MENU

លេចចេញរូបភាពផ្នែកខាងក្រោយរបស់ iPhone 7 កាន់តែច្បាស់

ខែកញ្ញា កាន់តែខឹតជិតមកដល់ ចំនែកឯចំនួននៃការលេចធ្លាយពត៌មាននិងរូបភាព ស្មាតហ្វូនបន្ទាប់របស់ ក្រុមហ៊ុន Apple ក៏កាន់តែច្រើនឡើង ។ ហើយកាលពីព្រឹកមិញនេះ ផ្ទាំងរូបភាពមួយដែលលេចចេញពី ចង្កោមគេហទំព័ររបស់ប្រទេសចិន បានបែកធ្លាយសាជាថ្មីម្តងទៀតនូវរូបភាពផ្នែកខាងក្រោយរបស់ iPhone 7 ។

 

iphone-7-back

 

រូបភាពនេះក៏បានបង្ហាញច្បាស់ដែរថា កញ្ចក់ (lens) កាមេរ៉ារបស់វាមានទំហំធំជាងមុន ហើយខ្សែបន្ទាត់ពណ៌សដែលនៅផ្នែកខាងក្រោយរបស់ iPhone នោះគេហៅថា ខ្សែបន្ទាត់អង់តែន (antenna line) ក៏ត្រូវបានផ្លាស់ប្តូរទៅ ខាងលើ និង ខាងក្រោម នៃតួខ្លួនរបស់ទូរស័ព្ទផងដែរ បើធៀបទៅនឹង iPhone 6 និង iPhone 6s ជំនាន់មុន ។

 

160525-iphone-7_0

 

បើតាមពាក្យចចាមអារ៉ាមចុងក្រោយបំផុតបានអោយដឹងថា  ក្រុមហ៊ុន Apple អាចនឹងត្រូវបានបន្ថែម បច្ចេកវិទ្យាការពារការជ្រាបទឹក លើទូរស័ព្ទ iPhone 7 ដូច្នេះវាអាចជាហេតុផលមួយក្នុងការផ្លាស់ប្តូរខ្សែបន្ទាត់អង់តែនដែរ ។

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការវិភាគតាមរូបភាពនិងពត៌មានខ្លះៗដែលទទួលបានតែប៉ុណ្ណោះ ដូច្នេះបើប្រិយមិត្តចង់ដឹងនៅរូបរាងនិងលក្ខណៈពិសេសរបស់ iPhone ជំនាន់ថ្មីនេះ មានតែរង់ចាំនូវការប្រកាសជាផ្លូវការទាំងអស់គ្នា ។

Comments Off on លេចចេញរូបភាពផ្នែកខាងក្រោយរបស់ iPhone 7 កាន់តែច្បាស់ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន