MENU

តាមរបាយការណ៍បានអោយដឹងថា Samsung កំពុងសំងំផលិតស្មាតហ្វូនដែលមានអេក្រង់បត់សំរាប់បង្ហាញនៅ MWC 2017

យើងបានដឹងរួចទៅហើយថាក្រុមហ៊ុន Samsung កំពុងតែធ្វើការនៅលើទូរស័ព្ទដែលមានអេក្រង់អាចបត់ចូលគ្នាបាន ដែលជាគម្រោងឈ្មោះ Project Valley ហើយនឹងប្រកាសជាផ្លូវការ នៅពេលណាមួយ នៅឆ្នាំក្រោយ។ ឥឡូវនេះរបាយការណ៍ថ្មីមួយពីគេហទំព័រ Bloomberg បានបង្ហាញថាមិនមែនមួយឡើយ ប៉ុន្តែគឺឧបករណ៍ដល់ទៅ 2 ឯណោះ ដែលស្ថិតនៅក្នុងគំរោងនេះដែលនៅក្រុមហ៊ុន កូរ៉េខាងត្បូង។

 

project-valley-840x560-2

 

របាយការណ៍នេះបានបញ្ជាក់ថា មួយនៃឧបករណ៍ទាំងពីរ គឺអាចបត់បាន ពាក់កណ្តាលដូចប្រអប់ គ្រឿងសំអាង ចំនែកឯមួយផ្សេងទៀតមានអេក្រង់ទំហំ 5 អ៊ីញ នៅក្នុងទំរង់ដែលបានបត់ហើយ មិនតែប៉ុណ្ណោះអេក្រង់របស់វាកើនឡើងដល់ 8 អ៊ីញ នៅពេលដែលយើងពន្លាវាអោយអស់ ។

របាយការណ៍នេះក៏បានបន្តទៀតថា មួយ ឬ ក៏ទាំងពីរ នៃឧបករណ៍នេះអាចនឹងបង្ហាញខ្លួន នៅឆ្នាំក្រោយ ក្នុងព្រឹត្តិការណ៍ Mobile World Congress  (MWC) នៅទីក្រុង Barcelona ។

Comments Off on តាមរបាយការណ៍បានអោយដឹងថា Samsung កំពុងសំងំផលិតស្មាតហ្វូនដែលមានអេក្រង់បត់សំរាប់បង្ហាញនៅ MWC 2017 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន