MENU

Samsung Galaxy A9 Pro មាន RAM 4GB និងថាមពលថ្ម 5000 mAh

ប៉ុន្មានសប្តាហ៍មកនេះពាក្យចចាមអារាមត្រូវបានលេចឮនៅជុំវិញដែល ក្រុមហ៊ុន Samsung ដោយ មានម៉ូដែលមួយទៀតគឺ “Pro” version នៃទូរស័ព្ទ Galaxy A9 (2016) ដែលខ្លួនទើបចេញផ្សាយ ហើយឥឡូវនេះផលិតផលនេះត្រូវបានប្រកាស ជាផ្លូវការសម្រាប់ទីផ្សារនៅក្នុងប្រទេសចិនហើយ។

 

A9_01

 

ទូរស័ព្ទ Galaxy A9 Pro ត្រូវបញ្ចេញជាមួយនិងផលិតផលដែលមានកូដ SM-A9100 និងបំពាក់ដោយអេក្រង់ទំហំ 6 អ៊ីញ Full HD ( 1920×1080 ) ប្រភេទ Super AMOLED នឹងភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 652 SoC ល្បឿន 1.8GHz Octa-core , RAM ទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 32GB នៅក្នុងម៉ាសុីន។ វានឹងត្រូវបានគេភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ 16 megapixel  និងមានកាមេរ៉ាខាងមុខ 8 megapixel ព្រមទាំងមានថាមពលថ្ម 5.000mAh ផងដែរ។ ម៉្យាងវិញទៀតវាក៏អាចប្រើប្រាស់ dual-sim (សុីមពីរ) , ការបន្ថែម microSD កាត , បច្ចេកវិទ្យាស្កេនម្រាមដៃដែលបង្កប់នៅក្នុងប៊ូតុង Home និងប្រព័ន្ធ​ដំណើរការ Android 6.0.1 Marshmallow ។

ទូរស័ព្ទ Galaxy A9 Pro នេះមានបីពណ៌សម្រាប់ជ្រើសរើស: ពណ៌ស ពណ៌ផ្កាឈូក និងពណ៌ផ្កាឈូកមាស ហើយនឹងលក់ក្នុងតម្លៃ 3.499 យ័ន ឬប្រហែល 540$ ។

 

Samsung-Galaxy-A9_1

 

បើយោងតាមឯកសារទូរស័ព្ទ Galaxy A9 (2016) ធម្មតានេះបានចេញជាផ្លូវការ កាលពីដើមឆ្នាំនេះមាន RAM តែ 3GB , 16GB អង្គផ្ទុកទិន្នន័យនៅក្នុងម៉ាសុីន , កាមេរ៉ាក្រោយទំហំ 13 megapixel និងមានថាមពលថ្ម 4.000mAh តែប៉ុណ្ណោះ។ ហើយវាលក់ក្នុងតំលៃទាបជាងម៉ូដែល Pro បន្តិច គឺ 3.199 យ័ន ឬប្រហែល 487$ ។

ចំពោះម៉ូដែល Pro វាគ្រាន់តែមានការបន្ថែមទៅលើ Ram , Camera , Internal Storage និង ថាមពលថ្ម តែប៉ុណ្ណោះ។ លើសពីនេះទៅទៀតគេបានធ្វើអោយមានល្បឿនលឿន និងកំលាំងកាន់តែខ្លាំង និងប្រើប្រាស់បានយូរផងដែរ។

ទូរស័ព្ទ Galaxy A9 Pro នេះបច្ចុប្បន្នត្រូវបានកំណត់តែមួយគត់សម្រាប់ការចាប់ផ្តើមលក់នៅក្នុងប្រទេសចិន ហើយយើងពិតជាសោកស្តាយណាស់ចំពោះម៉ូដែលមួយនេះផងដែរ យើងសង្ឃឹមថា Samsung និងដាក់លក់ម៉ូដែលនេះជាសកលនាពេលខាងមុខ។

Comments Off on Samsung Galaxy A9 Pro មាន RAM 4GB និងថាមពលថ្ម 5000 mAh បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន