MENU

កាមេរ៉ាថ្មី X-A3 ពីក្រុមហ៊ុន FUJIFILM

FUJIFILM បានប្រកាសជាសាធារណៈថា ពួកគេនឹងបញ្ចេញ កាមេរ៉ាថ្មី Fujifilm X-A3 នៅក្នុង ខែកញ្ញា ឆ្នាំ 2016 ខាងមុខនេះ។ X-A3 ត្រូវបានគេឌីស្សាញមានលក្ខណៈកាន់តែប្រសើរ ជាមួយនឹងការថតរូប Selfie ដោយមានទំងន់ស្រាល និង តូចផងដែរ។ សំរាប់ម៉ូដែលនេះ ពួកគេបានបំពាក់នូវបច្ចេកវិទ្យាសំរាប់កែប្រែ ពណ៌អោយកាន់តែល្អ។ ដើម្បីងាយស្រួលក្នុងការ Selfie ពួកគេបានប្រើប្រាស់ អេក្រង់បង្វិល 180 ដឺក្រេ ហើយថែមទាំងមាន autofocus ទៅលើភ្នែកស្រាប់។

fujifilm-x-a3.0.0

កាមេរ៉ាម៉ូដែល X-A3 មួយនេះ មានទំហំសេនស័រ ដល់ទៅ 24.2 MP ដែលអាចអោយអ្នកទទួលបានរូបភាពមួយដែលច្បាស់ល្អ។ ភ្ជាប់ជាមួយនឹង Lens របស់ FUJINON អាចធ្វើអោយរូបភាពរបស់អ្នកកើនឡើងមួយកំរិតទៀតដែរ។ ម្យ៉ាងវិញទៀតវាបានបំពាក់នូវ បច្ចេកវិទ្យា សំរាប់កែសំរួល ដល់ស្បែករបស់មនុស្ស អោយបានស្អាតល្អថែមទៀតផង។

Fujifilm-X-A3-b
សំរាប់អេក្រង់កាមេរ៉ា ទោះបីជាវា បង្វិលដល់ទៅ 180 ដឺក្រេ ក៏អ្នកថតនៅតែមើលឃើញរូបភាពរបស់ខ្លួន 100% ដោយគ្មានការបាំងឡើយ។ ពិសេសសំរាប់ថត selfie អ្នកពុំចាំបាច់ គិតរឿង រូបភាពព្រាលៗឡើយ ព្រោះ វាបានកាត់បន្ថយនូវ ការរង្គើកាមេរ៉ា។

img_main01
វាមាន ISO 200-6400 ងាយស្រួលក្នុងការថតក្នុងទីងងឹត។ អ្នកអាចដំឡើង វា បានរហូតដល់ 25600។ មានអេក្រង់ Touchscreen ថែមទាំងអាចផ្លាស់ប្តូរ មុខងាររបស់វាបាន ដូចជា Touch-AF (សំរាប់ពេលចុចលើអេក្រង់ អោយវាដឹងថាកន្លែងណាដែលយើងចង់អោយច្បាស់) Touch-shoot (សំរាប់ថត) Touch-Zoom (សំរាប់ពង្រីក)។ សំរាប់ល្បឿននៅការថតគឺ លឿនបំផុត គឺ 1/32000 ដូចនេះអ្នកអាចថត រូបភាពអោយវានៅនឹងមួយកន្លែងបានងាយស្រួល។ នៅពេលដែលអ្នកសាកម្តងវាអាច ថតបានប្រហែល 410 រូប។

fujifilm-x-a3__222361_

ចំណែកការថតវីដេអូ វាអាចថតបានក្នុង ទំហំ ធំជាងគេបំផុតគឺ 1080p 60fps ហើយមុខរបស់មនុស្សម្នាក់ៗដែលចូលក្នុងកាមេរ៉ានោះ គឺមានលក្ខណៈម៉ត់ ហើយសស្អាត ម្យ៉ាងវិញទៀត ទោះជាដៃអ្នករង្គើ យ៉ាងណាក៏ វីដេអូនោះនឹងដែល ព្រោះវាមានបច្ចេកវិទ្យាការពារភាពរង្គើរ។

ចំពោះកាមេរ៉ាសម័យនេះ ស្ទើរតែទាំងអស់ហើយដែលមានប្រព័ន្ធ WIFI សំរាប់ បញ្ជូនរូបភាពទៅទូរស័ព្ទ ឬ Tablet ដើម្បី ផ្សព្វផ្សាយលើ Social media ផ្សេង។

FUJIFILM-X-A3-BEA-ALONZO

Comments Off on កាមេរ៉ាថ្មី X-A3 ពីក្រុមហ៊ុន FUJIFILM បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន