Apple ពិតជាមានគំរោងដ៏ធំសំរាប់ MacBook Pro ជំនាន់ក្រោយ។ អ្នកវិភាគរបស់ ក្រុមហ៊ុន Apple ល្បីឈ្មោះ Ming-Chi Kuo បាននិយាយថា ក្រុមហ៊ុន Apple កំពុងមានផែនការក្នុងការកែប្រែរចនាបថថ្មីដ៏ធំមួយសំរាប់ កុំព្យូទ័រយួរដៃកំពូល របស់ខ្លួននៅ ចុងឆ្នាំនេះ។ ការរចនាថ្មីនេះផ្តោតទៅលើលក្ខណៈពិសេសមួយគឺ អេក្រង់ touchscreen ប្រភេទ OLED សម្រាប់ការបង្ហាញពត៌មាន និង controls។ ហើយ អេក្រង់ touchscreen អាចនៅខាងលើ keyboard ។
លោក Martin Hajek ជាអ្នក Designer បានបង្ហាញម៉ូដគំរូអេក្រង់នេះ ហើយគាត់បានរចនានូវគំរូរូបភាពដែលបង្ហាញពីការគ្រប់គ្រង កម្មវិធី Spotify និង កម្មវិធីផ្សេងៗទៀត ។
ខាងក្រោមនេះជារូបភាពគំរូអេក្រង់ touchscreen នៅលើ MacBook Pro ៖
បើ Apple ពិតជាយកអ្វីៗតាមគំរូរបស់លោក Hajek នោះ វាពិតជាកុំព្យូទ័រយួរដៃដ៏ទំនើបបំផុតជាមួយបច្ចេកវិទ្យាដ៏អស្ចារ្យ ហើយក៏អាចជាកុំព្យូទ័របន្ទាប់របស់អ្នកទាំងអស់គ្នាផងមិនដឹង។