MENU

រថយន្តមួយចំនួនដែលមើលទៅ Cute សាកសម្យជាមួយនឹងសុភាពនារី

នៅពេលដែលយើងនិយាយអំពីរថយន្ត មានម៉ាក និង ប្រភេទរថយន្តជាច្រើនកំពុងតែដាក់លក់នៅលើទីផ្សារ ហើយក្រុមហ៊ុនដែលផលិតរថយន្តទាំងអស់នោះទៀតសោធ តែងតែផលិតនូវប្រភេទរថយន្ដដែលអាចតំរូវទៅតាមភាពពេញនិយម និង តំរូវការរបស់អតិថិជន។ សំរាប់សុភាពនារីភាគច្រើនតែងចូលចិត្តរថយន្តដែលមានរូបរាងតូចច្រឡឹង ស្រស់ស្អាត ងាយស្រួលបើកបរ និង សំខាន់បំផុតនោះគឺស៊ីសាំងតិចតែម្តង។

 

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

សំរាប់អត្ថបទនេះពួកខ្ញុំបានជ្រើសរើសម៉ូដែលរថយន្តមួយចំនួនដែលសាកសម្យ និង ជាទីពេញចិត្តរបស់សុភាពនារីនាពេលបច្ចុប្បន្ន ៈ

 

Mini Cooper S

Mini គឺជាក្រុមហ៊ុនផលិតរថយន្តមួយរបស់ប្រទេសអង់គ្លេស ហើយគោលដៅរបស់ក្រុមហ៊ុនមួយនេះគឺការបង្កើតប្រភេទរថយន្តទាំងឡាយណាដែលមានរៀងតូចច្រឡឹង ស៊ីវិល័យ មានម៉ាស៊ីនដំណើរការតូច និង គោលដៅចម្បងនោះគឺផ្តោតទៅលើការប្រើប្រាស់សាំងតិចរបស់ម៉ាស៊ីនរថយន្ត។ ភាគច្រើននៃម៉ូដែលរថយន្តរបស់ MINI គឺប្រើប្រាស់ម៉ាស៊ីនដែលមានទំហុំស៊ីឡាំង 1.6L និង 2.0L។ សំរាប់ Mini Cooper S គឺជាម៉ូដែលមួយក្នុងចំណោមម៉ូដែលទាំងអស់របស់ MINI វាគឺជាម៉ូដែលមួយដែលទទួលបានការគាំទ្រជាងគេរបស់ក្រុមហ៊ុន​ MINI ផងដែរ។​ រថយន្តមួយនេះគឺមានត្រូវបានរចនាម៉ូដលក្ខណៈតូចច្រឡឹង ដែលមានទីធ្លារាងតូច ចង្អៀតបន្តិចសំរាប់មនុស្សដែលមានមាឌធំ ប៉ុន្តែសំរាប់សុភាពនារីវិញគឺពិតជាសាកសម្យឥតខ្ចោះតែម្តង។  Mini Cooper S ត្រូវបានបំពាក់មកជាមួយនៅប្រភេទម៉ាស៊ីន I4 Turbo ដែលមានទំហំស៊ីឡាំង 1.6L។ សំរាប់ជំរើសពណ៌វិញ MINI បានផ្តល់ជំរើសជាច្រើនពណ៌ដូចជា ស ខ្មៅ ខៀវ ក្រហម លឿង ប្រផេះ និង បៃតងជាដើម។

 

maxresdefault

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

2016_mini_cooper_2dr-hatchback_s_rq_oem_12_717

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

2016_mini_cooper_2dr-hatchback_base_fq_oem_7_717

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

2016_mini_cooper_4dr-hatchback_s_i_oem_1_717

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

2016_mini_cooper_2dr-hatchback_s_cc_oem_1_717

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

Mazda 3

Mazda 3​ គឺម៉ូដែលមួយក្នុងចំណោមម៉ូដែលរថយន្តជាច្រើនរបស់ Mazda ដែលបានកែប្រែរូបរាងថ្មី​ ព្រមទាំងបំពាក់បន្ថែមនូវប្រព័ន្ធ SKYACTIV TECHNOLOGY ដែលជួយឲ្យការចំណាយទៅលើប្រេងឥន្ធនៈរបស់រថយន្តនេះគឺកាន់តែតិច ហើយកាន់តែមានប្រសិទ្ធភាព។ ការកែប្រែរូបរាងថ្មីនេះគឺបានធ្វើឲ្យ​ Mazda 3​ មើលទៅកាន់តែមានភាពទាក់ទាញ និង ទាន់សម័យ ជាមួយនឹងបច្ចែកវិទ្យាទំនើបៗជាច្រើនដែលបានបន្ថែមទៅលើផ្នែកខាងក្រៅ និង ខាងក្នុងរថយន្ត ដែលធ្វើឲ្យការបើកបរកាន់តែមានភាពងាយស្រួល និង កាន់តែមានសុវត្ថភាពផងដែរ។ សំរាប់ម៉ូដែល Mazda 3 យើងមានប្រភេទជំរើសអាចជ្រើសរើសបានពីរគឺ ប្រភេទ Mazda 3 Sedan និង Mazda 3 Hatchback ជាមួយនឹងប្រភេទម៉ាស៊ីន I4 ដែលមានទំហំស៊ីឡាំង 2.0L និង 2.5L ឲ្យអ្នកជ្រើសរើស។ រីឯជំរើសពណ៌រថយន្តក៏មានច្រើនពណ៌ឲ្យអ្នកជ្រើសរើសផងដែរដូចជាព៌ណ ខ្មៅ ស ក្រហម ខៀវ ប្រផេះ និង ប្រាក់ជាដើម។

 

2016_mazda_3_sedan_s-grand-touring_fq_oem_2_717

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

2016_mazda_3_4dr-hatchback_i-touring_fq_oem_1_717

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

2016_mazda_3_sedan_s-grand-touring_f_oem_1_717

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

2016_mazda_3_sedan_s-grand-touring_rq_oem_3_717

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

2016_mazda_3_4dr-hatchback_s-grand-touring_d_oem_1_717

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

Lexus CT 200h

CT 200h គឺជាម៉ូដែលរថយន្តប្រណីតមួយដែលមានម៉ាស៊ីនតូចបំផុតរបស់ Lexus។ សំរាប់សុភាពនារី គឺពិតជាសាកសម្យជាមួយរថយន្តនេះខ្លាំងណាស់ ព្រោះតែរូបរាងតូចច្រឡឹងរបស់វា​ គួបផ្សំជាមួយនឹងភាពឡូយឆាយនៃការរចនាម៉ូដរបស់រថយន្តមួយនេះ ដែលអាចជួយបង្កើនពួកគេនៅភាពទាក់ទាញ និង ថ្លៃថ្នូរមួយកម្រឹតទៀត។ Lexus CT 200h គឺជាជំនាន់ដំបូងបំផុតនៃម៉ូដែល CT ដែលវាបានបំពាក់មកនៅជាមួយប្រភេទម៉ាស៊ីនប្រភេទ I4 ដែលមានទំហំស៊ីឡាំង 1.8L ជាមួយនឹងការបន្ថែមនៅអាគុយ hybrid ជាជំនួយក្នុងការបើកបរ និង ជួយដល់ការកាត់បន្ថយនៅការប្រើប្រាស់សាំងយ៉ាងច្រើន។ ម៉្យាងវិញទៀតយើងក៏អាចជ្រើសរើសពណ៌រថយន្តទៅតាមចំណង់ចំណូលចិត្តរបស់យើងផងដែរ ព្រោះ CT 200h បានផ្តល់ជំរើសពណ៌ជាច្រើនដូចជាពណ៌ ស ខ្មៅ ក្រហម ខៀវ ទឹកប្រាក់ ប្រផេះ និង ពណ៌ត្នោតជាដើម។

 

2016_lexus_ct-200h_4dr-hatchback_base_fq_oem_1_717

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

2016_lexus_ct-200h_4dr-hatchback_base_rq_oem_1_717

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

2016_lexus_ct-200h_4dr-hatchback_base_d_oem_1_717

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

TOYOTA Prius

នាពេលថ្មីៗកន្លងមកនេះ Toyota បានចាប់ផ្តើមដាក់បង្ហាញ នូវម៉ូដែល Toyota Prius សំរាប់ឆ្នាំ 2016 ហើយ។ សំរាប់ម៉ូដែលឆ្នាំ  2016 នេះគឺជាជំនាន់ថ្មីរបស់ Toyota Prius ដោយវាបានកែប្រែរូបរាងថ្មីស្រឡាងទាំងស្រុង ទាំងការរចនាម៉ូដខាងក្រៅ និង ខាងក្នុង ដែលធ្វើឲ្យរថយន្តដ៏តូចច្រឡឹងមួយនេះមើលទៅកាន់តែស្អាត និង ទំនើបយ៉ាងខ្លាំង។ ការរចនាម៉ូដថ្មីនេះគឺមានគោលដៅដើម្បីទាក់ទាញអតិថិជនដែលជាសុភាពនារី ជាពិសេសនារីវ័យក្មេង ឲ្យងាកមកគាំទ្រប្រភេទរថយន្ត Prius កាន់តែច្រើន។ សំរាប់ម៉ាស៊ីនដែលនឹងបំពាក់ជាមួយរថយន្ត Toyota Prius គឺជាប្រភេទម៉ាស៊ីន I4 ដែលមានទំហំស៊ីឡាំង 1.8L ជាមួយនឹងអាគុយ hybrid សំរាប់ជាជំនួយនាពេលបើកបរ។ ដូចនេះសុភាពនារីទាំងអស់នឹងមិនមានកង្វល់ក្នុងការចំណាយទៅលើសាំងរថយន្តទៀតឡើយ ដោយសារតែរថយន្ត Toyota Prius ជំនាន់ថ្មីមួយនេះគឺនឹងជួយសន្សំសន្ច័យការចំណាយទៅលើប្រេងឥន្ធនៈរបស់អ្នកបានច្រើន។

 

2016-toyota-prius-reveal-6-1-640x360

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

2016-toyota-prius-reveal-11-1-640x393

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

2016-toyota-prius-reveal-2-1-640x480

នេះគឺជារូបភាពពីគេហទំព័រ edmunds.com

 

ទាំងអស់នេះគឺសុទ្ធសឹងតែជាប្រភេទរថយន្តដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់រថយន្តជុំវិញពិភពលោក។ ក្រៅពីភាពពេញនិយម រថយន្តទាំងអស់នេះក៏មានការរចនាម៉ូដដ៏ស្រស់ស្អាត ស៊ីវិល័យ​ បូករួមជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើប និង សុវត្ថភាពខ្ពស់ផងដែរ។

Comments Off on រថយន្តមួយចំនួនដែលមើលទៅ Cute សាកសម្យជាមួយនឹងសុភាពនារី យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន