សំរាប់ឆ្នាំ 2016 ខាងមុខនេះគឺជាឆ្នាំមួយដែលក្រុមហ៊ុនផលិតឡានប្រណិតមួយចំនួនដែលមិនធ្លាប់មានរថយន្ត SUV បានងាកមកធ្វើការបង្កើតរថយន្តប្រភេទ SUV ដើម្បីការប្រកួតប្រជែងជាមួយក្រុមហ៊ុនដ៏ទៃក្នុងទីផ្សាររថយន្តដ៏ធំសំបើមនេះ។ ម៉្យាងវិញទៀតសំរាប់ក្រុមហ៊ុនដែលកំពុងតែល្បីល្បាញក្នុងវិស័យរថយន្ត SUV មួយចំនួនក៏បានធ្វើការកែប្រែរូបរាង និង អភិវឌ្ឍន៍ទៅលើប្រភេទរថយន្ត SUV របស់ពួកគេសំរាប់ឆ្នាំ 2016 នេះដែល។ ខាងក្រោមនេះគឺជារថយន្តប្រភេទ SUV របស់ក្រុមហ៊ុនមួយចំនួនដែលបានកែប្រែរូបរាងថ្មី និង ចេញលក់សំរាប់ឆ្នាំ 2016 ខាងមុខនេះ ៖
Bentley Bentayga
Bentayga គឺជាប្រភេទរថយន្ត SUV ដំបូងបំផុតរបស់ Bentley។ វាគឺជាប្រភេទរថយន្ត SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 4 នាក់ គឺខាងមុខចំនួនពីរនាក់ និង ខាងក្រោយបានចំនួនតែពីរនាក់តែប៉ុន្នោះ មូលហេតុដោយសារកន្លែងខាងក្រោយរបស់រថយន្តមួយនេះគឺបានរចនាមូដបែបប្រណិត ដូចជាកៅអីរបស់យន្តហោះដែរ។ រថយន្តប្រភេទ SUV បែបស្ព័រមួយនេះមានរូបរាងវែង និង កំពស់ខ្ពស់ល្មម ដោយមានប្រវែងបណ្តោយប 5,141 ម.ម ប្រវែងទទឹង 1,992 ម.ម និង កម្ពស់ប្រវែង 1742 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Bentley Bentayga ត្រូវបានបំពាក់ជាមួយម៉ាស៊ីន Twin Turbo W12 ចំណុះ 6.0 លីត្រ របស់ក្រុមហ៊ុន Volkswagen Group។ Bentley Bentayga គឺជាប្រភេទរថយន្ត SUV ដែលមានល្បឿនលឿនជាងគេបំផុត ដោយចំណាយរយះពេលតិចជាង 5 វិនាទីក្នុងការបង្កើនល្បឿនពី 0 ទៅ 100 គម/ម៉។
Jaguar F-Pace
F-Pace គឺជាប្រភេទរថយន្ត SUV ដំបូងបំផុតរបស់ Jaguar។ វាគឺជាប្រភេទរថយន្ត SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 នាក់ គឺខាងមុខចំនួនពីរនាក់ និង ខាងក្រោយបានចំនួនបីនាក់។ រថយន្តប្រភេទ SUV បែបស្ព័រមួយនេះមានរូបរាងវែង និង កំពស់ខ្ពស់ល្មម ដោយមានប្រវែងបណ្តោយប 4,732 ម.ម ប្រវែងទទឹង 2,070 ម.ម និង កម្ពស់ប្រវែង 1,651 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Jaguar F-Pace នឹងប្រើប្រាស់ប្រភេទម៉ាស៊ីន Turbocharged ម៉ាស៊ីន I4 ទំហំស៊ីឡាំង 2.0 លីត្រ សំរាប់តំលៃមូលដ្ឋាន និង ប្រភេទម៉ាស៊ីន Supercharged ម៉ាស៊ីនV6 ទំហំស៊ីឡាំង3.0លីត្រ សំរាប់ជំរើសបន្ថែម ជាមួយនឹងម៉ាស៊ីនម៉ាស៊ូត និង ម៉ាស៊ីនសាំង។
Audi Q7 2016
Audi Q7 ឆ្នាំ 2016 គឺជាប្រភេទរថយន្ត SUV ជំនាន់ថ្មីរបស់ Audi ដោយក្នុងឆ្នាំ 2016 នេះ Audi Q7 ត្រូវបានរចនាមូដថ្មីទាំងស្រុង។ វាគឺជាប្រភេទរថយន្ត SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 ទៅ 7 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 5,072 ម.ម ប្រវែងទទឹង 2,029 ម.ម និង កម្ពស់ប្រវែង 1,712 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Audi Q7 ឆ្នាំ 2016 នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនម៉ាស៊ូត Turbocharged ម៉ាស៊ីន V6 ទំហំស៊ីឡាំង3.0លីត្រ និង ប្រភេទម៉ាស៊ីនសាំង Supercharged ម៉ាស៊ីនV6 ទំហំស៊ីឡាំង 3.0លីត្រ។
Mercedes Benz GLE- Class Coupe
Mercedes Benz GLE- Class Coupe គឺជាប្រភេទរថយន្ត SUV ម៉ូដែលថ្មីរបស់ Mercedes Benz។ វាគឺជាប្រភេទរថយន្ត SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 4,892 ម.ម ប្រវែងទទឹង 2,004 ម.ម និង កម្ពស់ប្រវែង 1,719 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Mercedes Benz GLE- Class Coupe នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនសាំង Twin- turbo ម៉ាស៊ីន V6 ទំហំស៊ីឡាំង3.0លីត្រ និង ប្រភេទម៉ាស៊ីនសាំង Twin- turbo ម៉ាស៊ីន V8 ទំហំស៊ីឡាំង 5.5លីត្រ សំរាប់ជំរើស AMG GLE63 S។
Volvo XC90 2016
Volvo XC90 ឆ្នាំ 2016 គឺជាប្រភេទរថយន្ត SUV ជំនាន់ថ្មីរបស់ Volvo ដោយក្នុងឆ្នាំ 2016 នេះ Volvo XC90 ត្រូវបានរចនាមូដថ្មីទាំងស្រុង។ វាគឺជាប្រភេទរថយន្ត SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 ទៅ 7 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 4,947 ម.ម ប្រវែងទទឹង 2,009 ម.ម និង កម្ពស់ប្រវែង 1,775 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Volvo XC90 ឆ្នាំ 2016 នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនម៉ាស៊ូត Turbocharged ម៉ាស៊ីន I4 ទំហំស៊ីឡាំង 2.0លីត្រ និង ប្រភេទម៉ាស៊ីនសាំង Supercharged ម៉ាស៊ីន I4 ទំហំស៊ីឡាំង 2.0លីត្រ ព្រមទាំងមានជំរើសការប្រើប្រាស់ជាមួយអាគុយ Hybrid ផងដែរ។
Toyota Land Cruiser 2016
Toyota Land Cruiser ឆ្នាំ 2016 គឺជាប្រភេទរថយន្ត SUV ជំនាន់ថ្មីរបស់ Toyota ដោយក្នុងឆ្នាំ 2016 នេះ Toyota Land Cruiser ត្រូវបានរចនាមូដថ្មីទាំងស្រុង។ វាគឺជាប្រភេទរថយន្ត SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 ទៅ 7 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 4,950 ម.ម ប្រវែងទទឹង 1,978 ម.ម និង កម្ពស់ប្រវែង 1,879ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Toyota Land Cruiser ឆ្នាំ 2016 នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនម៉ាស៊ូត Turbodiesel ម៉ាស៊ីន V8 ទំហំស៊ីឡាំង 4.5 លីត្រ និង ប្រភេទម៉ាស៊ីនសាំង ម៉ាស៊ីន V6 ទំហំស៊ីឡាំង 4.0 លីត្រ ម៉ាស៊ីន V8 ទំហំស៊ីឡាំង 4.6 លីត្រ និង 5.7 លីត្រ ផងដែរ។
Lexus LX 570 2016
Lexus LX 570 ឆ្នាំ 2016 គឺជាប្រភេទរថយន្ត SUV ជំនាន់ថ្មីរបស់ Lexus ដោយក្នុងឆ្នាំ 2016 នេះ Lexus LX 570 ត្រូវបានរចនាមូដថ្មីទាំងស្រុង។ វាគឺជាប្រភេទរថយន្ត SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 ទៅ 7 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 5,064 ម.ម ប្រវែងទទឹង 1,981 ម.ម និង កម្ពស់ប្រវែង 1,864 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Toyota Land Cruise ឆ្នាំ 2016 នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនសាំង ម៉ាស៊ីន V8 ទំហំស៊ីឡាំង 5.7 លីត្រ។
ទាំងអស់នេះគឺសុទ្ធសឹងតែជារថយន្ត SUV លំដាប់កំពូលរបស់ម៉ាករថយន្តប្រណិតដែលមានឈ្មោះល្បី និង មានគុណភាព និង សុវត្ថភាពខ្ពស់ ដែលរថយន្តទាំងអស់នេះនឹងគ្រងចាប់ផ្តើមដាក់លក់សំរាប់ឆ្នាំ 2016 ខាងមុខនេះហើយ។ ប៉ុន្តែសំរាប់រថយន្តមួយចំនួនដូចជា Audi Q7 ឆ្នាំ 2016 Toyota Land Cruise 2016 និង Lexus LX 570 2016 អាចឲ្យយើងធ្វើការបញ្ជារទិញចាប់ពីឆ្នាំនេះបានទៅហើយ។