MENU

ប្រុងប្រយ័ត្ន!!! ចំពោះការជ្រើសរើសកង់រថយន្តដែលជិតដល់អាយុកាល

វាជារឿងដ៏សាមញ្ញមួយ ដែលថារាល់វត្ថុទាំងអស់ ទាំងមានជីវិត ឬឥតជីវិតក្តី គឺសុទ្ធតែមានអាយុកាលរបស់វា ហើយសំរាប់កង់រថយន្តក៏មិនខុសគ្នានោះឡើយ ពោលទោះបីជាពួកវាធ្វើពីជ័រកៅស៊ូរក្តីក៏វាមានអាយុកាលផុតកំណត់របស់វាដែរ។

 

cartireknow1

 

កង់រថយន្តដែលមានអាយុកាលចាស់គឺងាយនឹងរងការខូចខាត ឬបែកជាងកង់រថយន្តដែលថ្មីៗទើបតែផលិត ទាំងអស់នេះគឺដោយសារតែកង់រថយន្តត្រូវបានផលិតពីជ័រកៅស៊ូរ ហើយគុណភាពរបស់វាក៏ធ្លាក់ចុះទៅតាមអាយុកាលរបស់វាផងដែរ។ មានកត្តាមួយចំនួនទៀតដែលបណ្តាលឲ្យកង់រថយន្តវិវត្តិទៅរកភាពខូចខាត និងធ្លាក់ចុះនៃគុណភាព ដូចជាពន្លឺ និងកំដៅព្រះអាទិត្យ ការកកិតនៅពេលបើកបរនៅតាមដងផ្លូវ និងការទ្រាំទ្រជាមួយនឹងសំពាធទំងន់ដ៏ធ្ងន់ជាដើម។ កង់រថយន្តនឹងងាយស្រួលក្នុងការបែក ឬផ្ទុះ ដែលអាចបង្ករគ្រោះថ្នាក់យ៉ាងខ្លាំង ប្រសិនបើយើងបន្តបើកបររថយន្តជាមួយកង់ដែលមានសភាព ចាស់ ពុកផុយ ឬហួសអាយុកាលទាំងនោះ។

ជាមធ្យមសំរាប់កង់រថយន្តធម្មតាគឺមានអាយុកាល 6 ឆ្នាំ ប៉ុន្តែមានក្រុមហ៊ុនមួយចំនួនបានអះអាងថាកង់រថយន្តរបស់ពួកគេអាចមានអាយុកាលរហូតដល់ទៅ 10 ឆ្នាំឯណោះ ឬស្មើរនឹងរយៈចម្ងាយ 20,000 ម៉ាយ (32,186.88 km) ទៅដល់ 50,000 ម៉ាយ (80,467.2 Km) គិតចាប់ពីថ្ងៃដែលកង់រថយន្តត្រូវបានផលិត។ យើងអាចដឹងអំពីឆ្នាំដែលផលិតរបស់កង់រថយន្តតាមរយៈលេខចំនួនបួនខ្ទង់បន្ទាប់ពីពាក្យ DOT ដែលមានបង្ហាញនៅលើគ្រប់កង់រថយន្ត ដោយលេខពីរខ្ទង់ដំបូងប្រាប់អំពីសប្តាហ៍នៃការផលិត និងពីរខ្ទង់ចុងក្រោយប្រាប់អំពីឆ្នាំដែលផលិត។

 

How-to-Read-TIRE-DOT-Number

 

age-hero-580-x-330

 

ដូចនេះទោះបីជានៅលើកង់រថយន្តរបស់យើងនៅមានស្នាមក្រឡាកង់ក្តី ប្រសិនបើកង់ទាំងនោះដល់អាយុកាល 6 ឆ្នាំហើយ ម្ចាស់រថយន្តគ្រប់រូបគួរណាស់គិតគូរក្នុងការផ្លាស់ប្តូរកង់រថយន្តថ្មី ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់កង់រថយន្តចាស់ៗទាំងអស់នោះ។

Comments Off on ប្រុងប្រយ័ត្ន!!! ចំពោះការជ្រើសរើសកង់រថយន្តដែលជិតដល់អាយុកាល យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន