Meizu កំពុងតែយកចិត្តទុកដាក់លើការរចនាទូរស័ព្ទអោយកាន់តែមានភាពស្រស់ស្អាត ជាមួយនឹងតម្លៃសមរម្យ ហើយខ្លួនក៏ទើបតែបានប្រកាសស្មាតហ្វូនស៊េរីថ្មីផងដែរនោះគឺ Meizu MX6 ។
វាមានអេក្រង់ទំហំ 5.5 អ៊ីញ ដែលមានតួខ្លួនលោហៈ ស្តើង និងរលោងភ្លឺបំផុត ត្រឹមតែ 7.25mm តែប៉ុណ្ណោះ ។ ស្មាតហ្វូននេះដំណើរការដោយ Android 6.0 Marshmallow អមជាមួយ Flyme 5.2 interface ហើយវាក៏បានបំពាក់កាមេរ៉ាដែលមានល្បឿនលឿន ដែល Meizu ទើបតែបានអភិវឌ្ឍន៍ផងដែរ ។
ខាងក្រោមនេះជាលក្ខណៈពិសេសត្រួសៗរបស់ MX6ៈ
និយាយពីកាមេរ៉ាវិញ វាគឺជាកាមេរ៉ាដំបូងបង្អស់របស់ខ្លួនដែលបានបំពាក់នូវ Sensor របស់ Sony ប្រភេទ IMX 386 និងមានកាមេរ៉ាទំហំ 12MP ដែលមាន 1.25-micron pixels ជាមួយ aperture f/2.0 ។ បើប្រៀបធៀបល្បឿនរបស់កាមេរ៉ានេះជាមួយនិង Samsung Galaxy S7 Edge វិញគឺវាលឿនជាងបន្តិច ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺវាមិនមានបំពាក់បច្ចេកវិទ្យា dual-pixel និង auto-focus ឡើយ ប៉ុន្តែវាមានបច្ចេកវិទ្យា phase-detection pixels សំរាប់ផ្តោតយករូបភាពបានយ៉ាងឆាប់រហ័ស ។
ក្រុមហ៊ុន Meizu នឹងលក់ MX6 សម្រាប់តម្លៃផ្លូវការគឺ 300$ (2,000Yuan) ហើយនឹងចេញលក់នៅក្នុងប្រទេសចិន នៅថ្ងៃទី 30 ខែកក្កដា ចំនែកឯទីផ្សារមួយចំនួនដូចជា សហរដ្ឋអាមេរិច និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុបនៅមិនទាន់បានបញ្ជាក់នៅឡើយទេ ។