហ៊ុន Apple

បច្ចេកវិទ្យា

08/09/2016

ក្រុមហ៊ុន Apple ទើបតែបានប្រកាសពីផលិតផល និង updates ថ្មីៗពួកគេកាលពីយប់ថ្ងៃទី 08 ខែកញ្ញា ឆ្នាំ 2016 នេះ។ បន្ថែមពីលើការប្រកាសជាផ្លូវការអំពីទូរស័ព្ទ iPhone 7 និង 7 Plus ដ៏ល្បីរបស់ពួកគេ ដែលមិនមានរន្ធដោតកាសដូចម៉ូដែលមុនៗនោះ ក្រុមហ៊ុន Apple ក៏បានណែនាំនូវកាស wireless ថ្មីផងដែរ នោះគឺ AirPods ។

 

ការឌីហ្សាញ

AirPods ត្រូវបានឌីហ្សាញឡើងយ៉ាងល្អឥតខ្ចោះដោយក្រុមហ៊ុន Apple ផ្ទាល់ វាមានរាងដូចកាសរបស់ iPhone មុនៗដែរ តែមិនមានខ្សែ និងប៊ូតុងអ្វីទាំងអស់ ហើយវាមានភ្ជាប់មកជាមួយនឹងប្រអប់ ដែលអ្នកអាចប្រើប្រាស់សម្រាប់សាកថ្ម AirPods បាន ជាពិសេសនោះ គឺវាមានរាងតូចជាងប្រអប់កាសរបស់ iPhone មុនៗងាយស្រួលយកតាមខ្លួន។

 

mmef2

mmef2_av1

mmef2_av2

mmef2_av3

 

 

ភាពងាយស្រួលប្រើប្រាស់ និងលក្ខណៈពិសេសៗ

ការភ្ជាប់ AirPods ទៅ iPhone និង Apple Watch គឺមានលក្ខណៈងាយស្រួលបំផុត ដោយអ្នកគ្រាន់តែបើកគម្របប្រអប់សាកថ្មរបស់ AirPods នៅជិត iPhone ឬ Apple Watch របស់អ្នក នោះវានឹងលោតឲ្យអ្នកចុចពាក្យ “Connect” នៅលើអេក្រង់របស់់ឧបករណ៍ Apple របស់អ្នកភ្លាម ពេលនោះអ្នកគ្រាន់តែចុចលើពាក្យនោះ វាជាការស្រេច ហើយ AirPods របស់អ្នកនឹងភ្ជាប់ដោយស្វ័យប្រវត្តិរាល់ពេលដែលអ្នកប្រើប្រាស់វា ដោយមិនចាំបាច់ចុចភ្ជាប់ម្តងទៀតនោះទេ។ ពិសេសជាងនេះនោះ វាក៏ភ្ជាប់ដោយស្វ័យប្រវត្តិទៅរាល់ឧបករណ៍ Apple ទាំងអស់របស់អ្នក ដែលប្រើ iCloud តែមួយផងដែរ។

apple-airpods-connect_01

ធ្វើការភ្ជាប់ AirPods ទៅ iPhone

2016-09-08-8

បន្ថែមពីនេះ ជាមួយនឹងបន្ទះឈីប Apple W1 និងសិនស័រមួយចំនួន AirPods គឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងឆ្លាត ហើយផ្ដល់ជូននូវសម្លេងដ៏មានគុណភាពខ្ពស់។ AirPods ដឹងថាពេលណាអ្នកនិយាយ និងពេលណាអ្នកស្ដាប់។ នៅពេលដែលអ្នកនិយាយ Voice Accelerometer សិនស័រដឹង ហើយវាធ្វើការជាមួយនឹង Beamforming Microphones ដើម្បីផ្តោតទៅលើសម្លេងរបស់អ្នក និងកាត់សម្លេងពីខាងក្រៅ។ នៅពេលដែលអ្នកស្ដាប់ Optical Sensors និង Motion Accelerometers ដឹងថាពេលណាអ្នកដាក់ AirPods ចូលត្រចៀក និងពេលអ្នកដកវាចេញ ដូច្នេះវានឹងលេងភ្លេងនៅពេល ដែលអ្នកប្រើវា និងបញ្ឈប់ដោយស្វ័យប្រវត្តិនៅពេលដែលអ្នកដកវាចេញពីត្រចៀក។ អ្នកក៏អាចប្រើ AirPods បានតែម្ខាងផងដែរ។

2016-09-08-9

ភាពងាយស្រួលម្យ៉ាងទៀត គឺអ្នកអាចប្រើប្រាស់ Siri បានយ៉ាងងាយដោយប៉ះ 2 ដងលើ AirPods របស់អ្នកដើម្បីបញ្ជារ ដោយមិនចាំបាច់ដក iPhone របស់អ្នកចេញពីហោប៉ៅនោះទេ។

 

ថាមពលថ្ម

apple-airpods-open_01

ជាមួយនឹងថ្មសាកមួយពេញ អ្នកអាចប្រើ AirPods បានរយៈពេលរហូតដល់ 5 ម៉ោងនៃការស្ដាប់ ឬ 2 ម៉ោងនៃការនិយាយ។

ចំណែកឯប្រអប់សាកថ្មរបស់ AirPods វាមានថាមពលអាចផ្ដល់ឲ្យ AirPods មានដំណើរការបានរយៈពេលលើសពី 24 ម៉ោងនៃការស្ដាប់ ឬ 11 ម៉ោងនៃការនិយាយឯណោះ។

ជាពិសេសនោះ គ្រាន់តែចំណាយពេលតែ 15 នាទីសាកថ្ម AirPods នៅក្នុងប្រអប់សាកថ្មរបស់វា គឺអាចឲ្យវាមានថាមពលក្នុងការដំណើរការស្មើនឹង 3 ម៉ោងនៃការស្ដាប់ ឬ 1 ម៉ោងនៃការនិយាយទៅហើយ។

 

តម្លៃ និងប្រព័ន្ធដំណើរការ ដែលអាចប្រើប្រាស់ជាមួយបាន

AirPods និងប្រអប់សាកថ្មរបស់វា នឹងត្រូវបានលក់ក្នុងតម្លៃ $159 ដុល្លាអាមេរិកនៅក្នុងទីផ្សារអាមេរិក ហើយអ្នកអាចរកទិញវាបាននៅក្នុងវែបសាយរបស់ Apple និងនៅតាម Apple Store នានា ដែលនឹងត្រូវបានចាប់ផ្ដើមដាក់លក់នៅចុងខែតុលាខាងមុខនេះ។

2016-09-08-7

សូមបញ្ជាក់ថា ដើម្បីអាចប្រើប្រាស់ AirPods បាន ឧបករណ៍ Apple របស់អ្នកទាំងអស់ត្រូវតែមានដំណើរការលើប្រព័ន្ធដំណើរការ iOS 10, WatchOS 3 ឬ MacOS Sierra ដែលសុទ្ធតែជាប្រព័ន្ធដំណើរការកំណែចុងក្រោយបង្អស់របស់ Apple។

 

សូមរីករាយទស្សនានូវវិដេអូពាណិជ្ជកម្មរបស់ AirPods ខាងក្រោម៖

អានបន្ត

9121

ក្រុមហ៊ុន Apple ទើបតែបានប្រកាសទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ

បច្ចេកវិទ្យា

08/09/2016

ទីបំផុតការទន្ទឹមរង់ចាំត្រូវបានបញ្ចប់ ហើយកាលពីប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុន Apple ទើបតែបានប្រកាសនូវទូរស័ព្ទ iPhone ជំនាន់ក្រោយរបស់ខ្លូនដែលត្រូវបានគេស្គាល់ថាជា iPhone 7 និង iPhone 7 Plus ។ iPhone ថ្មីនេះពិតជាស្រស់ស្អាតហើយទាន់សម័យ ទាំងរូបរាង និងបច្ចេកវិទ្យា មិនតែប៉ុណ្ណោះថែមទាំងមានពណ៌ និងកាមេរ៉ា ថ្មីទៀតផង។

 

ខាងក្រោយជាលក្ខណះពិេសសរបស់ស្មាតហ្វូនទាំងពីរនេះ៖

Design (ការរចនា)

ការរចនារបស់វាមិនមានអ្វីផ្លាស់ច្រើនទេ បើប្រៀបធៀបទៅនឹងម៉ូដែលចាស់ ពោលគឺវាមានការផ្លាស់ប្តូរខ្សែអង់តែន ដែលប្តូរទៅផ្នែកខាងលើនិងខាងក្រោយនៃទូរស័ព្ទ។

screen-shot-2016-09-08-at-2-47-59-am

អាវក្រោះការពារធូលីដីនិងទឹក

ទូរស័ព្ទទាំង 2 នេះបានបំពាក់បច្ចេកវិទ្យាការពារធូលីដី និងការជ្រាបទឹក IP67 ដែលវាអាចមានរយៈពេលរហូតដល់ទៅ 30 នាទី នៅក្នុងទឹក។

screen-shot-2016-09-08-at-4-43-16-am

ខ្សែ lightning និងតំនភ្ជាប់ lightning 3.5mm

រន្ធដោតកាសត្រូវបានបំបាត់ ដូចទៅនឹងពាក្យចចាមអារាម ហើយការដោតកាសគឺតាមរយៈ រន្ធ lightning តែប៉ុណ្ណោះ ។ Apple ដាក់បញ្ចូលកាស EarPods ថ្មីជាមួយខ្សែ lightning ក៏ដូចជាឧបករណ៍តភ្ជាប់ lightning 3.5mm ផងដែរ។ នៅខាងលើនិងខាងក្រោមនៃទូរស័ព្ទបានបំពាក់ stereo speakers ដែលវាមានសំឡេងលឺជាង 2 ដង នៃ speaker របស់ iPhone 6s ។

screen-shot-2016-09-08-at-4-26-17-am

speakers stereo

Home button ថ្មី ឥឡូវនេះវាប្រភេទ pressure sensitive ដែលប្រើប្រាស់ haptic feedback ស្រដៀងគ្នាទៅនឹង Force Touch trackpad របស់ Macbook ។

screen-shot-2016-09-08-at-2-47-41-am

Home button ថ្មី

Apple បានបន្ថែមពណ៌ថ្មី 2 ទៀតគឺ ពណ៌ខ្មៅរលោង (jet black) និងខ្មៅមធ្មតា ហើយពណ៌ មាស, មាសផ្កាឈូក, ទឹកប្រាក់ នៅមានដដែល។

iphone7plus-lineup

ពណ៌ទាំង 5

 

Display (អេក្រង់)

screen-shot-2016-09-08-at-4-25-56-am

iPhone 7 មានអេក្រង់ទំហំ 4.7 អ៊ីញ resolution 1334 x 750 និង iPhone 7 Plus មានអេក្រង់ទំហំ 5.5 អ៊ីញ resolution 1920 x 1080 ។ ទូរស័ព្ទទាំង 2 មានអេក្រង់ប្រភេទ Retina HD display ជាមួយពណ៌ពេញតែម្តង (wide color gamut) ដែលមានពន្លឺភ្លឺជាងមុន 25% ។ 3D Touch ត្រូវបានធ្វើអោយប្រសើរឡើង ដោយបង្ហាញពីពត៌មានឬជូនដំណឹងខ្លីៗ នូវពេលដែលអ្នកប្រើវា។

 

Performance (កំលាំងល្បឿន)

screen-shot-2016-09-08-at-4-32-32-am

បន្ទះឈីបនិងក្រាហ្វិចថ្មី

ស្មាតហ្វូនទាំង 2 នេះបំពាក់បន្ទះឈីបថ្មីគឺ A10 Fusion ដែលមាន GPU ចំនួន 4-core ជាមួយ 3.3 billion transistors ។  អ្វីដែលកាន់តែអស្ចារ្យនោះគឺ អង្គផ្ទូកទិន្នន័យរបស់វានិងចាប់ផ្តើមពីទំហំ 32GB, 128GB, 256GB ឡើងទៅ ហើយមិនមានទៀតឡើយ 16GB និង 64GB សម្រាប់ម៉ូដែលថ្មីនេះ។

 

Camera (កាមេរ៉ា)

screen-shot-2016-09-08-at-2-48-43-am

iPhone 7 មានកាមេរ៉ាក្រោយទំហំ 12MP ដែលមាន aperture ទំហំ f/1.8 និងមាន lens 6 ស្រទាប់ (six-element) ដើម្បីធ្វើឱ្យវាកាន់តែល្អប្រសើរជាងមុន សម្រាប់ការថតរូបភាព និងវីដេអូនៅក្នុង ពន្លឺទាប (low-light) ។ វាក៏មានបច្ចេកវិទ្យាទប់លំនឹង optical image stabilization ផងដែរ ។ កាមេរ៉ាមុខមានទំហំ 7MP ដែលមានសមត្ថភាពថតវីដេអូកំរឹត 1080p ទៀតផង ។

screen-shot-2016-09-08-at-3-40-20-am

កាមេរ៉ាភ្លោះ wide-angle និង telephoto

iPhone 7 Plus មានមុខងារដូចគ្នាទាំងអស់ទៅនឹង iPhone 7 គ្រាន់តែ Plus ម៉ូដែលមានកាមេរ៉ា 2 ឬ ភ្លោះ ។ វាមានកាមេរ៉ា 2 ផ្សេងគ្នាគឺ កាមេរ៉ាប្រភេទ wide-angle ដែលមាននៅលើ iPhone 7 និងមួយទៀតប្រភេទ telephoto ដែលអនុញ្ញាតឱ្យវា Zoom បានឆ្ងាយហើយច្បាស់ល្អ។

ភ្លើង LED flash ត្រូវបានកំនែឡើងវិញ ឥឡូវនេះវាមានអំពូល LED ចំនួនបួន។

 

Software (កម្មវិធី)

screen-shot-2016-09-08-at-3-56-50-am

ទូរស័ព្ទទាំង 2 ម៉ូដែលនិងដំណើរការដោយប្រព័ន្ធដំណើរការ iOS 10 រីឯថាមពលថ្មរបស់វាក៏មានការកែអោយល្អជាងមុនផងដែរ, ក្រុមហ៊ុន Apple បាននិយាយថា វាអាចប្រើប្រាស់បានយូរជាង iPhone 6s ដល់ទៅ 2 ម៉ោង។

 

Release date (កាលបរិច្ឆេទចេញ)

screen-shot-2016-09-08-at-4-11-16-am

ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ចាប់ផ្តើមបញ្ជាទិញមុនបាន នៅថ្ងៃទី 9 ខែកញ្ញា នឹងចេញលក់នៅលើទីផ្សា នៅថ្ងៃទី 16 ខែកញ្ញា ។ ចំនែកឯតម្លៃរបស់វាគឺចាប់ពី 649$ សម្រាប់ iPhone 7 និង 769$ សម្រាប់ iPhone 7 Plus ។

 

អានបន្ត

2819

នាឡិការដៃ Apple Watch 2 ដែលទើបនឹងចេញថ្មីៗ

បច្ចេកវិទ្យា

08/09/2016

រាល់ថ្ងៃប្រជាជនជាច្រើនបានប្រើប្រាស់នាឡិកាដើម្បីធ្វើការប្រាប់ម៉ោង ចំណែកប៉ុន្មានឆ្នាំមុន Apple បានបញ្ចេញ apple watch។ ការប្រើប្រាស់ Apple watch កំពុងតែកើនឡើង ដូចនេះ ឆ្នាំនេះ Apple បាននាំមកនូវ Apple watch ថ្មី ដែលមានសមត្ថភាពច្រើនជាងមុន។

apple-watch2-swimming

ក្នុងឆ្នាំ 2015 នាឡិការដែលល្បី ជាងគេលំដាប់ទី 2 គឺ Apple Watch Series 2។

  • អ្វីដែលសំខាន់ គឺ Apple watch ជំនាន់ថ្មីនេះ ផ្ទុកទៅដោយ watchOS ជំនាន់ទី 3។
  • វាអាចចូលក្នុងទឹកបានជំរៅ 50 ម៉ែត្រ ដោយមិនចាំបាច់មានការព្រួយបារម្ភ វាបានប្រើប្រាស់ជ័រល្អសំរាប់បិទកុំអោយមានការចូលទឹកបាន។
  • វាមាន processor ថ្មី dual core ដែលមាន ល្បឿនលឿនជាងនាឡិកាចាស់ 50%, GPU ថ្មី, អេក្រង់ថ្មីដែលមាន ល្បឿន 60fps, ហើយ មានពន្លឺច្បាស់ជាងមុន។
  • បានដំឡើង GPS នៅក្នុងនោះស្រាប់ មានGPS ដែលច្បាសលាស់ល្អ នៅពេលដែលអ្នករត់ ឬ ដើរ វានឹងលោតដំនើរការ រហូតដល់ពេលអ្នកចប់ វានឹងចេញជា ផែនទីមកអោយអ្នកមើលថាអ្នកបានរត់ ឬ ដើរបានប៉ុន្មានហើយ។
  • Apple Watch Series 2 បានធ្វើឡើងពី អាលុយមីញ៉ូម, ដែកមិនច្រេះ នឹង សេរាមិក ហើយមានពណ៌ជាច្រើន។

apple-watch2-3up-water

apple-watch2-ceramic

apple-watch2-cycling

 

បន្ទាប់ពីការបង្ហាញ Apple Watch series 2 ក្រុមហ៊ុន Apple បានបង្ហាញនូវផលិតផល ថ្មី ដែលទាក់ទងនឹង Apple watch ដែលគឺ Apple watch Nike+ ដែលមានជាច្រើនពណ៌ដែល។

apple-watch-2-hero_01

apple-watch-2-nike_01

 

ផលិតផលទាំងពីរ នេះនឹង ធ្វើការ Pre order នៅថ្ងៃទី 09/09/2016 ក្នុងតំលៃ ចាប់ផ្តើមពី 369$។ ហើយនឹងបើកលក់ក្នុង ខែ តុលាខាងមុខនេះ។

អានបន្ត

1561

បែកធ្លាយលក្ខណៈពិសេសមួយចំនួនរបស់ iPhone ជំនាន់ថ្មី

បច្ចេកវិទ្យា

05/09/2016

នៅសល់តែ 2 ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ការសម្ភោធព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple ដែលបង្ហាញពីទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួន ។ ហើយកាលពីម្សិលមិញនេះមានការបង្ហើបអោយដឹងពី លក្ខណៈពិសេសខ្លះៗ របស់ទូរស័ព្ទមួយនេះផងដែរ ដែលទទួលបានលោក Ming- Chi Kuo អ្នកវិភាគនៅឯ ក្រុមហ៊ុន KGI Securities ។

Untitled-2

រូបភាព iPhone 7 ពីគេហទំព័រ gsmarena

ខាងក្រោមនេះជាអ្វីដែលគាត់បានរំពឹងថានឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍នៅថ្ងៃពុធនេះ :

  • មានពណ៌ 5 សម្រាប់ជ្រើសរើសដូចជា ពណ៌មាស, មាសផ្កាឈូក និងទឹកប្រាក់នៅដដែល ប៉ុន្តែពណ៌ប្រផេះ នឹងជំនួសដោយ ពណ៌ខ្មៅងងឹត (dark black) ហើយមួយផ្សេងទៀតគឺ ពណ៌ខ្មៅរលោង (piano black) ។ លោក Kuo បាននិយាយថាការផ្គត់dark blackផ្គង់មានកំណត់ សំរាប់ទូរស័ព្ទ iPhone ម៉ូដែល piano black ។
  • អង្គផ្ទូកទិន្នន័យដើមរបស់ iPhone ស៊េរីថ្មីនេះនឹងមានចាប់ពីទំហំ 32GB ទៅ ។
  • iPhone 7 Plus នឹងបំពាក់កាមេរ៉ាភ្លោះ ដែលមួយជាប្រភេទកាមេរ៉ា wide-angle និងមួយទៀតជាប្រភេទ telephoto ។ កាមេរ៉ាទាំងពីរមានទំហំ 12MP ដូចគ្នា ។
  • iPhone 7 Plus នឹងមាន Ram 3GB ដើម្បីជំនួយដល់ប្រព័ន្ធកាមេរ៉ាភ្លោះ ចំនែក iPhone 7 រក្សា Ram ទំហំ 2GB ដដែល ។
Untitled-3

រូបភាព iPhone 7 ពីគេហទំព័រ gsmarena

Untitled-1

រូបភាព iPhone 7 ពីគេហទំព័រ gsmarena

  • ទូរស័ព្ទនេះនឹងមានបំពាក់បច្ចេកវិទ្យាការពារការជ្រាបទឹក IPX7 ផងដែរ ។
  • ក្រុមហ៊ុននឹងបំបាត់រន្ធដោតកាសដោយជំនួសដោយ speaker មួយទៀត ។ លោក Kuo បាននិយាយថា ក្រុមហ៊ុន Apple នឹងដាក់កាសស្តាប់ត្រចៀក EarPods ជាមួយនឹងឧបករណ៍តភ្ជាប់ Lightning នៅក្នុងប្រអប់ រួមជាមួយខ្សែ Lightning ទៅនឹង adapter កាស 3.5mm ។
  • បន្ទះឈីប A10 ថ្មីដែលមានល្បឿន 2.4 ឬ 2.45GHz បើធៀបនិង A9 ដែលមានល្បឿន 1.85GHz តែប៉ុណ្ណោះ ។ បន្ទះឈីបនេះនិងផលិតដោយក្រុមហ៊ុន TSMC ។
  • អាចនឹងមានបច្ចេកវិទ្យា True-Tone ដូចទៅនិង iPad Pro 9.7 ផងដែរ ។
  • flash កាមេរ៉ានេះនឹងអំពូល LEDs ចំនួនបួន ។
  • នៅពេលអ្នកផ្តេកទូរស័ព្ទ នោះ speaker នឹងផ្តល់សំឡេងជា stereo ។
  • សេនស័រ proximity នឹងប្តូរទៅជាបច្ចេកវិទ្យា ឡាស៊ែរ ។
  • ប្រព័ន្ធ FeliCa NFC និងប្រើប្រាស់បានសម្រាប់ទីផ្សារជប៉ុន ។

មើលទៅពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់សំរាប់ iPhone បន្ទាប់នេះ ។ ដើម្បីអោយកាន់តែជ្រាបច្បាស់សូមរង់ចាំទស្សនានៅ ថ្ងៃពុធ នេះ ។

អានបន្ត

7333

Apple នឹងសម្ពោធព្រឹត្តិការណ៍ប្រចាំឆ្នាំ iPhone ជំនាន់ថ្មីនៅថ្ងៃទី 7 ខែកញ្ញា

បច្ចេកវិទ្យា

30/08/2016

ជាការពិតណាស់ នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានចែកលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ដ៏ធំបន្ទាប់របស់ខ្លួន ហើយវានឹងធ្វើឡើង នៅថ្ងៃទី 7 ខែកញ្ញា ខាងមុខនេះ ។ សំបុត្រអញ្ជើញនេះមើលទៅសាមញ្ញណាស់ដូចដែលអ្នកបានមើលឃើញ ប៉ុន្តែអ្វីដែលសំខាន់គឺកាលបរិច្ឆេទ នៃព្រឹត្តិការណ៍មួយនេះ ។ Apple នឹងបង្ហាញនូវទូរស័ព្ទ iPhone និងនាឡិកា Apple Watch ជំនាន់ថ្មីក្នុងឱកាសនោះដែរ ។

Apple នឹងផ្សាយបញ្ចាំងបន្តរផ្ទាល់ប្រឹត្តិការណ៍នេះតាម Live Streaming ក្នុងគេហៈទំព័ររបស់ក្រុមហ៊ុនក្នុងទំព័រនេះ នៅវេលាម៉ោង 10:00 ព្រឹក ក្នុងតំបន់វេលា PDT ដែលត្រូវនឹងម៉ោង 12:00 យប់ថ្ងៃទី 7 ចូលថ្ងៃទី 8 ខែកញ្ញា។

Apple-iPhone-7-Concept-Image

រូបភាពគំរូរបស់ iPhone 7

 

ទូរស័ព្ទ iPhone ថ្មីនេះដែរអាចនិងផ្លាស់ប្តូរតែបន្តិចបន្តួចទៅលើរូបរាង (បន្ទាត់ខ្សែអង់តែនពណ៌ស), បំពាក់បន្ទះឈីប A10 ជំនាន់ថ្មី មិនតែប៉ុណ្ណោះអាចនិងមាន អាវគ្រោះការពារការជ្រាបទឹកផងដែរ ។ រីឯម៉ូដែល Plus នឹងបំពាក់កាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ ហើយក៏គាំទ្រសំរាប់តំនរភ្ជាប់ Smart Connector ទៀតផង ។ អ្វីដែលគួរអោយសោកស្តាយនោះគឺ រន្ធដោតកាស 3.5mm មិនមានទៀតឡើយសំរាប់ iPhone ស៊េរីថ្មីទាំង 2 នេះ ប៉ុន្តែថាមពលថ្មរបស់វានឹងមានទំហំធំជាងម៉ូដែលមុនៗបន្តិច ។

សម្រាប់ការបញ្ជាទិញមុន នឹងចាប់ផ្តើមនៅថ្ងៃទី 9 ហើយនឹងចេញលក់ជាសកលនៅលើទីផ្សារ នៅថ្ងៃទី 16 ខែកញ្ញា ។

សូមរង់ចាំទស្សនាព្រឹត្តិការណ៍ដ៏ធំមួយនេះទាំងអស់គ្នា ថាតើ Apple នឹងមានអ្វីពិសេសៗខ្លះដើម្បីបង្ហាញដល់ពិភពលោក នៅក្នុងទំព័រនេះ

អានបន្ត