MENU

ទង្វើ និង ទំលាប់មួយចំនួនដែលធ្វើឲ្យថ្មទូរស័ព្ទដៃអ្នកឆាប់ខូច

ថ្មគឺជាផ្នែកមួយដ៏សំខាន់នៃទូរស័ព្ទដៃរបស់យើងព្រោះវាគឺជាវត្ថុមួយដែលផ្តល់ថាមពលទៅឲ្យទូរស័ព្ទដៃក្នុងការដំណើរការ ពោលវាគឺជាជីវិតរបស់ទូរស័ព្ទដៃយើងទាំងអស់គ្នា។ ខុសពីថ្មពិល ថ្មទូរស័ព្ទដៃគឺជាប្រភេទថ្មដែលអាចឲ្យយើងបញ្ចូលថាមពលអគ្គិសនីបំពេញវាបាន បន្ទាប់ពីពេលយើងប្រើប្រាស់វាអស់។ វាជាការពិតណាស់ដែលថាយើងទាំងអស់គ្នាមិនចាំបាច់ចំណាយប្រាក់ច្រើនទៅលើការប្តូរថ្មទូរស័ព្ទដៃជាញឹកញាប់ដូចថ្មពិលនោះ ប៉ុន្តែទោះបីជាយ៉ាងនោះក្តីក៏ថ្មទូរស័ព្ទដៃមានអាយុការវាដែលយើងត្រូវការផ្លាស់ប្តូរដែរ ហើយសំរាប់អាយុការប្រើប្រាស់ថ្មនីមួយៗបានយូរប៉ុណ្ណាគឺវាស៊ីសងទៅលើទំលាប់នៃការប្រើប្រាស់ទូរស័ព្ទដៃរបស់យើងទាំងអស់គ្នា។

នេះជារូបភាពពីគេហទំព័រ gsmarena

បើតាមការសិក្សារស្រាវជ្រាវរបស់សកលវិទ្យាល័យថាមពលរបស់សហរដ្ឋអាមេរិកបានបង្ហាញថាថ្មទូរស័ព្ទដៃភាគច្រើនគឺអាចឲ្យយើងប្រើប្រាស់ក្នុងការបំពេញថាមពលបានចំនួន 300 ទៅ 500 ដងក្នុងអាយុកាលប្រើប្រាស់របស់វា។ ប៉ុន្តែមានកត្តាមួយចំនួនដែលទាក់ទងទៅនឹងទង្វើ និង ទំលាប់របស់យើងក្នុងការប្រើប្រាស់ទូរស័ព្ទដៃ អាចធ្វើឲ្យអាយុកាលប្រើប្រាស់របស់ថ្មទូរស័ព្ទដៃយើងឆាប់អស់ ឬ ឆាប់ខូច។ ខាងក្រោមនេះគឺជាទំលាប់មួយចំនួនដែលយើងគួរជៀសវាងដើម្បីថែរក្សារគុណភាពនៃថ្មទូរស័ព្ទដៃរបស់យើង ៈ

ការប្រើប្រាស់ខ្សែរ ឬ ឧបករណ៍របញ្ចូលថ្មក្លែងក្លាយ ៈ អ្នកទាំងអស់គ្នាដែលឆ្ងល់ទេថាហេតុអ្វីបានជាឧបករណ៍របញ្ចូលថ្មក្លែងក្លាយ ឬ មិនមានម៉ាកច្បាស់លាស់តែងតែមានតំលៃថោកជាងឧបការណ៍រសំរាប់បញ្ចូលថ្មដែលផលិតដោយក្រុមហ៊ុនទូរស័ព្ទដៃទេ? ចំឡើយគឺមកពីឧបករណ៍របញ្ចូលថ្មក្លែងក្លាយទាំងនោះមិនមានស្តង់ដាត្រឹមត្រូវក្នុងការកំណត់ការបញ្ចូលថាមពលអាគ្គីសនីចូលទៅក្នុងទូរស័ព្ទដៃរបស់អ្នក ពោលគឺមានឧបការណ៍របញ្ចូលថ្មក្លែងក្លាយមួយចំនួនបានកំណត់ការស្រូបថាមពលច្រើនជ្រុលដែលអាចធ្វើឲ្យថ្មទូរស័ព្ទដៃរបស់អ្នកឆាប់ខូច និង មានឧបការណ៍របញ្ចូលថ្មក្លែងក្លាយមួយចំនួនទៀតបានកំណត់ការស្រូបថាមពលបញ្ចូលតិចពេកដែលបង្ករឲ្យការសាកទូរស័ព្ទដៃរបស់យើងត្រូវការពេលវេលាយូរជាងធម្មតា។ ម៉្យាងវិញទៀតក៏ធ្លាប់មានព៍តមានមួយចំនួនអំពីការផ្ទុះឆេះទូរស័ព្ទដៃដោយសារការប្រើប្រាស់ទូរស័ព្ទដៃជាមួយនឹងឧបការណ៍របញ្ចូលថ្មក្លែងក្លាយផងដែរ។

Different usb charging plugs

នេះជារូបភាពពីគេហទំព័រ gsmarena

iPhone-charger

នេះជារូបភាពពីគេហទំព័រ gsmarena

ការនិយាយទូរស័ព្ទនៅពេលដែលកំពុងបញ្ចូលថ្ម ៈ ធ្លាប់មានព៍តមានជាច្រើនដែលទាក់ទងទៅនឹងការផ្ទុះ ឬ ឆក់ចរន្តតាមទូរស័ព្ទដៃ នៅពេលដែលយើងកំពុងប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលបញ្ចូលថ្ម។ បន្ទាប់ពីការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញឲ្យឃើញពីមូលហេតុដែលបណ្តាលឲ្យមានការផ្ទុះ និង ឆក់ចរន្តតាមទូរស័ព្ទដៃគឺដោយសារតែអ្នកទាំងនោះបានប្រើប្រាស់នៅឧបករណ៍របញ្ចូលថ្មក្លែងក្លាយដែលមានតំលៃថោក និង គ្មានគុណភាព។ ប៉ុន្តែទោះបីជាយើងបានប្រើប្រាស់ឧបករណ៍របញ្ចូលថ្មរបស់ក្រុមហ៊ុនទូរស័ព្ទនៅក្នុងអំឡុងពេលដែលយើងបញ្ចូលថ្មក្តី ក៏វាអាចបណ្តាលឲ្យថ្មរបស់យើងឆាប់ឡើងកំដៅ ដែលជាមូលហេតុដែលបណ្តាលឲ្យថ្មទូរស័ព្ទប៉ោងឡើង ឆាប់ខូច ឬ មិនកាន់ថ្មបាន។

Never-use-your-mobile-phone-while-charging1

នេះជារូបភាពពីគេហទំព័រ gsmarena

article-2601154-1CF5608600000578-128_634x386

នេះជារូបភាពពីគេហទំព័រ gsmarena

ការបញ្ចូលថ្មទូរស័ព្ទដៃចោលពេញមួយយប់ ៈ ការបញ្ចូលថ្មទូរស័ព្ទដៃចោលពេញមួយយប់អាចផ្តល់នៅផល់អាក្រកយ៉ាងក្លាំងដល់ថ្មទូរស័ព្ទរបស់អ្នក។ នៅពេលដែលទូរស័ព្ទដៃអ្នកត្រូវបានបញ្ចូលថ្មពេញហើយអ្នកគួរតែបញ្ឈប់នៅការសាកភ្លាមព្រោះការបន្តរសាកអាចបណ្តាលឲ្យថ្មទូរស័ព្ទដៃរបស់យើងឆាប់ប៉ោង ដែលជាមូលហេតុដែលធ្វើឲ្យថ្មទូរស័ព្ទដៃមិនកាន់ថ្ម​ ឬ ខូច។

smartphone-overnight-charging-e1435218482646

នេះជារូបភាពពីគេហទំព័រ gsmarena

23

នេះជារូបភាពពីគេហទំព័រ gsmarena

ចំណុចដែលយើងគួរចងចាំ!!!!

កំដៅគឺជាគូសត្រូវរបស់ថ្មទូរស័ព្ទដៃ ព្រោះវាអាចបំផ្លាញថ្មរបស់អ្នកឲ្យខូចបាន។ ភាគច្រើននៃទូរស័ព្ទដៃដែលយើងកំពុងប្រើបច្ចុប្បន្នគឺប្រើប្រាសថ្មប្រភេទ Lithium-ion ដែលប្រភេទថ្មទាំងនេះនឹងឡើងកំដៅដោយខ្លួនវានៅពេលដែលយើងប្រើវា ហើយកំដៅរបស់វានឹងឡើងថ្វេដងនៅពេលដែលយើងធ្វើការប្រើប្រាស់ទូរស័ព្ទដៃ ក្នុងអំឡុងពេលដែលយើងបញ្ចូលថ្ម។ រីឯភាពត្រជាក់ក្លាំងវិញក៏អាចធ្វើឲ្យថ្មរបស់យើងឆាប់អស់ថាមពលផងដែរ ដូចនេះយើងគួរតែរក្សារកំដៅរបស់ទូរស័ព្ទដៃយើងឲ្យនៅត្រង់ចំណុចមួយដ៏សមស្រប ដោយយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Apple បានប្រាប់ឲ្យដឹងថាសីតុណ្ហភាព 0 ºC គឺជាសីតុណ្ហភាពទៀបបំផុតមួយដែលទូរស័ព្ទរបស់ក្រុមហ៊ុននេះអាចដំណើរការធម្មតាបាន។ ដោយឡែកសំរាប់ក្រុមហ៊ុន Samsung វិញគឺពីចន្លោះ -20 ºC ទៅ 50 ºC ។

184tcrcsdsusejpg

នេះជារូបភាពពីគេហទំព័រ gsmarena

ដូចនេះបើយើងទាំងអស់គ្នាចង់ថែរក្សារថ្មទូរស័ព្ទដៃរបស់យើងឲ្យកាន់ថ្ម និង មិនឆាប់ខូច យើងគួរតែធ្វើការផ្លាស់ប្តូរទំលាប់ទាំងនេះចោល ជៀសវាងធ្វើឲ្យប៉ះពាល់ដល់គុណភាពថ្ម ក៏ដូចជាសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើងផងដែរ។​ ហើយប្រសិនបើថ្មទូរស័ព្ទដៃរបស់យើងបានខូច ឬ ប៉ោងឡើងហើយនោះមានន័យថាយើងដល់ពេលដែលត្រូវធ្វើការផ្លាស់ប្តូរវាហើយ ជៀសវាងការបន្តរប្រើប្រាស់វា ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យទូរស័ព្ទដៃរបស់យើងខូចតែប៉ុណ្ណោះទេ វាអាចនាំឲ្យមានគ្រោះថ្នាក់ដល់យើងផងដែរ។

 

 

Comments Off on ទង្វើ និង ទំលាប់មួយចំនួនដែលធ្វើឲ្យថ្មទូរស័ព្ទដៃអ្នកឆាប់ខូច បច្ចេកវិទ្យា, សង្គម

Comments are closed.

យោបល់របស់អ្នកអាន