MENU

Android M
Tag Archive

851

Android M ឬ Android 6.0 Marshmallow ដែលជា Operating System ថ្មីសម្រាប់ Android Smartphone

បច្ចេកវិទ្យា

30/09/2015

Android M ឬក៏ Android 6.0 Marshmallow គឺជា Android Mobile Operating System ថ្មីរបស់ក្រុមហ៊ុន Google ដែលជា update របស់ Android Lollipop។ ក្រោយពីបានចេញឲ្យអ្នក developers ប្រើនឹងធ្វើការកែសម្រួលជាច្រើនខែកន្លងមក ក្រុមហ៊ុន Google នឹងធ្វើការប្រកាសចេញជាផ្លូវការឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ android smartphone អាច download បានឆាប់ៗនេះនូវ Android version ថ្មីរបស់ពួកគេ ដែលមានឈ្មោះថា Android 6.0 Marshmallow។

Android Marshmallow របស់ក្រុមហ៊ុន Google

Android Marshmallow របស់ក្រុមហ៊ុន Google

 

phpjvzxjl

 

នៅថ្ងៃទី ២៩ ខែកញ្ញានេះ ក្រុមហ៊ុន Google បានបញ្ជាក់ថា Android 6.0 Marshmallow នឹងចេញជាផ្លូវការឆាប​់ៗនេះ សម្រាប់ទូរស័ព្ទម៉ាក Nexus មួយចំនួនដូចជា Nexus 5, Nexus 6, Nexus 7, Nexus 9 ជាដើម ហើយក៏មានភ្ជាប់មកជាមួយជាស្រាប់ក្នុងទូរស័ព្ទថ្មី Nexus 5X របស់ក្រុមហ៊ុន LG និង Nexus 6 របស់ក្រុមហ៊ុន Huawei ផងដែរ។ រីឯក្រុមហ៊ុនទូរស័ព្ទ Samsung ក៏បានបញ្ជាក់ផងដែរថា អ្នកនឹងអាចតម្លើង Android operating system ក្នុងទូរស័ព្ទរបស់អ្នកទៅជា Android 6.0 Marshmallow បានក្នុងពេលឆាប់ៗនេះ ទៅតាមទីកន្លែង ឬប្រទេសដែលអ្នករស់នៅ ដូច្នេះទីកន្លែង/ប្រទេសខ្លះអាចទទួលបានការ update មុន និងប្រទេសខ្លះទៀតអាចនឹងត្រូវចាំយូរបន្តិច។ សូមបញ្ជាក់ផងដែរថា ទូរស័ព្ទម៉ាក Samsung ដែលអាចតម្លើងទៅជា Android 6.0 Marshmallow បានគឺមានដូចជា Galaxy S6, Galaxy S6+, Galaxy S6 Edge, Galaxy S6 Edge+, និង Samsung Note 5 ជាដើម ដែលជាទូរស័ព្ទស៊េរីថ្មីៗរបស់ Samsung។

Android 6.0 is called Android Marshmallow

Android 6.0 is called Android Marshmallow

ដូចនេះបើអ្នកចង់ទទួលបាននូវអារម្មណ៍ថ្មីៗនៃការប្រើប្រាស់ទូរស័ព្ទ android របស់អ្នកឲ្យកាន់តែប្រសើរឡើង ជាមួយនឹង updates ថ្មីៗរបស់ Android OS នេះ សូមអ្នកកុំភ្លេច update ទូរស័ព្ទអ្នកទៅ Android 6.0 Marshmallow នៅពេលដែលវាមានវត្តមានអាចឲ្យអ្នក download បាននៅប្រទេសកម្ពុជាយើង ប៉ុន្តែឥឡូវនេះសូមរងចាំទាំងអស់គ្នាសិន។

 

អានបន្ត