MENU

បច្ចេកវិទ្យា Bluetooth 5.0 មានសមត្ថភាពបាញ់បានឆ្ងាយ និងល្បឿនដ៏លឿន ជាមួយនឹងការប្រើប្រាស់ថាមពលតិចបំផុត

យោងតាមពត៌មានដែលទទួលបានពីគេហទំព័រ gsmarena បានបង្ហាញឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកវិទ្យា Bluetooth ឬ The Bluetooth Special Interest Group (Bluetooth SIG) កំពុងតែមមាញឹកក្នុងការអភិវឌ្ឍន៍ និងបង្កើតនូវបច្ចេកវិទ្យាតភ្ជាប់ដោយឥតខ្សែរជំនាន់ថ្មីមួយ ដោយវាត្រូវបានពួកគេដាក់ឈ្មោះឲ្យថា បច្ចេកវិទ្យា Bluetooth 5.0 ហើយវានឹងត្រូវបានគេដាក់បង្ហាញជូនជាសាធារណៈ នៅក្នុងថ្ងៃទី 16 ខែ កក្កដា ខាងមុខនេះហើយ។

bluetooth-5-0-speed-2-mbit-s-120-meters-wovow.org-00

ក្រៅពីពេលវេលានៃការដាក់បង្ហាញជូនជាសាធារណៈ ពួកគេក៏បានបង្ហើបឲ្យដឹងខ្លះៗផងដែរ អំពីសមត្ថភាពរបស់បច្ចេកវិទ្យា Bluetooth 5.0 នេះ គឺវាមានសមត្ថភាពអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ដ៏ទៃបាន ក្នុងរយៈចំង៉ាយឆ្ងាយជាងមុនដល់ទៅពីរដង និងល្បឿងលឿនជាងមុនបួនដង ជាមួយនឹងការប្រើប្រាស់ថាមពលតិចបំផុត បើយើងប្រៀបធៀបវាជាមួយនឹងបច្ចេកវិទ្យាជំនាន់មុនរបស់វា។

ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ វានឹងផ្តល់ឲ្យនូវមុខងារថ្មី សំរាប់សេវាកម្មបណ្តាញ Connectionless services ដែលវានឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវ ពត៌មានអំពីទីតាំងដែលពាក់ព័ន្ធ និងការស្វែងរុករកតាមរយៈផែនទី ផងដែរ។ ដូចនេះវាមានន័យថា ការបង្កើតនូវ បច្ចេកវិទ្យា Bluetooth ជំនាន់ថ្មីនេះ អាចនឹងជួយជំរុញដល់ការ ចាប់យក និងការផ្សាយរលកសញ្ញារ ជាមួយនឹងមុខងារស្វែងរកទីតាំងដែលមានមូលដ្ឋាន ដល់អ្នកប្រើប្រាស់ជាច្រើនទៀតនៅទូទាំងពិភពលោក ឬនិយាយឲ្យងាយយល់ទៅគឺវាអាចផ្តល់ពត៌មានអំពីទីតាំង ដែលមានលក្ខណៈទូលំទូលាយ ស្រដៀងគ្នាទៅនឹងប្រព័ន្ធ GPS អញ្ចឹងដែរ។

Technology-Bluetooth-Wireless

 

Comments Off on បច្ចេកវិទ្យា Bluetooth 5.0 មានសមត្ថភាពបាញ់បានឆ្ងាយ និងល្បឿនដ៏លឿន ជាមួយនឹងការប្រើប្រាស់ថាមពលតិចបំផុត បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន