MENU

តោះទៅមើលស្មាតហ្វូនស៊េរីថ្មីរបស់ Samsung ដែលមានអេក្រង់ដល់ទៅ 7 អ៊ីញ ឯណោះ

ក្រុមហ៊ុន Samsung ទើបតែបានប្រកាស ទូរស័ព្ទ Galaxy J Max កាលពីប៉ុន្មានថ្ងៃមុននេះ, ដែលជាទូរស័ព្ទម៉ាកថ្មី ហើយបើតាមឈ្មោះរបស់វាដែលបានបង្ហាញ យើងក៏ដឹងថាវាជាទូរស័ព្ទដែលមានទំហំធំ ជាងទូរស័ព្ទនាពេលបច្ចុប្បន្នទៅទៀត។ អ្វីដែលយើងបានឃើញនៅទីនេះគឺជាទូរស័ព្ទទំហំ 7 អ៊ីញ, ជាធម្មតានេះត្រូវបានគេហៅថា Tablet ប៉ុន្តែក្រុមហ៊ុន Samsung បានបញ្ជាក់ថាជា ស្មាតហ្វូន ទៅវិញ ។

 

Samsung-Galaxy-J-Max-1

 

ក៏ដូចជាទូរស័ព្ទ Samsung ត្រកូល J ដទៃទៀតផងដែរ, Galaxy J Max នេះគឺជាផលិតផល ដែលមានតំលៃសមរម្យជាមួយនឹងលក្ខណៈពិសេសធម្មតា ដូច្នេះវាគ្មានអ្វីគួរឱ្យចាប់អារម្មណ៍សំរាប់អ្នកប្រើប្រាស់នាបច្ចុប្បន្ននេះទេ ។ ស្មាតហ្វូននេះមានទំហំអេក្រង់រហូតដល់ទៅ 7 អ៊ីញ ដែលមាន resolution 1280 x 800 ភិចសែល ។ Galaxy J Max ក៏ភ្ជាប់មកជាមួយ CPU ប្រភេទ quad-core ទំហំ 1.5 GHz processor, ប្រព័ន្ធសេវា LTE , គាំទ្រប្រភេទ dual-sim, កាមេរ៉ាក្រោយទំហំ 8, RAM ទំហំ 1.5GB  និង 16GB នៃអង្គផ្ទូកទិន្នន័យខាងក្នុង ហើយក៏អាចបន្ថែម memory card បានផងដែរ ។ ស្មាតហ្វូននេះមានទំហំកំរាស់ និងប្រវែង 186.9 x 108.8 x 8.7 mm, ជាមួយថាមពលថ្ម 4000 mAh និងដំណើរការដោយ Android 5.1 Lollipop ។ លើសពីនេះទៅទៀត Galaxy J Max នេះក៏ត្រូវបានគេឃើញថាជាអ្នកស្នងបន្ទាប់ពី Samsung Galaxy W អេក្រង់ទំហំ 7 អ៊ីញ ដូចគ្នាដែលបានចេញកាលពីឆ្នាំ 2014 ផងដែរ ។

 

spec1

 

ទូរស័ព្ទ Samsung Galaxy J Max នឹងអាចរកបាននៅក្នុងប្រទេសឥណ្ឌា ហើយនឹងចាប់ផ្តើមលក់នៅចុងខែនេះក្នុងតំលៃប្រហែល 200$ ( 13.400 INR ) ។ នៅពេលនេះ យើងមិនដឹងថាតើឧបករណ៍នេះនឹងមានវត្តមាននៅក្នុងទឹកដីអាមេរិក ឬ នៅក្នុងទីផ្សារអន្តរជាតិនៅពេលណាឡើយ ។

តើប្រិយមិត្តគតិតយ៉ាងណាសំរាប់ស្មាតហ្វូនថ្មីមួយនេះ? តើអ្នកទាំងអស់គ្នានិងទិញស្មាតហ្វូនយក្សមួយនេះឬទេ?

Comments Off on តោះទៅមើលស្មាតហ្វូនស៊េរីថ្មីរបស់ Samsung ដែលមានអេក្រង់ដល់ទៅ 7 អ៊ីញ ឯណោះ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន