MENU

សញ្ញាមួយចំនួន បង្ហាញប្រាប់ថាអ្នកដល់ពេលដែលត្រូវធ្វើការផ្លាស់ប្តូរអាគុយរថយន្តថ្មីហើយ!

តើអ្នកធ្លាប់ដែលជួបប្រទះនូវបញ្ហាខូចអាគុយរថយន្ត ឬរថយន្តមិនដំណើរការដោយសារតែអាគុយខ្សោយដែរឬទេ? តើរឿងទាំងអស់នោះបានកើតឡើងចំពោះអ្នកនៅទីកន្លែងណា? ប្រសិនបើមានបញ្ហាទាំងនេះ កើតមាននៅលើខ្លួនអ្នកនៅថ្ងៃណាមួយ អ្នកមិនត្រូវបន្ទោសថាជាថ្ងៃស៊យរបស់អ្នកនោះទេ។

 

Auto-mechanic-checking-car-battery-voltage-869

 

ទាំងអស់នេះ គឺដោយសារតែយើងពុំបានធ្វើការចាប់អារម្មណ៍ ឬពុំបានយល់ដឹងឲ្យច្បាស់អំពីលទ្ធភាព និងអាយុកាលប្រើប្រាស់នៃអាគុយរថយន្តរបស់យើង។ ខាងក្រោមនេះ គឺជាសញ្ញាមួយចំនួន បង្ហាញប្រាប់ថាអ្នកដល់ពេល ដែលត្រូវធ្វើការផ្លាស់ប្តូរអាគុយរថយន្តថ្មីហើយ៖

  • ប្រើពេលយូរក្នុងការបញ្ឆេះរថយន្ត

សំរាប់រថយន្ត ដែលខ្សោយអាគុយ ឬអាគុយជិតខូច ការចាក់សោររ៉ោទិ៍ ដើម្បីបញ្ឆេះរថយន្តប្រើប្រាស់រយៈពេលយូរជាងធម្មតា។  មូលហេតុ គឺដោយសារតែការបញ្ឆេះរថយន្តឲ្យដំណើរការ ត្រូវការថាមពលអគ្គីសនីជាច្រើន ដោយថាមពលទាំងអស់នោះ គឺផ្តល់មកពីអាគុយរថយន្តនេះឯង។ អញ្ចឹង ប្រសិនបើអាគុយរថយន្តរបស់យើងជិតខូចនោះ យើងនឹងចាប់ផ្តើមសង្កេតឃើញថាដំណើរការបញ្ឆេះរថយន្ត របស់យើងគឺមានលក្ខណៈស្ពឹក និងយូរជាងធម្មតា។ ការបញ្ឆេះរថយន្តនឹងមានសំលេងតិកៗ ប្រសិនបើថាមពលអាគុយ របស់រថយន្តយើងនៅកម្រិតទាបបំផុតនោះ ហើយការបញ្ឆេះរថយន្តរបស់យើង គឺនឹងមិនអាចដំណើរការបានឡើយ។

 

cbe9caa6_51e6b7eb_226e_48b4_9180_6ee379877c53

 

  • ភ្លើងសញ្ញារូបអាគុយចាប់ផ្តើមមានពន្លឺ

ភាគច្រើននៃកុងទ័ររបស់រថយន្ត សុទ្ធតែមានភ្លើងសញ្ញារដែលមានរូបអាគុយនេះ។ ភ្លើងសញ្ញានេះនឹងចាប់ផ្តើមភ្លឺ នៅពេលដែលអាគុយរថយន្តរបស់យើងមិនបានបំពេញថាមពលឲ្យបានត្រឹមត្រូវគ្រប់គ្រាន់ ឬមួយក៏អាចមានបញ្ហាជាមួយផ្នែកខាងក្នុងរបស់អាគុយ។ វាស្រដៀងគ្នាទៅនឹង ភ្លើងសញ្ញា Check អញ្ចឹងដែរ ភ្លើងសញ្ញារូបអាគុយនេះក៏អាចមានន័យថា រថយន្តរបស់យើងកំពុងតែមានបញ្ហាជាមួយនឹងផ្នែកផ្សេងៗនៃប្រព័ន្ធអគ្គីសនីផងដែរ។ ដូចនេះ ប្រសិនបើភ្លើងសញ្ញាអាគុយនេះត្រូវបានបំភ្លឺឡើង ដំណោះស្រាយដ៏ល្អបំផុតនោះ គឺនាំយករថយន្តរបស់អ្នកទៅត្រួតពិនិត្យដោយអ្នកមានជំនាញច្បាស់លាស់ ដើម្បីកុំឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ។

 

battery-light

 

  • មានភាពរអាក់រអួលនៅលើមុខងារបញ្ជាមួយចំនួន

ក្រៅពីមុខងារបញ្ឆេះរថយន្តឲ្យដំណើរការ អាគុយក៏មានតួនាទីក្នុងការផ្តល់ថាមពលទៅឲ្យមុខងារ បញ្ជាគ្រឿងអេឡិចត្រូនិចនានា ដែលមាននៅក្នុងរថយន្តផងដែរ មានដូចជា មុខងារបញ្ជាទៅលើកញ្ចក់បិទបើកដោយស្វ័យប្រវត្តិ មុខងារបញ្ជាកៅអីឲ្យបត់បែន ប្រព័ន្ធវិទ្យុ ផ្លិតបក់ទឹក កញ្ចក់ចំហៀង និងប្រព័ន្ធភ្លើងបំភ្លឺផ្លូវរថយន្តជាដើម។ ទាំងអស់នេះ គឺសុទ្ធតែត្រូវការថាមពលពីអាគុយ ដើម្បីដំណើរការ។ ដូនេះ ប្រសិនបើមានផ្នែកណាមួយនៃមុខងារបញ្ជាគ្រឿងអេឡិចត្រូនិច ដូចខាងលើនេះចាប់ផ្តើមមានភាពរអាក់រអួល ជំហានដំបូង អ្នកគួរតែត្រួតពិនិត្យលើសភាពកខ្វក់ (កាន់ស្នឹម ឬជាប់ទៅដោយធូលី ជ្រែស) របស់ថ្មអាគុយជាមុនសិន តែប្រសិនបើត្រួតពិនិត្យទៅឃើញថាអាគុយរបស់អ្នកមិនកខ្វក់ទេនោះ វាមានន័យថាអ្នកដល់ពេលដែលត្រូវធ្វើការផ្លាស់ប្តូរវាហើយ។

 

CRO_cars_Safty_Buttons_04-14

 

  • ថ្មអាគុយមានសភាពប៉ោង

ថាមពលថ្មអាគុយ គឺបានមកពីប្រតិកម្មគីមី ដែលមាននៅក្នុងអាគុយ។ វាដូចទៅនឹងប្រតិកម្មគីមីដ៏ទៃៗទៀតដែរ គឺពេលខ្លះ វាអាចមានភាពមិនប្រក្រតីកើតឡើងបាន។ នៅពេលដែលថ្មអាគុយរថយន្តបានប៉ះពាល់ទៅនឹងកំដៅ ឬធាតុត្រជាក់ខ្លាំង វានឹងចាប់ផ្តើមប៉ោងឡើង ហេតុការណ៍ទាំងនេះ តែងកើតមានឡើងនៅពេលដែលយើងទុករថយន្តយើងចោលក្នុងរយៈពេលជាច្រើនសប្តាហ៍ ដោយមិនបានបើកបរ ឬបញ្ឆេះវា ជាហេតុធ្វើឲ្យអាគុយរថយន្តមិនបានសាក និងមិនមានកំដៅគ្រប់គ្រាន់ ទើបធ្វើឲ្យវាប្រែជាត្រជាក់ និងខូចតែម្តង។

 

batterythermalrunaway02

 

  • មានក្លិនអាក្រក់ចេញពីអាគុយ

នៅពេលដែលអាគុយរថយន្តចាប់ផ្តើមមានបញ្ហាមិនប្រក្រតី ឬបញ្ចេញកំដៅខ្លាំងជ្រុល ផ្ទៃខាងក្នុងរបស់វាអាចនឹងបញ្ចេញផ្សែង និងក្លិនអាក្រក់ចេញមកក្រៅ។ ដូចនេះ ប្រសិនបើអ្នកមានធំក្លិនឈ្ងាម ចេញពីអាគុយរថយន្តនោះ អ្នកគួរតែធ្វើការផ្លាស់ប្តូរវាជាបន្ទាន់ ដើម្បីកុំឲ្យវាខូច ឬអាចឆ្លងចរន្តបាន។

 

DSCF0004

 

  • ថ្មអាគុយមានអាយុកាលយូរឆ្នាំ

ជាមធ្យម អាគុយថយន្តមួយមានអាយុកាលប្រើប្រាស់បាន រយៈពេលប្រហែលបួនទៅប្រាំឆ្នាំ។ អាយុកាលប្រើប្រាស់ជាមធ្យមនេះ នឹងប្រែប្រួលអាស្រ័យទៅលើការប៉ះពាល់ជាមួយនឹងសីតុណ្ហភាពខ្លាំង និងទម្លាប់ទុករថយន្តចោល ដោយមិនបញ្ឆេះ យើងអាចស្វែងរកកាលបរិច្ឆេទរបស់ថ្មអាគុយនៅលើគម្របអាគុយបាន។

Comments Off on សញ្ញាមួយចំនួន បង្ហាញប្រាប់ថាអ្នកដល់ពេលដែលត្រូវធ្វើការផ្លាស់ប្តូរអាគុយរថយន្តថ្មីហើយ! យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន