MENU

កាស Bose QC ថ្មី 2 គ្រឿង ដែលជាបច្ចេកវិទ្យាថ្មី

ក្រុមហ៊ុន Bose ដែលជាក្រុមហ៊ុនមួយល្បីខាង ឧបករណ៍បំពងសំលេង និង កាសត្រចៀក ក្រុមហ៊ុននេះត្រូវបានបើកដំនើរការរយៈពេល ជាង 52 ឆ្នាំមកហើយ។ មនុស្សគ្រប់រូបតែងតែសរសើរមិនដាច់ពីមាត់នូវ ផលិតផលមួយៗរបស់ ក្រុមហ៊ុននេះ រួមមាន soundlink bluetooth និង soundlink mini bluetooth និង ឧបករណ៍ផ្សេងៗទៀត។ មានក្រុមហ៊ុនចិនខ្លះក៏បានលួចស្ទីលយកទៅចំលងផងដែរ ប៉ុន្តែគុណភាពនៅតែមិនអាចទៅរួចជាមួយនឹង របស់ពិតៗឡើយ។ ឥឡូវនេះក្រុមហ៊ុននេះបានបញ្ចេញនូវបច្ចេកវិទ្យាថ្មី មួយ ដែលបានដាក់នៅក្នុង កាសរបស់វា 2 គ្រឿង ដែលទើបតែចេញថ្មីដូចគ្នា។

បច្ចេកវិទ្យាថ្មីនោះគឺ ការឃាំងសំលេងពីខាងក្រៅ ( noise cancelling ) និង ជាកាស មិនប្រើប្រាស់ខ្សែ ( wireless ). ហេតុអ្វីបានគេថាវាជាបច្ចេកវិទ្យាថ្មី ព្រោះថា ក្រុមហ៊ុន Bose មិនដែលផលិត កាសដែលមានទាំង noise cancelling និង wireless ជាមួយគ្នានោះទេ មិនដឹងថា គេទើបតែធ្វើបាន ឬ គេមិនចង់ដាក់ពីមុន។ កាសទាំងពីរនេះ មាន ម៉ូដែលដូចជា Bose QuietComfort 30 និង Bose QuietComfort 35។

Bose QuietComfort 35

Bose QuietComfort 35 ដែលគេអាចហៅកាត់ថា Bose QC 35 ទើបតែចេញក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ។ តាមដែលមានការបទពិសោធន៍ជាមួយនឹង QC 25 ពួកយើងបានទទួលស្គាល់ថា វាជាកាសដែល មានការឃាំងសំលេង ពីខាងក្រៅល្អបំផុត សូម្បីតែសំលេងខ្យល់ ទោះជាអ្នកនៅទីកន្លែងណាដែលមានមនុស្សច្រើន ប៉ុន្តែវានៅតែធ្វើអោយ គិតថា យើងនៅតែឯងជានិច្ច ចុះទំរាំតែកាសថ្មីរបស់វាទៀត។ សំរាប់ការធ្វើអោយវាទៅជា មិនប្រើប្រាស់ខ្សែ គឺស្រួលសំរាប់លោកអ្នក អ្នកមិនចាំបាច់ធ្វើការដោះកាសចេញដើម្បីដើរទៅណាផ្សេងទេ។ អ្នកអាចធ្វើអ្វីតាមអំពើចិត្តរបស់អ្នកនៅពេលកំពុង ពាក់កាសនោះ។ សំរាប់សំលេង បើសិនជាក្រុមហ៊ុន Bose បានយកវាមកកម្ពុជា អ្នកអាចចូលទៅសាកបាន ( សូមបញ្ជាក់ ទីតាំងចែកចាយ Bose ស្ថិតក្នុងការសាងសង់)។

https://youtu.be/Ploouhz2rag

Bose QuietComfort 30

ចំណែក Bose QC 30 គេនឹងចាប់បញ្ចេញក្នុងកំឡុងខែកញ្ញា ឆ្នាំ2016 ខាងមុខនេះ។ វាជាប្រភេទ កាសតូច ពាក់នៅនឹងក ហើយ មានខ្សែមកដល់ត្រចៀក(មាន វីដេអូ) ចំពោះសមត្ថភាព គឺវាប្រហាក់ប្រហែលនឹង QC 35 ដែរ។

Comments Off on កាស Bose QC ថ្មី 2 គ្រឿង ដែលជាបច្ចេកវិទ្យាថ្មី បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន