MENU

ក្រុមហ៊ុន Samsung បានបង្ហាញបន្ទះឈីប memory ល្បឿនលឿនទំហំ 256GB UFS 2.0 តើអាចទេសំរាប់ទូរស័ព្ទ Galaxy Note 6?

Screen Shot 2016-02-26 at 12.49.15 PM

 

ជាការពិតណាស់មួយក្នុងចំណោមក្រុមហ៊ុនផលិតនាំមុខគេនៃ flash memory ហើយក្រុមហ៊ុន Samsung ទើបតែបានប្រកាសថាខ្លួនបានចាប់ផ្តើមផលិតបន្ទះឈីប memory 256GB UFS (Universal Flash Storage) 2.0 ដែលកំពុងតែកំណត់គោលដៅហើយសង្ឃឹមថានឹងទទួលជោគជ័យជាមួយស្មាតហ្វូនរបស់ពួកគេ នាពេលអនាគត ។

 

អ្វីដែលអស្ចារ្យជាងនេះទៀតនោះគឺថា បន្ទះឈីបទំហំ 256GB របស់ក្រុមហ៊ុន Samsung មួយនេះគឺមានល្បឿន read រហូតដល់ទៅ 850MB/s វាជាការពិតណាស់គឺ 850 megabytes ក្នុងរយៈពេល 1 វិនាទីតែប៉ុណ្ណោះ។ល្បឿននៃការផ្ទេរទិន្នន័យដ៏លឿននេះមិនត្រឹមតែមានល្បឿនស្មើរនឹងល្បឿនផ្ទេរទិន្នន័យរបស់ desktop ភាគច្រើនដែលប្រើអង្គផ្ទុកទិន្នន័យ SATA SSD ប៉ុណ្ណោះទេ ក៏ប៉ុន្តែបើនិយាយឲ្យចំទៅគឺវាមានល្បឿនផ្ទេរទិន្នន័យលឿនជាង អង្គផ្ទុកទិន្នន័យ (drive) របស់កុំព្យូទ័រភាគច្រើនទៅទៀតលើកលែងតែអង្គផ្ទុកទិន្នន័យស៊េរីខ្ពស់មួយចំនួនតូចប៉ុណ្ណោះ។ ល្បឿន write នៃបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Sammy មានល្បឿនខ្ពស់បំផុតត្រឹមតែ 260MB/s ដែលមិនស្មើនឹងល្បឿនផ្ទេរទិន្នន័យរបស់ desktop SATA SSDs ផង ប៉ុន្តែយ៉ាងណាក៏វាគ្រាន់បើជាងកាត microSD ដែលអ្នកអាចមានដែរ។

 

ក្រុមហ៊ុន Samsung បាននិយាយថា មួយក្នុងចំណោមគោលបំណងចម្បងរបស់ខ្លួន គឺជាបន្ទះឈីប memory ស៊េរីថ្មីទំហំ 256GB UFS 2.0 ដែលនឹងត្រូវបានប្រើប្រាស់បច្ចេកវិទ្យា 4K ដើម្បីបំពាក់លើ “ស្មាតហ្វូនដែលមានអេក្រង់ធំ” របស់ពួកគេ។ ហើយក្រុមហ៊ុន Samsung ក៏បាននិយាយទៀតដែរថា ប្រសិនបើអ្នកមិនចង់មើលខ្សែភាពយន្ដកំរិត 4K នៅលើទូរស័ព្ទរបស់អ្នក អ្នកអាចមើលត្រឹមកំរិត 1080p ក៏បានជាមួយបន្ទះឈីបថ្មីនេះ។

តើស្មាតហ្វូនដែលមានអេក្រង់ធំមួយណាដែលយើងរំពឹងថានឹងធ្វើអោយពួកយើងភ្ញាក់ផ្អើលនៅចុងឆ្នាំនេះ? ប្រហែលជា Galaxy Note 6 ក៏មិនដឹង អញ្ចឹងមានតែរង់ចាំមើលទាំងអស់គ្នា។

 

 

Comments Off on ក្រុមហ៊ុន Samsung បានបង្ហាញបន្ទះឈីប memory ល្បឿនលឿនទំហំ 256GB UFS 2.0 តើអាចទេសំរាប់ទូរស័ព្ទ Galaxy Note 6? បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន