MENU

របៀបនៃការត្រួតពិនិត្យផ្នែកម៉ាស៊ីន និង ខាងក្រោមរថយន្តមុននឹងជ្រើសរើសរថយន្តមួយទឹក

នៅអត្ថបទមុនៗខ្ញុំបានបង្ហាញប្រិយមិត្តទាំងគ្នានូវវិធីសាស្ត្រក្នុងការត្រួតពិនិត្យទៅលើទួល និង ខាងក្នុងរថយន្តមួយទឹក ហើយសំរាប់អត្ថបទនេះខ្ញុំសូមធ្វើការបង្ហាញបន្ថែមដល់ប្រិយមិត្តទាំងអស់គ្នានូវវិធីសាស្ត្រមួយចំនួនក្នុងការត្រួតពិនិត្យទៅលើផ្នែកម៉ាស៊ីន និង ខាងក្រោមរថយន្តមួយទឹក ឬ ប្រើរួច ដើម្បីជួយឲ្យយើងទាំងអស់គ្នាអាចជៀសវាងបាននៅការជ្រើសរើសរថយន្តដែលមានបញ្ហារផ្នែកម៉ាស៊ីន ដែលជាហេតុមួយធ្វើឲ្យយើងត្រូវការចំណាយប្រាក់បន្ថែមជាច្រើនក្នុងការជួសជុលវា។

សូមចុចត្រង់នេះសំរាប់ការពិនិត្យទៅលើរថយន្តកាត់ត

 

ធ្វើការត្រួតពិនិត្យនៅផ្នែកម៉ាស៊ីនខាងមុខនៃរថយន្ត

ផ្នែកម៉ាស៊ីនខាងមុខនៃរថយន្តគឺជាចំណុចមួយដែលយើងចាំបាច់ត្រូវតែពិនិត្យមុននឹងយើងធ្វើការបើកបរសាកល្បងរថយន្តទាំងនោះ។ ដើម្បីជួយដល់ការពិនិត្យឲ្យបានត្រឹមត្រូវ និង ច្បាស់លាស់យើងត្រូវធ្វើការពិនិត្យនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ ហើយយើងក៏ត្រូវមានភ្លើងពឹលសំរាប់ជាជំនួយដល់ការត្រួតពិនិត្យរបស់យើងដែរ។ ដើម្បីឲ្យមានសុត្ថិភាពក្នុងពេលត្រួតពិនិត្យអ្នកត្រូវតែធ្វើការពន្លត់ម៉ាស៊ីនរថយន្តជាមុនសិន។ អ្វីដែលយើងគួរតែចាប់អារម្មណ៍នៅពេលដែលយើងបើកគម្របផ្នែកម៉ាស៊ីនខាងមុខនៃរថយន្តនោះភ្លាមគឺ ក្លឹនឈ្ងាមខ្លាំងរបស់ប្រេងម៉ាស៊ីន ឬ ក្លឹនប្រេងរក្សារកំដៅធុងទឹករថយន្តជាដើម ហើយយើងក៏គួរតែធ្វើការចាប់អារម្មណ៍ទៅលើផ្នែកមួយចំនួនដែលធ្លាប់បានធ្វើការជួសជុល ឬ មិនបានធ្វើការថែទាំឲ្យបានត្រឹមត្រូវផងដែរ។​ ចំណុចមួយទៀតដែលយើងទាំងអស់គ្នាគួរតែប្រុងប្រយ័ត្ននោះគឺទោះបីជានៅពេលដែលយើងត្រួតពិនិត្យឃើញថាផ្នែកខាងម៉ាស៊ីនរបស់រថយន្តមើលទៅថ្មី ឬ ស្អាតក៏ដោយ វាក៏មិនអាចបញ្ជាក់ថារថយន្តមួយនោះមិនមានបញ្ហារលិចប្រេង ឬ បញ្ហារម៉ាស៊ីនត្រង់កន្លែងផ្សេងៗនោះដែរ។

car (5)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលយើងគួរតែធ្វើការចាប់អារម្មណ៍ និង ត្រួតពិនិត្យឲ្យបានច្បាស់លាស់ ៈ

  • តំហែទាំមិនបានត្រឹមត្រូវនៃម៉ាស៊ីនរបស់រថយន្ត ៖ ខាងក្រោមនេះគឺជារូបភាពនៃអាគុយរបស់រថយន្តដែលមានលក្ខណៈចាស់ខ្លាំង និង ពរពេញទៅដោយច្រេះ និង ស្នឹម ដែលទៀមទាឲ្យយើងធ្វើការផ្លាស់ប្តូរអាគុយថ្មី ឬ ផ្លាស់ប្តូរខ្សែរភ្លើងចាប់អាគុយទាំងអស់ផងដែរ។ បើតាមរូបភាពខាងក្រោមមួយនេះអាចបញ្ជាក់ឲ្យយើងឃើញថាកន្លងមករថយន្តមួយនេះមិនបានទទួលការថែទាំ និង ពិនិត្យឲ្យបានត្រឹមត្រូវនោះទេ ព្រោះថាសំរាប់រថយន្តដែលមានការថែទាំជាប្រចាំនោះនឹងមិនមានបញ្ហារទាំងអស់នេះកើតឡើងឡើយ។
car (4)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

  • មានក្លឹនឈ្ងាមប្រេងខ្លាំងនៅពេលបើកគម្របម៉ាស៊ីនរថយន្ត ៖ បើសិនជាយើងនិយាយដល់ប្រេងម៉ាស៊ី វាជារបស់មួយដ៏ចាំបាច់សំរាប់រថយន្តរបស់យើង។ ក៏ប៉ុន្តែបើសិនជាមានក្លឹនឈ្ងាមប្រេងខ្លាំងនៅពេលដែលយើងបើកគម្របរថយន្តនោះវាអាចនឹងមាននៃថាមានប្រេងម៉ាស៊ីនលេច ឬ ជ្រៀបចូលទៅក្នុងប្រព័ន្ធបំពងបញ្ចេញផ្សែងរថយន្ត ឬ ប្រព័ន្ធដំណើរការផ្សេងៗទៀតរបស់រថយន្ត។
car (3)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

  • ស្វែងរកចំណុចដែលលេច ឬ ជ្រៀប ៖ ជាធម្មតាសំរាប់រថយន្តដែលមានអាយុកាលច្រើនគឺតែងតែមានបញ្ហាលេចប្រេង ឬ ធុងទឹកជាដើម ប៉ុន្តែយើងគួរតែជៀសវាងនៅការជ្រើសរើសរថយន្តដែលមានបញ្ហារបែបនេះ ព្រោះយើងត្រូវចំណាយប្រាក់ច្រើនក្នុងការជួសជុលវា។ យើងអាចសំគាល់ការលេចរបស់ធុងទឹករថយន្តបានដោយការពិនិត្យរកសារធាតុប្រឡាក់ដែលមានពណ៍បែតងនៅត្រង់បំពង់ទុយរតភ្ជាប់ និង មាត់បំពង់ទុយរ។ សំរាប់ការលេចប្រេងវិញក៏ជាបញ្ហារដែលយើងគួរតែពិនិត្យឲ្យបានច្បាស់លាស់ដែរ។ យើងប្រហែរជាមិនអាចកត់សំគាល់ការលេចប្រេងដោយការពិនិត្យតែផ្នែកខាងនៃរថយន្តទេ ប៉ុន្តែយើងនឹងអាចស្វែងរកចំណុចដែលមានលេចប្រេងបានដោយធ្វើការពិនិត្យនៅផ្នែកខាងក្រោមរបស់រថយន្ត។ ជាធម្មតារថយន្តដែលមិនមានបញ្ហារលេចប្រេងផ្នែកខាងក្រោមរបស់រថយន្តនោះគួរតែស្ងួតមិនមានស្នាមប្រឡាក់ប្រេង ឬ ទឹកពណ័ខ្មៅអ្វីនោះទេ។ សំរាប់ទឹកម៉ាស៊ីនត្រជាក់វិញគឺតែងតែលេចចេញមកនៅខាងក្រោមរថយន្តប៉ុន្តែវាគឺជារឿងធម្មតាទេ។ ទឹកម៉ាស៊ីនត្រជាក់តែងតែលេចចេញមកនៅផ្នែកខាងក្រោយរបស់រថយន្តត្រង់កន្លែងអង្គុយរបស់អ្នកដំណើរ ប៉ុន្តែបើសិនជាមានការលេចនៅត្រង់កន្លែងផ្សេងពីចំណុចនេះ វាអាចនឹងមាននៃថារថយន្តរនោះមានបញ្ហារ។
car (11)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

car (1)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

car (1)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

car (8)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

  • ធ្វើការពិនិត្យលើប្រេងរបស់រថយន្ត ៖ ជាធម្មតាសំរាប់រថយន្តដែលមានតំណើរការល្អ និង មានការថែទាំបានត្រឹមត្រូវពីម្ចាស់មុន តែងតែមានចំណុះប្រេងពេញ និង មានពណ័ថ្លាមិនស្រអាប់។ តែប្រសិនបើរថយន្តដែលលោកអ្នកកំពុងតែពិនិត្យនោះមានចំណុះប្រេងតិច និង មានពណ័ស្រអាប់ ឬ កខ្វក់នោះមានន័យថាម៉ាស៊ីននេះអាចកំពុងតែស៊ីប្រេង ឬ វាមិនត្រូវបានគេធ្វើការផ្លាស់ប្តូរប្រេងជាយូរមកហើយ។ ម្យ៉ាងវិញទៀតបើសិនជាការប្រើប្រាស់ប្រេងម៉ាស៊ីនមិនគ្រប់គ្រាន់នោះវានឹងធ្វើឲ្យម៉ាស៊ីនរបស់អ្នកឆាប់ខូចផងដែរ។ ជាធម្មតាកម្រិតប្រេងដែលត្រឹមត្រូវនោះគឺនូវត្រង់ចំណុចពេញ ឬ ជិតពេញ។

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

 

  • ធ្វើការពិនិត្យមើលគម្របធុងប្រេងម៉ាស៊ីនរថយន្តនៅពេលរថយន្តត្រូវបានពន្លត់ ៖ ការធ្វើតេស្តនេះអាចប្រាប់ឲ្យយើងដឹងជាច្រើនអំពីម៉ាស៊ីននេះ។ ឧទាហរណ៍នៅក្នុងរូបភាពទីមួយអាចឲ្យអ្នកមើលឃើញថាមានកម្អែល និង ប្រេងកកជាច្រើននៅក្រោមគម្របនេះ។ ហើយសំរាប់ផ្នែកផ្ទៃក្នុងនៃម៉ាស៊ីនយើងក៏អាចសង្គេតឃើញថាមានភាពកខ្វកផងដែរ។ ទាំងនេះគឺជាសញ្ញារបង្ហាញឲ្យយើងដឹងថារថយន្តនេះមិនបានទទួលការថែទាំបានត្រឹមត្រូវនោះទេ។ សំរាប់រូបភាពទីពីរវិញគឺមើលទៅស្អាត ហើយមិនមានកម្អែល ឬ កំណកប្រេងនោះទេ។
car (7)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

car (2)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

  • ធ្វើការពិនិត្យត្រង់ចំណុចភ្លើងសញ្ញារ Check ៖ វាជារឿងចាំបាច់ណាស់ដែលអ្នកគួរតែធ្វើការពិនិត្យភ្លើងសញ្ញានេះបន្ទាប់ពីអ្នកធ្វើការបញ្ឆេះរថយន្តរួច។ បើសិនជាអ្នកឃើញភ្លើងសញ្ញារនេះបំភ្លឺឡើងនោះ វាមាននេះថារថយន្តនេះអាចបញ្ហារអ្វីម្យ៉ាងនៅត្រង់ម៉ាស៊ីនហើយ។
Check-Engine-Light

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

  • ធ្វើការចាប់អារម្មណ៍ត្រង់ផ្សែងរថយន្ត ៖ បន្ទាប់ពីយើងធ្វើការបញ្ឆេះរថយន្តហើយយើងគួរតែរងចាំពិនិត្យមើលថាមានផ្សែងចេញពីបំពុងស៊ីម៉ាំងរថយន្តដែល ឬ ទេ? បើសិនជាមានតើផ្សែងនោះមានពណ៍អ្វី? បើផ្សែងមានពណ៍ខៀវក្រមៅនោះមានន័យថារថយន្តនេះអាចមានបញ្ហារលេចប្រេងហើយចូលទៅក្នុងម៉ាស៊ីនហើយ។
car (9)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

  • ធ្វើការបើកបរសាកល្បង ៖ បើយើងចង់ដឹងអំពីបញ្ហាររថយន្តទាំងនោះឲ្យកាន់តែច្បាស់នោះ យើងគួរតែធ្វើការបើកបរសាកល្បងឲ្យបានគ្រប់ស្ថានភាពផ្លូវ ទាំងល្បឿងយឹត និង ល្បឿនលឿន ហើយយើងត្រូវតែធ្វើការចាប់អារម្មណ៍ទៅលើសំលេងរបស់ម៉ាស៊ីនរថយន្ត សន្ទុះរបស់ល្បឿនរថយន្ត ការកាច់ចង្កូត និង​ ការចាប់ហ្វ្រាំងផងដែរ។
car (6)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

ទោះបីជាបន្ទាប់ពីការសាកល្បងមានលទ្ធផលល្អក៏ដោយ តែពួកយើងក៏គប្បីត្រូវមានអ្នកដែលមានជំនៀញខាងត្រួតពិនិត្យរថយន្តទៅជាមួយផងដែរ ដើម្បីឲ្យច្បាស់ថារថយន្តដែលយើងជ្រើសរើសនោះពិតជាមិនមានបញ្ហារធំមែន។

 

 

Comments Off on របៀបនៃការត្រួតពិនិត្យផ្នែកម៉ាស៊ីន និង ខាងក្រោមរថយន្តមុននឹងជ្រើសរើសរថយន្តមួយទឹក យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន