MENU

Samsung Galaxy S8 នឹងបំពាក់បន្ទះឈីបថ្មី Exynos 8895

ដូចដែលប្រិយមិត្រទាំងអស់គ្នាបានដឹងហើយថា ក្រុមហ៊ុន Samsung កំពុងតែស្មុគស្មាញជាខ្លាំងទៅលើបញ្ហាថ្ម Note 7 ដែលបណ្តាលអោយផ្ទុះឆេះ ហើយការផ្ទុះទូរស័ព្ទនេះគឺដោយសារបច្ចេកទេសថ្ម នៅពេលដែលសាក។ ដោយសារតែមូលហេតុនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ អាចនឹងពិចារណាលើការបញ្ចេញស្មាតហ្វូនត្រកូល S បន្ទាប់គឺ Samsung Galaxy S8 មុនកាលកំណត់ នេះបើតាមពាក្យចចាមអារាម ។

screen-shot-2016-09-15-at-7-15-57-pm

រូបភាពទទួលបានពីប្រភពប្រទេសចិន

ពាក្យចចាមអារាមថ្មីមួយ ចេញពីប្រទេសចិននិយាយថា Galaxy S8 ដែលបំពាក់បន្ទះឈីប Exynos 8895 ថ្មីនេះនឹងធ្វើឱ្យដំណើរការនៃរូបភាពល្អប្រសើរឡើងជាងមុន 70% និង មានល្បឿនរហូតដល់ 3.0 GHz ។ Exynos 8895 ថ្មីនេះមិនត្រឹមតែមានកំលាំងខ្លាំងប៉ុណ្ណោះទេ ថែមទាំង មានប្រសិទ្ធិភាពខ្ពស់ និង ប្រើប្រាស់ថាមពលទាបជាង 5w ឯណោះ ។ យោងតាមកម្មវិធី test ល្បឿន Geekbench បានបង្ហាញថាបន្ទះឈីប Exynos 8895 ទទួលបានពិន្ទុ 2301 សំរាប់ single-core និង 7019 សំរាប់ multi-core ។

ប្រសិនបើពាក្យចចាមអារ៉ាមនេះគឺជាការពិត យើងនឹងឃើញបន្ទះឈីបថ្មីនេះ នៅលើស្មាតហ្វូនកំពូលបន្ទាប់របស់ Samsung នៅឆ្នាំក្រោយ ។ តើមិត្តអ្នកអានមានមតិយោបល់បែបណាចំពោះ Galaxy S8 ?

Comments Off on Samsung Galaxy S8 នឹងបំពាក់បន្ទះឈីបថ្មី Exynos 8895 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន