MENU

ការវិវត្ដន៍នៃការរចនាម៉ូដ និង បច្ចេកវិទ្យាពីមួយជំនាន់ទៅមួយជំនាន់របស់រថយន្ត TOYOTA Camry

Camry គឺជាម៉ូដែលរថយន្តមួយរបស់ក្រុមហ៊ុន TOYOTA ដែលទទួលចំណាត់ថ្នាក់ជារថយន្តដែលលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិកក៏ដូចជានៅប្រទេសកម្ពុជា និង ស្ថិតនៅក្នុងចំណោមរថយន្តដែលពេញនិយមជាងគេនៅក្នុងសកលលោកផងដែរ។ TOYOTA Camry គឺជាប្រភេទរថយន្ត sedan ទ្វារបួនដែលផលិត និង លក់ពាស់ពេញពិភពលោកដោយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន TOYOTA ចាប់តាំងពីឆ្នាំ 1982 មកម្លេះ។ ចាប់តាំងពីការផលិតដំបូងមកដល់ពេលបច្ចុប្បន្ន TOYOTA Camry បានធ្វើការអភិវឌ្ឍការរចនាម៉ូដ និង បច្ចេកវិទ្យារបស់ខ្លួនបានយ៉ាងល្អ និង តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តទាំងក្នុងប្រទេស និង អន្តរជាតិ។ ខាងក្រោមនេះគឺជាការវិវត្តន៍នៃការរចនាម៉ូដ និង បច្ចេកវិទ្យាពីមួយជំនាន់ទៅមួយជំនាន់របស់រថយន្ត TOYOTA​ Camry ៈ

 

TOYOTA Camry ជំនាន់ទី 1 (1982–1986) :

TOYOTA​ បានចាប់ផ្តើមផលិត និង លក់រថយន្តម៉ូដែល TOYOTA​ Camry ជំនាន់ដំបូងរបស់ខ្លួននៅក្នុងឆ្នាំ 1982 ដែលមានកូដនាម V10។ សំរាប់ជំនាន់ទី 1 នេះ TOYOTA​ Camry បានបំពាក់ដោយម៉ាស៊ីនប្រភេទសាំង I4 ដែលមានទំហំស៊ីឡាំង 2.0L និង ម៉ាស៊ីនប្រភេទម៉ាស៊ូត I4 ដែលមានទំហំស៊ីឡាំង 2.0L turbo diesel ជាមួយនឹងចង្កិះលេខដៃ 5 លេខ និង ចង្កិះលេខស្វ័យប្រវត្តិ 4 លេខ។ សំរាប់ការរចនាម៉ូដរបស់ TOYOTA​ Camry នៅជំនាន់នោះយើងអាចនិយាយបានថាវាមានរូបរាងមិនជាអាក្រក់ទេ តែវាគឺមានភាពពេញនិយមនាសម័យនោះ ហើយយើងអាចមានជំរើសពីរសំរាប់ជ្រើសរើសផងដែរ គឺប្រភេទ DX សំរាប់កញ្ចប់មូលដ្ឋាន និង LX សំរាប់កញ្ចប់ប្រណីតបន្ថែម។

 

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds

 

1982_Toyota_Camry_02

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds

 

TOYOTA Camry ជំនាន់ទី 2 (1986–1990) :

ក្នុងខែសីហា ឆ្នាំ 1986 ក្រុមហ៊ុន TOYOTA ​បានចាប់ផ្តើមដាក់លក់នូវម៉ូដែល TOYOTA​ Camry ជំនាន់ទីពីររបស់ខ្លួន ដែលមានកូដនាម V20។ សំរាប់នៅទីផ្សារក្នុងស្រុកប្រទេសជប៉ុនវាមានឈ្មោះថា TOYOTA Vista ដែលខុសពីឈ្មោះក្នុងទីផ្សាររបស់អន្តរជាតិ ដោយលែកសំរាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជាវិញគេនិយមហៅកាត់ថា Camry ស្វិត។  សំរាប់ជំនាន់ទី 2 នេះ TOYOTA​ Camry បានបំពាក់ដោយម៉ាស៊ីនប្រភេទសាំង I4 ដែលមានទំហំស៊ីឡាំង 2.0L ជាមួយនឹងការបន្ថែមនូវម៉ាស៊ីនសាំងប្រភេទ V6 ដែលមានទំហំស៊ីឡាំង 2.5L និង ម៉ាស៊ីនប្រភេទម៉ាស៊ូត I4 ដែលមានទំហំស៊ីឡាំង 2.0L turbo diesel ជាមួយនឹងចង្កិះលេខដៃ 5 លេខ និង ចង្កិះលេខស្វ័យប្រវត្តិ 4 លេខ។ បើយើងងាកមកមើលការរចនាម៉ូដរបស់ TOYOTA​ Camry ជំនាន់ទីពីរនេះ យើងនឹងបានឃើញពីការកែប្រែមួយចំនួនដូចជារូបរាងខាងក្រៅជាដើម ដែលវាមានលក្ខណៈធំជាងមុន ប៉ុន្តែវានៅតែរក្សាររូបរាងបែបជ្រុងៗដដែល។ ក្រៅពីប្រភេទកញ្ចប់ DX សំរាប់មូលដ្ឋាន និង LX សំរាប់កញ្ចប់ប្រណីតបន្ថែម យើងនៅមានជំរើសមួយទៀតផងដែរគឺ TOYOTA​ Camry ប្រភេទ wagon ដែលមានខ្លប់ក្រោយវែង។

 

4T1VV22E7MU062176

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds

 

4T1VV22E7MU062176, VZV21L-AEPNKA

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds

 

TOYOTA Camry ជំនាន់ទី 3 (1991–1996) :

សំរាប់សហរដ្ឋអាមេរិក និង ប្រទេសជប៉ុនបានចាប់ផ្តើមដាក់តាំងបង្ហាញលើកដំបូង និង ដាក់លក់នូវ TOYOTA​ Camry ជំនាន់ទី 3 របស់ខ្លួននៅក្នុង 1992 ដែលមានកូដនាម XV10។ សំរាប់អ្នកប្រើប្រាស់រថយន្តនៅប្រទេសកម្ពុជាយើងវិញគេនិយមហៅឈ្មោះរថយន្តនេះថា Camry ហើម ព្រោះដោយសាររូបរាងវាគឺមិនស្វិតដូចមុន។ សំរាប់ជំនាន់ទី 3 នេះ TOYOTA​ Camry បានបំពាក់ដោយម៉ាស៊ីនប្រភេទសាំង I4 ប៉ុន្តែគេបានធ្វើការបន្ថែមទំហំស៊ីឡាំងរបស់វាពី 2.0L ទៅ 2.2L ហើយសំរាប់ម៉ាស៊ីនសាំងប្រភេទ V6 គឺគេបានបន្ថែមទំហំស៊ីឡាំង 2.5L​ ទៅ 3.0Lផងដែរ។ រីឯប្រភេទម៉ាស៊ីនម៉ាស៊ូតរបស់ TOYOTA​ Camry ជំនាន់ទី 3 គឺមិនមាននៅលើគ្រប់ទីផ្សារអន្តរជាតិនោះទេ ពោលគឺមានតែនៅទីផ្សាររបស់ជប៉ុន និង ប្រទេសមួយចំនួនតែប៉ុណ្នោះ។ សំរាប់ការរចនាម៉ូដខាងក្រៅវិញគឺរថយន្តម៉ូដែលនេះបានវិវត្តពីរូបរាងបែបជ្រុងទៅជាបែបមូលបន្តិច ហើយក៏មានទំហំធំ និង មានទីធ្លាខាងក្នុងទូលាយ ជាងមុនបន្តិចបន្តួចផងដែរ។

 

1994-1995_Toyota_Camry_Vienta_(VDV10)_CSX_sedan_(2011-04-02)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds

 

1994-1995_Toyota_Camry_Vienta_(VDV10)_CSX_sedan_02

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds

 

TOYOTA Camry ជំនាន់ទី 4 (1996–2001) :

រថយន្ត TOYOTA Camry ជំនាន់ទី 4 នេះត្រូវបានចាប់ផ្តើមដាក់លក់នៅប្រទេសជប៉ុនក្នុងឆ្នាំ 1996 និង នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 1997។ រថយន្តម៉ូដែលនេះមានកូដនាមថា XV20។ សំរាប់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជាយើងគេនិយមហៅឈ្មោះវាថា Camry ឆ្លាម។ សំរាប់ប្រភេទម៉ាស៊ីនគឺយើងមានពីរជំរើសគឺ ប្រភេទម៉ាស៊ីន I4 ដែលមានទំហំស៊ីឡាំង 2.2L និង ប្រភេទម៉ាស៊ីន V6 ដែលមានទំហំស៊ីឡាំង 3.0L ជាមួយនឹងចង្កិះលេខដៃ និង ស្វ័យប្រវត្តិ។ រីឯការរចនាម៉ូដខាងក្រៅរបស់រថយន្តនេះគឺមានលក្ខណៈជ្រុង និង ស្រួចជាងម៉ូដែលជំនាន់មុនបន្តិច ជាមួយនឹងទំហំប្រហាក់ប្រហែលគ្នា។ រថយន្តជំនាន់ទី 4 របស់ TOYOTA Camry បានផ្តល់ជំរើស 3 ឲ្យយើងជ្រើសរើសគឺ ជំរើស CE សំរាប់កញ្ចប់មូលដ្ឋាន LE និង XLE សំរាប់កញ្ចប់ប្រណីតបន្ថែម។

 

1997-2000_Toyota_Vienta_(MCV20R)_Grande_sedan_(2011-06-15)_01

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds

 

2001_Toyota_Camry_(SXV20R)_CSX_sedan_(2015-07-03)_02

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds

 

TOYOTA Camry ជំនាន់ទី 5 ( 2001–2006) :

ម៉ូដែលជំនាន់ទី 5 របស់ TOYOTA Camry ត្រូវបានចាប់ផ្តើមដាក់បង្ហាញនៅក្នុងឆ្នាំ 2001 ហើយចាប់ផ្តើមដាក់លក់ក្នុងឆ្នាំ 2002 ជាមួយនឹងកូដនាម XV30។ អ្នកប្រើប្រាស់នៅក្នុងប្រទេសយើងភាគច្រើនស្គាល់ឈ្មោះរថយន្តនេះថា Camry បាឡែនដោយសារវាមានរូបរាងធំជាងម៉ូដែលជំនាន់ឆ្លាម។ សំរាប់ជំរើសម៉ាស៊ីនគឺមានបីប្រភេទគឺ ប្រភេទ I4 ដែលមានទំហំស៊ីឡាំង 2.4L និង ប្រភេទម៉ាស៊ីន V6 ដែលមានទំហំស៊ីឡាំង 3.0L ជាមួយនឹងទំហំស៊ីឡាំង 3.3L សំរាប់កញ្ចប់ SE ស្ព័របន្ថែម។ សំរាប់ការរចនាម៉ូដវិញគឺវាបានវិវត្តពីរូបរាងស្រួច និង ជ្រុង មករូបរាងមូល និង កោង ដែលមើលទៅស្អាត និង ធំទូលាយជាងមុខឆ្ងាយតែម្តង ហើយសំរាប់ការរចនាម៉ូដរបស់ចង្គៀងមុខ និង ក្រោយរបស់រថយន្តសំរាប់ទីផ្សារប្រទេសនៅអាស៊ី និង អាមេរិកក៏មានភាពខុសគ្នាតិចតួចដែរ។ សំរាប់កញ្ចប់ជំរើសបន្ថែមវិញគឺមានចាប់ពី LE SE និង XLE។

 

2005-2006_Toyota_Camry_(MCV36R)_Altise_Limited_sedan_03

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds

 

2002-2004_Toyota_Camry_(MCV36R)_Ateva_sedan_01

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds

 

TOYOTA Camry ជំនាន់ទី 6 ( 2006–2011) :

នៅក្នុងឆ្នាំ 2006 ក្រុមហ៊ុន TOYOTA បានដាក់តាំងបង្ហាញនូវម៉ូដែលរថយន្ត TOYOTA Camry ជំនាន់ទី 6 របស់គេ ដោយសំរាប់ជំនាន់ថ្មីនោះ TOYOTA បានធ្វើការកែប្រែ និង អភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងច្រើនទៅលើម៉ូដែលនេះ។ អ្វីដែលរឹតតែប្លែកនោះគឺក្រុមហ៊ុនរថយន្តមួយនេះបានធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងទៅលើរូបរាងរបស់ TOYOTA Camry របស់តំបន់អាស៊ី និង របស់តំបន់អឺរ៉ុប អាមេរិក។ រថយន្ត TOYOTA Camry ជំនាន់ទី 6 ត្រូវបានដាក់លក់ជាផ្លូវការក្នុងឆ្នាំ 2007 ជាមួយនឹងកូដនាម XV40។ សំរាប់ជំរើសប្រភេទម៉ាស៊ីន TOYOTA Camry ផ្តល់ជំរើសមួយជំនួនឲ្យយើងជ្រើសរើសដូចជា ប្រភេទម៉ស៊ីន I4 ដែលមានទំហំស៊ីឡាំង 2.4L និង ប្រភេទម៉ាស៊ីន V6 ដែលមានទំហំស៊ីឡាំង 3.5L ហើយយើងក៏មានជំរើសបន្ថែមជាមួយនឹងអាគុយ hybrid ផងដែរ។  សំរាប់ការរចនាម៉ូដវិញគឺវាបានធ្វើឲ្យមានការខុសប្លែកគ្នាយ៉ាងខ្លាំងរវាងរថយន្តទីផ្សារអាស៊ី និង អឺរ៉ុបអាមេរិក ដោយមានភាពប្លែកពីគ្នានៅត្រង់ចង្គៀងមុខក្រោយរបស់រថយន្តទីផ្សារអាស៊ី មានទំហំធំ ជាងរថយន្តទីផ្សារអឹរ៉ុប អាមេរិក។ ជាមួយនឹងកញ្ចប់ជំរើសបន្ថែមវិញគឺមានចាប់ពី LE SE និង XLE។

 

2010-2011_Toyota_Camry_LE_--_12-21-2011

នេះជារូបភាពរថយន្ត Toyota camry 2010 ពីគេហទំព័រ Edmunds

 

2010_Toyota_Hybrid_Camry_(AHV40R)_sedan_01

នេះជារូបភាពរថយន្ត Toyota camry hybrid 2010 ពីគេហទំព័រ edmunds

 

OLYMPUS DIGITAL CAMERA

នេះជារូបភាពរថយន្ត Toyota camry 2007 តំបន់អាស៊ី ពីគេហទំព័រ edmunds

 

TOYOTA Camry ជំនាន់ទី 7 ( 2011– បច្ចុប្បន្ន) :

រថយន្ត TOYOTA Camry ជំនាន់ថ្មីនេះត្រូវបានដាក់តាំងបង្ហាញដំបូងកាលពីខែសីហាឆ្នាំ 2011 ហើយបានចាប់ផ្តើមដាក់លក់នៅក្នុងខែកញ្ញានាឆ្នាំដដែលនោះ ជាមួយនឹងកូដនាម​ VX50។ TOYOTA Camry ជំនាន់ថ្មីនេះបានផ្តល់ជំរើសម៉ាស៊ីនដល់អតិថិជនដូចជា ប្រភេទម៉ាស៊ីន I4 ដែលមានទំហំស៊ីឡាំង 2.5L ជាមួយនឹងប្រព័ន្ធអាគុយ hybrid ប្រភេទម៉ាស៊ីនសាំង I4 ដែលមានទំហំស៊ីឡាំង 2.5L និង ប្រភេទម៉ាស៊ីន V6 ដែលមានទំហំស៊ីឡាំង 3.5L។ ចំណែកឯការរចនាម៉ូដវិញ  TOYOTA Camry ជំនាន់ថ្មីនេះបានធ្វើការកែប្រែយ៉ាងច្រើន និង បានបន្ថែមនូវក្បាច់រចនាមួយចំនួនដែលធ្វើឲ្យរថយន្តនេះមើលទៅកាន់តែទាន់សម័យ និង ទាក់ទាញ។ សំរាប់ការរចនាម៉ូដរូបរាងរថយន្តរបស់ទីផ្សារអាស៊ី អឺរ៉ុប និង អាមេរិក គឺមានភាពខុសគ្នាត្រង់ចំណុចចង្គៀងមុខក្រោយ និង ចំណុចផ្សេងៗមួយចំនួនទៀត។ ជាមួយនឹងកញ្ចប់ជំរើសបន្ថែមវិញគឺមានចាប់ពី L, LE, SE, XLE, SE, V6, XLE V6, Hybrid LE, Hybrid XLE និង Hybrid SE  សំរាប់ម៉ូដែលឆ្នាំ 2014។

 

2012_Toyota_Camry_SE_--_02-29-2012

នេះជារូបភាពរថយន្ត Toyota camry 2013 ពីគេហទំព័រ edmunds

 

2015_Toyota_Camry_(ASV50R)_XLE_sedan_(2015-12-31)_02

នេះជារូបភាពរថយន្ត Toyota camry 2016 ពីគេហទំព័រ edmunds

 

Toyota_Camry_2011_in_Russian_Federation

នេះជារូបភាពរថយន្ត Toyota camry 2013 តំបន់អាស៊ី ពីគេហទំព័រ Edmunds

 

OLYMPUS DIGITAL CAMERA

នេះជារូបភាពរថយន្ត Toyota camry 2016 តំបន់អាស៊ី ពីគេហទំព័រ edmunds

 

Comments Off on ការវិវត្ដន៍នៃការរចនាម៉ូដ និង បច្ចេកវិទ្យាពីមួយជំនាន់ទៅមួយជំនាន់របស់រថយន្ត TOYOTA Camry យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន