មានការទន្ទឹងរងចាំជាច្រើនឆ្នាំមកហើយ ឥឡូវនេះ Nintendo បានបញ្ចេញនូវ ម៉ាស៊ីនហ្គេមថ្មី មានឈ្មោះថា The Switch ដែលជាម៉ាស៊ីនហ្គេមដៃ ស្រួលដាក់តាមខ្លួន ហើយក៏ជាម៉ាស៊ីនដែលអាចលេងជាមួយទូរទស្សន៍បានផងដែរ។
Nintendo Switch ដូចដែលបាននិយាយខាងលើ គឺវាមានមុខងារពីរ ដែលអាចធ្វើជាហ្គេមដៃក៏បាន ជាហ្គេមទូរទស្សន៍ក៏បាន។ វាមានរាងដូចជាដៃហ្គេម ដែលអាចដកចេញពីគ្នា និង ដាក់អេក្រង់ចូល និងដកចេញបាន។ មុខងាររបស់វាទាំងពីរ នឹងប្រាប់នៅខាងក្រោម៖
- Home console setup (លេងជាមួយទូរទស្សន៍)៖ អ្នកគ្រាន់តែដោតអេក្រង់នោះចូលទៅក្នុង dockstation របស់ Nintendo switch វាអាចអោយអ្នកភ្ជាប់វាជាមួយនឹងទូរទស្សន៍របស់អ្នក។ ហើយអ្នកអាចបញ្ជាហ្គេម ដោយមិនមានប្រើប្រាស់ខ្សែពីដៃហ្គេម Nintendo switch។ អ្នកក៏អាចទិញដៃបញ្ជា Nintendo switch pro មួយទៀតក៏បានដែរ។
- Handheld Console Setup (លេងជាមួយនឹងអេក្រង់ Switch ផ្ទាល់)៖ នៅពេលដែលអ្នកមិនចូលចិត្តទូរទស្សន៍ ឬ អ្នកទៅក្រៅ កន្លែងដែលមិនមានទូរទស្សន៍ អ្នកអាចដកអេក្រង់ Switch ពី Docking station ហើយដាក់វានៅចន្លោះដៃហ្គេមរបស់អ្នកបាន។