MENU

LEXUS LX 450d ម៉ូដែល​ LX ដំបូងបង្អស់ដែលបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត

តើអ្នកទាំងអស់គ្នាធ្លាប់បានដឹងទេថា ក្រុមហ៊ុន LEXUS ក៏មានប្រភេទរថយន្តដែលមានដំណើរការដោយម៉ាស៊ីនម៉ាស៊ូតផងដែរ។ នាពេលកន្លងមកក្រុមហ៊ុន LEXUS របស់អឺរ៉ុបធ្លាប់បានបំពាក់ប្រភេទម៉ាស៊ីនម៉ាស៊ូតទៅលើរថយន្តម៉ូដែល​ IS 200d និង IS 220d រួចមកហើយ។ ការបង្កើតឲ្យមានប្រភេទរថយន្តម៉ាស៊ូតរបស់ LEXUS នេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅតំបន់អឺរ៉ុប។ ហើយនាពេលថ្មីៗនេះដោយសារការចង់សាកល្បងទីផ្សារប្រភេទរថយន្ត SUV ដែលបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត ក្រុមហ៊ុន LEXUS របស់ប្រទេសរុស្ស៊ី និង នូវែលហ្សេឡង់ បានចាប់ផ្តើមដាក់លក់នូវប្រភេទរថយន្ត LEXUS ម៉ាស៊ូតដំបូងបំផុតរបស់ខ្លួន នោះគឺរថយន្ត LEXUS LX 450d ។ LEXUS LX 450d គឺជាម៉ូដែលដូចទៅនឹង LEXUS LX 570 ឆ្នាំ 2016 ដែរ ពោលគឺវាមានរូបរៀងដូចគ្នាទាំងអស់ ខុសគ្នាតែម៉ាស៊ីន និង ចំណុចខ្លះៗតែប៉ុណ្ណោះ។

 

រូបភាពពីគេហទំព័រ edmunds.com

 

LexuLX1ffe1_r

រូបភាពពីគេហទំព័រ edmunds.com

 

LEXUS LX 450d ត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីនម៉ាស៊ូត​ twin turbo ទំហំស៊ីឡាំង 4.5L ដែលមានល្បឿនប្រអប់លេខ 6 វាក់ ជាមួយនឹងកំលាំងម៉ាស៊ីន 272 សេស និង កំលាំងសណ្តោង 479 lb.ft។ ពោលម៉ាស៊ីនរបស់ LX 450d គឺដូចជាម៉ាស៊ីនដែលគេបានបំពាក់ទៅលើរថយន្ត Toyota Land Cruiser ម៉ាស៊ូតដែរ។

 

lexus_lx_450d_3

រូបភាពពីគេហទំព័រ edmunds.com

 

រីឯការប្រើប្រាស់ប្រេងឥន្ធនៈវិញគឺ  LX 450d នឹងត្រូវចំណាយ 9.5 លីត្រ/100 គ.ម បើយើងធ្វើការប្រៀបធៀបជាមួយ LX 570 វិញនោះគឺ LX 570 ត្រូវចំណាយប្រាក់ទៅលើសាំងច្រើនជាងពាក់កណ្តាល គឺ 14.4 លីត្រ/100 គ.ម។

 

lexuslx450dgal3 (1)

រូបភាពពីគេហទំព័រ edmunds.com

 

lexuslx450dgal6

រូបភាពពីគេហទំព័រ edmunds.com

 

 

មានចំណុចមួយដែលធ្វើឲ្យ LX 450d មានភាពខុសប្លែកពី LX 570 នោះគឺត្រង់ថាវាមិនបានបំពាក់មកនូវជាមួយកៅអីជួរទីបីនោះទេ និយាយរួមគឺវាអាចផ្ទុកចំនួនមនុស្សបានតែ 5 នាក់តែប៉ុណ្ណោះ ចំណែកឯ LX 570 មានកៅអីបីជួរ ដែលអាចឲ្យយើងផ្ទុកចំនួនមនុស្សបាន 7 នាក់ឯណោះ។

 

lexuslx450dgal4

រូបភាពពីគេហទំព័រ edmunds.com

 

lexuslx450dgal5

រូបភាពពីគេហទំព័រ edmunds.com

 

សំរាប់តំលៃវិញ នៅប្រទេសរូស្ស៊ីគេបានដាក់លក់វាចាប់ពីតំលៃ $73,000 ឡើងទៅ។ ក្រៅពីរុស្ស៊ី និង​ នូវែលហ្សេឡង់ សំរាប់ការដាក់លក់ LX 450d នៅលើទីផ្សារតំបន់ផ្សេងៗទៀត យើងនៅមិនទាន់មានដំណឹងច្បាស់ការនៅឡើយទេ។

 

Comments Off on LEXUS LX 450d ម៉ូដែល​ LX ដំបូងបង្អស់ដែលបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន