MENU

Additive គឺជាសារធាតុជំនួយដ៏ល្អសំរាប់រថយន្តរបស់អ្នក

ជាធម្មតាសំរាប់ម្ចាស់រថយន្តទាំងអស់តែងតែចង់ឲ្យរថយន្តរបស់ខ្លួនដំណើរការបានល្អ និង ស៊ីប្រេងតិច ប៉ុន្តែតើមានវិធីអ្វីខ្លះដែលអាចជួយឲ្យយើងអាចថែរក្សាររថយន្តជាទីស្រលាញ់របស់យើងជាប្រចាំ និង មិនចាំបាច់ចំណាយពេល និង ប្រាក់កាសច្រើនទៅលើការថែរក្សារទាំងនោះបាន?

នៅក្នុងអត្ថបទនេះខ្ញុំសូមបង្ហាញប្រិយមិត្តទាំងអស់គ្នានៅវិធីសាស្ត្រមួយក្នុងការថែរក្សារយាន្តយន្តរបស់យើងបានដោយងាយ និង​ ចំណាយអស់តិច នោះគឺការបន្ថែមសារធាតុជំនួយ (additive) ទៅឲ្យរថយន្តរបស់យើង។ ដោយសារសារធាតុជំនួយគឺជាផលិតផលដែលមិនទាន់ពេញនិយមទើបប្រជាជនកម្ពុជាយើងមួយចំនួនមិនបានយល់ ឬ ស្គាល់ថាអ្វីទៅគឺជាសារធាតុជំនួយសំរាប់រថយន្តទេ ហើយពួកគាត់ក៏មិនបានដឹងអំពីផល់ប្រយោជន៍ជាច្រើនរបស់វាដែល។ តើអ្វីទៅគឺជាសារធាតុជំនួយសំរាប់រថយន្ត?

 

maxresdefault

រូបភាពពីគេហទំព័រ LIQUI MOLY

 

សារធាតុជំនួយសំរាប់រថយន្តគឺជាសារធាតុរាវម៉្យាងដែលត្រូវបានគេប្រើប្រាស់បន្ថែមជាមួយនឹងប្រេងសាំង ឬ ម៉ាស៊ូត។ វាគឺជាសារធាតុរាវដែលដែលត្រូវបានគេយកមកចាក់ចូលទៅក្នុងធុងសាំង ឬ បន្ថែមទៅក្នុងប្រព័ន្ធសាំង។ នៅពេលខ្លះសារធាតុជំនួយត្រូវបានគេប្រើប្រាស់នៅតាមស្ថានីប្រេងមួយចំនួនដោយការលាយជាស្រេច់ជាមួយនឹងប្រេងឥន្ធនៈទាំងនោះ ប៉ុន្តែយើងក៏អាចរកទិញសារធាតុជំនួយទាំងនេះពីយានដ្ឋាន និង ហាងលក់គ្រឿងរថយន្តនាៗនៅក្នុងស្រុក ហើយយកវាមកបន្ថែមចូលទៅក្នុងធុងប្រេងដោយខ្លួនយើងក៏បាន។ យើងអាចទទួលបានផលប្រយោជន៍ជាច្រើនពីការបន្ថែមសារធាតុចំនួយទាំងនេះចូលទៅក្នុងរថយន្តរបស់យើង។

 

រូបភាពពីគេហទំព័រ edmunds

 

  • ការបង្កើនភាពប្រសើរឡើងនៃដំណើរការរបស់ម៉ាស៊ីនរថយន្ត ៖ គុណសម្បត្តិដំបូងដែលយើងនឹងទទួលបានពីការប្រើប្រាស់វានោះគឺការបង្កើនភាពប្រសើរឡើងនៃដំណើរការរបស់ម៉ាស៊ីនរថយន្ត ព្រោះនៅពេលដែលយើងធ្វើការចាក់បន្ថែមសារធាតុជំនួយនេះចូលទៅក្នុងរថយន្តរបស់យើង កម្លាំង និង សន្ទុះរបស់នៃម៉ាស៊ីនរថយន្តរបស់យើងនឹងកើនដោយសារសារធាតុចំនួយទាំងនេាះបានចូលទៅបង្កើនកម្រិតអុកតាន Octane នៅក្នុងប្រេងសាំងរបស់យើង ( សំរាប់ប្រេងម៉ាស៊ូតវានិងបង្កើនកម្រិតស៊ីតាន Cetane) ដែលជាហេតុជំរុញឲ្យដំណើរការនៃម៉ាស៊ីនរថយន្តរបស់យើងបានប្រសើរ និង មានប្រសិទ្ធភាពជាងមុន។

 

រូបភាពពីគេហទំព័រ edmunds

 

  • កាត់បន្ថយជាតិច្រេះ និង សំលេងរបស់ម៉ាស៊ីន ៖ គុណប្រយោជន៍មួយទៀតដែលយើងនឹងទទួលបានបន្ទាប់ពីធ្វើការបន្ថែមសារធាតុជំនួយនោះ គឺវាអាចជួយកាត់បន្ថយជាតិច្រេះនៅក្នុងម៉ាស៊ីនរថយន្តរបស់យើងបាន ព្រោះភាគច្រើននៃសារធាតុជំនួយបានផ្សំឡើងជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានមុខងារយ៉ាងសំខាន់ក្នុងការកម្ចាត់ច្រេះ។ ហើយអ្វីដែលរឹតតែប្រសើរនោះគឺវាក៏អាចជួយកាត់បន្ថយសំលេងរបស់ម៉ាស៊ីនរថយន្ត ជាពិសេសសំរាប់ម៉ាស៊ីនរថយន្តម៉ាស៊ូត។

 

រូបភាពពីគេហទំព័រ edmunds

 

  • កាត់បន្ថយការសឹករិចរឹលនៃម៉ាស៊ី ៖ ការប្រើប្រាស់នៅសារធាតុជំនួយក៏អាចជួយដល់រថយន្តរបស់យើងក្នុងការកាត់បន្ថយនៅភាពសឹករិចរឹលរបស់ម៉ាស៊ីនផងដែរ។ ដូចនេះមានន័យថាវាអាចជួយបន្តអាយុកាលនៃការប្រើប្រាស់ម៉ាស៊ីនរថយន្តរបស់យើង ក៏ដូចជាជួយកាត់បន្ថយការចំណាយទៅលើការជួសជុលរថយន្តដែរ។
  • កម្ចាត់កាកសំណល់ ឬ ក្អែលចេញពីប្រព័ន្ធម៉ាស៊ីន ៖ តើប្រិយមិត្តទាំងអស់គ្នាធ្លាប់បានដឹងទេថាប្រេងឥន្ធនៈភាគច្រើនដែលយើងកំពុងតែប្រើប្រាស់សព្វថ្ងៃនេះមិនមែនសុទ្ធតែមានគុណភាពល្អនោះទេព្រោះប្រេងឥន្ធនៈខ្លះពុំបានទទួលការចម្រាញ់ឲ្យបានត្រឹមត្រូវនោះឡើយ ជាពិសេសគឺប្រេងម៉ាស៊ូត។ ទាំងអស់នេះគឺជាកត្តាដែលបណ្តាលឲ្យមានកាកសំណល់ ឬ ក្អែលជាប់នៅក្នុងម៉ាស៊ីនរថយន្តរបស់យើង។ គុណប្រយោជន៍ដ៏សំខាន់មួយទៀតដែលយើងទទួលបានពីសារធាតុជំនួយគឺការជួយថែរក្សារម៉ាស៊ីនរថយន្តរបស់យើងដោយវាបានធ្វើការកម្ចាតនូវកាកសំណល់ ឬ ក្អែលចេញពីប្រព័ន្ធម៉ាស៊ីនរថយន្តរបស់យើង។ បន្ទាប់ពីកាកសំណល់ទាំងឡាយនៅក្នុងម៉ាស៊ីនត្រូវបានសំអាតចេញ ការដំណើរការរបស់ម៉ាស៊ីនរថយន្តក៏កាន់តែប្រសើរឡើងផងដែរ។

 

រូបភាពពីគេហទំព័រ LIQUI MOLY

 

ប្រភេទនៃសារធាតុជំនួយ 

នៅលើទីផ្សារបច្ចុប្បន្នមានផលិតផលសារធាតុជំនួយសំរាប់រថយន្តជាច្រើនម៉ាក និង ច្រើនប្រភេទបានដាក់លក់ ហើយទួននាទី និង អត្ថប្រយោជន៍របស់ផលិតផលទាំងនោះក៏មានលក្ខណៈខុសគ្នាខ្លះៗ ផងដែល។ ដូចនេះបើសិនជាយើងចង់សាកល្បងប្រើប្រាស់ផលិតផលកសារធាតុជំនួយទាំងនោះ យើងគួរតែធ្វើការគិតជាមុនសិន ថាតើរថយន្តរបស់យើងត្រូវការសារធាតុជំនួយប្រភេទណា? ជាធម្មតាយើងអាចបែងចែកសារធាតុជំនួយជាបីប្រភេទ ​​៖

  1. សារធាតុជំនួយដែលជួយថែរក្សារស្ថានភាពបច្ចុប្បន្នរបស់រថយន្ត
  2. សារធាតុជំនួយដែលជួយដល់ការសន្សំសន្ច័យការចំណាយរបស់យើងទៅលើប្រេង
  3. សារធាតុជំនួយដែលជាជំនួយដល់ដំណើរការរបស់ម៉ាស៊ីនរថយន្តឲ្យកាន់តែប្រសើរឡើង

 

រូបភាពពីគេហទំព័រ LIQUI MOLY

Recently-Updated1

រូបភាពពីគេហទំព័រ edmunds

wurth-multi-pack-260-p

រូបភាពពីគេហទំព័រ wurth

 

សំរាប់អ្នកប្រើប្រាស់រថយន្តខ្លះគេបានគិតថា សារធាតុជំនួយពិតជាអាចជួយថែរក្សារ និង សន្សំសន្ច័យការចំណាយទៅលើប្រេងរបស់ពួកគេយ៉ាងច្រើន ក៏ប៉ុន្តែ ក៏មានមតិមួយចំនួនមិនយោលស្របផងដែលដោយពួកគេគិតថាការចំណាយប្រាក់ទៅលើផលិតផលទាំងនេះគឺជាការខ្ជះខ្ជាយមួយ ហើយ និង មិនទទួលបានផលប៉ុន្មាននោះទេ។ តើប្រិយមិត្តទាំងអស់យោលយ៉ាងណាដែលចំពោះផលិតផលទាំងនេះ?​

 

Comments Off on Additive គឺជាសារធាតុជំនួយដ៏ល្អសំរាប់រថយន្តរបស់អ្នក យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន