បន្ទាប់ពីបានចេញនូវ ទូរស័ព្ទទំនើប Samsung galaxy S7/S7 edge ដែលធ្វើអោយគ្រប់គ្នាកោតសរសើរមក ក្រុមហ៊ុន samsung បានបង្ហាញប្រាប់ថា ពួកគេ នឹងចូលធ្វើការប្រជែងទីផ្សារជាមួយនឹង ក្រុមហ៊ុនផលិតខ្សែដៃ សំរាប់ការហាត់ប្រាណផ្សេងទៀត ដោយចេញនូវ ខ្សែដៃមួយមានឈ្មោះថា Samsung Gear fit2 ដែលជាជំនាន់ទី2 បន្ទាប់ពី Gear fit ចេញបាន2ឆ្នាំមកហើយ។
Samsung Gear fit2 គឺជា ខ្សែដៃផង នាឡិកាផង ដែលជួយអ្នកសំរាប់មើលថា ការធ្វើលំហាត់កាយរបស់អ្នកជារៀងរាល់ថ្ងៃនេះ មានផាសុខភាពឬទេ។ ពួកយើងនឹងរៀបរាប់នូវអ្វីដែលវាមាននៅខាងក្រោម។
ការឌីហ្សាញ
Gear Fit2 មានរាងមើលទៅដូចជានាឡិការប្រភេទដែលទំនើប និង សភាពដូចជា ស្បត ដែលសាកសមជាមួយមនុស្សគ្រប់វ័យ មិនថាចាស់ក្មេង និង មានសោភ័ណភាពល្អ។ គ្រោងរបស់វាធ្វើពី aluminium អេក្រង់ធ្វើពី Gorilla Glass 3 និងមាន ខ្សែដែលធ្វើពី ភ្លាស្ទីកយឺត។ នាឡិកានោះ គឺអាចចូលទឹកបានក្នុងជំរៅ 1.5 មែត្រ ក្នុងរយៈពេល 30នាទី។ វាមកជាមួយនឹង ខ្សែទំហំ 2 សំរាប់ទៅតាមប្រវែងកដៃរបស់លោកអ្នក។ វាមកជាមួយច្រើនពណ៌ដូចជា ខ្មៅ, ខៀវ, និង ផ្កាឈូក។ ថ្មរបស់វា គឺអាចទុកបានរហូតទៅដល់ 3-4 ថ្ងៃ ប្រើប្រាស់ធម្មតា។
គ្រឿងខាងក្នុង និង លក្ខណៈពិសេស
វាមានទំហំអេក្រង់ 1.5 inch 432 x 216 touchscreen។ ក្នុង1inch មាន 322 pixel ដែលធ្វើអោយខ្សែដៃនេះមានពណ៌ច្បាស់ល្អ។ វាផ្ទុកទៅដោយ Ram ចំនួន 512mb និង មានទំហំផ្ទុក 4GB។Gear Fit2 មានលក្ខណៈពិសេសផ្សេងៗដូចជា តាមដានជំហានជើងរបស់អ្នក, កាឡូរី និង ការគេងរបស់អ្នក។ នៅក្នុងនោះទៀត វាអាចតាមដាន អ្នកដូចជា ពេលកំពុង ហាត់ប្រាណ ជិះកង់ ធ្វើ yoga ជាដើម។ វាអាចមានមុខងារដូចទូរស័ព្ទរបស់អ្នកបាន ដូចជា ផ្ញើសារ ទេទូរស័ព្ទ ផ្សេងៗ។
អ្នកអាចធ្វើការ Pre order បានតាម website របស់ samsung។