អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា ឈ្មោះប្រព័ន្ធដំណើរការរបស់ Android នីមួយៗសុទ្ធតែជាឈ្មោះអាហារទាំងអស់ ហើយកាលពីម្សិលមិញ ក្រុមហ៊ុន Google បានប្រកាសជាផ្លវការនូវប្រព័ន្ធដំណើរការ Android ជំនាន់ថ្មីរួមជាមួយនិងរូបសំណាកដែលមានឈ្មោះថា Android Nougat ។ Google តែងតែដាក់រូបសំណាកថ្មីជារៀងរាល់ឆ្នាំនៅពេលដែលខ្លួនបញ្ចេញនូវប្រព័ន្ធដំណើរការជំនាន់ថ្មី ហើយរូបសំណាក Android Nougat នេះគឺដាក់នៅខាងមុខទីស្នាក់ការធំ របស់ក្រុមហ៊ុន Google ( Googleplex ) នៅទីក្រុង Mountain View រដ្ឋ California សហរដ្ឋអាមេរិច, ចំនែកអ្នកដែលចូលរួមការសម្ភោធនេះក៏ទទួលបាននំ Nougat សម្រាប់ទទួលទានផងដែរ ។
ក្រុមហ៊ុន Google មិនបានពន្យល់ពីមូលហេតុដែលខ្លួនជ្រើសយក Nougat លើឈ្មោះផ្សេងទាំងអស់ដែលបានស្នើឡើយ ( Nutella ត្រូវបានគេរំពឹងថានឹងត្រូវបានប្រើ ) ប៉ុន្តែយើងគិតថា វាមិនមែនជាបញ្ហាទេ ហើយប្រព័ន្ធដំណើរការនេះស្តាប់មើលទៅហាក់ដូចជា ពិរោះម្យ៉ាងដែរ ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន Google បានបញ្ជាក់ថា ប្រព័ន្ធដំណើរការ Android Nougat គឺជា version 7.0 , មិនមែន 6.1 នោះទេ ហើយនេះគឺជាការបញ្ចេញដ៏ធំមួយផងដែររបស់ខ្លួនសំរាប់ version Android ។
គ្មានពត៌មានណាមួយដែលបានបញ្ជាក់ថា Android 7.0 Nougat និងដាក់អោយ update នៅពេលណានោះទេ ។ បើតាមក្រុមអ្នកអភិវឌ្ឍន៍ developer បានអោយដឹងថា វាអាចនឹងបញ្ចេញនៅពេលណាមួយក្នុងខែនេះ ។