ប៉ុន្មានខែកន្លងមកនេះ យើងបានឃើញក្រុមហ៊ុនកុំព្យូទ័រល្បីៗជាច្រើនបញ្ចេញ កុំព្យូទ័រសម្រាប់លេងហ្គេម ដែលមានទំហំធំៗ ក្រាស់ៗ មើលទៅដូចជាពិបាកក្នុងការយកតាមខ្លួនណាស់។ ថ្មីៗនេះ ក្រុមហ៊ុនមួយដែលជាក្រុមហ៊ុន ខាងបច្ចេកវិទ្យាហ្គេម បានបញ្ចេញនូវ កុំព្យូទ័រ Laptop ដែលស្តើង ស្រាល ហើយអាចលេងហ្គេមបានសេរ៊ីថ្មីៗ ដែលងាយស្រួលមិនទាក់ ជាមួយនឹង EVO15-S របស់ក្រុមហ៊ុន Origin។
Origin EVO15-S មានរាងស្តើង និងស្រាល ដែលមានទម្ងន់ 1.8kg និងកម្រាស់ 1.75cm ចំនែកឯ Spec របស់វាយើងនឹងរៀបរាប់ខាងក្រោម៖
- CPU Intel Core i7-6700HQ Quad-Core 2.60GHz
- GPU: NVIDIA GeForce GTX 1060 6GB GDDR5 ដែលជាgraphic card ដ៏ល្បីមួយ ថែមទាំងមាន VR-Ready
- Ram: 16GB DDR4 2400MHz (2 X 8GB)
- ទំហំផ្ទុក : 256GB m.2 ដែលលឿនជាងគេបំផុតក្នុងពេលបច្ចុប្បន្ននេះ និង 2TB HDD
- អេក្រង់ 1920×1080 15.6″ IPS
- LED keyboard ដែលអាចប្តូរពណ៌តាមដែលអ្នកត្រូវការ
វានឹងភ្ជាប់មកជាមួយនឹង ការលេងម៉ូត 3 ប្រភេទតាមដែលអ្នកចង់បាន និងម្យ៉ាងទៀតអ្នកអាចធ្វើការឌីស្សាញ គម្របរបស់វាដោយខ្លួនឯង រួចផ្ញើរអោយគេ ធ្វើការ Print រូបនោះដោយ lazer។