MENU

Samsung ទើបតែបានបញ្ចេញបន្ទះ DRAM LPDDR4 ទំហំ 6GB ដែលមានប្រវែង 10nm តើវាសម្រាប់បំពាក់ទូរស័ព្ទ Galaxy Note 6 មែនឬ?

ឥឡូវនេះយើងកំពុងតែចូលទៅដល់សម័យ DRAM (Dynamic random-access memory) ដែលមានទំហំដល់ទៅ 6GB ហើយ នៅលើទូរស័ព្ទ Android ។ ក្រុមហ៊ុន Samsung ក៏ទើបតែបានប្រកាសបន្ទះ DRAM ចុងក្រោយរបស់ខ្លួនសម្រាប់ស្មាតហ្វូនកំពូលផងដែរ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍ Samsung Mobile Solutions Forum ដែលបានប្រារព្ធធ្វើឡើងនៅវេទិកាក្រុង Shenzhen ប្រទេសចិនកាលពីម្សិលមិញ។ លោក Sammy បានបង្ហាញបន្ទះ DRAM LPDDR4 ថ្មីទំហំ 6GB ដែលប្រើដំណើរការប្រវែង 10 ណាណូម៉ែត្រ ហើយមិនតែប៉ុណ្ណោះវានិងធ្វើអោយ បន្ទះឈីប មានថាមពលកាន់តែមានប្រសិទ្ធភាព ហើយនិងជួយពង្រីកថាមពលថ្មរបស់ស្មាតហ្វូនថ្មីៗដែលប្រើវាផងដែរ។

 

dram-a

 

ទូរស័ព្ទ Samsung Galaxy Note 6 នឹងមានល្បឿនលឿនជាមួយនឹងការប្រើប្រាស់បានយូរទ្វេដង ប្រសិនបើពាក្យចចាមអារ៉ាមអំពីលក្ខណៈពិសេសរបស់វាជាការពិតនោះ។ សំរាប់ពេលនេះ យើងកំពុងតែបង្ហាញអំពីអេក្រង់ដែលមានទំហំ 5.8 អ៊ីញ ប្រភេទ Super AMOLED ជាមួយកំរឹត resolution 1440 X 2560 QHD រីឯថាមពលថ្មវិញនោះគឺ 4000mAh។ ក្រុមហ៊ុន Samsung តែងតែបំពាក់ Galaxy Note ជាមួយ hardware និង software ថ្មីបំផុតទៅក្នុងវា ហើយជាធម្មតាក្រុមហ៊ុនតែងរក្សា phablet នេះជាស្មាតហ្វូនកំពូល បន្ទាប់ពី Galaxy ត្រកូល S របស់ខ្លួន។ ការដាក់បន្ទះ DRAM ថ្មីសំរាប់ Galaxy Note 6 នេះគឺជាអ្វីដែលយើងរំពឹងទុកពីក្រុមហ៊ុន។

 

dram-b

 

 

នៅសល់តែប៉ុន្មានខែទៀតទេនឹងដល់ការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះហើយ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នាថាតើ Samsung និងមានអ្វីពីសេសអស្ចារ្យខ្លះ ដើម្បីបង្ហាញដល់ប្រិយមិត្តទាំងអស់គ្នា។

Comments Off on Samsung ទើបតែបានបញ្ចេញបន្ទះ DRAM LPDDR4 ទំហំ 6GB ដែលមានប្រវែង 10nm តើវាសម្រាប់បំពាក់ទូរស័ព្ទ Galaxy Note 6 មែនឬ? បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន