ក្រុមហ៊ុន Microsoft បានផលិតនូវ សេរី Surface ជាប្រភេទ ដាក់លើតុ វាត្រូវបានបញ្ចេញនូវក្នុងទីក្រុង New york ដែលមានឈ្មោះថា Microsoft Surface Studio ឬគេហៅ iMac killer។ Microsoft បាននិយាយទៀតថា វាជារបស់មួយដែលអាចផ្លាស់ប្តូរនូវ របៀបដែលអ្នកផលិត ដែលពីមុនមិនសូវជឿនលឿនអោយទៅជា ល្អប្រសើរជាងមុន។
Microsoft Surface Studio មានអេក្រង់ ទំហំ 28inch ដែលស្តើងជាងគេមានកំរាស់ 12.5mm និងជាអេក្រង់ Touchscreen រុំព័ទ្ធដោយ អាលុយមីញូមជំុវិញ ។ វាមានដល់ទៅ 13.5 លាន pixel ច្រើនជាងទូរទស្សន៍ 4K 63%។ ពណ៌របស់វាគឺ ត្រូវជាមួយនឹង ធម្មជាតិខាងក្រៅមិិនខុសគ្នាឡើយ ដែលគេហៅថា Truecolor។ វាមានជើងដែលអាចបត់បែនបានតាមតំរូវការរបស់អ្នក សម្រាប់អ្នកដែលត្រូវការគូរ ឬអ្នកដែលត្រូវការវាយអត្ថបទធម្មតាជាដើម។
The Studio អាចភ្ជាប់ជាមួយរបស់ខាងក្រៅ ជាច្រើន រួមទាំង Surface Pen និង Surface dial ដែលអាចដាក់ពីលើអេក្រង់ សំរាប់ បញ្ជា Menu ឬ របស់របរផ្សេងៗជាច្រើន ដូចជា ដំឡើង ឬបន្ថយសំលេង, ពន្លឺ, ពណ៌។ អេក្រង់របស់ បានបំពាក់នូវ បច្ចេកវិទ្យា មិនអោយស្គាល់ដៃរបស់យើងឡើយ ដូចនេះនៅពេលដែលអ្នកគូរ អ្នកច្រលំ យកដៃទៅដាក់ពីលើ ក៏វាមិនអាចបង្កអោយរញ៉េរញ៉ៃដល់ការងារអ្នកបានដែល។
- អេក្រង់: 28inch ទំហំResolution 4500 x 3000, 10-point multitouch
- Processor: Intel Core i5 or Core i7 ជំនាន់ទី 6 (តាមដែលអ្នកជ្រើសរើស)
- ទំហំផ្ទុក: 1TB និង 2TB Hybrid drive (តាមដែលអ្នកជ្រើសរើស)
- Ram: 8GB, 16GB ឬ 32GB
- GPU: GeForce GTX 965M 2GB (ក្នុងម៉ាស៊ីន Core i5 Studio) or GTX 980M 4GB (ក្នុងម៉ាស៊ីន Core i7 Studio)
- រន្ធសំរាប់ភ្ជាប់: 4 x USB 3.0 , 3.5mm រន្ធដោតកាស , រន្ធដោត SD card , រន្ធដោត Ethernet, Mini DisplayPort
- ប្រព័ន្ធ Wireless: 802.11ac, Bluetooth 4.0
- កាមេរ៉ា: 5MP កាមេរ៉ាមុខ
- សំលេង: Stereo 2.1 Dolby audio
The Surface Studio មានតំលៃចាប់ពី 2,999$ ឡើងទៅ។