MENU

ពាក្យចចាមអារាមបាននិយាយថាទូរស័ព្ទ Galaxy S8 នឹងបំពាក់កាមេរ៉ាភ្លោះជាមួយអេក្រង់ 4K UHD

ពាក្យចចាមអារាមថ្មីមួយដែលចេញពីប្រទេសចិនបានអះអាងថាអ្នកស្នងតំណែងបន្ទាប់ពីទូរស័ព្ទ Samsung Galaxy S7 នឹងបំពាក់កាមេរ៉ាភ្លោះ ដែលត្រូវបានតម្លើងដោយក្រុមហ៊ុន SEMCO ។

 

Samsung-Galaxy-S8-concept-Steel-Drake-1

 

 

ពាក្យចចាមអារាមបាននិយាយថាស្មាតហ្វូននេះនឹងបំពាក់អេក្រង់ 4K UHD (2160 x 3840) និងដើម្បីផ្តល់នូវបទពិសោធន៍ VR អោយកាន់តែល្អប្រសើរជាងមុន ។ ទាំង កាមេរ៉ាភ្លោះ(dual-camera )និងអេក្រង់បង្ហាញរូបភាពច្បាស់កម្រិតខ្ពស់(UHD)នឹងធ្វើឱ្យទូរស័ព្ទ Galaxy S8 នេះគឺជាស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដំបូងបំផុតដែលប្រើបច្ចេកវិទ្យាទាំងពីរនេះ ។

គ្មានការលើកឡើងណាដែលថា ទូរស័ព្ទនេះនឹងរក្សានូវអាវក្រោះការពារការជ្រាបទឹក និងធូលីដី កំរឹត IP68 នោះទេ ។ ប៉ុន្តែយើងមានទំនុកចិត្តណាស់ថានឹងមានពត៌មានលេចធ្លាយជាច្រើនបន្ថែមទៀតអំពីទូរស័ព្ទនេះថ្ងៃខាងមុខៗទៀត ហើយយើងកំពុងតែរង់ចាំនូវការបង្ហាញជាផ្លូវការរបស់ Samsung Galaxy Note 7 ផងដែរ ។

Comments Off on ពាក្យចចាមអារាមបាននិយាយថាទូរស័ព្ទ Galaxy S8 នឹងបំពាក់កាមេរ៉ាភ្លោះជាមួយអេក្រង់ 4K UHD បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន