MENU

ហេតុអ្វីបានជាអ្នកគួរតែដំឡើងឧបករណ៍ផ្ទុកឯកសារក្នុងកុំព្យូទ័រទៅជា SSD?

កុំព្យូទ័រមានគ្រឿងច្រើនសំរាប់ធ្វើអោយវាមានដំនើរការ ដូចជា​ RAM, CPU, GPU និង​ ​របស់ផ្សេងទៀតដែលពួកយើងបាននិយាយរួចហើយនៅក្នុងអត្ថបទមួយឈ្មោះថា របៀបជ្រើសរើសគ្រឿងបន្លាស់កុំព្យូទ័រ។​ ជាក់ស្តែងសំរាប់កុំព្យូទ័រប្រភេទផ្គុំ អាចមានសមត្ថភាពក្នុងការផ្លាស់ប្តូរគ្រឿងបន្លាស់របស់វា​ មិនដូច laptop ឡើយ ប៉ុន្តែសំរាប់ ការផ្លាស់ប្តូរ hard disk គឺធ្វើបានគ្រប់កុំព្យូទ័រ។​ បច្ចុប្បន្ននេះ គ្រឿងបន្លាស់កុំព្យូទ័រ មានការអភិវឌ្ឍន៍រីកចំរើនជាខ្លាំង ដើម្បីជួយសំរួលដល់ការធ្វើការប្រចាំថ្ងៃ របស់មនុស្ស បើប្រើកុំព្យូទ័រជំនាន់ចាស់ យឺត ការងាររបស់យើងក៏មិនទៅមុខដែល។ សំរាប់អ្នកដែលចង់ផ្លាស់ប្តូរវាទាំងស្រុង វាត្រូវចំនាយអស់លុយច្រើន ពេលខ្លះអ្នកគ្រាន់តែ upgrade តែផ្នែកណាមួយរបស់កុំព្យូទ័រ​ វាអាចធ្វើអោយ ដំនើរការកុំព្យូទ័ររបស់អ្នកបានលឿន និង រហ័សឡើងវិញ។ ដើម្បីជៀសវាងការចំនាយលុយច្រើន និង ចំនាយពេលយូរ ពួកយើងបានលើកយកនូវអត្ថបទនេះឡើង ហេតុអ្វីបានជាអ្នកត្រូវ upgrade ឧបករណ៍ផ្ទុកឯកសារ ពី HDD ឬ SSHD ទៅ SSD។

 

maxresdefault (2)

 

Hard disk គឺជាឧបករណ៍មួយសំរាប់ផ្ទុកឯកសារនៃ កុំព្យូទ័រ ជាកន្លែងសំខាន់មួយ វាត្រូវបាន​គេអភិវឌ្ឍន៍ប៉ុន្មានទសវត្សមកហើយ ចាប់តាំងពី ទំហំតូចតំលៃថ្លៃ ដល់ទំហំធំតែតំលៃថោក ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់អស់ចិត្តចំពោះលទ្ធផលនេះ​រហូតដល់ឥឡូវនេះ គេបានបង្កើតនូវ ឧបករណ៍ផ្ទុកឯកសារថ្មីមួយដែលដំនើរការលឿន និង តូច។ ឧបករណ៍ផ្ទុកឯកសារ មានបីប្រភេទ គឺ៖

  • HDD (Hard disk drive) ៖ ជាប្រភេទផ្ទុកឯកសារមួយដែលមានឌីសនៅខាងក្នុង ហើយវាមានទំហំធំ ប៉ុន្តែវាមានលក្ខណៈយឺត ការទាញឯកសារចេញពីវាប្រើពេលយូរ ហើយនៅពេលវាវិលអាចបង្ករចេញជាសំលេង
  • SSHD (Solid state hyprid drive) ៖ ជាប្រភេទផ្ទុកឯកសារ កូនកាត់រវាង HDD និង SSD. នៅក្នុងSSHD មួយៗ មានលាយទៅដោយ HDD ទំហំផ្ទុកបានធំមួយភាគធំ និង SSD មួយភាគតូច
  • SSD (Solid state drive) ៖ ជាប្រភេទផ្ទុកឯកសារ ដែលជាជំនាន់ចុងក្រោយ មានល្បឿនលឿន និង តូច, គ្មានសំលេង ប៉ុន្តែអ្វីពិបាកគឺវាថ្លៃបន្តិច

 

 

ឥឡូវនេះអ្នកកំពុងតែប្រើកុំព្យូទ័រ ប៉ុន្តែឧបករណ៍ផ្ទុកឯកសារវាមិនមែនជា SSD ទេ ខាងក្រោមនេះគឺជាហេតុដែលអ្នកគួរតែផ្លាស់ប្តូរ ទៅជា SSD ៖

  • នៅពេលដែលអ្នកបើកកុំព្យូទ័រ SSD អាចប្រើពេលបើកតិច តាមបទពិសោធន៍ របស់ខ្ញុំ នៅពេលដែលខ្ញុំប្រើHDD នៅលើMac វាប្រើពេលប្រហែល 45 វិនាទី ដើម្បីចូលដល់ OS. នៅពេលខ្ញុំផ្លាស់ពី HDD មក SSD វាប្រើពេលតែ ប្រហែល 10វិនាទីតែប៉ុណ្ណោះ ដូចនេះវាចំនេញពេលខ្ញុំច្រើន។
  • មួយទៀតនៅពេលដែលអ្នកបើកកម្មវិធីធំៗ ដូចជា photoshop, lightroom, ឬ ហ្គេមធំៗ ការប្រើពេលតិចជាងធម្មតា។ ឧទាហរណ៍៖ កម្មវិធី photoshop បើអ្នកមាន Font ច្រើន វាអាចប្រើពេលយូរសំរាប់HDD ប៉ុន្តែសំរាប់ SSD គ្មានបញ្ហា។ អ្នកអាចបើកឯកសារធំៗដោយមិនចាំបាច់ចំនាយពេលយូរ បើកភ្លាមឃើញភ្លាម​។
  • អ្នកដែលធ្លាប់ពេលដែលអ្នកប្រញាប់ខ្លាំង អ្នកចង់ copyឯកសារ ច្រើន អ្នកត្រូវអង្គុយរងចាំដោយអន្ទះសារ​ សំរាប់អ្នកដែលប្រើ SSD អ្វីៗលឿនទាំងអស់។
  • ការធ្វើការរបស់អ្នកមិនរញេរញៃ មិនចាំបាច់អង្គុយចាំ 5 នាទី ដើម្បីបើកកុំព្យូទ័រ ហើយចាំ 1 នាទីទៀតដើម្បីបើកឯកសារ….. អ្នកអាចធ្វើអ្វីទាំងអស់នេះក្នុងមួយពព្រិចភ្នែកជាមួយ SSD។

 

slant

 

នេះគឺជាគំនិតរបស់ខ្ញុំដែលមានបទពិសោធន៍ អង្គុយចាំកំុព្យូទ័រដើរទំរាំតែហើយ តែឥឡូវនេះខ្ញុំធ្វើការដោយធូរចិត្ត។ SSD ជាឧបករណ៍ផ្ទុកឯកសារមួយដែលអ្នកជំនាញគេ ទទួលស្គាល់នូវតំលៃនៃសមត្ថភាពរបស់វា។ ការប្តូរទៅប្រើវាពិតជាមិនខកបំណងទេ។ ខាងក្រោមនេះគឺជាតំលៃប្រហាក់ប្រហែលរបស់ SSD ដែល​មានលក់ក្នុងប្រទេសកម្ពុជា។

SSD ខាងក្រោមនេះផលិតមកពីក្រុមហ៊ុនដូចជា Samsung, Kingston, Intel, Corsair, Adata (តំលៃខាងក្រោមទទួលបានពី Goldenware)

  • ទំហំ 128Gb តំលៃប្រហែល  60$-70$ (ទៅតាមម៉ូដែល)
  • ទំហំ 256Gb តំលៃប្រហែល 120$-130$ (ទៅតាមម៉ូដែល)
  • ទំហំ 512Gb តំលៃប្រហែល 220$-240$ (ទៅតាមម៉ូដែល)

 

 

 

Comments Off on ហេតុអ្វីបានជាអ្នកគួរតែដំឡើងឧបករណ៍ផ្ទុកឯកសារក្នុងកុំព្យូទ័រទៅជា SSD? បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន