Macbook Pro សេរីថ្មីរបស់ Apple គឺជា Laptop មួយដែលមានអេក្រង់ ល្អជាងគេបំផុតគឺ Retina display ដែលមាន 67%ច្បាស់ជាង និង 67% ភ្លឺជាង និង 25% ពណ៌ច្រើនជាង។ តែបើសិនជាអ្នកមាន វាមកប្រើប្រាស់ហើយ តែចង់បានអេក្រង់មួយធំ ស្រួលត្រជាក់ភ្នែកអ្នកអាច មើលទៅ Apple thunderbolt display ដែលចេញជាយូរណាស់មកហើយ ឬ អ្នកអាចមើលលើសពីនោះទៀតគឺ LG monitor ថ្មី ដែលមានទំហំ 5K.
ពីមុនមក Apple តែងតែផលិតនូវ ផលិតផលខ្លួនឯងសំរាប់ខ្លួនឯង ប៉ុន្តែឥឡូវនេះ ពួកគេបានរួមដៃគ្នាជាមួយនឹង LG ដែលមានភាពល្បីល្បាញខាងធ្វើ អេក្រង់ដែរនោះ បានផលិតនូវ Ultimate docking station ( ដែលសំរាប់ប្រែ Laptop ជា Desktop សំរាប់នៅក្នុងផ្ទះ ) សំរាប់ Macbook pro ជំនាន់ 2016 នេះ។ វាមានទំហំ 27inch និង resolution 5K 5120 x 2880 និងបច្ចេកវិទ្យាផ្សេងទៀតរួមមាន ប្រដាប់បំពងសំលេង, microphone, កាមេរ៉ា និង USB-C 3 រន្ធទៀត ដែលសំរាប់ភ្ជាប់ទៅ Macbook Pro។
ហើយបើសិនជាអ្នកគិតថា 27inch 5K វាធំសំរាប់អ្នក ក្រុមហ៊ុន LG ក៏បានផលិត នូវអេក្រង់ប្រភេទតូចជាងនេះ គឺ 21.5inch 4K 4096 x 2304។ សំរាប់ អេក្រង់ទំហំ 27inch 5k វានឹង ចេញលក់ក្នុង ខែ ធ្នូខាងមុខនេះដែលអាចនឹងមានតំលៃ 1300$ ដែលក្នុងកំឡុងពេលនេះ អេក្រង់ 21.5inch 4K ចាប់ផ្តើមដាក់អោយកម្មង់ទិញ ហើយក្នុងតំលៃ 700$។