MENU

ទីបំផុត Samsung បានបញ្ចេញ Galaxy Note 7 មកហើយ

header-2

 

បើនិយាយពីបច្ចុប្បន្ននេះអ្នកប្រើប្រាស់ទូរស័ព្ទភាគច្រើននិយមប្រើទូរស័ព្ទដែលមានទំហំធំហើយមានល្បឿនលឿននិងកាមេរ៉ាច្បាស់ ដូចជា iPhone ស៊េរី Plus, S7 edge ឬ Note 5 ។ ហើយកាលពីម្សិលមិញ ក្រុមហ៊ុន Samsung បានសម្ភោធព្រឹត្តិការណ៍ Samsung Galaxy Unpacked 2016 ដែលបង្ហាញពីទូរស័ព្ទស៊េរីរបស់ខ្លួនផងដែរ ។

រយៈពេលជិត 5 ឆ្នាំកន្លងមកហើយដែលក្រុមហ៊ុន Samsung បានបញ្ចេញនូវស្មាតហ្វូនត្រកូល Note របស់ខ្លូន ហើយកាលពីម្សិលមិញក្រុមហ៊ុនបានប្រកាសជាផ្លូវការស្មាតហ្វូនត្រកូល Note ចុងក្រោយបង្អស់របស់ពួកគេគឺ Samsung Galaxy Note 7 ។ Note7 នេះមិនខុសគ្នាប៉ុន្មានពី Galaxy Note 5 ជំនាន់មុនទេ ទាំងរូបរាងនិងទំហំ ពោលគឺវាមានការកែប្រែ (update) កាមេរ៉ា, ប្រភេទអេក្រង់ និង បន្ថែមបច្ចេកវិទ្យាមួយចំនួន ។

នៅថ្ងៃនេះក្រុមការងារ Khmerlife.style និងបង្ហាញពីលក្ខណៈពិសេសរបស់ Note 7 :

 

Design & Display (រចនាបថនិងអេក្រង់)

 

រូបរាងរបស់វាមិនមានអ្វីផ្លាស់ប្តូរឡើយ បើប្រៀបធៀបនិងទូរស័ព្ទជំនាន់មុន ហើយវាមានអេក្រង់ទំហំ 5.7 អ៊ីញ មាន resolution Quad HD (1440×2560) ប្រភេទ Super AMOLED ជាមួយបន្ទះកញ្ចក់ Gorilla Glass 5 ។ Note 7 មើលទៅដូច S7 edge បេះបិត ជាមួយនិងអេក្រង់កោងសងខាង ទាំងខាងមុខនិងខាងក្រោយ រួមជាមួយបច្ចេកវិទ្យា Always On Display ទៀតផង ។ វាក៏បំពាក់អាវក្រោះការពារការជ្រាបទឹក និង ធូលី IP68 ផងដែរ ។ វាមាន 4 ពណ៌សំរាប់ជ្រើសរើសដូចជា ពណ៌ផ្ទៃមេឃ (Blue Coral), ពណ៌ប្រាក់ (Silver Titanium), ពណ៌មាស (Gold Platinum), ពណ៌គុជខ្មៅ (Black Onyx) ។

អ្វីដែលកាន់តែពិសេសនោះគឺ Samsung បានបន្ថែមនូវបច្ចេកវិទ្យារបស់ទូរទស្សន៍ទៅលើស្មាតហ្វូនថ្មីនេះផងដែរគឺ HDR10 ដែលធ្វើអោយកំរឹតរូបភាពកាន់តែភ្លឺច្បាស់និងពណ៌ស្រស់ស្អាត នៅពេលដែលអ្នកមើលកម្មវិធីទូរទស្សន៍នៅលើ Netflix ។

 

Screen Shot 2016-08-03 at 12.00.16 AM

 

ប៊ិច S Pen

 

02-Galaxy-Note7-blue

 

ប៊ិច S Pen ជំនាន់ថ្មីនេះក៏បានបំពាក់នូវអាវក្រោះការពារការជ្រាបទឹកផងដែរ ហើយមិនតែប៉ុណ្ណោះវាថែមទាំងដំណើរការបាននៅក្នុងទឹកបានទៀតផង ដូច្នេះអ្នកអាចគូរ ឬ សរសេរ អ្វីក្នុងទឹកក៏បានដែរ ។ pressure sensitivity របស់វាកាន់តែប្រសើរជាងមុន និង ការសរសេរ ឬ គូរ ទទួលបានលឿនជាងមុន ។

មុខងារថ្មីពីរទៀតត្រូវបានដាក់បញ្ចូលក្នុង Air Command គឺ Magnify ជាមុខងារពង្រីកនូវអ្វីមួយនៅលើអេក្រង់បានរហូតដល់ 300% នៃការពង្រីក, Translate ជាមុខងារបកប្រែ ភាសាផ្សេងគ្នា បានយ៉ាងលឿន ។

Samsung បានបន្ថែមមុខងារដ៏អស្ចារ្យមួយគឺ Smart Select ដែលអនុញ្ញាតឱ្យអ្នកបង្កើតរូបភាពចលនា .GIFs ពីវីដេអូដែលអ្នកមើលនៅលើទូរស័ព្ទរបស់អ្នកដោយគ្មានការការពារពី Digital Rights Management ហើយវាលេងបានរយៈពេលដល់ទៅ 15 វីនាទីឯណោះ ។

 

Iris scanner and security (បច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនិងកំរឹតសុវត្ថិភាព)

 

Screen Shot 2016-08-03 at 11.02.31 AM

 

បច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនេះប្រើប្រាស់កាមេរ៉ាមុខទីពីរ ជាមួយការបំភ្លឺ IR (infrared) ដើម្បីចាប់យកប្រស្រីភ្នែករបស់អ្នកសូម្បីតែនៅក្នុងពេលងងឹត ។ Samsung ក៏បាននិយាយទៀតថាឧបករណ៍ស្កេននេះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្ទៀងផ្ទាត់បានត្រឹមត្រូវភាគច្រើននៃប្រភេទវ៉ែនតា និង បដិសេធចោលសូម្បីតែរូបភាពដ៏ច្បាស់នៃភ្នែករបស់ម្ចាស់ទូរស័ទ្ទ ក្នុងករណីលួចបន្លំ ។ ឧបករណ៍ស្កេននេះក៏នៅតែដំណើរការបើទោះជាអ្នកពាក់របាំងភ្នែកមួយចំហៀងក៏ដោយ ។

 

iris

 

បើនិយាយពីសុវត្ថិភាព Samsung បានបំពាក់មុខងារថ្មីមួយឈ្លោះថា Secure Folder ដែលអនុញ្ញាតឱ្យអ្នកចាក់សោរឯកសារ និងសូម្បីតែកម្មវិធីទាំងអស់របស់ទូរស័ព្ទ បានទៀតផង ។

 

Hardware (CPU-RAM)

 

Note 7 មានពីរម៉ូដែលគឺ មួយបំពាក់បន្ទះឈីប Snapdragon 820 64-bit Kryo ដែលមានល្បឿន 2.2GHz និង GPU Adreno 530 ដែលគាំទ្រ OpenGL ES 3.1+ (ទីផ្សារអាមេរិច)។ មួយទៀតបំពាក់បន្ទះឈីបរបស់ខ្លួនផ្ទាល់គឺ Exynos 8890 ល្បឿន 2.3GHz និង GPU ប្រភេទ Mali-T880 ។

ម៉ូដែលទាំងពីរនេះមាន RAM 4GB ប្រភេទ LPDDR4 និងមានអង្គផ្ទូកទិន្នន័យខាងក្នុងទំហំ 64GB ប្រភេទ UFS 2.0 ហើយវាក៏អាចបន្ថែមមេម៉ូរីកាតបានផងដែរ ។ វាមានថាមពលថ្ម 3.500 mAh រួមជាមួយបច្ចេកវិទ្យាសាកថ្មយ៉ាងឆាប់រហ័ស (Fast Charger) តាមរយៈ USB Type-C ។

 

Screen Shot 2016-08-03 at 10.58.01 AM

 

Camera

 

Screen Shot 2016-08-03 at 10.59.39 AM

 

កាមេរ៉ាក្រោយរបស់វាមានទំហំ 12MP ដូចទៅនិង S7 និង S7 edge ប៉ុន្តែវាមាន aperture ធំជាងមុនបន្តិច f/1.7 ចំនែកឯ autofocus ក៏មានល្បឿនលឿនជាងមុនផងដែរ ទោះបីជានៅពេលងងឹត ។ វាក៏អាចថតវីដេអូកំរឹត 4K UHD រួមជាមួយមុខងារពិសេសមួយចំនួនដូចជា time lapse និង slow motion ។ រីឯកាមេរ៉ាមុខមានទំហំ 5MP ដែលមាន aperture ទំហំស្មើគ្នាទៅនឹងកាមេរ៉ាក្រោយ f/1.7 រួមបញ្ចូលមុខងារ HDR និងការថតវីដេអូកំរឹត 2K QHD បានផងដែរ ។

 

Software (កម្មវិធី)

ស្មាតហ្វូននេះនិងដំណើរការដោយ Android Marshmallow 6.0.1 អមជាមួយ TouchWiz ជំនាន់ថ្មី រីឯ Edge UX (កម្មវិធីដែលប្រើនៅអេក្រង់កោងទាំងសងខាង) ដែលបំពាក់លើ Note 7 នេះគឺដូចទៅនិង Edge UX របស់ S7 edge អញ្ចឹង ។

 

Release date (កាលបរិច្ឆេទចេញ)

 

សម្រាប់ការបញ្ជាទិញមុន នៅថ្ងៃ 3 ខែសីហា ហើយនិងលក់ជាសកល នៅថ្ងៃ 19 ខែ សីហា នេះ ចំនែកឯតម្លៃគឺមិនទាន់បានបញ្ជាក់នៅឡើយទេ ។

 

Screen Shot 2016-08-03 at 10.59.48 AM

Screen Shot 2016-08-03 at 10.59.58 AM

Screen Shot 2016-08-03 at 11.00.08 AM

Screen Shot 2016-08-03 at 11.00.17 AM

Screen Shot 2016-08-03 at 11.00.33 AM

Screen Shot 2016-08-03 at 11.00.44 AM

 

ទាំងរូបរាង ទាំងល្បឿន ទាំងកាមេរ៉ា និង បច្ចេករិទ្យាថ្មីៗនេះ តើប្រិយមិត្រយល់យ៉ាងណាចំពោះ Galaxy Note ជំនាន់ក្រោយនេះ?

Comments Off on ទីបំផុត Samsung បានបញ្ចេញ Galaxy Note 7 មកហើយ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន