MENU

LG V20 ឬគេហៅម្យ៉ាងទៀត LG UX5.0+

មុនថ្ងៃដែលចេញ iphone 7 ក្រុមហ៊ុន LG ក៏បានបញ្ចេញទូរស័ព្ទមួយដែរ គឺម៉ូដែល LG V20 ដែលជាជំនាន់ក្រោយបង្អស់របស់ V10។ វាគឺជាទូរស័ព្ទដំបូងគេបំផុតដែលចេញ ហើយមានដំណើរការលើប្រព័ន្ធដំណើរការ Android 7.0 Nougat មកជាមួយផងដែរ។ V20 មានបំពាក់ទៅដោយប្រព័ន្ធកាមេរ៉ា 2 (Dual Camera) និង អេក្រង់តូចមួយដែលមាននៅផ្នែកខាងលើនៃទូរស័ព្ទ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងមានភ្ជាប់នូវបច្ចេកវិទ្យាសំរាប់ការចាក់បទចំរៀង ដែលវាអាចដំនើរការជាមួយនឹងបទចំរៀងដែលមានទំហំធំៗ គុណភាពល្អ និង កាសដែលមានស្តង់ដាខ្ពស់ផងដែរ។

lg-v20-rear-970-80

ទូរស័ព្ទមួយនេះមាន 32bit hi-fi quad DAC ដែលជាបច្ចេកវិទ្យាមួយសំរាប់បទភ្លេង ធ្វើអោយអ្នកដែលចូលចិត្តស្តាប់បទចំរៀងបានស្គាល់នូវអ្វី ដែលជាគុណភាពល្អនៃសំលេង។ ហើយវាថែមទាំងស្គាល់ file format ជាច្រើននៃបទភ្លេង ដែលមិនបាត់បង់គុណភាពដើមដូច mp3 នោះទេ ហើយ file format ទាំងនោះមានដូចជា FLAC, DSD, AIFF, ALAC។

lg-v20-design-768x162

lg-v20-software-768x445

សំរាប់ Spec របស់វា មានដូចជា៖

  • អេក្រង់ទំហំ 5.7 inches 1440 x 2560 pixels (QHD) អេក្រង់តូចទំហំ 160 x 1040 pixels, 2.1 inches
  • ប្រើប្រាស់ chipset Qualcomm MSM8996 Snapdragon 820, CPU Quad-core (2×2.15 GHz Kryo & 2×1.6 GHz Kryo) និង GPU Adreno 530។
  • កាមេរ៉ាខាងក្រោយគឺមាន 2 ដែលមានមួយ 16 MP, f/1.8  និង មួយទៀត 8 MP, f/2.4។ ចំនែកឯ កាមេរ៉ាពីមុខ គឺ 5 MP, f/1.9
  • ចំនែកឯការថតវីដេអូ គឺអាចថតបាន 2160p@30fps, 1080p@30fps, 720p@120fps និងមានភ្ជាប់នូវ សំលេងល្អផងដែរ
  • ទំហំ Ram 4GB និង memory 32/64GB ប៉ុន្តែអ្នកអាចដាក់បន្ថែមបានរហូតដល់ 256GB។
  • ថ្មរបស់វាគឺ 3200 mAh។

Comments Off on LG V20 ឬគេហៅម្យ៉ាងទៀត LG UX5.0+ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន