MENU

ក្រុមហ៊ុន GoPro បានបញ្ចេញកូនយន្តហោះ Karma Drone ជាផ្លូវការ

ទីបំផុត ក្រុមហ៊ុន GoPro បានបញ្ចប់នូវការទន្ទឹមរង់ចាំសំរាប់ផលិតផលថ្មីរបស់ខ្លូនហើយ វាត្រូវបានគេស្គាល់ថាជា Drone (យន្តហោះគ្មានមនុស្សបើក) ហើយវាមានឈ្មោះថា Karma Drone ។ តាមការបង្ហាញគម្រងមួយនេះលើកដំបូង នៅឯព្រឹត្តិការណ៍ 2015 Code Conference ហើយត្រូវបានពន្យារពេលរហូតមកដល់ដើមឆ្នាំនេះ ។ យន្តហោះមានកង្ហារ 4 (Quadcopter) នេះត្រូវបានបង្ហាញជាលើកដំបូងរួមជាមួយកាមេរ៉ាថ្មីចំនួនពីរ នៅក្នុងព្រឹត្តិការណ៍មួយនៅ ភាគខាងជើង នៃរដ្ឋ California សហរដ្ឋអាមេរិច។

karma-drone-release-date-price-folded_thumb

Karma Drone នេះរចនាឡើងយ៉ាងពិសេសដែលវាអាចបត់ចូលគ្នាបាន សម្រាប់ការទុកដាក់ និងកាន់ ដែលវាងាយស្រួលក្នុងការប្រើប្រាស់ មិនតែប៉ុណ្ណោះ GoPro ក៏បន្ថែម សាកាដូតូច ជាមួយ Drone ផងដែរ ។ អ្នកប្រើប្រាស់នឹងបញ្ជាកូនយន្តហោះនេះពីឧបករណ៍បញ្ជា (clamshell-shaped) ដ៏សាមញ្ញនិងងាយស្រួលបញ្ជាទៀតផង ហើយចំនែកឯ ផ្នែកម្ខាងទៀតនៃឧបករណ៍បញ្ជា គឺជាអេក្រង់ touchscreen ។

karma-with-backpack_h

សាកាដូសម្រាប់ដាក់ Karma Drone

Quadcopter នេះអាចហោះហើរជាមួយ កាមេរ៉ាជំនាន់ថ្មី Hero 5 Black , Hero 5 Session និងកាមេរ៉ាជំនាន់ចាស់ Hero 4 ផងដែរ ។ នៅផ្នែកខាងមុខនៃយន្តហោះមានឧបករណ៍ 3-axis gimbal ដែលជាឧបករណ៍ទប់លំនឹងកាមេរ៉ាក្នុងការថតវីដេអូបានយ៉ាងរលូន ម្យ៉ាងវិញទៀត 3-axis gimbal នេះក៏អាចដោះចេញពី Drone យកមកកាន់ប្រើប្រាស់បានទៀតផង ។ ឧបករណ៍បញ្ជារបស់វាក៏មានប៊ូតុង takeoff, landing និង returning to home មិនតែប៉ុណ្ណោះ វាក៏មានកម្មវិធីសំរាប់ថតរូបចំនួន 4 ប្រភេទដូចជា dronie, cable cam, reveal និង orbit ។ GoPro ក៏បង្ហាញជូនកម្មវិធីថ្មីគឺ “passenger app” ដែលអនុញ្ញាតឱ្យ អ្នកដទៃ មើលឃើញវីដេអូដែលផ្សាយបន្តផ្ទាល់ពី យន្តហោះគ្មានមនុស្សបើក និងការបញ្ជាទីតាំងរបស់កាមេរ៉ាបានទៀតផង ។

karma-drone

រូបភាពមើលពីលើ Karma Drone

controller

ឧបករណ៍បញ្ជា clamshell-shaped

3-axis

ឧបករណ៍ 3-axis gimbal

 

ខាងក្រោមនេះជាវីដេអូពី Karma Drone:

 

Karma Drone នឹងចេញលក់ នៅថ្ងៃទី 23 ខែតុលា។ វាមានតំលៃ 799$ មិនរួមបញ្ចូលកាមេរ៉ា, តម្លៃ 1099$ ជាមួយ Hero 5 និង 999$ ជាមួយ Hero 5 Session ។

តើប្រិយមិត្តយល់យា៉ងណាចំពោះផលិតផលថ្មីរបស់ GoPro នេះ? តើ Drone នេះអាចប្រជែងជាមួយ Drone របស់ក្រុមហ៊ុន DJI បានដែរឬទេ?

Comments Off on ក្រុមហ៊ុន GoPro បានបញ្ចេញកូនយន្តហោះ Karma Drone ជាផ្លូវការ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន