MENU

រថយន្តគំរូដែលក្រុមហ៊ុនរថយន្តល្បីៗគ្រោងនឹងផលិតនាពេលខាងមុខ

ជាធម្មតាសំរាប់ក្រុមហ៊ុនផលិតរថយន្តមុនពេលដែលពួកគេគ្រោងនឹងផលិតរថយន្តប្រភេទថ្មីមួយ ពួកគេតែងតែផលិតនៅរថយន្តគំរូសំរាប់ម៉ូដែលថ្មីទាំងនោះ ដើម្បីស្ទាប់ស្ទុងទីផ្សារ និង ចំណាប់អារម្យរបស់អ្នកប្រើប្រាស់។ មានរថយន្តគំរូជាច្រើនត្រូវបានទទួលការគាំទ្រ និង ពេញចិត្តយ៉ាងខ្លាំងនៅពេលដែលរថយន្តទាំងនោះបានធ្វើការដាក់តាំងបង្ហាញនៅកម្មវិធីពិពណ៍រថយន្តម្តងៗ។ សំរាប់អត្ថបទនេះខ្ញុំសូមបង្ហាញជូនប្រិយមិត្តទាំងអស់នៅប្រភេទរថយន្តគំរូមួយចំនួនដែលត្រូវបានក្រុមហ៊ុនរថយន្តល្បីៗមួយចំនួនបានដាក់តាំងបង្ហាញក្នុងកម្មវិធីពិពណ៍រថយន្តនៅជុំវិញពិភពលោកនៅក្នុងឆ្នាំ 2015 នេះ។ បើចង់ដឹងថារថយន្តគំរូទាំងអស់នោះស្អាត និង ឡូយប៉ុណ្ណា? ហើយវាមានលក្ខណៈពិសេសៗអ្វីខ្លះនោះ? យើងអាចជ្រៀបច្បាស់នៅខាងក្រោមនេះ។

 

Bentley EXP

EXP 10 Speed 6 គឺជារថយន្តគំរូមួយរបស់ Bentley ដែលបានទទួលការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់អ្នកគាំទ្រ នៅក្្នុងការដាក់តាំងបង្ហាញពិពណ៍រថយន្តរបស់ទីក្រុង Geneva ប្រទេសស្វីស កាលពីខែមិនាកន្លងមកនេះ។ យើងទាំងអស់គ្នាមានសេចក្តីរំពឹងទុកថា  Bentley នឹងចាប់ផ្តើមផលិតម៉ូដែល ដែលដូចទៅនឹងរថយន្តគំរូនេះ ព្រោះថារថយន្តគំរូប្រភេទ EXP 10 Speed 6 គឺជាម៉ូដែលមួយដែលមានសក្តានុពលខ្លាំងសំរាប់ពេលអានាគត ជាមួយនឹងទស្សនៈវិស័យអំពីការរចនាម៉ូដដ៏ច្បាស់លាស់ និង ទាន់សម័យមួយ។ បើតាមការពិនិត្យជាក់ស្តែងទៅលើផ្នែកជាច្រើនរបស់រថយន្ត យើងនឹងកាន់តែមានជំនឿថារក្រុហ៊ុន Bentley បានត្រៀមខ្លួនជាស្រេចក្នុងការផលិតវា ព្រោះដោយសារការរចនាម៉ូដទៅលើផ្នែកជាច្រើននៃរថយន្តដូចជា ផ្នែកចង្កៀងមុខរថយន្ត ផ្ទៃសំណាញ់ខាងមុខរបស់រថយន្ត និង ផ្នែកខាងក្នុងរបស់រថយន្តជាដើម ដែលសុទ្ធតែមានលក្ខណៈរចនាម៉ូដប្រភេទស្បែកជាមួយនឹងក្បាច់បែបប្រពៃណីរបស់ Bentley។ សំរាប់ប្រភេទ និង កំលាំងម៉ាស៊ីនរបស់រថយន្តវិញ ទោះបីជារថយន្តគំរូនេះមានឈ្មោះថា EXP 10 Speed 6 ក៏ដោយ ប៉ុន្តែសំរាប់ខាងក្រុមហ៊ុន Bentley នឹងមិនមានគំរោងក្នុងការផលិតម៉ាស៊ីនរថយន្តដែលមានកំលាំងក្រោម V8 នោះឡើយ។

 

រូបភាពពីគេហទំព័រ edmudns.com

Bentley-EXP-10-Speed-6-concept-1031-876x535

រូបភាពពីគេហទំព័រ edmudns.com

Bentley-EXP-10-Speed-6-concept-1131-876x535

រូបភាពពីគេហទំព័រ edmudns.com

Bentley-EXP-10-Speed-6-concept-1111-876x535

រូបភាពពីគេហទំព័រ edmudns.com

Bentley-EXP-10-Speed-6-concept-111-876x535

រូបភាពពីគេហទំព័រ edmudns.com

 

Hyundai Vision G Coupe

កាលពីខែកញ្ញា នៅក្នុងកម្មវិធីតាំងបង្ហាញពិពណ៍រថយន្តរបស់ទីក្រុង Los Angeles ក្រុមហ៊ុន Hyundai បានដាក់តាំងបង្ហាញរថយន្តម៉ូដែល Hyundai Vision G Coupe ដែលជារថយន្តគំរូហើយដែលគ្រោងនឹងផលិតសំរាប់ទីផ្សារនាឆ្នាំ 2016 ខាងមុខនេះ។ Hyundai Vision G Coupe គឺជាប្រភេទរថយន្ត coupe ដែលមានទំហំធំ និង រូបរៀងបែបស្ព័រទាន់សម័យមួយ ដែលនឹងក្លាយទៅជាគូរប្រជែងទីផ្សារជាមួយនឹងរថយន្ត Mercedes Benz S Class Coupe ជាមួយនឹងតំលៃដ៏សំរម្យបើប្រៀបធៀបជាមួយនឹងរថយន្ត coupe របស់ Mercedes Benz និង ក្រុមហ៊ុនរថយន្តប្រណិតដ៏ទៃទៀត។ សំរាប់ប្រភេទម៉ាស៊ីនវិញ Hyundai នឹងផ្តល់ឲ្យអតិថិជនរបស់គេជាមួយនឹងជំរើសរវាងម៉ាស៊ីន V6 និង V8។

 

រូបភាពពីគេហទំព័រ edmudns.com

រូបភាពពីគេហទំព័រ edmudns.com

រូបភាពពីគេហទំព័រ edmudns.com

រូបភាពពីគេហទំព័រ edmudns.com

 

Lincoln Continental

កាលពីខែមិនាកន្លងនេះ Lincoln ដែលជាក្រុមហ៊ុនផលិតរថយន្តប្រណិតយក្សរបស់អាមេរិកបានដាក់តាំងបង្ហាញឲ្យទស្សនិច្ចកជនបានឃើញនៅរថយន្តប្រភេទ Sedan ប្រណិតដ៏កំពូលមួយរបស់ពួកគេនោះគឺរថយន្តគំរូ Lincoln Continental។ សំរាប់ Lincoln Continental គឺពិតជាមានលក្ខណៈពិសេស និង ប្លែកពីការរចនាម៉ូដម៉ូដែលមុនៗរបស់ Lincoln ពោលគឺវាបានត្រូវគេដាក់បញ្ចូលនៅការរចនាម៉ូដថ្មីៗជាច្រើនទៅលើវាដូចជា ការកែប្រែសំណាញ់ខាងមុខនៃរថយន្ត ដែលពីមុន Lincoln តែងតែរចនាម៉ូដបែបលក្ខណៈដូចជាស្លាប ប៉ុន្តែសំរាប់ម៉ូដែលគំរូនេះគឺមិនមានទៀតឡើយ។ ម៉្យាងវិញទៀត Lincoln Continental ក៏បានបន្ថែមនៅបច្ចែកវិទ្យាទំនើបៗជាច្រើនទៀតផងដែរ មានដូចជាប្រព័ន្ធស្មាតឃី និង ប្រព័ន្ធភ្លើង LED ខ្សែរជាមួយនឹង LED បែបដំទឹកកកដែលមានប្រាំដុំសំរាប់ចង្កៀងខាងមុខ និង ប្រព័ន្ធភ្លើងទំនើប ជាមួយនឹងការរចនាមូ៉ដចង្កៀងភ្ជាប់គ្នាសំរាប់ចង្កៀងខាងក្រោយ។ រីឯចំណុចពិសេសមួយដែល Lincoln បានដាក់បញ្ចូលទៅក្នុងរថយន្តគំរូមួយនេះគឺកំរាលដែលធ្វើអំពីរោមចៀមដ៏ទន់ និង មានតំលៃ។ សំរាប់ប្រភេទម៉ាស៊ីនដែល Lincoln Continental គ្រោងនឹងបំពាក់នោះគឺប្រភេទម៉ាស៊ីនសាំង V6  ទំហំស៊ីឡាំង 3.0 ជាមួយប្រព័ន្ធចំនួយ EcoBoost ដែលនឹងអាចដំណើរការដោយក្រឡេមុខ និង ក្រឡេមុខក្រោយ។

 

Lincoln-Continental-Concept-promo

រូបភាពពីគេហទំព័រ edmudns.com

maxresdefault

រូបភាពពីគេហទំព័រ edmudns.com

Rear-three-quarter

រូបភាពពីគេហទំព័រ edmudns.com

Flip_image_11

រូបភាពពីគេហទំព័រ edmudns.com

 

Audi Prologue Avant

Audi Prologue Avant​ គឺជាប្រភេទរថយន្តគំរូរបស់ Audi ដែលបានដាក់តាំងបង្ហាញនៅការតាំងបង្ហាញពិពណ៍រថយន្តរបស់ទីក្រុង Geneva ប្រទេសស្វីស កាលពីខែមិនាកន្លងមកនេះ។ យោងតាមសំដីរបស់អ្នករចនាម៉ូដរបស់ Audi បានប្រាប់ថា Audi Prologue Avant​ គឺបានការផ្តើមគំនិតរចនាម៉ូដពីម៉ូដែលដើមរបស់វាដែលបានផលិតដំបូងតាំងពីឆ្នាំ 1982។ សំរាប់ការរចនាម៉ូដខាងក្រៅ Audi Prologue Avant​ ត្រូវបានរចនាម៉ូដដែលមានលក្ខណៈស្រដៀងទៅនឹងម៉ូដែល e-tron ដែលមានសំណាញ់ខាងមុខ និង ចង្កៀងខាងមុខស្រដៀងគ្នា ពោលគឺមានរចនាបទជំនាន់ថ្មីជាមួយគ្នា។ ចំណែកឯការកែប្រែខាងក្នុងនោះគឺមានលក្ខណៈទំនើបជាងរថយន្តផ្សេងៗរបស់ Audi ដោយរថយន្តគំរូមួយនេះបានបំពាក់ទៅដោយអេក្រង់ touch screen ដែលមានរូបរាងកោងសំរាប់គ្រប់គ្រង់បច្ចែកវិទ្យាទាំងឡាយក្នុងរថយន្ត ដែលមានទីតាំងត្រង់ចំណុចកណ្តាលរវាងកន្លែងអ្នកបើកបរ និង អ្នកដំណើរ។ ចំណែកឯម៉ាស៊ីនវិញ Audi Prologue Avant នឹងត្រូវបំពាក់ជាមួយនឹងប្រភេទម៉ាស៊ីពីរប្រភេទដើម្បីជាជំរើសគឺ ប្រភេទម៉ាស៊ីនសាំង V8 ដែលមានទំហំស៊ីឡាំង 4.0L និង ប្រភេទម៉ាស៊ី plug-in-hybrid ដែលប្រើប្រាសអាគ្គីសនី ជាមួយនឹងម៉ាស៊ីនម៉ាស៊ូត V6 ដែលមានទំហំស៊ីឡាំង 3.0L។

 

Audi-Prologue-Avant-concept-202-876x535

រូបភាពពីគេហទំព័រ edmudns.com

Audi-Prologue-Avant-concept-221-876x535

រូបភាពពីគេហទំព័រ edmudns.com

Audi-Prologue-Avant-concept-225-876x535

រូបភាពពីគេហទំព័រ edmudns.com

Audi-Prologue-Avant-concept-222-876x535

រូបភាពពីគេហទំព័រ edmudns.com

Audi-Prologue-Avant-concept-104-876x535

រូបភាពពីគេហទំព័រ edmudns.com

 

 

 

 

 

Comments Off on រថយន្តគំរូដែលក្រុមហ៊ុនរថយន្តល្បីៗគ្រោងនឹងផលិតនាពេលខាងមុខ យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន