MENU

ផ្នែកមួយចំនួននៃរថយន្តដែលងាយបាត់បង់ដោយសារចោរលួច

តាមពិតទៅអត្រានៃការបាត់បង់រថយន្តជាទីស្រលាញ់របស់អ្នកពីចំណតរថយន្ត ឬពីក្នុងផ្ទះរបស់អ្នក គឺពិតជាទាបមែនទែន។ ផ្ទុយទៅវិញ ការបាត់បង់ផ្នែកណាមួយពីរថយន្ត គឺជារឿងមួយដែលកំពុងកើតមានឡើងស្ទើរតែជារៀងរាល់ថ្ងៃទៅហើយ។

 

thief-stealing-a-car_100396504_m

 

ការលួចយករថយន្តទាំងមូល គឺជារឿងមួយរដ៏សែនពិបាក និងគ្រោះថ្នាក់បំផុត ដូចនេះជនល្មើសភាគច្រើនពុំសូវជាហ៊ានប្រថុយនោះទេ។ ភាគច្រើនពួកចោរ តែងតែគាស់លួចផ្នែកមួយចំនួនដែលមានតម្លៃ និងងាយយកពីរថយន្តរបស់អ្នក។ ខាងក្រោមនេះ គឺជាផ្នែកមួយចំនួនរបស់រថយន្តដែលពួកចោរនិយមលួច៖

  • កញ្ចក់ចំហៀងរថយន្ត 

កញ្ចក់ចំហៀងរថយន្ត គឺជាផ្នែកមួយដែលតែងតែបាត់បង់ជាញឹកញាប់បំផុត មិនថានៅបរទេស ឬក៏នៅក្នុងប្រទេសយើងនោះទេ។ មូលហេតុ គឺដោយសារតែកញ្ចក់ដើម (Original) គឺមានតម្លៃថ្លៃ ពិបាករក ហើយងាយស្រួលសំរាប់ចោរក្នុងការលួចឆ្គឹសយក ដោយពួកវាគ្រាន់តែប្រើប្រាស់នូវទុលវីស ជាមួយនឹងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះក៏ពួកវាអាចលួចយកកញ្ចក់ទាំងនេះបានយ៉ាងស្រួល។

 

CB54RvTUMAAovjv

 

IMG_2871-1

 

វិធីសាស្ត្រការពារ៖ ភាគច្រើននៃម្ចាស់រថយន្តអាចការពារកញ្ចក់ចំហៀងទាំងគូរបស់ពួកគេឲ្យនៅជាប់ល្អបានតាមរយៈការបាញ់ដែកគោលបន្ថែមចូលទៅក្នុងកញ្ចក់ទាំងនោះដើម្បីឲ្យវាកាន់តែជាប់ល្អ និងឲ្យពួកចោរកាន់តែពិបាកក្នុងការលួច។ បើសិនជាអ្នកចង់លើកសោភ័ណ្ឌភាពរថយន្តរបស់អ្នក អ្នកអាចធ្វើការបំពាក់នូវសុំកញ្ចក់ចំហៀងក៏បាន (ដោយសារការបាញ់ដែកគោលអាចមើលទៅេពុំសូវស្អាត) ។

 

821823345_4_1000x700

 

  • តែម (Logo) រថយន្ត

សួរថាហេតុអ្វីបានជារថយន្តមួយចំនួននូវក្នុងប្រទេសមិនមានតែមម៉ាករថយន្ត? មូលហេតុទីមួយអាចបណ្តាលមកពីការជ្រុះបាត់ (កម្រមានណាស់) និងមូលហេតុទីពីរ គឺបណ្តាលមកពីចោរលួច។ ពួកចោរនិយមលួចតែម (Logo) រថយន្តខ្លាំងណាស់ ដោយសារវា គឺជាផ្នែកមួយរបស់រថយន្ត ដែលងាយស្រួលក្នុងការលួចបំផុត ហើយតម្លៃរបស់វាក៏ខ្ពស់គួរសមដែរ (Logo រថយន្តខ្លះអាចមានតម្លៃពី 50 ដុល្លាឡើងទៅឯណោះ)។

 

DSCN2649

 

2009-gmc-sierra-slt-duramax-badge-removal

 

វិធីសាស្ត្រការពារ៖ ដើម្បីការពារតែម (Logo) រថយន្តរបស់យើងកុំឲ្យបាត់បង់ យើងអាចប្រើប្រាស់វិធីសាស្ត្រដូចទៅនឹងការការពារកញ្ចក់ចំហៀងដែរ គឺដោយការបាញ់ដែកគោលបញ្ចូល។ ធ្វើដូចនេះដើម្បីពួកចោរមានភាពលំបាកក្នុងការលួច។

 

  • អាគុយរថយន្ត

រូបខ្ញុំផ្ទាល់ធ្លាប់មានបទពិសោធរងគ្រោះដោយសារចោរលួចអាគុយរថយន្តបាត់ ដល់ទៅពីរដងឯណោះ។ ទោះបីជាវាមានទីតាំងស្ថិតនៅជិតគ្រឿងម៉ាស៊ីនផ្សេងៗរបស់រថយន្តក្តី ក៏វានៅតែជាចំណាប់អារម្មណ៍ដ៏ខ្លាំងសំរាប់ពួកចោរ នេះគឺដោយសារតែអាគុយ គឺជាផ្នែកមួយរបស់រថយន្ត ដែលងាយស្រួលឲ្យពួកចោរគាស់លួចបានយ៉ាងឆាប់រហ័ស (ជាពិសេសរថយន្តសេរីចាស់ៗ) ជាមួយតម្លៃមួយថ្លៃគួរសមផងដែរ។ (អាគុយចាស់ៗមួយគ្រាប់អាចលក់បាន 20$ ឬច្រើនជាងនេះ)។

 

Changing-a-battery

 

វិធីសាស្ត្រការពារ៖ យើងអាចថែរក្សារអាគុយរថយន្តយើងពីការបាត់បង់ដោយសារចោរលួចបាន តាមរយៈការធ្វើគ្រោងឆ្អឹងដែក ដែលមានប្រហោងសំរាប់ចាក់សោរ ដើម្បីបំពាក់ពីលើអាគុយរថយន្ត។ ធ្វើដូចនេះពួកចោរទាំងនោះនឹងមិនមកក្បែរអាគុយរថយន្តរបស់យើងទៀតឡើយ។

 

  • ស្លាកលេខរថយន្ត

តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថា តើហេតុអ្វីបានជាពួកចោរទាំងនោះត្រូវការលួចស្លាកលេខរថយន្តរបស់យើងទៅធ្វើអ្វី? នៅទីផ្សារងងឹត ស្លាកលេខរថយន្តត្រូវបានពួកចោរនិយមជួញដូរយ៉ាងខ្លាំង ពួកវាលក់ស្លាកលេខ ដែលលួចបានទាំងនេះទៅឲ្យអ្នកដែរប្រើប្រាស់រថយន្តអត់ពន្ធ ឬពួកវាអាចយកស្លាកលេខរបស់យើងទៅបំពាក់សំរាប់ការធ្វើសកម្មភាពចោរកម្មដ៏ទៃទៀតផងដែរ។

 

vehicle-registration-plate-stolen_0_16-03-25-08-03-49

 

វិធីសាស្ត្រការពារ៖ ដើម្បីការពារស្លាកលេខរថយន្តរបស់យើងកុំឲ្យបាត់បង់ យើងត្រូវជៀសវាងការចតរថយន្តនៅតំបន់ដែលស្ងាត់ដាច់ស្រយាល់ ឬគួរស្វែងរកចំណតណា ដែលអ្នកអាចសំលឹងឃើញរថយន្តអ្នកពីចំងាយបាន។ បើសិនជាបានជួបនូវករណីបាត់បង់ស្លាកលេខរថយន្តដោយការលួច អ្នកត្រូវតែឲ្យដំណឹងដល់សមត្ថកិច្ចភ្លាមៗ ដើម្បីឲ្យពួកគេបានដឹងអំពីការបាត់បង់នេះ និងសុំធ្វើស្លាកលេខរថយន្តទុតិយតាថ្មីមួយ។

 

vlcsnap-2015-12-22-17h44m03s72

 

Comments Off on ផ្នែកមួយចំនួននៃរថយន្តដែលងាយបាត់បង់ដោយសារចោរលួច យានយន្ត, សង្គម

Comments are closed.

យោបល់របស់អ្នកអាន