MENU

ក្រុមហ៊ុន Huawei បានបញ្ចេញ Honor 8 ជាមួយកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ និងមាន RAM ទំហំ 4GB

ក្រុមហ៊ុន Huawei បានហែកប្រអប់ដើម្បីបង្ហាញ Honor 8 នៅថ្ងៃនេះ។ នេះជាម៉ាកស្មាតហ្វូនថ្មីមួយ របស់ក្រុមហ៊ុនចិនដែលមានតំលៃសមរម្យ ហើយវាភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសស្រដៀងគ្នាជាច្រើន បើប្រៀបធៀបទៅនឹងស្មាតហ្វូនកំពូលរបស់ខ្លួនគឺ Huawei P9 ។

 

gsmarena_002-3

 

Honor 8 មានអេក្រង់ទំហំ 5.2 អ៊ីញ កំរឹត 1080p និងមានកាមេរ៉ាភ្លោះខាងក្រោយទំហំ 12MP ជាមួយ aperture f/2.2 ។ កាមេរ៉ា selfie ខាងមុខទំហំ 8 MP ជាមួយ aperture f/2.4 ។ ទូរស័ព្ទនេះមាន RAM រហូតដល់ទៅ 4GB និង 64GB នៃអង្គផ្ទូកទិន្នន័យខាងក្នុង ហើយក៏អាចបន្ថែម memory card បានផងដែរ ។ ម្យ៉ាងវិញទៀត Honor 8 គឺមានលក្ខណៈនិងភិនភាគស្រដៀងគ្នាទៅនឹង P9 ផងដែរ។

 

Screen Shot 2016-07-12 at 10.07.10 PM

 

ភាពខុសគ្នាដ៏ធំរបស់វាគឺការបំពាក់បន្ទះឈីប។ Honor 8 ត្រូវបានបំពាក់បន្ទះឈីបស៊េរីចាស់ Kirin 950, ចំណែកឯ P9 វិញបំពាក់ Kirin 955 ។ Kirin 950 ដែលនៅខាងក្នុងស្មាតហ្វូន Honor ថ្មីនេះបានភ្ជាប់មកជាមួយ CPU ប្រភេទ octa -core ជាមួយ Cortex-A72 ចំនួនបួនគ្រាប់ ដែលមានល្បឿនរហូតដល់ទៅ 2.3 GHz និង Cortex-A53 ចំនួនបួនដែលមានល្បឿន 1.8 GHz ។

 

honor8_2

វាភ្ជាប់មកជាមួយប្រព័ន្ធសេវា 4G LTE, រួមជាមួយមុខងារ ស៊ីមពីរ ។ Honor 8 មានថាមពលថ្ម 3,000 mAh ហើយអ្នកអាចសាកវាតាមរយៈរន្ធ USB Type-C ហើយរន្ធដោតកាស 3.5mm ក៏ប្រើប្រាស់រន្ធនេះផងដែរ ។

ទូរស័ព្ទនេះមានទំហំកំរាស់និងប្រវែង 145.5x71x7.45mm និង មានទម្ងន់ 153g ហើយវាដំណើរការដោយ Android 6.0 Marshmallow អមជាមួយ Huawei EMUI 4.1 ។ រីឯឧបករណ៍ស្កេនស្នាមម្រាមដៃគឺនៅខាងក្រោយ ។

Honor 8 មាន 4 ពណ៌សំរាប់ជ្រើសរើសដូចជា ពណ៌សគុជខ្យង, ពណ៌មាស, ពណ៌ខ្មៅ និង ពណ៌ផ្កាឈូក ។ សម្រាប់តំលៃរបស់វា:

Ram 3GB ជាមួយអង្គផ្ទូកទិន្នន័យ 32GB មានតំលៃ 1.999 CNY (298$, 269€)

Ram 4GB ជាមួយអង្គផ្ទូកទិន្នន័យ 32GB មានតំលៃ 2.299 CNY (343$, 310€)

Ram 4GB ជាមួយអង្គផ្ទូកទិន្នន័យ 64GB មានតំលៃ 2.499 CNY (373$, 337€)

 

វានិងចេញលក់នៅប្រទេសចិន នៅថ្ងៃទី 19 ខែកក្កដា ហើយសំរាប់ទីផ្សារអន្តជាតិគឺមិនទាន់បានបញ្ជាក់នូវឡើយទេ ។

Comments Off on ក្រុមហ៊ុន Huawei បានបញ្ចេញ Honor 8 ជាមួយកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ និងមាន RAM ទំហំ 4GB បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន