MENU

Samsung ទើបតែបានប្រកាសនាឡិកាឆ្លាតវៃ Gear S3

ក្រុមហ៊ុន Samsung ទើបតែបញ្ចេញនូវនាឡិកាដៃវៃឆ្លាតថ្មីចំនួនពីរម៉ូដែលគឺ Gear S3 Classic និង Gear S3 Frontier ។ Classic ពិតជាស្រស់ស្អាតដោយផ្ទៃនាឡិកាមានពណ៌ទឹកប្រាក់ភ្លឺចាំង ហើយវាមានខ្សែស្បែកដែលមានគុណភាពខ្ពស់ទៀតផង រីឯ Frontier វិញមើលទៅពិតជាឡូយដោយវាជានាឡិកាលក្ខណៈ sport និងពណ៌ក្រម៉ៅរលោងបូករួមជាមួយខ្សែ ស៊ីលីកូន (silicone) ។

នាឡិកាទាំងពីរនេះគឺមានទំហំធំ និងក្រាស់ ជាងម៉ូដែលមុនរបស់ខ្លួន (Gear S2) បើទោះជាយ៉ាងនេះក្តីក៏វានៅតែជានាឡិកាស្រស់ស្អាតដដែល ។ ជាការពិតណាស់ ក្រុមហ៊ុន Samsung បានសហការជាមួយអ្នករចនាម៉ូដដ៏ល្បីគឺ លោក Yvan Arpa និង Arik Levy ទៅលើខ្សែ និងមុខនាឡិកា ។

វាបានបំពាក់អាវក្រោះការពារការជ្រាបទឹក IP68 និងមាន 2 ប្រភេទដូចជា Bluetooth និង Bluetooth+LTE ។ ឧបករណ៍ទាំងពីរ អាចធ្វើការបង់ប្រាក់ឥតខ្សែតាមរយៈ NFC និង MST ។ លើសពីនេះទៀត នាឡិកានេះក៏បំពាក់មុខងារ Always-on display ថ្មីដែលបង្ហាញពណ៌ពេញលេញនៅលើអេក្រង់នាឡិកា ។ អេក្រង់នេះត្រូវបានគ្របដណ្តប់ដោយ បន្ទះកញ្ចក់ថ្មី Gorilla Glass SR+ រចនាឡើងជាពិសេសសំរាប់ ភាពធន់ទ្រាំការកោសឆ្កូត បានយ៉ាងល្អ ហើយ កងបង្វិលលើផ្ទៃនាឡិកា (rotating bezel) ក៏ត្រូវបានធ្វើអោយល្អប្រសើរជាងមុនផងដែរ ។

Gear-S3-classic-Spec-main-1

លក្ខណៈពិសេស Gear S3 Classic

Classic និង Frontier មានភ្ជាប់ speaker មករួចជាស្រេចនិងមានលក្ខណៈពិសេសដូចជា altimeters, barometers, speedometers, GPS ។ វាមានអេក្រង់ប្រភេទ AMOLED 1.3 អ៊ីញ ដែលមាន resolution 360×360, CPU ល្បឿន 1GHz dual-core, Ram ទំហំ 768MB, អង្គផ្ទូកទិន្នន័យខាងក្នុង 4GB និងថាមពលថ្មធំជាងមុន 380 mAh ដែលក្រុមហ៊ុនបានសន្យាថា អាចប្រើប្រាស់បានរហូតដល់ 4 ថ្ងៃសំរាប់ការសាកមួយពេញ ។

Gear-S3-frontier-Spec-main-1

លក្ខណៈពិសេស Gear S3 Frontier

ក្រុមហ៊ុន Samsung បានឱ្យដឹងថាកម្មវិធីប្រហែល 10000 កម្មវិធីរបស់ប្រព័ន្ធដំណើរការ Tizen មាននៅក្នុង Gear S3 Store, ហើយជាមួយកម្មវិធីដែលបានបង្កើតឡើងសម្រាប់ Gear S2 ក៏ត្រូវជាមួយ S3 ផងដែរ ។ វាមានដូចជាកម្មវិធី CNN, Yelp, Uber, BMW និងផ្សេងៗទៀត ។ លើសពីនេះទៀតអេក្រង់នាឡិកាឥឡូវនេះអាចឲ្យយើងធ្វើការសរសេរដោយដៃសម្រាប់សារ ទៀតផង ប៉ុន្តែគ្រាន់តែមានអារម្មណ៍ថា ស្មុគស្មាញបន្តិច ដោយសារវាមានលក្ខណៈយឺត។

01

Gear S3 Classic

02

Gear S3 Classic

05

Gear S3 Classic

 

01-2

Gear S3 Frontier

02-2

Gear S3 Frontier

05-2

Gear S3 Frontier

 

ការដាក់លក់ Samsung Gear S3 នឹងចាប់ផ្តើមនៅខែតុលា ។ Gear S3 classic និងមានតែប្រភេទ Bluetooth-connected តែប៉ុណ្ណោះ ហើយតម្លៃរបស់វាប្រហែល 350$ ។ ចំនែកឯ Gear S3 frontier ប្រភេទ LTE-version ប្រហែលជាមានមុខងារច្រើនជាង ដូច្នេះតំលៃរបស់វាក៏ថ្លៃជាង Classic ផងដែរ ។

Comments Off on Samsung ទើបតែបានប្រកាសនាឡិកាឆ្លាតវៃ Gear S3 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន