សាប៊ូដុសខ្លួន យើងមិនមែនចេះតែទិញៗនោះទេ យើងត្រូវតែដឹងនូវអ្វីដែលជាផលប្រយោជន៍របស់វានូវសាប៊ូនីមួយៗ ព្រោះវាមានច្រើនប្រភេទ។ សំរាបសាប៊ូដុសខ្លួនវាមាន ពីរប្រភេទ ដែលសំរាប់ជ្រើសរើស គឺ សាប៊ូដុំ និង សាប៊ូទឹក។ តើប្រភេទទាំងពីរនេះ មានសារៈប្រយោជន៍ អ្វីខ្លះ និង គុណវិបត្តិអ្វីខ្លះ យើងនឹងបកស្រាយចែកដាច់ពីគ្នារវាងសាប៊ូដុំ និង សាប៊ូដុសខ្លួន អាចងាយស្រួលដល់អ្នកជ្រើសរើស។
សាប៊ូដុំ
គុណសម្បត្តិ៖
- សាប៊ូដុំ មានតំលៃថោក សមរម្យ អ្នកអាចទិញវាបានច្រើនដុំ ជាមួយនឹងលុយដែលអ្នកអាចទិញបានតែសាប៊ូទឹកមួយដប។
- វាជួយអ្នកសន្សំសំចៃ ព្រោះអ្នកប្រើវានៅពេញខ្លួនអ្នក ដោយប្រើតែបរិមាណតិចតួចតែប៉ុណ្ណោះ
- វាជួយដល់បរិស្ថានដូចជា៖ មិនប្រើប្រាស់ផ្លាស់ស្តិចសំរាប់ខ្ចប់ ប្រើក្រដាស់។ ហើយមួយទៀត វាត្រូវការទឹកតិចតួចសំរាប់លាងជម្រះពីរាងកាយអ្នក។
គុណវិបត្តិ៖
- សំរាប់សាប៊ូដុំ ការប្រើប្រាស់វាច្រើនគ្នាវាអាចចំលង មេរោគពីមនុស្សមួយទៅមួយ អ្នកអាចកាត់បន្ថយនូវកត្តានេះបានដោយប្រើប្រាស់សាប៊ូរៀងៗខ្លួន
- ចំពោះសាប៊ូដែលប្រើប្រាស់សំរាប់ព្យាបាលរោគស្បែក ភាគច្រើនជាសាប៊ូដុំ ដូចនេះវាអាចមានបញ្ហាខ្លះទៅលើមនុស្សធម្មតា អ្នកគួរតែមើលអោយបានត្រឹមត្រូវមុននឹងទិញ។
- សាប៊ូដុំខ្លះមានអត្រា pH ច្រើនលើសធម្មតា អាចធ្វើអោយស្បែកអស់សំនើម ។ល។
សាប៊ូទឹក
គុណសម្បត្តិ៖
- កាត់បន្ថយការប៉ះពាល់់ផ្ទាល់ទៅលើសាប៊ូ ដូចនេះហើយ វាអាចកាត់បន្ថយការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
- ងាយស្រួលសំរាប់ការប្រើប្រាស់
- វាបង្កើននូវពពុះច្រើនជាង សាប៊ូដុំ មិនបាច់ប្រើទឹកមកលាយជាមួយ
- វាមាន pHតិចជាង សាប៊ូដុំ អ្នកអាចសម្គាល់មើលដោយក្រោយពីដុសរាងកាយជាមួយសាប៊ូទឹក និង លាងវាចេញ រាងកាយអ្នកនៅតែមានភាពសំណើមជានិច្ច មិនដូចសាប៊ូដុំឡើយ
គុណវិបត្តិ៖
- តំលៃរៀងថ្លៃបន្តិច តែក្រោយប្រើអ្នកអាចយកសំបកវាទៅផ្ទុករបស់ផ្សេងទៀត
- ប្រើប្រាស់ផ្លាស់ស្តិចសំរាប់វិចខ្ចប់ អាចប៉ះពាល់ដល់បរិស្ថាន
- នៅពេលអ្នកច្របាច់សាប៊ូចេញពីកំប៉ុង អ្នកអាចប្រើប្រាស់វាលើស មិនល្អសំរាប់ការសន្សំសំចៃឡើយ។
ការជ្រើសរើសនូវសាប៊ូ រវាងប្រភេទទាំងពីរនេះ អ្នកគួរតែគិតអំពី៖
- តើស្បែករបស់អ្នក អាចប៉ះពាល់បានសាប៊ូដែលមានសារជាតិណាខ្លះ ព្រោះស្បែកមនុស្សនីមួយៗខុសៗគ្នា សាប៊ូដុំ មានជំរើសច្រើនដែលលោកអ្នកអាចសំរេចចិត្តបាន។
- ចំពោះអ្នកដែលចូលចិត្តប្រើសាប៊ូរួមគ្នា អ្នកគួរតែប្រើប្រាស់ សាប៊ូទឹក ព្រោះកុំអោយមានការឆ្លងនូវមេរោគផ្សេងៗពីមួយទៅមួយ
- សូមអានពាក្យណែនាំមុននឹងប្រើប្រាស់សាប៊ូណាមួយ ជៀសវាង គ្រោះថ្នាក់ផ្សេងៗ។