ការអភិវឌ្ឍន៍ផ្សេងៗនៅក្នុងប្រទេសកម្ពុជា កំពុងតែរីកចំរើនយ៉ាងខ្លាំង ដូចជាថតរូប ទេសចរណ៍ ការលេងហ្គេមជាប្រភេទអាជីប ការផ្សព្វផ្សាយនាៗ នៅក្នុងនោះ ក៏មានវិស័យចំរៀង និង ការបញ្ចូលសំលេងជាដើម ប៉ុន្តែការដែលមានឧបករណ៍សំរាប់ធ្វើរបស់ទាំងអស់នេះ ពិតជាមិនអាចទៅរួចទេចំពោះអ្នកដែលមានជីវភាពមិនសូវធូរធារ។ អ្នកត្រូវមានដូចជា មីក្រូហ្វូន អំភ្លី ឧបករណ៍បំលែង និង ឧបករណ៍ផ្សេងៗទៀត។ ដូចនេះពួកយើងបានលើកយកនូវ មីក្រូហ្វូនចំនួន5 គ្រឿងដែលប្រើខ្សែ USB ដោតចូលក្នុងកុំព្យូទ័រអ្នកតែម្តង មិនបាច់មាន អំភ្លី ឬ ប្រដាប់បំលែង អ្វីផ្សេងទេ ដែលមានតំលៃក្រោម200$ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែដោតខ្សែ មានកម្មវិធីថតសំលេង និងចេះកែប្រែសំលេងជាការស្រេច។
CAD U37
វាជាប្រភេទមីក្រូហ្វូន Condenser ដែលគេយកទៅថតនៅក្នុងបន្ទប់ស្ទូឌីយូភាគច្រើន វាមានតំលៃថោក ប៉ុន្តែសមត្ថភាពដែលវាមានគឺល្អល្មមអាចនឹងធ្វើការថតសំលេងបានដូច មីក្រូហ្វូនដែលថ្លៃៗ។ ការប្រើប្រាស់វាគឺយើងគ្រាន់តែដោតហើយថតដោយប្រើកម្មវិធីថតតែម្តង ដោយមិនចាំបាច់set up driver នោះទេ។ នៅពេលដែលកំពុងថត វាអាចចាប់យកនូវសំលេងរបស់ដោយគ្មានការផ្លាស់ប្តូរ ចំនែកឯសំលេងដែលរំខានផ្សេងៗដូចជាសំលេងខ្យល់ជាដើម វាអាចទប់មិនអោយថតមកជាមួយបាន។ អាចថតបានទាំងសំលេងមនុស្ស និង ឧបករណ៍ភ្លេងជាច្រើន។ អាចប្រើបានទាំង Windows និង Mac Os៕
Audio Technica ATR2100 USB
ក្រុមហ៊ុន Audio technica ជាក្រុមហ៊ុនគ្រឿងឧបករណ៍ភ្លេងដែលល្បីគួរសម អញ្ចឹងហើយគេបានគិតគូរដល់អ្នកប្រើប្រាស់អោយមានសភាពស្រួល និងចំនាយលុយតិច។ Audio technica ATR2100 នេះជា dynamic Microphone ដែលភាគច្រើនគេទុកសំរាប់ពេលផ្សាយផ្ទាល់ ឬ សំរាប់អ្នកដែលផ្សព្វផ្សាយតាម internet ហើយវាក៏អាចយកមកថតសំលេងច្រៀងបានដែល។ វាអាចចាប់សំលេងបាន ពី 50-15000 hz ។ វាអាចប្រើជាមួយខ្សែUSB ក៏បាន ខ្សែ XLR ក៏បាន វាមានបូតុងចំនួន 2 មួយសំរាប់តំលើងសំលេងកាស និង មួយសំរាប់បិទ បើក។ អ្នកអាចភ្ជាប់កាស ជាមួយវាដោយរន្ធកាសដែលមាននៅពីក្រោមជាស្រេច ដូចនេះអ្នកអាចស្តាប់ឬសំលេងដែលអ្នកនិយាយ ឬច្រៀងផ្ទាល់នៅពេលកំពុងថត ដោយមិនចាំបាច់ចាំដល់ពេលអ្នកថតសំលេងចប់នោះទេ។
Blue microphone SNOWBALL
ជាMicrophoneមួយមានរៀងដូចឈ្មោះវា (មូល) Microphone នេះល្បីជាងគេបំផុតនៅក្នុងបណ្តាញ youtube វាគួរអោយស្រលាញ់ និង មានសមត្ថភាពខ្ពស់សំរាប់ថតសំលេង ច្រៀង ឧបករណ៍ភ្លេង។ វាជាប្រភេទ Condenser microphone ជាពិសេសបំផុតវាអាចប្រើជាមួយ iPad គ្រប់ប្រភេទ ដូចនេះហើយបានជាអ្នកអាចឃើញមានលក់វានៅតាមហាង apple store នៅលើពិភពលោក។ វាមានបីពណ៌ ខ្មៅ ទឹកប្រាក់ និងពណ៌ស វាមានរាងតូចអាចដាក់តាមខ្លួនបាន វាអាចប្រើបានគ្រប់ Os។
Blue Microphone Yeti
ដូចទៅនឹង SNOWBALLដែរ ប៉ុន្តែ Microphone មួយនេះ មានរន្ធដោតកាសស្បាប់ដូច Audio technica ATR2100 ដែល SNOWBALL មិនមាន។ សមត្ថភាពរបស់វាប្រហាក់ប្រហែលនឹង SNOWBALL ហើយវាមានរាងមើលទៅទំនងជាង។ អ្នកអាចកាច់ក្បាលវាចុះក្រោម ឡើងលើបាន។ វាភ្ជាប់មកជាមួយជើងទ្រតែម្តង អ្នកមិនចាំបាច់ទិញទំរជើងបន្ថែមទៀតទេ។ វាមានជំរើស៤ គឺអ្នកអាច ថតពីមុខ, ថតពីមុខនិងចំហៀង, ថត ពីមុខ និង ពីក្រោយ, និង ថតគ្រប់ទិស ដូចនេះអ្នកអាចថតសំលេងជាក្រុម។
Audio technica AT2020 USB
microphone ប្រភេទនេះមានប្រភេទUSB និងប្រភេទXLR អ្នកគួរតែប្រុងប្រយ័ត្ននៅពេលដែលអ្នកទិញ។ វាជាmicrophoneដែលថ្លៃក្នុងចំនោមMicrophoneខាងលើ ដូចនេះសមត្ថភាពរបស់វាក៏ខ្លាំងជាង microphone គេដែល ប៉ុន្តែគេនៅតែប្រើ SNOWBALL ឬ Yeti ភាគច្រើន។ វាមានរាងដូច microphone ដែលគេដាក់ក្នុងស្ទូឌីយូ សំរាប់អ្នកដែលចង់ប្រើវា អ្នកគួរតែត្រៀមលុយសំរាប់ទិញជើង និង ឧបករណ៍សំរាប់ដាក់វា ព្រោះជើងទំរដែលមកជាមួយវា អាចរង្គើ ដូចនេះការថតក៏មានលឺសំលេងរង្គើដែល។
Microphone ទាំងអស់នេះ សុទ្ធតែជា microphone ដែលគេគិតថាល្អ ហើយថោក ប៉ុន្តែសំរាប់អ្នកដែលគិតអំពីការថតសំលេងច្រៀងធម្មតាៗ ឬ ថតសំលេងពេលលេងហ្គេម ឬថតសំលេងពេលថតរឿងតូចតាច ឬអ្នកដែលចង់ច្រៀងដាក់គេហទំព័រនាៗដូចជា youtube។ បើអ្នកចង់ចូលទៅការថតរបៀប Professional អ្នកគួរតែជ្រើសរើស Microphone ដែលមានគុណភាពល្អសំរាប់ស្ទូឌីយូតែម្តងទៅ។ តាមគំនិតខ្ញុំ ការមានMicrophone ទាំងអស់នេះ មិនទាន់ល្អនៅឡើយទេ អ្នកគួរតែមានបន្ទប់មួយដែលស្ងាត់ មិនលងសំលេងពីជញ្ជាំង នោះអ្នកនឹងថតសំលេងបានពីរោះមិនថាMicrophone អ្វីក៏ដោយ។