MENU

ទូរស័ព្ទ Galaxy S7 របស់ក្រុមហ៊ុន Samsung ទទួលបានការតំរង់ជួររង់ចាំទិញពីអតិថិជនជាច្រើននាក់នៅពីមុខហាង Samsung នៅអឺរ៉ុប ហើយលក់បាន 2.5 ដងច្រើនជាង Galaxy S ជំនាន់មុនរបស់ខ្លួន

Screen Shot 2016-03-12 at 12.11.38 PM

ទូរស័ព្ទ Samsung Galaxy S7 និង S7 edge ការចាប់ផ្តើមនៅប្រទេសហូឡង់

ទូរស័ព្ទ Galaxy S7 និង S7 edge របស់ក្រុមហ៊ុន Samsung គឺជាឧបករណ៍ដ៏គួរឱ្យទាក់ទាញមែនទែន  ពួកគេបានបន្តការនូវការរចនាសុមដែក និង កញ្ចក់នៃគំរូឧបករណ៍ចាស់របស់ពួកគេ ប៉ុន្តែវាមានរាងតូចជាងហើយកាន់តែមានភាពស្និតស្នាល ជាមួយ IP 68 certification (បច្ចេកវិទ្យាមិនជ្រាបទឹក) កាមេរ៉ាល្អហើយខ្លាំងជាងមុន និង កម្មវិធីមួយចំនួនត្រូវបានធ្វើការកែលំអ និង ការបង្កើនប្រសិទ្ធិភាព ។

វាហាក់ដូចជាឧបករណ៍ថ្មីនេះពិតជាបានឈ្នះការពេញចិត្តរបស់អតិថិជននៅពេលនេះ ខណៈដែលរបាយការណ៍នានាចង្អុលឆ្ពោះទៅរកការបញ្ជាទិញមុនស្មាតហ្វូនទាំងពីរនេះឈរនៅលំដាប់កំពូលសម្រាប់ការរំពឹងទុក។ ឥឡូវនេះក្រុមហ៊ុន Samsung នៅប្រទេសហូឡង់ដែលបានជាប់កំណត់ត្រានិយាយថា “ការបញ្ជាទិញមុនសម្រាប់ទូរស័ព្ទ Galaxy ថ្មីនេះគឺមានជាង 2.5 ដងខ្ពស់ជាង ស្មាតហ្វូនត្រកូល Galaxy ជំនាន់មុន”។

ថ្ងៃនេះគឺជាថ្ងៃចាប់ផ្តើមជាផ្លូវការសម្រាប់ស្មាតហ្វូនចំនួនពីរនៅក្នុងទីផ្សារជាច្រើន នៅទូទាំងពិភពលោក។ ការបញ្ជាទិញមុនត្រូវបានគេនាំចេញខ្លះមុនដែលជាផ្នែកមួយនៃការទទួលបានវា 3 ថ្ងៃដំបូង។ ទូរស័ព្ទ Galaxy S7 នេះចាប់ផ្តើមនៅ 649$ , និងទូរស័ព្ទ Galaxy S7 edge នេះអាចនឹងមានតំលៃទាបត្រឹម 749$ ។

Screen Shot 2016-03-12 at 12.12.19 PM

Comments Off on ទូរស័ព្ទ Galaxy S7 របស់ក្រុមហ៊ុន Samsung ទទួលបានការតំរង់ជួររង់ចាំទិញពីអតិថិជនជាច្រើននាក់នៅពីមុខហាង Samsung នៅអឺរ៉ុប ហើយលក់បាន 2.5 ដងច្រើនជាង Galaxy S ជំនាន់មុនរបស់ខ្លួន បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន